ញាក់សាច់ ! រ៉ូសឥឡូវ មិនមែនរ៉ូសពីមុនទៀតទេ ហៅថតម្តងៗ តម្លៃខ្លួនចាប់ពី 500$ រហូតដល់ទៅ…

ប្រិយមិត្តទូទៅ ក៏ដូចជា ហ្វេនៗភាច្រើន ច្បាស់ជាស្គាល់ ជាក់ជាមិនខាន នូវ តារាសម្តែង​ ស្រី​ម្នាក់ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ ដែលធ្លាប់ធ្វើឲ្យគ្រប់គ្នា ផ្ទុះការការចាប់អារម្មណ៍ យ៉ាងខ្លាំង ពេញហ្វេសប៊ុក ក្រោយតារាសម្តែងរូបនេះ ធ្លាប់បាន សម្តែង MV មួយ នៅ មុខរថយន្ត ហើយក៏បានធ្វើឲ្យមហាជនមួយចំនួនរិះគន់យ៉ាងចាស់ដៃនូវកាយវិការមួយចំនួន ក្នុង MV នេះ។ តែទោះជាយ៉ាងណា ក៏ដោយ កញ្ញា រ៉ូស ធ្លាប់បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ជាមួយ លោក អុឹម ជីវ៉ា ដែលមានបងប្អូនមួយចំនួនធំ ពិតជាចង់ដឹងរឿងមួយនេះជាខ្លាំង។ រ៉ូស បានប្រាប់ថា “ខ្ញុំកំពុងឆ្ងល់ នៅក្នុងហ្វេសប៊ុកគេ comment រិះគន់ខ្ញុំ តែដល់ពេលជួបក្រៅគេសុំខ្ញុំថតរូប ហៅអាយដលៗ..”។ ក្រោយៗមក កញ្ញា រ៉ូស ដោយសារតែភាពល្បីល្បាញ និងការគាំទ្រ របស់ហ្វេនៗ គេតែងតែឃើញ រ៉ូសបង្ហាញមុខក្នុងកម្មវិធីតូចធំ មិនដែលដាច់ឡើយ ស្ទើរមិននឹកស្មានដល់ ព្រមទំាងបានបញ្ចេញបទចម្រៀង Original Song ជាហូរហែផងដែរ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ មហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយដឹងតម្លៃខ្លួនរបស់ រ៉ូស ពេលថតម្តងៗ គឺ មានចាប់ពី ៥០០ដុល្លារ រហូតដល់ទៅ ៣០០០ដុល្លារ ​ឯនោះ។ លោក អុឹម ជីវ៉ា បានបញ្ជាក់បន្ថែមថា “រ៉ូសឥឡូវមិនមែនរ៉ូសពីមុនទៀតទេ គឺប្លែកគ្រប់យ៉ាង ហៅថតម្តងៗត​ម្លៃខ្លួ​នចាប់ពី 500$ឡើងទៅបានថត ! ថតពានិជ្ជកម្ម កន្លះថ្ងៃ 1000$…

អានបន្ត

ពូម៉ៅ ប្រាប់ ចែដាណា ឲ្យយករបស់នេះ ទុកក្នុងទូរដែក តែ ចែដាណា អត់ព្រម, ម្តងជាពីរដង បើកមើលស្រាប់តែឃើញ…(មានវីដេអូ)

