អេមបាត់ ! ចែដាណា ប្រកាស ឧបត្ថម្ភទៀតហើយ ដល់ក្រុមជម្រើសជាតិកម្ពុជា បើស៊ុតចូលគេមួយគ្រាប់ ជូនទឹកប្រាក់រហូតដល់ទៅ…, ច្រើនណាស់ (មានរូបភាពច្រើន)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី វេលាម៉ោង ១២៖៣០នាទី យប់រំលងអធ្រាត្រ ឈានចូលដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២១ ក្រុមជម្រើសជាតិកម្ពុជា មានការប្រកួតដ៏ធំមួយ ជាមួយក្រុមជម្រើស កោះហ្គាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ពុជាយើង ពិតជាធ្វើបានល្អខ្លាំងណាស់ ដោយលទ្ធផល កម្ពុជា ឈ្នះកោះហ្គាំ ១-០ ស៊ុតបញ្ចូលទីបានសម្រេច ដោយកីឡាករដ៏ឆ្នើម គឺ ចាន់ វឌ្ឍនាកា នៅនាទីទី ២៦។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុនការប្រកួត លោកស្រី ទ្រី ដាណា បានប្រកាសផ្តល់ជូនរង្វាន់ ជាការលើកទឹកចិត្ត ដល់ក្រុមកម្ពុជា ដោយឧបត្ថម្ភ 10000$ ដល់សហព័ន្ធ ហើយបើស៊ុតចូលគេ ១គ្រាប់ថែម 5000$ ទៀត ដល់ក្រុមទំាងមូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ ចែដាណា ប្រកាសឧបត្ថម្ភទៀតហើយ ដោយបញ្ជាក់ច្បាស់ៗថា “ផ្ដល់កម្លាំងចិត្តកីឡាករបាល់ទាត់កម្ពុជាយើង ដល់ពេលទៀតហើយយប់នេះ តែអត់ទាន់ដឹងថាម៉ោងម៉ាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនខុសប្រកួតមុនទេ បើស៊ុតចូលគេមួយគ្រាប់ ជូន 5000$ លើកទឹកចិត្តដល់ក្រុម ប៉ុន្មានគ្រាប់ក៏បាន កាន់តែច្រើនកាន់តែសប្បាយមើល (នាងខ្ញុំសូមជូនដល់ក្រុមទាំងមូល ដូចលើកមុនដែរ)​ ព្រោះសហការគ្នាបានល្អ ទើបស៊ុតចូលគេ គាំទ្រទាំងអស់គ្នា ដើម្បីឱ្យកីឡាបាល់បាល់ទាត់ខ្មែរយើងរីកចម្រើន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់បន្តិចផងដែរថា នាយប់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ នេះ ជាថ្ងៃប្រកួតជើងទី២ របស់ក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសកោះហ្គាំ ក្នុងពានរង្វាន់ AFC Asian Cup China 2023 Qualifiers Playoff នៅ ម៉ោង ២៣:០០ នាទី នៅ កីឡដ្ឋាន Khalifa Sport City Stadium ប្រទេសបារ៉ែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចនេះ​សូមពុកម៉ែបងប្អូន សូមជួយលើកទឹកចិត្តដល់កីឡាករកម្ពុជាយើងទំាងអស់គ្នា ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment