អីយ៉ា កម្មវិធីខួបកំណើត កូនពៅ លោក ព្រាប សុវត្ថិ មើលទៅសាមញ្ញមែន តែសប្បាយរីករាយ និងកក់ក្តៅណាស់ កាន់តែពិសេសនោះ ព្រាប សុវត្ថិ ជូនពរកូនពៅ នូវពាក្យ១ឃ្លាថា…(មានវីដេអូ)

ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាសគឺ លោក ព្រាប សុវត្ថិនោះ ដែលមានកូនប្រុសដល់ទៅ៣នាក់ ធំៗអស់ហើយ គឺ សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ។ ក្រៅពីវិស័យសិល្បៈ គេក៏សង្កេតឃើញថា ក្រុមគ្រួសារមួយនេះ មានសុភមង្គលខ្លាំង តាមរយៈការបង្ហោះរូបភាពក្នុងហ្វេសប៊ុកជាហូរហែ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២០ គឺចំថ្ងៃខួបកំណើតកូនពៅរបស់លោក ព្រាប សុវត្ថិ តែម្តង ដោយមានការរៀបចំយ៉ាងសាមញ្ញបំផុត ជាលក្ខណៈគ្រួសារ មើលទៅពិតជាកក់ក្តៅ និងសប្បាយរីករាយជាខ្លាំង។ លោក ព្រាប សុវត្ថិ ក៏បានជូនពរនូវពាក្យប៉ុន្មានម៉ាត់ដ៏គួរឲ្យចាប់អារម្មណ៍ថា  “ជូនពរឲ្យមានសុខភាពល្អ រកស៊ីមានបាន ចំរុងចម្រើនរហូត ពេញមួយជីវិត”។ ក្រោយឃើញបែបនេះ​ ធ្វើឲ្យអ្នកគាំទ្រជាច្រើន របស់ សុវត្ថិ សិរីវុឌ្ឍ ដែលជា កូនពៅ លោក ព្រាប សុវត្ថិ បានបង្ហោះសារជូនពរជាច្រើនផងដែរ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ពីរោះ និងចាក់ដោតណាស់! បទ “ពេលអូនមានលុយអូនផ្ទុយគ្រប់យ៉ាង” ច្រៀងដោយ ខេមរៈ សិរីមន្ត ផ្ទុះការគាំទ្រយ៉ាងខ្លាំងទៀតហើយ សឹងតែមិនគួរឲ្យជឿ ដល់ថ្នាក់គេចូល comment ថា…(មានវីដេអូ)

ការទទឹងរងចាំមើលផ្លូវរបស់ អ្នកគាំទ្រ នូវ បទថ្មី របស់ តារាចម្រៀង ខេមរៈ សិរីមន្ត គឺបានមកដល់ហើយ ដែលខាងផលិតកម្មរស្មីហង្សមាស ទើប​បានបញ្ចេញនៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២០ នេះ។ បទនេះ មានចំណងជើងថា “ពេលអូនមានលុយអូនផ្ទុយគ្រប់យ៉ាង” ដែលជាស្នាដៃនិពន្ធ និពន្ធបទភ្លេង និង សម្រួលតន្ត្រី ដោយ Tho Meet។ មួយបទនេះ ផ្ទុះការគាំទ្រយ៉ាងខ្លាំង ដោយចេញត្រឹមតែជាង ២ម៉ោងប៉ុណ្ណោះ មានអ្នកចែករំលែកជាង ៥ពាន់ដងបាត់ ទៅហើយ សឹងតែមិនគួរឲ្យជឿ។ ក្រោយស្តាប់ចប់ បានធ្វើឲ្យមហាជនទូទៅ ជាពិសេសអ្នកគាំទ្រ ខេមរៈ សិរីមន្ត ផ្ទុះការពេញចិត្តទៀតហើយ ព្រមទាំងបានចូល comment ថា ៖ មួយបទនេះត្រូវរឿងខ្ញុំណាស់ សេដ, ស្រលាញ់ពេញបេះដូងហើយidol ហេតុអ្វីក៏បងច្រៀងពីរោះម្លេស, ចាំបទបងសិរីមន្ត ឡើងចង់ស្ទះបេះដូងហើយ ឥឡូវចេញហើយ ពិតជាពីរោះមែន, យូរចេញម្តងមែន តែស្តាប់ទៅជាតិម៉ង, បទចម្រៀង មួយបទនេះ ខ្ញុំពិតជាចូលចិត្ត ខ្លាំងណាស់ ព្រោះថា អត្ថន័យចាក់ដោត ហើយពិតជា ត្រូវនឹងរឿងរបស់ខ្ញុំរាល់ថ្ងៃ។ ព្រមទាំងនៅមាន comment ជាច្រើនទៀត ដែលលើកសរសើរអ្នកចម្រៀង ខេមរៈ សិរីមន្ត និងស្នាដៃអ្នកនិពន្ធ Tho Meet ថាពិតជាធ្វើបានល្អខ្លាំងណាស់ ក្នុងបទចម្រៀងដ៏មានខ្លឹមសារមួយបទនេះ។ តោះកុំឲ្យខាតពេលយូរ សូមស្តាប់ទាំងអស់គ្នា ៖