ហ្វេនៗ ក៏ដូចជា អ្នកប្រើប្រាស់ហ្វេសប៊ុកភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់ មុខជំនួញផ្សេងទៀត ដែលកំពុងតែល្បី និងទទួលបានការគាំទ្រ និងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន គួរឲ្យកត់សំគាល់ សឹងតែមិនគួរឲ្យជឿ។ ក្រៅពីមុខជំនួញដែលកំពុងតែជោគជ័យនេះ លោកស្រី ក៏ត្រូវបានគេគ្រប់គ្នា កោតសរសើរផងដែរ នូវទឹកចិត្តសប្បុរធម៌ ដែលតែងតែជួយគេជាហូរហែ មិនដែលដាច់ឡើយ កើតចេញពីក្តីអាណិត និងស្រឡាញ់ ចេញពីបេះដូងបរិសុទ្ធពិតៗ ជាពិសេស លោកស្រី តែងតែជួយអ្នកខិតខំប្រឹងប្រែងតស៊ូ ក្នុងឆាកជីវិត និងអ្នកត្រូវការតាមភាពជាក់ស្តែង។ មួយវិញទៀត បើទោះបីជា លោកស្រី និងស្វាមី មានការមមាញឹក និងរវល់ខ្លាំងយ៉ាងណាក៏ដោយ ក៏ថៅកែហាងពេជ្ររូបនេះ និងស្វាមី (ហៅពូម៉ៅ) មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលា សប្បាយរីករាយ ជាមួយគ្នា ក្នុងការដើរលេងកម្សាន្ត មើលទៅពិតជាផ្អែមល្ហែម ដូចកំលោះក្រមុំអ៊ីចឹង។ នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញ ពូម៉ៅ ដែលត្រូវជាស្វាមី របស់លោកស្រី ទ្រី ដាណា បានទិញទូរស័ព្ទ iPhone សេ៊រីទំនើបចុងក្រោយ យកមក Surprise លោកស្រី ទាល់តែបាន។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខ ខាងក្រោមនេះ ៖

អានបន្ត

គួរឲ្យស្រឡាញ់ណាស់ ! ទើបកើតបានជាង១ខែសោះ អូន Smile ចេះលេងទឹកមុខ ដាក់ អ្នកម៉ាក់ ទៀត, ដល់ថ្នាក់ ឌី សូនីតា គ្រឺតពេក ប្រាប់គេគ្រប់គ្នា ថា…

កាលពីយប់ នាថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាសម្តែង ឌី សូនីតា បានសម្រាលកូនស្រី របស់ខ្លួនដោយជោគជ័យហើយ ហើយក៏បានធ្វើឲ្យ ហ្វេនៗ ដែលជាអ្នកគាំទ្រ បានបង្ហោះសារ សម្តែងក្តីរីករាយ និងចូលរួមអបអរសាទរ យ៉ាងច្រើន គួរឲ្យកក់សំគាល់។ សូនីតា បានភ្ជាប់សារទំាងក្តីរំភើបថា “បានជួបគ្នាហើយកូន ជំរាបសួរពុកម៉ែ យាយតា ពូមីងជាទីគោរពចាស អូនឈ្មោះ «Smile» «ញញឹម »ចេញមកហើយចាស”។ ក្នុងនោះ លោក ចន អេឡិច ហ្សូរ៉ា ក៏បានបង្ហោះរូបភាពមួយសន្លឹកទៀត ហើយបន្ថែមថា “ជំរាបសួរអ៊ុំពូមីង អូន​ Smile​ មានសុខភាពរឹងមាំ​ និងគួរអោយស្រលាញ់ណាស់មែនអត់? អគុណពាក្យជូនពរ,​ ឥលូវអូនស្មាយ​ និងម៉ាក់ៗ​ ឆ្លងផុត និងមានសុខភាពល្អណា”។ កើតទើបបានជាង១ខែសោះ អូន Smile ប្រែប្រួលមុខមាត់គួរឲ្យគ្រឺតដល់ហើយ ជាពិសេសចេះលេងទឹកមុខទៀត ដល់ថ្នាក់ ធ្វើឲ្យ ឌី សូនីតា ទ្រាំអត់បាន ក៏និយាយថា “មើលកូនកណ្តុរមាសគេផងចាស សំខាន់អាស្មាយ សម្លក់ម៉ាមី គិតម៉េចឥឡូវ កូនឯង ចេះលេងទឹកមុខ តាំងពី១ខែ អ៊ីចឹងកូន ហើយមើលមុខដូចប្រុសទៅ ដូចប្រុសទៅហើយ កូនមាសម្តាយ ចប់ហើយកាដុង មើលទៅប្តូរឈ្មោះដាក់ឈឹមប៉ោត ដូចការគ្រោងទុក ឬក៏យ៉ាងម៉េចទេខ្ញុំ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត​សូមមើលរូបភាព អូន Smile ខាងក្រោមនេះ ថាលេងទឹកមុខបែបណា ដាក់ ម៉ាមី ៖

