ផ្ទុះការកោតសរសើរយ៉ាងខ្លាំងពីមហាជន ក្រោយពីឃើញ ពូបើកកង់បីឥណ្ឌា (PassApp) ចែកម៉ាស Free ជូនអ្នកជិះ

មកដល់ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ នេះ ចំនួនអ្នកស្លា​ប់ហក់ឡើងបន្តដល់១០៦នាក់ នៅចិន​ ដោយសារវីរុសកូរ៉ូណា និងឆ្លងកើនដល់ជាង៤,០០០ករណី។ មួយថ្ងៃម្សិលមិញនៅ ទីក្រុងអ៊ូហាន (Wuhan) មានអ្នកស្លា​​ប់បន្ថែម ២៤នាក់ ស្លាប់ដោយសារវីរុស ហើយមនុស្ស ១២៩១ នាក់បានឆ្លងជំងឺនេះ ដែលបង្កើនចំនួនករណីឆ្លងសរុបដល់ជាង ៤០០០ នាក់នៅទូទាំងប្រទេស។

ក្នុងនោះផងដែរ នៅប្រទេសកម្ពុជាយើង កាលពីម្សិលមិញនេះ  រកឃេីញជំងឺរលាកសួតបង្កឡេីងដោយមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះ​ លេីអ្នកជំងឺម្នាក់ជាលេីកដំបូង​ ។ អ្នកជំងឺ​​ជាជនជាតិចិន ភេទ​ ប្រុស​ អាយុ​ ៦០​ឆ្នាំ​ ធ្វេីដំណេីរមកពី​ ក្រុង​ វូហាន​ ជាមួយគ្រួសារ​ ៤នាក់​ តែ​វិជ្ជមាន​តែគាត់ម្នាក់​ ។

បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក) ក្នុងនោះគ្រូពេទ្យ បានដាក់បុរសនេះ ក្នុងបន្ទប់មួយដាច់ដោយឡែកតែម្នាក់ឯង មិនដាក់លាយជាមួយអ្នកជំងឺផ្សេងទៀតនោះទេ និងស្ថិតក្នុងការត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ពីពេទ្យជំនាញ។

មួយវិញទៀត ម្សិលមិញនេះ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ជាខ្លាំងទៅលើ អ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់ ដែលមានសន្តានចិត្តល្អណាស់ ព្រោះតែយកចិត្តទុកដាក់ និងការពារ ការឆ្លងពីជំងឺ ជូន ភ្ញៀវរបស់ខ្លួន បានចែកម៉ាស់ Free ជូនអ្នកជិះថែមទៀត។ ក្នុងនោះអ្នកជិះម៉ូតូកង់បីឥណ្ឌានេះ បានបង្ហោះរូបភាពមួយសន្លឹក ព្រមទាំងភ្ជាប់សារខ្លីថា “អរគុណពូ Passapp”៕

 

Related posts

Leave a Comment