អានបន្ត

អីយ៉ា ដំណើរកម្សាន្តបែបគ្រួសារ របស់ តារាចម្រៀង ឱក សុគន្ធកញ្ញា មើលទៅសប្បាយដល់ហើយ កាន់តែគួរឲ្យចាប់អារម្មណ៍នោះ គឺ ប៉ាៗ ឆលី ភ័យមិនស្ទើរទេ ចង់ដឹងថាគាត់ភ័យរឿងអ្វី តោះចូលមើលទាំងអស់គ្នា…(មានវីដេអូ)

ក្រោយរៀបការ តារាចម្រៀង​ ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី បានទទួលកាដូដ៏ពេញចិត្តមួយ គឺ អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ដែលជាកូនប្រុសសំណព្វចិត្ត របស់ខ្លួន។ ក្រុមគ្រួសាររបស់ ឱក សុគន្ធកញ្ញា តែងតែបង្ហាញនូវភាពផ្អែមល្ហែម ស្និតស្នាល មើលទៅពិតជាមានសុភង្គលខ្លាំងណាស់។ ចំណែកកាលពីចុងខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ តារាចម្រៀងរូបនេះ មានដំណើរកម្សាន្តមួយ ជាលក្ខណៈគ្រួសារ មើលទៅពិតជាសប្បាយរីករាយជាខ្លាំង ទៅកាន់ ទឹកដីអង្គរ ខេត្តសៀមរាប។ គ្រាន់តែទៅដល់ទីនោះភ្លាម តារាច្រៀងរូបនេះ បានថតរូបលេងកម្សាន្ត ជាច្រើនកន្លែង មើលទៅពិតជាស្អាតៗ និងទាក់ភ្នែកខ្លាំងណាស់ អមដោយទេសភាពស្រស់បំព្រង គយគន់មិនចេះជិនណាយ ដើម្បីយកមកបង្ហាញអ្នកគាំទ្ររបស់ខ្លួន។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២០ តារាចម្រៀង ឱក សុគន្ធកញ្ញា ទើបបានបញ្ចេញវីដេអូ នៃសកម្មភាពដំណើរកម្សាន្តមួយនេះ ព្រមទាំងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “ដំណើរកម្សាន្តបែបគ្រួសារ របស់ ឆលី Daddy​ ភ័យមិនស្ទើរ ចង់ដឹងថា Daddy របស់ ឆលី ភ័យអ្វី ចូលមើលទាំងអស់គ្នា”។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាដំណើរកម្សាន្តមួយនេះ យ៉ាងណានោះ សូមទស្សនាវីដេអូទំាងអស់គ្នា ៖

អានបន្ត

រំភើបជំនួស! ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លំាង ក្រោយឃើញ ស្ត្រីម្នាក់ បង្ហោះរូបភាពប៉ុន្មានសន្លឹកនេះ ហើយភ្ជាប់សារថា “សុខចិត្តអត់ខ្លួនឯងដើម្បីតែអូន ទូរស័ព្ទមិនហ៊ានប្រើអាល្អទេ សុខចិត្តទិញអោយអូនហើយ ខ្លួនឯងប្រើអាចាស់សិន”, គ្រប់គ្នាឃើញហើយចូល comment ថា…

កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកផេកមួយឈ្មោះ “ពិភពបោះដុំគ្រឿងក្រអូប” បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ជាខ្លាំង ២សន្លឹក ដែលបង្ហាញពីទឹកចិត្តបុរសម្នាក់ ដោយបញ្ជាក់យ៉ាងខ្លីថា “សុខចិត្តអត់ខ្លួនឯងដើម្បីតែអូន ទូរស័ព្ទមិនហ៊ានប្រើអាល្អទេ សុខចិត្តទិញអោយអូនហើយ ខ្លួនឯងប្រើអាចាស់សិន”។ នៅមិនទាន់អស់ទេ ស្ត្រីរូបស្រស់ម្នាក់នេះបានបញ្ជាក់បន្ថែមនៅក្នុង comment នៃផុសមួយនេះថា “អរគុណបងៗ ទាំងគ្នា ដែលបានឡាចរូបប្អូន គ្រាន់តែផុស និងបញ្ចេញអារម្មណ៍ពិត អោយមនុស្សដែលខ្លួនឯងស្រលាញ់ឃើញ មិនបានគិតថាត្រូវរឿងបងៗច្រើនអ៊ីចឹងទេ សំខាន់រំភើបជំនួសពួកគាត់ ពេលឃើញពួកគាត់ mention ឈ្មោះស្វាមី ឬសង្សាររបស់គាត់សុទ្ធតែល្អៗ”។ ក្រោយឃើញបែបនេះ មានគេចូល comment ជាច្រើនថា ៖ ប្ដីល្អបងសំលាញ់, គ្រប់យ៉ាងដើម្បីអូន sweet ដល់ហើយ, ប្រុសល្អបែបនេះតើនៅឯរណាមាន ខ្ញុំចង់បានដែរ, ទឹកចិត្តប្តី ព្រមទាំងនៅមាន comment ល្អជាច្រើនទៀត ដែលបានបង្ហាញក្តីរំភើបក្រោយឃើញសាររបស់ស្ត្រីម្នាក់នេះបានផុស៕

អានបន្ត

ក្រោយច្រៀងបាន២បទ ជាមួយ តារាចម្រៀង ខេម ស្រាប់តែ តន់ ចន្ទសីម៉ា បង្ហាញអារម្មណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា…(មានវីដេអូ)

គ្រប់គ្នា ប្រហែលជានៅចាំ អតីតបេក្ខនារី កញ្ញា តន់ ចន្ទសីម៉ា ដែលធ្លាប់ចូលប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 2 កាលពីឆ្នាំ ២០១៦។ ពេលនោះ សីម៉ា មានអាយុត្រឹមតែ ១៧ឆ្នាំប៉ុណ្ណោះ មកពីខេត្តតាកែវ ព្រមទាំងបានលើកយកបទ “កុំបាច់ដេញអូនឲ្យស្រឡាញ់គេ” មកធ្វើការប្រកួត។ បើទោះ អតីតបេក្ខនារីរូបនេះ មិនទទួលបានពានរង្វាន់ក៏ដោយ ក៏ប្រជាប្រិយរបស់ សីម៉ា នៅតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជន រហូតបានក្លាយខ្លួនជាអ្នកចម្រៀងអាជីព ក្នុងផលិតកម្ម Galaxy Navatra។ រឹតតែពិសេសជាងនេះទៅទៀតនោះ បានចាប់ដៃគូ ជាលើកដំបូង ជាមួយតារាចម្រៀងដ៏ល្បី គឺ លោក ខេម ព្រមទាំងបានបកស្រាយបាន២បទហើយ គិតត្រឹមថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២០ នេះ ដោយបទទី១ មានចំណងជើងថា “សុំមួយពេលមក” និងបទទី២ “ការស្រឡាញ់ដែលខ្វះជាតិស្ករ”។ បទទាំងពីរនេះ ពិតជាផ្ទុះការគាំទ្រយ៉ាងខ្លាំង សឹងតែមិននឹកស្មានដល់ រហូតដល់ថ្នាក់ សីម៉ា បានបង្ហាញអារម្មណ៍ពិត និងភ្ញាក់ផ្អើលជាខ្លាំងមួយថា ៖ “ហាក់ដូចជាលឿនពេកសំរាប់ខ្ញុំ បងប្រុសខេមធ្លាប់តែជា Idol តែម្នាក់គត់សំរាប់តារាចម្រៀងប្រុស តែបច្ចុប្បន្នខ្ញុំបានបំពេញការងារជាមួយគាត់ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីបងប្អូន ខ្ញុំសុំលើកម្រាមដៃ 10 អរគុណបងប្អូនទាំងអស់គ្នា។”។ ក្រោយឃើញសារនេះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ចូល comment ថា ​៖ ច្រៀងសមគ្នាណាស់, បទបង និងបងខេម ស្តាប់ទៅអន្លុងអន្លោចមែនបង, អូន និងគាត់សំលេងសមគ្នាណាស់ ខ្ញុំចូលចិត្តខ្លាំងណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់ចម្រៀងទាំងពីរបទខាងក្រោមនេះ ៖