អានបន្ត

មើលមុខម្ចាស់ខួបផង សប្បាយកប់ហ្មង ! ខួបកំណើត អូនលីណា និងអូនលីសា កូនភ្លោះ នាយក្រឹម យប់មិញ មើលទៅសាមញ្ញមែន តែសប្បាយណាស់ ពិសេសម្នាក់ៗតែងខ្លួន ស្អាតៗដល់ហើយ (មានវីដេអូ)

គ្រប់គ្នាពិតជាដឹងហើយថា នាយ ក្រឹម និង តារាកំប្លែង អ្នកនាង ស្រីលាភ មានកូនភ្លោះស្រី ដ៏គួរឲ្យស្រឡាញ់ មានឈ្មោះ លីណា និង លីសា ហើយនៅ ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ស្រីលាភ ដែលត្រូវជាភរិយា នាយក្រឹម នោះ បានបង្ហោះវីដេអូមួយ ពីសកម្មភាពកូនភ្លោះរបស់ខ្លួន មើលទៅពិតជាពោរពេញដោយក្តីសប្បាយរីករាយយ៉ាងខ្លាំង មានស្ពាយកាតាបសិស្សសាលា និងកំពុងប្រលែងគ្នាក្នុងឡាន។ ខានឃើញយូរ កូនភ្លោះស្រី របស់តារាកំប្លែងទាំងពីរ មើលទៅពិតជាធំ ឆ្លាតវៃ មាំមួន ណាស់ ពិសេសពិសេសគឺមានរូបសម្រស់កាន់តែស្រស់ស្អាត គួរឲ្យស្រឡាញ់ថែមទៀត។ ស្រីលាភ ក៏បានភ្ជាប់សារខ្លីមួយ ផងដែរថា “អូនលីណា&លីសា ចង់ទៅសាលារៀន”។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ គេឃើញ ស្រីលាភ និង នាយ ក្រឹម បានធ្វើពិធីខួបកំណើតឲ្យកូនភ្លោះស្រីរបស់ខ្លួន មើលទៅសាមញ្ញមែន តែពោរពេញដោយក្តីសប្បាយរីករាយ ពិសេសម្នាក់ៗ តែងខ្លួនស្អាតៗណាស់។ ភរិយា នាយក្រឹម ជូនពរកូនសំណព្វចិត្តទំាងពីររបស់ខ្លួនថា “Happy birthday កូនភ្លោះសំណប់ចិត្តម្តាយ លីណា & លីសា សូមជូនពរកូនពៅទាំងពី មានសុខភាពល្អ មានសំណាងល្អពេញ១ជីវិត”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ នៃកម្មវិធីខួបកំណើត អូន លីណា និង អូនលីសា ខាងក្រោមនេះទំាងអស់គ្នា ៖

