ទីបំផុត អ្នកនាង ដេត ម៉ាលីណា ចេញមុខបញ្ជាក់ហើយ នូវពាក្យគេចោទប្រកាន់ថាមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ ដោយប្រាប់ច្បាស់ថា “ពួកខ្ញុំមិត្តភក្តិគ្នាទេ ១០ឆ្នាំជាង best friend អ៊ីចឹងមាន…” (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកបន្តិចផងដែរថា កាលពី វេលាម៉ោងជាង ២ រំលងអាធ្រាត ចូលដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២១ គេឃើញហេតុការណ៍ គ្រោះ​ថ្នា​ក់ច​រា​ច​រ​ណ៍មួយ ដោយឡានទំនើបម៉ាក Rolls-Royce មួយគ្រឿង មានពាក់ស្លាកលេខ “កម្ពុជា MR.IDOL” បានបើកទៅជ្រុល បុ​​​​ករបំាង​ថ្ម ពុះចែ​កទ្រូងផ្លូវ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងនេះ បានកើតឡើងនៅតាម បណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក យប់ម៉ិញនេះ នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយរបស់ “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ” បានបញ្ជាក់ច្បាស់ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកបើករថយន្ត ប​ង្កគ្រោះថ្នា​​ក់​ គឺឈ្មោះ​ ដេត​ ឫទ្ធី​ ភេទប្រុស​ ជាបងប្រុសបង្កើត របស់ ម្ចាស់រថយន្ត ជាមួយនោះដែរ ឈ្មោះ​ ដេត​ ឫទ្ធី​ ក៏បានចូលខ្លួនមកបំភ្លឺ និងបញ្ជាក់ចំពោះមុខស​ម​ត្ថកិច្ច ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លួន​ពិតជា អ្នកបេីករថយន្ត Rolls-Royce របស់ប្អូនស្រីគាត់ ប​​ង្កឱ្យមា​នគ្រោះថ្នា​​ក់ចរាចរណ៍ ពិតប្រាកដមែន ដោយគាត់ បានធ្វេីដំណេីរចេញពី ហាងមួយកន្លែង នៅជិតផ្សារ TK ក្នុងគោលបំណងទៅផ្ទះ នៅខណ្ឌពោធិ៍សែនជ័យ​ ដល់កន្លែងកេីតហេតុ​ បានជែងរថយន្តមួយគ្រឿង​ ក៏ជ្រុលច​ង្កូ​តទៅបុ​​​ក​​រ​បាំងថ្ម​ និងបង្គោ​លភ្លេី​ងបំភ្លឺផ្លូវ​។

យប់ម៉ិញនេះដែរ អ្នកនាង ដេត ម៉ាលីណា ក៏បានចេញមុខបញ្ជាក់យ៉ាងច្បាស់នូវពាក្យចោទប្រកាន់ថាខ្លួនមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ ដោយប្រាប់បែបនេះថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“គាត់ពួកម៉ាកខ្ញុំ១០ឆ្នាំជាងហើយ អ៊ីចឹងគឺពួកខ្ញុំអត់មាន ពាក់ព័ន្ធអីគ្នាអីទេ គឺពួកខ្ញុំមិត្តភក្តិគ្នាទេ ១០ឆ្នាំជាង best friend អ៊ីចឹងមានពួកម៉ាកគ្នាច្រើន គាត់គឺដឹងរឿងហ្នឹងច្បាស់ ហើយខ្ញុំមិនដឹងថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនថោ​កទា​​បណា​ ដែលឲ្យព័ត៌មានចុះសាច់រឿងដែលវាមិនមែនការពិត ព្រោះគេក៏មានសង្សាគេ បើសិនជាខ្ញុំមានសង្សាមែន មិនបាច់ភ័យទេពូមីងទំាងអស់គ្នា បើមានសង្សា ឬអ្នកខ្ញុំស្រឡាញ់ក្នុងចិត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឬខ្ញុំរៀបការជាមួយប្តីមួយណា ខ្ញុំនឹងផុសឲ្យពូមីងបងប្អូនមើល ព្រោះខ្ញុំអត់មានអីត្រូវសា​ហា​យស្ម​ន់ជាមួយនរណា ព្រោះខ្ញុំឥឡូវគឺខ្ញុំលែងលះគ្នាដាច់ហើយ អ៊ីចឹងគឺខ្ញុំអត់ត្រូវសាហា​​យជាមួយនរណាគេទេ ឥឡូវខ្ញុំសុំនិយាយឲ្យច្បាស់ តែគ្រាន់តែខ្ញុំចង់និយាយនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺចង់បញ្ជាក់ថាខ្ញុំ ជាមួយនិងគាត់ ដែលគេចោទប្រកាន់ខ្ញុំហ្នឹង មនុស្សថោកទាបចោទប្រកាន់ហ្នឹង គឺ ខ្ញុំពួកម៉ាកគ្នាទេ ហើយពួកខ្ញុំស្គាល់គ្នា១០ឆ្នាំងជាងហើយ អ្នកដែលធ្លាប់រៀននៅ ស៊ីសុវត្ថិ បាក់ទូក គេដឹងហើយថា ខ្ញុំ best friend គ្នាម៉េចណា…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់ចាប់ពីនាទីទី 00:20:00 តទៅ ៖

Related posts

Leave a Comment