កម្រឃើញណាស់ ! នៅសុខៗ ថមមី ទំលាយរូបនេះ រួចប្រាប់យ៉ាងខ្លី ថា “រូប២សន្លឹកនេះ បញ្ចាក់កាលពីពួកយើង នៅបាតដៃទទេរគ្មានអ្វីសោះ តស៊ូជាមួយគ្នារហូតមកដល់…”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកឡើងវិញបន្តិចផងដែរថា ក្រោយរៀបការជាមួយ លោក ថមមី មិនយូរប៉ុន្មាន តារាចម្រៀង សួស វីសា ក៏បានសម្រាលកូនស្រី ដ៏ស្រស់ស្អាតម្នាក់ ដោយជោគជ័យ ទំាងម្តាយ និងកូនមានសុខភាពល្អខ្លាំងណាស់ កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ន តារាស្រីរូបនេះ និងស្វាមី កំពុងសាងក្តីសុខ និងសុភមង្គល​ ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន មើលទៅកក់ក្តៅណាស់ ជាពិសេស តែងតែបង្ហោះរូបភាពស្អាតៗ ជាមួយសំណព្វចិត្ត ថង សាម៉ូលីណា ហៅ Jenny តែម្តង ដោយគិតត្រឹមថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ នេះ អូន Jenny មានអាយុ ជាង១ខួបហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាចម្រៀង ដ៏ល្បីឈ្មោះម្នាក់ នៅក្នុងផលិតកម្ម រស្មីហង្សមាស ដែលនៅតែទទួលបាន ការគាំទ្រយ៉ាងខ្លាំងដដែល ពីសំណាក់ហ្វេនៗ របស់ខ្លួន។ ហើយថ្មីៗនេះ សួស វីសា និងស្វាមី បានធ្វើឲ្យ កក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ពីការ live លក់កាបូបរបស់ខ្លួន ដោយមានអ្នកចូលមើលយ៉ាងច្រើន ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ នៅសុខៗ គេឃើញ លោក ថមមី បានទំលាយរូបពីរសន្លឹក ដោយមួយសន្លឹកពេលខ្លួន និងភរិយា មិនទាន់មានអ្វីសោះ​នៅបាតដៃទទេរ ហើយមួយសន្លឹកទៀតកំពុងមានកូនស្រីដ៏គួរឲ្យស្រឡាញ់ និងកំពុងជោគជ័យក្នុងមុខជំនួញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថមមី បានភ្ជាប់សារខ្លីបញ្ជាក់បន្ថែមថា “រូប២សន្លឹកនេះ បញ្ចាក់កាលពីពួកយើង នៅបាតដៃទទេរគ្មានអ្វីសោះ តស៊ូជាមួយគ្នារហូតមកដល់សព្វថ្ងៃនេះ កាលពីក្មេងរហូតដល់ក្លាយជាប៉ាម៉ាក់កូនស្រីដ៍សែនឆ្លាត ថង សាម៉ូលីណា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប​កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖

ហាមលួ​​ចអត្ថបទពីគេហទំព័រយើងខ្ញុំទៅប្រើប្រាស់ ឬធ្វើជាវីដេអូ បើមិនដូច្នេះទេ អ្នកនឹងទទួ​​លខុ​​សត្រូវមុ​​ខច្បា​​ប់

Related posts

Leave a Comment