គំរូល្អ សូមកោតសរសើរ! ជាទូទៅ ខ្ញុំលក់ម៉ាស់តំលៃ 1.2$/box តែដោយសារឃើញបងប្អូនយើងកំពុងត្រូវការខ្លាំង ខ្ញុំលក់ជូនតែ1$/Box តែប៉ុនោះ, ខ្ញុំមិនចង់ឃើញបងប្អូនខ្មែរណាឆ្លងវុីរ៉ុសនេះទេ

នៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Khim Kimchheang បានប្រកាសក្នុងហ្វេសប៊ុករបស់ខ្លួន ដោយធ្វើការលក់ម៉ាស់ ក្នុងតម្លៃតែ 1$ តែ​ប៉ុណ្ណោះ ក្នុង១ប្រអប់។ ម្ចាស់ហ្វេសប៊ុករូបនេះ ក៏បានបញ្ជាក់ទីតាំង និងលេខទំនាក់ទំនងសម្រាប់អ្នកដែលមានបំណងចង់ទិញផងដែរ ឲ្យដឹងថា៖

“សេចក្តីជូនដំណឹង ! ជាទូរទៅ ខ្ញុំលក់ម៉ាស់តំលៃ 1.2$/box តែដោយសារឃើញបងប្អូនយើងកំពុងត្រូវការខ្លាំង ខ្ញុំលក់ជូនតែ1$/Box តែប៉ុនោះ ទីតាំងបូរីកសិកម្មចំការដូង 098 540 647 សំរាប់បងប្អូនលក់បន្តខ្ញុំចែកជូនតែ 50 boxទេ សូមមេត្តាយោគយល់ ថ្ងៃ 2/2/2020 និងមកដល់ជាង2000box សូមបងប្អូនកុំតំលើងថ្លៃពេក ខ្ញុំមិនចង់ឃើញបងប្អូនខ្មែរណាឆ្លងវុីរ៉ុសនេះទេ”។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើនលាន់មាត់កោតសរសើរចំពោះអ្នកលក់ម្នាក់នេះជាខ្លាំង ដែលមានទឹកចិត្តចេះយោគយល់គ្នា ក្នុងគ្រា ដែលគ្រប់គ្នាកំពុងត្រូវការ៕

ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា៖ “សុំទោសបងប្អូនទាំងអស់គ្នា ដោយសារលេខខលមកច្រើនពេក ខ្ញុំមិនអាចទទួលអស់ ទេ បើបងចង់ទិញសូមមកទីតាំងបាន បូរីកសិកម្មចំការដូង ផ្ទះលេខ ១០០១ ផ្លូវលេខ 1PCD ម្នាក់ទិញបានតែ ២ប្រអប់ទេ សូមមេត្តាយោគយល់ និង ចែកគ្នាប្រើប្រាស់ ខ្មែរជួយខ្មែរ”៕

Related posts

Leave a Comment