អានបន្ត

អ្នកណាមិនរំភើបលោកអើយ បើនៅសុខៗ ចែកា ទិញរថយន្តទំនើបមក Surprise អ៊ីចឹងអី, ដល់ថ្នាក់ស្វាមីរំភើបចិត្តស្ទើរហោះ ហើយនិយាយថា…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរ ថា ក្រោយរៀបការ អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់គឺ ចែកា បានសម្រាលកូនស្រី កាលពី ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ដោយជោគជ័យ ទំាងម្តាយ និងកូន មានសុខភាពល្អណាស់។ កូនស្រី របស់ ចែកា មានមុខមាត់ កាត់ទៅរកប៉ាៗរបស់គេ មើលទៅគួរឲ្យស្រឡាញ់ និងក្នាញ់ខ្លាំងណាស់។ ដោយសារតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនរបស់ខ្លួន នាថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅនេះ ចែកា ក៏បានបង្ហាញផ្ទះដ៏ធំមួយរបស់ខ្លួន ព្រមទំាងភ្ជាប់សារដ៏មានន័យប៉ុន្មានម៉ាត់ថា ៖ “មានសមត្ថភាព​បង់រំលួស​ផ្ទះ​ រំលួសឡានហើយ ​ខ្លាចអ្នកណា​និយាយទៀត​ អាអ្នកនិយាយអោយគេ​នឹង នាង/អាហែង សល់អីខ្លះហើយ​ បានខំម៉េស​ ឬមួយក៏ច្រណែនគេ​ល្អជាងខ្លួន.. ហើយកុំនិយាយ​ថា របស់បង់រំលួសសោះ​ស្មានតែ​មិនមានអីសោះ​ សុខៗគេអោយផ្ទះ​ អោយឡាន​រំលួសមែន​ ធនាគារ ​គេមិនមែន​ភ្លើ​ដូចអ្នកចាំតែ​និយាយទេ​ យល់នៅបង ប្អូនអ្នកទើស មានកញ្ចក់នៅផ្ទះជួយ ឆ្លុះខ្លួនឯង ហើយសួរខ្លួនថា សំនួរ »»ហេតុអីអញមិនដូចគេ ចំលើយ»» មកពីអញជាមនុស្ស ពូកែទើស និងពូកែច្រណែន និន្ទា ឈ្នានីស ហាសហា ហា”។ នៅមិនទាន់អស់ទេ លុះមកដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ម្សិលមិញនេះទៀត ចែកា បានទិញរថយន្តទំនើបមួយគ្រឿងយកមក Surprise ស្វាមី ដល់ថ្នាក់ ស្វាមី ចែកា រំភើបស្ទើរនិយាយមិនចេញ ដោយប្រាប់ថា “អរគុណប្រពន្ធសម្លាញ់ដែលតែងតែលើកលែងនឹងតស៊ូជាមួយគ្នាកន្លងមក ហើយក៏អរគុណជាខ្លាំង សំរាប់កាដូរដ៏ធំមួយនេះ គឺថារកពាក្យអ្វីថ្លែងពុំចេញនោះទេ ព្រោះថារំភើបខ្លាំងពេក បងមានតែពាក្យជូនពរអូន អោយសម្រស់កាន់តែស្អាត សុខភាពរឹងមាំ ជាពិសេសជូនពរអោយអូនលក់កាន់តែដាច់ជាងនេះទៀត Love you…

អានបន្ត

មែនហ្នឹង ! ក្រោយឃើញ ស្រីខួច កូនស្រី នាយពាក់មី ធំពេញរូបរាងស្អាត អ៊ីចឹង ដល់ថ្នាក់ធ្វើឲ្យ កញ្ញា នីឡា លាន់មាត់ ប្លែកពីគេ ថា…(មានវីដេអូ)

កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញ យ៉ង់ ស្រីនីត និង ស្រីខួច ដែលត្រូវជាកូនស្រីបង្កើត របស់ នាយ ពាក់មី បានធ្វើការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ប្លែកគួរឲ្យចាប់អារម្មណ៍ ថតឲ្យសំអាងការ វីន ដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងសរសើរយ៉ាងខ្លាំងនូវ សម្រស់របស់ ស្រីខួច និង ស្រីនីត។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែនាយ ពាក់មី ក៏និយាយដែរថា “ហ៊ឺ! កូនពេញក្រមុំហើយ​ តើខ្ញុំគួរលះបង់អ្វីខ្លះ​? កូនពេញក្រមុំមែន​ តែខ្ញុំមិនទាន់ចាស់ឯណា​ នៅក្មេងដែរតើ”។ នាយបន្ថែមទៀតថា “មូលហេតុ​ កូនស្អាត​ កាត់ទៅអ្នកណា​ មេីលតាមនឹងទៅ​ ! ឪ​ ឬ​ ម៉ែ​ ?”។ នៅមិនទាន់អស់ទេ នៅក្នុងនោះ គេក៏បានឃើញ តារាកំប្លែងស្រីវ័យក្មេង កញ្ញា វ៉ាន់ នីឡា ដែលត្រូវជា កូនស្រីបង្កើត របស់លោក សុវណ្ណ ឬទ្ធី ​ហៅ​លោកតាវ៉ិចទ័រ ក៏មានការភ្ញាក់ផ្អើល ក្រោយឃើញ សម្រស់ស្រីខួច ដល់ថ្នាក់ លាន់មាត់ថា “ស្រីខួចក្រមុំហើយ ជិតបានប្ដី ដូចចែដែរហើយ”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាប និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

អានបន្ត

ថាមែនៗ ! ទប់លែងជាប់ ក្តៅចិត្តអ្នកជេរប្រមាថខ្លួនខ្លាំងពេក ពេលនេះ Love Riya សម្រេចចិត្តធ្វើរឿងមួយនេះហើយ ដោយប្រកាសថា…(មានវីដេអូ)