អានបន្ត

សែនរំជួលចិត្ត! ម្តាយ របស់ តារាសម្តែង មីស្ទើឃ្វីន រៀបរាប់ទាំងទឹកភ្នែក ប្រាប់លោក អុឹម ជីវ៉ា ថា “តាំងពីតូចមិនដែលឲ្យខ្ញុំពិបាកទេ ខ្ញុំអត់អី មានអី កូនខ្ញុំចេះដោះស្រាយ, តាំងពីកូនខ្ញុំធ្លាក់ខ្លួនឈឺមក ខ្ញុំក៏កាន់តែដាប ខ្វះមុខ ខ្វះក្រោយ គ្មានអ្នកណាជួយខ្ញុំទេ អត់កូនទៅ ខ្ញុំគ្មានសង្ឃឹម…” (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកលោក អុឹម ជីវ៉ា បានប្រាប់ឲ្យដឹងថា ៖ “អាណិតណាស់ តារាសម្តែងភេទទី៣ លោក វឌ្ឍនា ហៅ មីស្ទើឃ្វីន កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យលោកសង្ឃ ដោយសង្ឃឹមតិចបំផុត។ នៅរំលងអាធ្រាតថ្ងៃទី១ ឈាងចូលថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២០នេះ អាការជំងឺធ្វើទុក្ខខ្លាំង ហើយត្រូវបញ្ចូនទៅសង្រ្គោះបន្ទាន់នៅបន្ទប់ ICU ម្តាយគាត់បានខលទាំងយប់ ដោយសម្លេងស្រែកយំថា កូនរបស់គាត់ខ្លាំងមែនទែនហើយ ជួយគាត់ផង គាត់គ្មានទីពឹងទេ ឥឡូវនេះអស់លុយហើយ គាត់មិនដឹងពឹងអ្នកណាទេ គាត់ក្រណាស់ ជួយគាត់ផង ។ សូមបញ្ជាក់ថា តារាសម្តែងភេទទី៣រូបនេះ មានជំងឺម​ហារី​កកូនកណ្តុរ និងជំ​ងឺសួត របេង បានធ្លាក់ខ្លួនឈឺរយៈពេល២ឆ្នាំហើយ ដោយសព្វថ្ងៃរស់ពឹងលើជំនួយសប្បុរសជន ទាំងស្រុង ដោយក្រុមគ្រួសារដើរខ្ចីលុយគេ ក៏គ្មានអ្នកអោយដែរ បញ្ហាដោយសាគ្រួសារក្រីក្រខ្លាំងពេក ណាមួយមានតែ2នាក់ម៉ែកូន ក្នុងបន្ទប់ជួល ក្នុងរាជធានីភ្នំពេញ ។ ជូនដំណឹងដោយលោក អុឹម ជីវ៉ា”។ ចំណែក នាព្រឹក ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២០ លោក អុឹម ជីវ៉ា បានជូនដំណឹងដ៏សោកសៅមួយ ទាក់ទងតារាសម្តែងរូបនេះថា “RIP អាណិតណាស់ តារាសម្តែង លោក មីស្ទើឃ្វីន ទទួលមរណ​ភាពហើយ អាណិតណាស់ មានតែពីរនាក់ម្តាយកូន គ្មានលុយធ្វើបុណ្យទេ ពេលនេះស​ពកំពុងតម្តល់នៅវត្តអង្គតាមិញ បងប្អូនអើយជួយគាត់ផង “។ រឹតតែខ្លោចផ្សារបំផុតនោះ ក្រោយបានស្តាប់ម្តាយតារាសម្តែងនេះ រៀបរាប់ទាំងទឹកភ្នែកប្រាប់លោក អុឹម ជីវ៉ា ថា ៖”ខ្ញុំខ្វះថវិកា ដោយសារព្យាបាលកូនអស់លទ្ធភាព, រយៈពេល៣ឆ្នាំហើយអូន ព្យាបាលរហូត…

