កាលពី វេលាម៉ោងជាង ២ រំលងអាធ្រាត ចូលដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ គេឃើញហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ ដោយឡានទំនើបម៉ាក Rolls-Royce មួយគ្រឿង មានពាក់ស្លាកលេខ “កម្ពុជា MR.IDOL” បានបើកទៅជ្រុល បុករបំាងថ្ម ពុះចែកទ្រូងផ្លូវ។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងនេះ បានកើតឡើងនៅតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងនោះ បើយោងតាមព័ត៌មានខ្លះៗ បញ្ជាក់ច្បាស់ថា អ្នកបើកបររថយន្តនេះ គឺជា អ្នកនាង ដេត ម៉ាលីណា ដែលត្រូវជាអតីត ភរិយា លោក ឌួង ឆាយ តែសំណាងល្អ អ្នកបើកបរក្នុងរថយន្តនេះ មិនមានគ្រោះថ្នាក់អ្វីនោះទេ។
ពាក់ព័ន្ធរឿងខាងលើនេះ មានបុរសម្នាក់ ត្រូវបានគេចោទប្រកាន់ថាមានទំនាក់ទំនងស្នេហាជាមួយ អ្នកនាង ដេត ម៉ាលីណា។ ដោយទ្រាំមិនបាន បុរសរូបនេះ ក៏បានចេញមុខ បញ្ជាក់ច្បាស់ៗថា
“ចង់លេងខ្ញុំគួរចេញមកលេងទល់មុខគ្នា។ គ្រាន់តែបាយជុំគ្នា ក៏អាចថាជាសាហាយបានដែរឬ? គាត់ជាមិត្តខ្ញុំជាង១០ឆ្នាំហើយ ហើយទៅបាយជុំគ្នា ក៏មិនមែនតែ២នាក់ទេ គឺមានគ្នាច្រើនសប្បាយលក្ខណៈមិត្តភាព សូម្បីតែអង្គុយ ក៏មិនដែលជាប់កៅអីគ្នាដែរ។
អ្នកបង្កើតរឿងនេះឡើង គេដឹងច្បាស់ណាស់ថា ខ្ញុំជាមិត្តនិងនាង តែគេចោទបែបនេះ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ ខាងស្រី។ សាកគិតមើលរឿងគ្រោះថ្នាក់ចរាចរណ៍សោះ ហេតុអីទាញដល់រឿងចោទជាសាហាយ ដើម្បីបំបាក់មុខខាងស្រី អោយកាន់តែខ្លាំង ដូច្នេះតើអ្នកណាជាអ្នកនៅពីក្រោយរឿងនេះបងប្អូនយល់ហើយ។ បើបើកឡានដេញបុកគ្នាមែន គួរតែបញ្ចេញកាមេរ៉ាមក ព្រោះតាមផ្លូវមានកាមេរ៉ាច្រើនណាស់ លាក់មិនជិតទេ។ កុំយករឿងមិនពិតយកមកប្រឌិតដើម្បីវាយប្រហាក្រោយខ្នងអ៊ីចឹងថោកទាបណាស់។
ការចោទប្រកាន់ទាំងនោះមានភស្តុតាងអ្វីខ្លះ? ឈប់សាងបាបទៅសំលាញ់ ព្រោះខ្ញុំឃើញថាបាបទាំងនោះ បានតបស្នងឯងវិញច្រើនណាស់ហើយ សង្ស័យអ្វីមកសួរនាំបាន កុំធ្វើរឿងថោកទាប ប្រឌិតឥតការពិតដូច្នេះ គេហៅថាកំសាក។
បើចង់សួរនាំតេមក ឆ្លើយភ្លាមព្រោះយើងក៏ជាមិត្តនិងគ្នាដែរ តែប្រហែលសំលាញ់លេងស្គាល់ខ្ញុំហើយទេដឹង ព្រោះសំលាញ់ឡើងធំពេក ភ្លេចអ្នកតូចតាចដូចខ្ញុំ ទើបមិនសួរនាំ។ ហើយសូមផ្តាំទៅអស់លោកសារព័ត៌មានមួយចំនួនតូចខ្លះផងថា បើច្បាស់ចាំផ្សាយ កុំព្រាវៗព្រោះអស់លោកនឹងប្រឈមនឹងច្បាប់។
មុនទទួលលុយសំនូកគេ គួរគិតដល់ហានិភ័យផង។ រៀនដល់កំរិតណាដែរ បានលោកមានសិទ្ធយករូបខ្ញុំយកទៅបង្ហោះបែបនេះ? មានការអនុញ្ញាតពីសមីខ្លួនទេ? ឯកឧត្តម រដ្ឋមន្រ្តី គួរពិនិត្យមើលវិជ្ជាជីវៈកូនចៅផងទាន កុំអោយខូចឈ្មោះដល់ស្ថាប័នជាតិ ព្រោះខ្ញុំក៏ជាអ្នកគោរពស្រលាញ់ថ្នាក់ដឹកនាំជាតិយើងងរាល់ថ្ងៃដែរ មេត្តាទានជ្រាបដោយក្តីគោរព”៕