អីយ៉ាស នៅសុខៗ ស្រាប់តែ លោកគ្រូមហាជុំ ចេញមុខ ទស្សទាយ ជោគវាសនា ឲ្យ អ្នកនាង ខ្ញុង ដោយប្រាប់ច្បាស់ៗថា “ដាច់ឆ្នាំ ២០២១ ចូលដល់ខែ ៥ ឆ្នាំ ២០២២ ខ្ញុង និងកៃដរ នឹង…” (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ គេឃើញ អ្នកនាង ខ្ញុង ចេញមុខ Live ទំាងទឹកភ្នែក ដោយប្រកាសប្រាប់ថា ខ្លួនក្ស័​យធ​ន និងអស់លទ្ធភាព ក្នុងការរកប្រាក់ ទៅសងបំណុលតទៅទៀតហើយ ហើយទឹកប្រាក់ដែល ខ្ញុង ខ្ចីគេសរុបនោះ គឺមានចំនួនរហូតដល់ទៅ ៥៧ ម៉ឺនដុល្លារ ឯណោះ ដែលជាចំនួនមួយច្រើនខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយជួបព្យុះភ្លៀង នៅទីបំផុត អ្នកនាង ខ្ញុង មានពន្លឺជីវិតឡើងវិញហើយ ដោយបានចូលរួមកាត់សក់ជូនកូនកំលោះក្រមុំមួយគូ នាព្រឹក ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១ ជាមួយស្វាមី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែមកដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ គេឃើញ លោកគ្រូមហាជុំ បានធ្វើការ live វីដេអូមួយ រួចបញ្ជាក់ថា “ថ្ងៃនេះ លោកគ្រូនឹងទស្សទាយ ពីជោគវាសនា របស់តារាកំប្លែង នាងខ្ញុង តើអនាគត មានជោគវាសនាយ៉ាងណា?”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកគ្រូ បានទស្សទាយ ឲ្យ អ្នកនាង ខ្ញុង ថា “ឆ្នាំ ២០២៩ ខ្ញុង មានលុយសល់យ៉ាងតិច ៣០ លានដុល្លារ ហើយឡើងងារជា ឧកញ៉ា ពីរនាក់ហ្នឹង អ្នកណាឡើងងារជា ឧកញ៉ា ក៏បានដែរ កំឡុងពីពេលហ្នឹង ទៅ ៧ឆ្នាំ ខ្ញុង នឹង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឡើងងារជាមហាសេដ្ឋី ហើយខ្ញុង នឹងមានលុយ ២០ លានដុល្លារ ហើយមានដោយសារអី មានដោយសារ ខ្ញុង លេងកំប្លែង មានដោយសារ កៃដរ លក់ដីឡូត៍ មិនមែន ដាច់ឆ្នាំ ២០២១ ចូលដល់ខែ ៥ ឆ្នាំ ២០២២ ខ្ញុង និងកៃដរ នឹងនឹកឃើញនូវអាជីវកម្មថ្មីមួយពាក់ព័ន្ធជាមួយនិងសាប៊ូ ជាមួយនិងម្សៅ គ្រឿងក្រអូប

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលដែលខ្ញុង និងកៃដរ ចាប់ផ្តើមបើជំនួញលក់គ្រឿងក្រអូបនោះ ខ្ញុង នឹងចាប់ផ្តើមរីកចំរើន ពីមួយថ្ងៃ ទៅមួយថ្ងៃ ពេលនោះហើយ រាសី របស់ខ្ញុង ដែលចូលដល់ឆ្នាំថ្មី គឺឆ្នាំខាល ដែលជាឆ្នាំខ្លា ទំាងខ្ញុង ទំាងស្វាមីរបស់ខ្ញុង ទំាងកូនរបស់ខ្ញុង នឹងឡើងទៅដល់ចំនុចផ្កាយមួយ គេហៅផ្កាយលាភ នោះហើយ ខ្ញុង នឹងមានលាភ មានជ័យ ហើយនឹងជួបមនុស្សល្អមួយ មនុស្សល្អនោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គឺមនុស្សនៅក្រៅប្រទេស មិនមែនជាខ្មែរទេ ជាជនបរទេស ហើយប្រទេសក្បែរខាងរបស់យើង គេនឹងផ្តល់នូវថវិកា ផ្តល់គំនិត ឲ្យ ខ្ញុង និងស្វាមី ប្រកបបើកអាជីវកម្មថ្មី ហើយពេលនោះ ខ្ញុងនឹងក្លាយជាមហាសេដ្ឋី បន្តិចម្តងៗ ដល់ឆ្នាំ ២០២៩ ខ្ញុង នឹងសល់លុយ ២០លានដុល្លារ យ៉ាងតិច…”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូពេញខាងក្រោមនេះ ទំាងអស់គ្នា ៖

Related posts

Leave a Comment