ហ្វេនៗជាច្រើន ពិតជាបានដឹងហើយ នូវទំនាក់ទំនង រវាង លោក ដែន សូនី និង អ្នកលក់ឡេដ៏ល្បីឈ្មោះម្នាក់ គឺ Love Riya នោះ ។ អ្នកទំាងពីរ តែងតែបង្ហាញនូវភាពស្និតស្នាល និងដើរលេងជាមួយគ្នាញឹកញាប់ តាមកន្លែងផ្សេងៗ មើលទៅពិតជាពោរពេញដោយក្តីសុខជាខ្លាំង។ លោក ដែន សូនី ក៏ធ្លាប់ចេញមុខបញ្ជាក់រឿងនេះ ផងដែរ ដោយប្រាប់ទៅ ក្រុមការងារ តារាញូស៍ កាលពីពេលថ្មីៗនេះ ថា “ខ្ញុំកំពុងមើលចិត្តគ្នាសិន, គាត់ជាមនុស្សកាចបន្តិចមែន តែចិត្តល្អ, ខ្ញុំបានជជែកគ្នាជាមួយគាត់ឡើងវិញ ចំនុចណាដែលខ្ញុំខ្វះខាត ឲ្យគាត់ប្រាប់ខ្ញុំ ហើយចំនុចណាគាត់ខ្វះខាត ខ្ញុំត្រូវប្រាប់គាត់វិញ, ខ្ញុំស្គាល់គាត់តំាងពីគាត់មិនទាន់មានស្វាមី តាំងពីគាត់ Live Bigo, ខ្ញុំតែងតែសរសើរគាត់ ពូកែរកស៊ី ជាមនុស្សស្រីដែលរឹងមំា ពេលមានរឿងអ្វីកើតឡើងចំពោះគាត់ គាត់នៅតែរឹងមំា គាត់អត់ទន់ជ្រាយ”។ ព្រោះតែក្តីស្រឡាញ់ និងពេញចិត្ត លោក សូនី នាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅនេះ គេឃើញ ​Love Riya បានទិញរថយន្តដ៏ទំនើបមួយគ្រឿង ម៉ាក Lexus LX570 2021 មក Surprise រូបលោក ដល់ថ្នាក់ធ្វើឲ្យ លោក សូនី រំភើបចិត្តហួស ពីការស្មាន ហើយក៏និយាយថា  “ថ្ងៃនេះខ្ញុំអរគុណសម្រាប់កាដូ ម្ចាស់កាដូ ដែលទិញកាដូ 570 2021 អរគុណដល់ Love Riya ជាពិសេស”។ ស្រាប់តែមកដល់ថ្ងៃ  ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ Love…

អានបន្ត

មើលអត់ចង់ស្គាល់ ! ផ្ទុះការសរសើរព្រាត ក្រោយឃើញ កញ្ញា រ៉ូស កាត់សក់ខ្លីបែបនេះ ពិសេសថា រ៉ូស ដូចតារាថៃដ៏ល្បីម្នាក់ទៀត ឈ្មោះ…

