ចេះតែមានម៉ង! ធ្លាប់ទិញម៉ាស់ រាល់ដង1ប្រអប់ 2.5$ តែពេលនេះឡើងដល់ 6$ តថ្លៃចុះឡើងសល់ត្រឹម 3$ ស្រាប់តែទិញលើស1ប្រអប់ បែរជាគិត …

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ 丽儿 បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍ និងប្លែកមួយ រវាងគាត់ដែលជាអ្នកទិញ ជាមួយអ្នកលក់ មួយកន្លែង ទាក់ទងម៉ាសពាក់មុខ ដោយធ្លាប់តែទិញរាល់ដង១ប្រអប់តែ ២.៥ ដុល្លារ ស្រាប់តែពេលនេះឡើងដល់ ៦ ដុល្លារ តថ្លៃចុះឡើងសល់ត្រឹមតែ៣ដុល្លារ តែទិញលើស១ប្រអប់ ស្រាប់តែគិត ៣.៥ ដុល្លារ វិញ។ ម្ចាស់ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមថា៖

“ថ្ងៃនេះខ្ញុំបានទៅកន្លែងលក់ថ្នាំពេទ្យមួយកន្លែងដើម្បីទៅរកទិញម៉ាស
Me: សួស្ដីបងមានលក់ម៉ាស់ដែរឬទេ?
អ្នកលក់: មាន
Me: មួយប្រអប់តម្លៃលក់ម៉េចដែរបង ?

អ្នកលក់: ហ៊ានអោយថ្លៃប៉ុន្នាន?
Me: ហា!!! ម៉េចសួរចឹង
អ្នកលក់: លូវទិញអត់?
Me: ខ្ញុំអត់ដឹងអោយប៉ុន្នានទេ បើបងសួរខ្ញុំចឹង

អ្នកលក់: លូវខ្ញុំលក់មួយប្រអប់ 6$
Me: ហើយមានប៉ុន្នានម៉ាសដែរបង ??
អ្នកលក់: 50
Me: ហា ខ្ញុំទិញប្រើរាល់ដងតែ 2.5$ ទេ បង

អ្នកលក់: ពីមុនផ្សេងលូវផ្សេង
Me: ហាក??? ម៉េចចឹង
អ្នកលក់: តិចទៀតដាច់ stock ហើយ ហើយអ្នកទិញក៏ច្រើនដែរ
Me: ok បង ចឹងខ្ញុំអត់យកទេ ទៅទិញកន្លែងផ្សេងវិញ

អ្នកលក់: លូវយកទៅ ខ្ញុំចុះអោយ 0.5$
Me: អត់អីទេ បងខ្ញុំអត់យកទេ
អ្នកលក់: លូវហែងហ៊ានអោយខ្ញុំប៉ុន្នាន?
Me: 2.5$ ដូចរាល់ដងបានយក

អ្នកលក់: ចឹងអត់លក់ទេ
Me: ដើរចេញ
អ្នកលក់ ក៏ហៅថាលូវ 4$ យកអត់?
Me:  អត់ទេ ទៅទិញកន្លែងផ្សេងវិញ

ហើយ me ក៏ឡើងម៉ូតូជិះ រៀបនឹងចេញទៅ អ្នកលក់ក៏ហៅ
អ្នកលក់: លូវ 3$ ទិញអត់
Me: ok ខ្ញុំយក
ហើយអ្នកលក់ក៏សួរយកប៉ុន្នានប្រអប់

Me: យក មួយសិនបង ហើយបន្ទាប់មកខ្ញុំក៏ថា អរ!! បងសុំទិញថែម 1 ប្រអប់ទៀតទុកប្រើ
អ្នកលក់: បើយកថែម ត្រូវថែមលុយដូចគ្នា ហើយគិតមួយប្រអប់ 3.5?
Me: ហា????? ម៉េចបានចឹងបង
អ្នកលក់: អត់មានម៉េចទេ ខ្ញុំលក់អោយហែងថោកជាងគេហើយ ហើយមុននឹងហែងថាយកទេមួយប្រអប់ទេទើបខ្ញុំគិតលក់អោយហែងមួយ

3$ នឹង តែបើហែងយកលើសពីមួយ ខ្ញុំអត់គិតអោយ 3$ ទេ គឺ 3.5$
Me: Nothing to say
អត់និយាយច្រើនហុចលុយអោយ តែខ្ញុំមានលុយខ្មែរ 6000រៀល ហើយ 5$ មួយសន្លឹក
អ្នកលក់: ទាយម៉ាសុីនគិតលុយយកមកគិត ហើយគាត់ក៏ប្រាប់ខ្ញុំថា « អេ លុយអត់គ្រប់ទេ ខ្វះ500រៀលទៀត

Me: ហាស??? ខ្វះ??? ហើយខ្ញុំក៏យកលុយមកមើលម្តងទៀត បង លុយគ្រប់ហើយតាស់
អ្នកលក់: ខ្វះ 500រៀលទៀត ព្រោះអោយលុយខ្មែរមកខ្ញុំ ខ្ញុំទៅទិញគេ គេគិត ដុល្លាជាមួយខ្ញុំ
Me: អរ”៕

Related posts

Leave a Comment