អានបន្ត

ខ្លោចចិត្ត! តារាសម្តែង លោក មីស្ទើឃ្វីន ទទួលមរណភាពហើយ, អាណិតណាស់ មានតែពីរនាក់ម្តាយកូន គ្មានលុយធ្វើបុណ្យទេ សពកំពុងតម្តល់នៅ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកលោក អុឹម ជីវ៉ា បានប្រាប់ឲ្យដឹងថា ៖ “អាណិតណាស់ តារាសម្តែងភេទទី៣ លោក វឌ្ឍនា ហៅ មីស្ទើឃ្វីន កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យលោកសង្ឃ ដោយសង្ឃឹមតិចបំផុត។ នៅរំលងអាធ្រាតថ្ងៃទី១ ឈាងចូលថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២០នេះ អាការជំងឺធ្វើទុក្ខខ្លាំង ហើយត្រូវបញ្ចូនទៅសង្រ្គោះបន្ទាន់នៅបន្ទប់ ICU ម្តាយគាត់បានខលទាំងយប់ ដោយសម្លេងស្រែកយំថា កូនរបស់គាត់ខ្លាំងមែនទែនហើយ ជួយគាត់ផង គាត់គ្មានទីពឹងទេ ឥឡូវនេះអស់លុយហើយ គាត់មិនដឹងពឹងអ្នកណាទេ គាត់ក្រណាស់ ជួយគាត់ផង ។ សូមបញ្ជាក់ថា តារាសម្តែងភេទទី៣រូបនេះ មានជំងឺម​ហារី​កកូនកណ្តុរ និងជំ​ងឺសួត របេង បានធ្លាក់ខ្លួនឈឺរយៈពេល២ឆ្នាំហើយ ដោយសព្វថ្ងៃរស់ពឹងលើជំនួយសប្បុរសជន ទាំងស្រុង ដោយក្រុមគ្រួសារដើរខ្ចីលុយគេ ក៏គ្មានអ្នកអោយដែរ បញ្ហាដោយសាគ្រួសារក្រីក្រខ្លាំងពេក ណាមួយមានតែ2នាក់ម៉ែកូន ក្នុងបន្ទប់ជួល ក្នុងរាជធានីភ្នំពេញ ។ ជូនដំណឹងដោយលោក អុឹម ជីវ៉ា”។ ចំណែកនៅមុននេះបន្តិច នាព្រឹក ថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ ២០២០ លោក អុឹម ជីវ៉ា បានជូនដំណឹងដ៏សោកសៅមួយ ទាក់ទងតារាសម្តែងរូបនេះថា “RIP អាណិតណាស់ តារាសម្តែង លោកមីស្ទើឃ្វីន ទទួលមរណ​ភាពហើយ អាណិតណាស់ មានតែពីរនាក់ម្តាយកូន គ្មានលុយធ្វើបុណ្យទេ ពេលនេះស​ពកំពុងតម្តល់នៅវត្តអង្គតាមិញ បងប្អូនអើយជួយគាត់ផង “៕

អានបន្ត

អ្នកចម្រៀង ជំនាន់ថ្មី កញ្ញា សាត់ ដានី បកស្រាយប៉ុន្មានបទនេះ ពិតជាពីរោះដូចគេនិយាយមែន សុំសរសើរ ដល់ថ្នាក់គ្រប់គ្នា បង្ហាញអារម្មណ៍ថា…(មានវីដេអូ)