ប្រិយមិត្តទូទៅ ក៏ដូចជា ហ្វេនៗភាច្រើន ច្បាស់ជាស្គាល់ ជាក់ជាមិនខាន នូវ តារាសម្តែង​ ស្រី​ម្នាក់ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ ដែលធ្លាប់ធ្វើឲ្យគ្រប់គ្នា ផ្ទុះការការចាប់អារម្មណ៍ យ៉ាងខ្លាំង ពេញហ្វេសប៊ុក ក្រោយតារាសម្តែងរូបនេះ ធ្លាប់បាន សម្តែង MV មួយ នៅ មុខរថយន្ត ហើយក៏បានធ្វើឲ្យមហាជនមួយចំនួនរិះគន់យ៉ាងចាស់ដៃនូវកាយវិការមួយចំនួន ក្នុង MV នេះ។ តែទោះជាយ៉ាងណា ក៏ដោយ កញ្ញា រ៉ូស ធ្លាប់បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ជាមួយ លោក អុឹម ជីវ៉ា ដែលមានបងប្អូនមួយចំនួនធំ ពិតជាចង់ដឹងរឿងមួយនេះជាខ្លាំង។ រ៉ូស បានប្រាប់ថា “ខ្ញុំកំពុងឆ្ងល់ នៅក្នុងហ្វេសប៊ុកគេ comment រិះគន់ខ្ញុំ តែដល់ពេលជួបក្រៅគេសុំខ្ញុំថតរូប ហៅអាយដលៗ..”។ ក្រោយៗមក កញ្ញា រ៉ូស ដោយសារតែភាពល្បីល្បាញ និងការគាំទ្រ របស់ហ្វេនៗ គេតែងតែឃើញ រ៉ូសបង្ហាញមុខក្នុងកម្មវិធីតូចធំ មិនដែលដាច់ឡើយ ស្ទើរមិននឹកស្មានដល់ ព្រមទំាងបានបញ្ចេញបទចម្រៀង Original Song ជាហូរហែផងដែរ។ ចំណែកនៅព្រឹកមិញនេះ នាថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ រ៉ូស បានធ្វើឲ្យហ្វេនៗ ផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយ រ៉ូស បានដូរម៉ូតសក់កាត់ខ្លី មើលទៅពិតជាស្រស់ស្អាត ប្លែក គួរឲ្យគយគន់។ ក្នុងនោះ ក៏មានហ្វេនៗខ្លះបាន comment ថា ៖ Rose team Black pink, ស្អាតណាស់ ជេ, មើលរ៉ូសអត់ចង់ស្គាល់, ដូច…

អានបន្ត

គ្រប់គ្នា ស្ទើរទប់ទឹកភ្នែកអត់ជាប់ ត្រង់ពាក្យ ស្រីនីត និយាយថា “ទោះបីខ្ញុំក្រ ក៏ខ្ញុំនៅតែមិនតូចចិត្តដែរ សំខាន់ឲ្យតែខ្ញុំ បានភាពកក់ក្តៅ ពីឪពុកម្តាយរបស់ខ្ញុំ…” (មានវីដេអូ)

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីនេះ គេប្រទះឃើញបងប្រុសម្នាក់ ឈ្មោះក្នុងហ្វេសប៊ុក “ចៅមាណព Chavmeanup” បានបង្ហោះរូបភាពពី កុមារីម្នាក់ ឈ្មោះ យ៉ង់​ ស្រីនីត អាយុ ១១ឆ្នាំ នៅភាគឦសាន ដែលជា​សិស្ស​ថ្នាក់​ទី​៥​ នៃ​សាលា​បឋម​សិក្សា​ដាក់ដាំ​ ខេត្ត​មណ្ឌលគិរី​ មុនគេបង្អស់ រហូតដល់ថ្នាក់រូបភាពប៉ុន្មានសន្លឹកនេះផ្ទុះល្បី និងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។ ព្រោះតែភាពល្បីល្បាញ ធ្វើឲ្យវាសនា ក្រមុំភាគឦសាន រូបនេះប្រែប្រួល សឹងមិនគួរឲ្យជឿ ។ ជាក់ស្តែង មកដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្រីនីត និងម្តាយ បានធ្វីដំណើរមកភ្នំពេញហើយ ដើម្បីថតកុនជាមួយ នាយ ពាក់មី។ មិនត្រឹមតែប៉ុណ្ណោះ ស្រីនីត បានបង្ហាញខ្លួន ថតឲ្យសំអាងការចំនួនពីរ ព្រមទំាងទទួលបានថវិកា និងការឧបត្ថម្ភផ្សេងៗពីសំណាក់សប្បុរសជាហូរហែ។ តែបើមកស្តាប់ប្រវត្តិពិតខ្លះៗរបស់ ស្រីនីត វិញ បានដឹងថាកំសត់ និងលំបាកខ្លាំងប៉ុណ្ណា។ ស្រីនីត បានប្រាប់ក្រុមការងារសារព័ត៌មាន Khmerload ទំាងអួលដើមក ដោយមានពេលខ្លះខ្វះទំាងអង្ករ និងម្ហូប ទៀតក៏មាន ពិសេសប៉ុន្មានម៉ាត់របស់ ស្រីនីត និយាយថា “ទោះបីខ្ញុំក្រ ក៏ខ្ញុំនៅតែមិនតូចចិត្តដែរ សំខាន់ឲ្យតែខ្ញុំ បានភាពកក់ក្តៅ ពីឪពុកម្តាយរបស់ខ្ញុំ” ធ្វើឲ្យគ្រប់គ្នាស្តាប់ហើយ ឡើងអួលដើមកតាម។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖ ប្រភពវីដេអូ ៖ Khmerload

