ល្អណាស់ មានអ្នកណាចង់សម្តែងអត់?! ផលិតករខ្មែរដ៏ល្បីម្នាក់ ប្រកាសថា៖ “ខ្ញុំបម្រើវិស័យភាពយន្តនេះ ២០ឆ្នាំហើយ ក្តីប្រាថ្នា ធំក្នុងជីវិតគឺ ផលិតខ្សែភាពយន្តព្រះបាទជ័យវរ្ម័នទី៧ ដល់ពេលហើយ, ថវិការចំណាយផលិត ខ្ទង់៧លានដុល្លារ…”

ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករដ៏ល្បីមួយរូប ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ នូវស្នាដៃរបស់លោក ហើយថ្មីៗនេះទៀត លោកក៏ទើបតែបញ្ចេញស្នាដៃភាពយន្តថ្មីមួយ គឺរឿង «ដើម្បីកូន» ដែលជារសជាតិថ្មី ប្លែក មិនធ្លាប់មានពីមុនមក។

ចំណែកម្សិលមិញនេះ លោកបានជូនដំណឹងដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងហ្វេសប៊ុក “កថា ជ័យ” របស់លោកថា “ខ្ញុំបម្រើវិស័យភាពយន្តនេះ ២០ឆ្នាំហើយ ក្តីប្រាថ្នា ធំក្នុងជីវិតគឺផលិតខ្សែភាពយន្តព្រះបាទជ័យវរ្ម័នទី៧ ដល់ពេលហើយ ព្រោះខ្ញុំពាក់កណ្តាលជីវិតហើយ ខ្ញុំមិនអាចរង់ចាំបានទៀតទេ ទាន់នៅមានកម្លាំង មាន បញ្ញា ស្មារតីល្អ។

ខ្ញុំសូមអញ្ជើញដល់ផលិតករ តារាភាពយន្ត និងជនរួមជាតិខ្មែរទាំងប្រុសស្រី ចូលរួមផលិតភាពយន្តប្រវត្តិសាស្រ្តនេះជាមួយខ្ញុំបាទ ថវិការចំណាយផលិត ខ្ទង់ ២៨,០០០,០០០,០០០៛ ស្មើនឹង ៧លានដុល្លារសហរដ្ឋអាមេរិក គម្រោងថតភាពយន្តនេះគឺនៅឆ្នាំ ២០២៥ ខ្ញុំបាទនឹងចាប់ផ្តើមបើកទទួលស្វាគមន៍ដល់ជនរួមជាតិទាំងអស់ចង់ចូលរួមសហការដោយក្តីរីករាយ ទំនាក់ទំនងខ្ញុំបាទតាមលេខទូរសព្ទ័ ០៦៩ ២៣៩ ៧៨៩ Email : huyyaleng@gmail.com ខាងក្រោមនេះគ្រាន់តែជាTeaser Posterដំបូងប៉ុណ្ណោះ”៕

Related posts

Leave a Comment