កាលពីពេលកន្លងផុតទៅថ្មីៗ នេះ ទស្សនិកជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ អ្នកចម្រៀង ជំនាន់ថ្មី២នាក់ បានបង្ហើរសំនៀងឡើង ពីរោះរណ្តំ តាមរយៈការបង្ហោះក្នុងគេហទំព័រហ្វេសប៊ុកមួយឈ្មោះ “អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍” ព្រមទាំងទទូលបានទទួលបានការចូលទស្សនាជាង ២លានដងបាត់ទៅហើយ គិតត្រឹមថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២០ នេះ។ រឹតតែពិសេស និងស្ទើរមិនគួរឲ្យជឿទៀតនោះ គឺ អ្នកចំរៀងជំនាន់ថ្មី ទាំងពីរនាក់នេះ មានឱកាស ក្រោយពីបាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន យល់ព្រមអ្នកទាំងពីរមកច្រៀងនៅអគ្គនាយកដ្ឋានវិទ្យុជាតិ។ ចំណែក កាលពី ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកទាំងពីរនាក់នេះ មានឈ្មោះ លោក មាស ជីវ៉ា និង កញ្ញា សាត់ ដានី ក៏បានបង្ហាញមុខក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ដែលជាកម្មវិធីដ៏ល្បីមួយ កំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន ថែមទៀតផង។ លោក មាស ជីវ៉ា និង កញ្ញា សាត់ ដានី បានបង្ហើរសំនៀងដ៏ពីរោះរួមគ្នាជាច្រើនបទ ធ្វើឲ្យមហាជនពេញចិត្តជាខ្លាំង។ មួយវិញទៀត សម្រាប់ការបកស្រាយ ជាទោល គេក៏បានចាប់អារម្មណ៍ យ៉ាងខ្លាំងផងដែរ ទៅលើ កញ្ញា សាត់ ដានី ដោយបានបកស្រាយបទ “រំដួលស្វាយរៀង”, “កន្ទុំរុយ” និងបទ “ស្រីស្រងាំ”។ ក្រោយស្តាប់ចប់ធ្វើឲ្យ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន សរសើរថា ៖ បងស្រីច្រៀងពីរេាះណាស់, ស្ដាប់ហើយត្រជាក់ពេញបេះដូង, ពិតជាពីរោះមែនបងស្រី សមជាអ្នកចម្រៀងមែន, សម្លេងពីរោះណាស់ សម្រស់ក៏ស្រស់ស្អាត, ពីរោះណាស់ប្អូនស្រីសុំសេរសើដោយស្មោះអស់ព់ចិត្ត…

អានបន្ត

អ្នកខ្លះ ក៏ទប់ទឹកភ្នែកអត់ជាប់ដែរ! នៅសុខៗ ស្រាប់តែ Love Riya ស្រក់ទឹកភ្នែកឱបម្តាយ ខណៈម្តាយកំពុងឈឺ ព្រមទាំងក្រាបសំពះ សុំរឿងមួយ នោះគឺ…

មហាជនទូទៅ ជាពិសេសអ្នកដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ជាក់ជាមិនខាន អ្នកលក់ឡេដ៏ល្បីម្នាក់ឈ្មោះ Love Riya នោះ ដែលកំពុងតែទទួលជោគជ័យខ្លាំង សឹងតែមិនគួរឲ្យជឿ។ ហើយពេលថ្មីៗនេះទៀត Love Riya បានបើកបង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយ ដែលនឹងទិញក្នុងពេលឆាប់ៗនេះហើយ សម្រាប់កូនស្រីជាទីស្រឡាញ់របស់ខ្លួន។ ក្រៅពីមុខជំនួញដ៏ជោគជ័យ Riya ក៏ជាមនុស្សម្នាក់ចូលចិត្តធ្វើបុណ្យដាក់ទានផងដែរ តាមរយៈការបង្ហាញឲ្យឃើញក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីកន្លងទៅ ប្រកបដោយចិត្តជ្រះថ្លា និងសប្បាយរីករាយបំផុត។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២០ ប្រិយមិត្តទូទៅមានការភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញ Riya សម្រក់ទឹកភ្នែកនៅមុខម្តាយ ព្រមទាំងសំពះសុំរឿងមួយ។ Love Riya បានបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ “ថ្ងៃនេះនាងខ្ញុំlove Riyaបានក្រាបសំពះសុំខមាទោស ចំពោះម្តាយនាងខ្ញុំ ដែលគាត់ខិតខំចិញ្ចឹមបីបាច់ថែរក្សាទំរាំតែកូនបានប៉ុណ្ណេះ កូនមិនដែលចង់បានអ្វីពីម្តាយទេ អ្វីដែលកូនចង់បានគឺ គ្រាន់តែចង់ឮពាក្យលើកលែងទោស រាល់កំហុសខុសឆ្គងដែលកូនបានធ្វើទាំងអំបាលម៉ាន សុំអោយអ្នកម្តាយ លើកលែងទោស អោយរូបកូនផង តែឥឡូវនេះ កូនបានឮហើយ កូនសប្បាយចិត្តណាស់ ជូនពរអោយអ្នកម្តាយឆាប់ជា”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនរំជួលចិត្តជាខ្លាំង ហើយចូល comment ថា ៖ កូនល្អត្រូវតែបែបនេះ, ជូនពរអ៊ុំស្រី មានសុខភាពល្អហើយអាយុវែង, ទប់ទឹកភ្នែកមិនបានទេ ខ្ញុំយំដែរហេីយ រំភើបណាស់, មនុស្សខុសហើយចេះដឹងខ្លួនទើបល្អ ព្រមទាំងនៅមាន comment ជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់៕

អានបន្ត

អ្នកគាំទ្រ អស់ពាក្យនិយាយ ក្រោយស្តាប់ ខេម និង តន់ ចន្ទសីម៉ា បកស្រាយបទ “ការស្រឡាញ់ដែលខ្វះជាតិស្ករ” ព្រោះពីរោះពេក ហើយអ្នកខ្លះបន្ថែមថា…(មានវីដេអូ)

កាលពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ ម្សិលមិញនេះ អ្នកគំាទ្រជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយដឹងថា តារាចម្រៀងដ៏ល្បីម្នាក់គឺ ខេម បានសម្រេចចិត្តចូលផលិតកម្ម Galaxy Navatra ហើយ ព្រមទាំងបានបកស្រាយបទដំបូងរបស់ខ្លួន ជាមួយតារាចម្រៀងល្បីម្នាក់ទៀតគឺ តន់ ចន្ទសីម៉ា ក្រោមចំណងជើងថា “សុំមួយពេលមក” ។ រហូតមកដល់ថ្ងៃនេះ បទ “សុំមួយពេលមក” ផ្ទុះការគាំទ្រយ៉ាងខ្លាំង ដោយមានអ្នកចូលទស្សនា និងស្តាប់ នៅក្នុង YouTube ជិត៣សែនដងបាត់ទៅហើយ។ នៅមិនទាន់អស់ទេ មកដល់ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២០ នេះ តារាចម្រៀង ខេម និង តន់ ចន្ទសីម៉ា បានចេញចម្រៀង១បទទៀតហើយ ក្រោមចំណងជើងថា “ការស្រឡាញ់ដែលខ្វះជាតិស្ករ” ដែលជាការ និពន្ធ Melody និងទំនុកច្រៀង ​ដោយ យឹម តាស្រង់ និង និពន្ធបទភ្លេង ដោត សាក់ ធារិទ្ធ។ ក្រោយស្តាប់បទនេះចប់ ធ្វើឲ្យមហាជនទូទៅចូល comment ថា ៖ – ពួកគាត់ទំាងពីរ សម្លេងស្អកដូចគ្នា ពីរោះណាស់ – តែប៉ុណ្ណឹងបានស្ដាប់ចម្រៀងidolខេម វិញហើយ អរគុណណាស់ បង – អ្វីដែលខ្ញុំចូលចិត្តបង សីម៉ា គឺ សម្លេងស្ដាប់ហើយ ចូលមនោសញ្ចេតនាខ្លាំង ជាពិសេសប៉ះ Idol ស្អកៗ ខេមទៀត មិនដឹងត្រូវនិយាយថាម៉េចទេ ព្រោះ ពីរោះពេក ចុះ ហ្វេន ៗ គិចមិចដែរ…

អានបន្ត