អានបន្ត

សូមអបអរសាទរ ! នាយ ពាក់មី ប្រាប់ថា “​ស្រីនីត​ ​ត្រូវបានលោក ឧកញ៉ា ​ស្រី ចាន់ថន​ ទទួលជាកូនធម៌​ ដោយលោកផ្តល់ កន្លែងស្នាក់នៅ​ ឲ្យកាងារឪពុក ស្រីនីត ធ្វើ​ និងឲ្យ ស្រីនីត…” (មានវីដេអូ)

កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ឧកញ៉ា ស្រី ចាន់ថន បានស្កាត់ជួប យ៉ង់​ ស្រីនីត​ ដល់ផ្ទះ នៅខេត្តមណ្ឌលគិរី ហើយ ឧកញ៉ា ស្រី ចាន់ថន ក៏បានបញ្ជាក់បន្ថែម ក្នុងហ្វេសប៊ុករបស់លោកថា ៖ “ខេត្តមណ្ឌលគីរី ប្អូនស្រីពិតជាឆ្លាតណាស់ ហើយនិងឈ្លាសវៃ ខ្ញុំពិតជាសប្បាយរីករាយដែលបានស្កាត់មកមើល ជីវភាពរស់របស់គ្រួសារប្អូនស្រី ខ្ញុំបាទ បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ង់​ ស្រីនីត​ ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ ក៏មិនមានទីលំនៅច្បាស់លាស់ និងមានបងប្អូនបង្កើតដល់៦នាក់ ហើយក្នុងនោះដែរ ប្អូនស្រីក៏មានបំណងប្រាថ្នា២យ៉ាងដែរ។ ខ្ញុំបានសួរទី១-ចង់អោយគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ ទី២- នៅពេលអនាគតប្អូនស្រីចង់ធ្វើជាគ្រូបង្រៀន និងជាអ្នកចំរៀង។ ដោយឃើញពីការលំបាករបស់ប្អូនស្រី ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ខ្ញុំបាទ សម្រេចចិត្តថា នឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង, កង់ចំនួន ០២គ្រឿង សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ជូនប្អូនស្រី ថែមទាំងផ្តល់ការងារអោយឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែ ដល់ក្រុមគ្រួសាររបស់ប្អូនស្រី ដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត។ អ្វីដែលសប្បាយចិត្តខ្លាំងបំផុតនោះគឺបានកង់ថ្មីមួយនេះ”។ មកដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ លោកបានប្រាប់ដំណឹងល្អមួយគឺលោកសម្រេចជ្រើសរើស ស្រីឲ្យចូលផលិតកម្មរបស់លោកហើយ រឹតតែពិសេសបំផុតនោះ គឺជំរុញឲ្យប្អូនស្រី រៀនទាល់តែចប់។ លោកបានបញ្ជាក់ប្រាប់បន្ថែមថា ៖   “ស្នាមញញឹមរបស់ប្អូនស្រី យ៉ង់​ ស្រីនីត ចាប់ផ្តើមមានក្តីសង្ឃឹម និងពន្លឺក្នុងជីវិតរបស់ប្អូនស្រីហើយ ខ្ញុំនឹងសម្រេចចិត្ត ជ្រើសរើសយកប្អូនស្រី ចូលវិស័យសិល្បះ ក្នុងផលិតកម្ម (ជេត ប្រូដាកសិន jet Production ) របស់ក្រុមហ៊ុនខ្ញុំផ្ទាល់ នឹងជំរុញអោយប្អូនស្រី រៀនអោយចប់ដូចក្តីប្រាថ្នារបស់ប្អូនស្រី ដើម្បីអោយក្លាយជាគ្រូបង្រៀន…

អានបន្ត