ពុកម៉ែបងប្អូន ក៏ដូចជាមហាជនទូទៅ ទំាងក្នុង និងក្រៅប្រទេស មិនតិចនាក់ទេ ពិតជាមិនមើលរំលងឡើយ នូវតារាចម្រៀងប្រុសដ៏ល្បីឈ្មោះខ្លាំងម្នាក៉ប្រចាំផលិកម្មសាន់ដេនោះ គឺលោក កែវ វាសនា មិនត្រឹមត្រឹមតែមានសម្លេងពីរោះប៉ុណ្ណោះទេ ថែមទាំងសង្ហា និងនៅក្មេងទៀត។
មានបទជាច្រើនណាស់ របស់លោក នៅតែទទួលបាន ការគាំទ្រយ៉ាងខ្លាំងដដែល មកទល់ពេលនេះ ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ពិសេសបទមនោសញ្ចេតនាតែម្តង កាន់តែស្តាប់ កាន់តែពីរោះមិនចេះធុញទ្រាន់ឡើយ។
បើងាកមកមើលពីជីវិតផ្ទាល់ខ្លួនរបស់លោកវិញ កាន់តែចាប់អារម្មណ៍ថែមទៀត ដោយលោក តែងតែបង្ហាញនូវភាព ស្និតស្នាល ផ្អែមល្ហែម ជាមួយភរិយា និងកូនៗទំាងពីរ ញឹកញាប់ណាស់ ពិតជាពោរពេញដោយស្នាមញញឹម ស្និតស្នាល និងមានសុភមង្គល។
ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញ ភរិយារបស់លោក បានតុបតែងខ្លួនមួយឈុតទៀតហើយ ដោយស្លៀកសំលៀកបំពាក់ពណ៌ក្រហម យ៉ាងទាក់ភ្នែក រួចពោលពាក្យប៉ុន្មានម៉ាត់ដ៏គួរឲ្យចាប់អារម្មណ៍ទៀតថា
“ទឹកមុខហាក់ដូចកាចឆ្នាស់ តែចិត្តចូលចិត្តចែករំលែកជាមួយអ្នកដទៃ អត់រំលែកតែម្យ៉ាងទេគឺ ប្តី ចែកអ្វី ចែកបាន តែរឿងប្តីមួយ ចែកមិនបានហ្មង នៅផ្ទះក៏ប្តីខ្ញុំ នៅក្រៅក៏ប្តីខ្ញុំ ទាន់ Keo Veasna”។
ឃើញរូប និងសារនេះភ្លាម ហ្វេនៗ ចូល comment ព្រាតថា ៖ So beautiful!, ស្អាតណាស់លោកអើយ, ត្រូវបង ដូចគ្នា នៅផ្ទះក៏ប្តីខ្ញុំ ចេញក្រៅ ក៏ប្តីខ្ញុំ ចែកមិនបានឡើយ, ស្អាតសាហាវបង, ស្អាតប្លែកបង caption ត្រូវម៉ាច់ បង, សែនស្អាតណាស់មេ សំណព្វ, ប៉ិននិយាយមែនអ្នកបង, ទាន់ហើយបង, Wow ស្អាតញាក់សាច់។
ដើម្បីជ្រាបបន្ថែមទៀត តោះនាំគ្នាទៅមើលរូបភាពស្អាតៗ របស់ ភរិយា លោក កែវ វាសនា ទំាងអស់គ្នា ៖