សែនអាណិតខ្លោចចិត្ត ! លើកដំបូងហើយ ឃើញពូម៉ៅ Live និយាយទំាងទឹកភ្នែកបែបនេះ ដោយប្រាប់ថា “ខ្ញុំនឹកកូនខ្ញុំ ខ្ញុំនឹកប្រពន្ធខ្ញុំ រយៈពេល១ខែដែលខ្ញុំមិនបាន…” (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកឡើងវិញបន្តិច នាថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកស្រី ទ្រី ដាណា បានប្រកាសក្តែងៗថា “នាងខ្ញុំសូមបញ្ជាក់ជូនសាធារណៈជន ក៏ដូចជាបងប្អូនថាបច្ចុប្បន្ននេះ នាងខ្ញុំ និងឈ្មោះ ហ៊ីង សុបញ្ញារិទ្ធ (ហៅពូម៉ៅ) គឺលែងមានទំនាក់ទំនងគ្នាតទៅទៀតហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងករណីឈ្មោះ ហ៊ីង បញ្ញារិទ្ធ (ហៅពូម៉ៅ) យកឈ្មោះនាងខ្ញុំ ទៅប្រើប្រាស់ ដើម្បីជាផលប្រយោជន៌ផ្ទាល់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍សង្គម ឬបង្ហាញរូបភាពមិនល្អ ក្នុងការសេ​ព​គ្រឿ​ងស្រ​វឹ​ង បំ​ពា​នវិ​ធា​​នការទាំងឡាយ នាងខ្ញុំ សូមធ្វើការបដិសេធចោល ទាំងស្រុង។ ដូច្នេះសូមបងប្អូនកុំមានកាយល់ច្រឡំតទៅទៀត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាយប់ ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ ព្រោះតែនឹកប្រពន្ធកូនខ្លាំងពេក ធ្វើឲ្យ ពូម៉ៅ គេងមិនលក់ទេ ក៏បានចេញមុខ live និយាយទំាងទឹកភ្នែកថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំចង់ Live ដើម្បីចង់ត្រូវគ្នាជាមួយគ្រួសារខ្ញុំវិញ ខ្ញុំនឹកកូនខ្ញុំ ខ្ញុំនឹកប្រពន្ធខ្ញុំ តែឥឡូវនេះខ្ញុំកំពុងនៅផ្ទះម្តាយរបស់ខ្ញុំ រយៈពេល១ខែដែលខ្ញុំមិនបានជួបមុខប្រពន្ធខ្ញុំ មិនបានជួបមុខកូនខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើអារម្មណ៍ ដែលខ្ញុំបែកបាក់ប្រពន្ធតើវាទៅជាយ៉ាងណា អ្នកខ្លះគេថាខ្ញុំសម្តែង តែខ្ញុំមិនមែនសម្តែងទេ មនុស្សប្រុសមិនចេះដែលយកទឹកភ្នែក មកដាក់មុខអ៊ីចឹងទេ ខ្ញុំអង្វរគាត់ តែគាត់មិនលើកលែងអោយខ្ញុំ…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពូម៉ៅ បន្តថា “សួរថាអារម្មណ៍បែកពីប្រពន្ធ បែកពីកូន​ តើអារម្មណ៍ទៅជាយ៉ាងណា ខ្ញុំនឹកកូនខ្ញុំរាល់ថ្ងៃ នឹកប្រពន្ធ ខ្ញុំដឹងខុស ខ្ញុំដឹងកំហុស គ្រប់យ៉ាង ដឹងអស់ហើយ តើហេតុអ្វីគាត់មិនលើកលែងអោយខ្ញុំ…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាការ Live របស់ ពូម៉ៅ ខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment