ក្រោយអតីតភរិយាជួបរឿងប៉ុន្មានថ្ងៃមុន ស្រាប់តែមុនននេះ លោក ឌួង ឆាយ បានទំលាយសារមួយទៀត ថា “សង្ឃឹមថា អ្នកនឹងយកឱកាសនេះ កែប្រែចិត្តគំនិតជាថ្មី លះបង់គ្រឿងស្រវឹង សុរាមេរយ ដើម្បីចំណាយពេលវេលា ផ្តល់ភាពកក់ក្តៅ និងអនាគតល្អសំរាប់កូនៗ ពួកគេទាំង 3 ត្រូវ…”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី វេលាម៉ោងជាង ២ រំលងអាធ្រាត ចូលដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ គេឃើញហេតុការណ៍ គ្រោះ​ថ្នា​ក់ច​រា​ច​រ​ណ៍មួយ ដោយឡានទំនើបម៉ាក Rolls-Royce មួយគ្រឿង មានពាក់ស្លាកលេខ “កម្ពុជា MR.IDOL” បានបើកទៅជ្រុល បុ​​​​ករបំាង​ថ្ម ពុះចែ​កទ្រូងផ្លូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងនេះ បានកើតឡើងនៅតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ បើយោងតាមព័ត៌មានខ្លះៗ បញ្ជាក់ច្បាស់ថា អ្នកបើកបររថយន្តនេះ គឺជា អ្នកនាង ដេត ម៉ាលីណា ដែលត្រូវជាអតីត ភរិយា លោក ឌួង ឆាយ តែសំណាងល្អ អ្នកបើកបរក្នុងរថយន្តនេះ មិនមានគ្រោះថ្នាក់អ្វីនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ លោក ឌួង ឆាយ បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “ព្រះ និងទេវតា ទុកជីវិតអោយអ្នក ដើម្បីផ្តល់ឱកាសអោយអ្នក ចេះទទួលស្គាល់កំហុស និងកែប្រែខ្លួន សារជាថ្មី នូវអ្វីដែលបានធ្វើ។ គ្មាននរណាម្នាក់ ល្អឥតខ្ចោះនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ញាក់ខ្លួនឡើង ធ្វើខុសចេះដឹងកំហុសកែប្រែខ្លួនសារជាថ្មីគេហៅថាជាបណ្ឌិត។ សង្ឃឹមថា អ្នកនឹងយកឱកាសនេះ កែប្រែចិត្តគំនិតជាថ្មី លះបង់គ្រឿងស្រវឹង សុរាមេរយ ដើម្បីចំណាយពេលវេលា ផ្តល់ភាពកក់ក្តៅ និងអនាគតល្អសំរាប់កូនៗ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកគេទាំង 3 ត្រូវការភាពកក់ក្តៅពីយើងទាំង 2 នាក់។ បែងចែកពេលវេលាស្មើភាពគ្នា សំរាប់ខ្ញុំជាមួយកូនៗ។ ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តី មិនអាចកាត់ផ្តាច់មនោសញ្ចេតនារវាងឪពុក និងកូនៗបានទេ
ឌួង ឆាយ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment