នៅសុខៗ ម៉ែរួយ ដាក់មួយឃ្លានេះ អេមណាស់ ដោយពោលថា “ជីវិតរាល់ថ្ងៃនេះ អត់ចង់ប្រណាំងប្រជែង យកឈ្នះបងប្អូនណាទេ បងប្អូនណាចង់បានភាពឈ្នះ យកចុះ ខ្ញុំសូមចុះចាញ់ អ្វីដែលប្រាថ្នា គឺ…”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីព្រឹក ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ លោកជំទាវ ឧញ៉ា ស្រី ណារួម ហៅ ម៉ែរួយ បានសម្រេចចិត្ត ចូលរោងការតាមប្រពៃណីខ្មែរហើយ ជាមួយបុរសខ្ពស់សង្ហាម្នាក់ មានឈ្មោះ តារា សុខនៅ មើលទៅអ្នកទំាងពីរ ពិតជាសមគ្នាខ្លាំងណាស់ ពិសេសបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងថ្ងៃដ៏ពិសេសនេះ ម៉ែរួយ តុបតែងខ្លួនស្រស់ស្អាតប្លែកខ្លាំងណាស់ ខុសរាល់ដង មើលអត់ចង់ស្គាល់ រំលេចទៅដោយ ឈុតកូនក្រមុំ។ មិនត្រឹមតែប៉ុណ្ណោះទេ ក៏មានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសទំាងសងខាងប្រកបដោយក្តីសប្បាយរីករាយ ស្និតស្នាល ដូចក្រុមគ្រួសារតែមួយអ៊ីចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១ ចំថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប​ អកអំបុក និងសំពះព្រះខែ គេឃើញ ម៉ែរួយ បង្ហោះរូបភាពមួយសន្លឹកថតជាមួយស្វាមី រួចពោលពាក្យប៉ុន្មានម៉ាត់ដ៏គួរឲ្យចាប់អារម្មណ៍ថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ជីវិតរាល់ថ្ងៃនេះ អត់ចង់ប្រណាំងប្រជែង យកឈ្នះបងប្អូនណាទេ បងប្អូនណាចង់បានភាពឈ្នះ យកចុះ ខ្ញុំសូមចុះចាញ់ អ្វីដែលប្រាថ្នា គឺសេចក្ដីសុខក្នុងចិត្ត និងក្រុមគ្រួសារ ព្រោះជីវិត មើលមិនឃើញ អត់ដឹងរស់បានប៉ុន្មានឆ្នាំទៀត ភាពមិនទៀងទាត់ គឺជារឿងដែលទៀងទាត់ រីករាយថ្ងៃឈប់សំរាក ជូនពរបងប្អូនមានសេចក្ដីសុខគ្រប់ក្រុមគ្រួសារ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឃើញបែបនេះ ហ្វេនៗ នាំគ្នាបង្ហាញអារម្មណ៍បែបនេះថា ៖ ចាស ពិតណាស់អូនសម្លាញ់, ចាសម៉ែនិយាយត្រូវ, សម្តីពិតគឺល្អណាស់បាទ សូមគោរព, គ្រប់ពាក្យបង្ហាញពីការយល់ច្បាស់ពីសេចក្តីសុខ ក្នុងជីវិត ស្រឡាញ់ណាស់ពេញបេះដូង,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយត្រូវចិត្តខ្ញុំណាស់, ត្រូវណាស់ជេ រស់ធ្វើតួឯករហូត មិនកើតទេ ជូនពរជេ ជូបតែសុខសុភមង្គល ក្នុងក្រុមគ្រូសារពេញមួយជីវិត, ស្រឡាញ់ម៉ែរួយត្រង់និងហា៎សុំតែសុខគឺគ្រប់គ្រាន់ហើយ, អ្នកម្ដាយខ្ញុំ អប់រំកូនៗបានល្អណាស់ គឺមានក្ដីស្រលាញ់ចំពោះមនុស្សរួមលោក ទោះអ្នកនោះជា​ស​​ត្រូ​​វយើ​ងក៏ដោយ កូនធ្វើបានហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមានមតិជាច្រើនទៀត ភាគច្រើនពេញចិត្តយ៉ាងខ្លាំងចំពោះការលើកឡើងរបស់ ម៉ែរួយ៕

Related posts

Leave a Comment