សូមចូលរួមរំលែកទុក្ខផង! ម្ដាយបង្កើត​ អតីតកំពូលអ្នកប្រដាល់ អេ​ ភូថង​ បានទទួលមរណភាពហើយ​ នៅមុននេះបន្តិច​

អ្នកស្នេហាកីឡាប្រដាល់មួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក អេ ភូថង ដែលត្រូវបានអ្នកគាំទ្ររបស់ខ្លួន ចាត់ទុកជាអតីតកំពូលអ្នកប្រដាល់ គុនខ្មែរ កាលពីជាង ១០ឆ្នាំមុន ដែលធ្វើឲ្យមហាជនជាច្រើននៅតែដក់ជាប់អារម្មណ៍មិនទាន់រសាយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញ លោក អេ ភូថង បានបង្ហោះរូបភាពមួយសន្លឹក និងសារដ៏សែនក្រៀមក្រំមួយលាយឡំទឹកភ្នែក ដោយបញ្ជាក់ថា “ម្ដាយខ្ញុំបានទៅចោលខ្ញុំហើយ”។ ក្រោយពីឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ព្រមទាំងបានចូល comment ផ្ញើសាររំលែកទុក្ខគ្រួសារនៃសព​ ផងដែរ៕

អានបន្ត

រំភើបជំនួស! ទីបំផុត ស្រីអូន បានជួប កីឡាប្រដាល់ មុត ខ្លឹមខ្មៅ ហើយ ព្រមទាំងទទួលបានថវិកាពីសប្បុរសជន ដើម្បីជួយកីឡាករនេះ នូវទឹកប្រាក់ចំនួន…(មានវីដេអូ)

អ្នកស្នេហាវិស័យកីឡាជាច្រើន ពិតជាបានជ្រាបហើយ កាលពីពេលថ្មីៗនេះ កីឡាប្រដាល់សេរី ដែលមានថ្វីដៃខ្លាំងពូកែ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺ មុត ខ្លឹមខ្មៅ បានជួបទុក្ខ ដោយសារកូនតូចទាំង២នាក់ កើតជំងឺគ្រុនឈាម និងខ្វះខាតជីវភាពយ៉ាងខ្លាំង។ ដោយក្តីអាណិតខ្លោចចិត្ត គេប្រទះឃើញ ស្រីអូន ដែលជាអ្នកជំនួញវ័យក្មេងម្នាក់ បានជួបជាមួយ កីឡាប្រដាល់រូបនេះហើយ ព្រមទាំងបានធ្វើការ Live វីដេអូ ដើម្បីស្វែងរកជំនួយជូន ខ្លឹមខ្មៅ ថែមទៀតផង រហូតទទួលបានថវិកា ១៧៦៣ ដុល្លារ ហើយក៏នៅមានថវិកាមួយចំនួនទៀត របស់សប្បុរសជនដែលឧបត្ថម្ភតាមក្រោយ មិនទាន់បានសរុប។ ស្រីអូនបានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ជួបកីឡាប្រដាល់បងខ្លឹមខ្មៅ 081750455 ABA 001935090 NOUN CHANDALIN ជួយស៊ែរផងបងប្អូន”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ជាប់ៗគ្នា លោកស្រី កែ ឡេង សម្រេចចិត្តលាឈប់ពី អាជីពកីឡាប៉េតង់ហើយ ដោយសារ…

នៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ នេះ គេប្រទះឃើញហ្វេសប៊ុកឈ្មោះ Cambodia SEA GAMES 2023 បានជូនដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា៖ “ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ជាប់ៗគ្នា លោកស្រី កែ ឡេង សម្រេចចិត្តលាឈប់ពី អាជីពកីឡាប៉េតង់ CAMSOC-ភ្នំពេញ-ម្ចាស់មេដាយមាសជើងឯកពិភពលោក៤ជំនាន់ជាប់ៗគ្នា វីរកីឡាការិនី កែ ឡេង បានប្រកាសលាឈប់ពីអាជីពកីឡាប៊ូល និងប៉េតង់កម្ពុជាហើយ ដោយសារបញ្ហាសុខភាពរបស់លោកស្រីថាមិនអាចទ្រាំទ្រតទៅមុខទៀតបាន។ ថ្លែងប្រាប់ក្រុមការងារព័ត៌មាន CAMSOC, លោកស្រី កែ ឡេង បន្ថែម ទៀតថា ការសម្រេចចិត្តលាឈប់ពីវិស័យកីឡាប៉េតង់នេះ គឺអាស្រ័យដោយស្ថានភាពសុខភាពរបស់លោកស្រីផ្ទាល់ចុះខ្សោយមិនអាចបន្តស៊ូទ្រាំនឹងការហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតតទៅមុខទៀតបាន។ ស្ថិតនៅក្នុងវ័យ ៥៧ឆ្នាំ លោកស្រី កែ ឡេង បានអះអាងទៀតថា បច្ចុប្បន្នវ័យកាន់តែចាស់ទៅ ហើយពុំអាចបន្តការចូលរួមប្រកួតលើឆាកអន្តរជាតិ ដណ្តើមកិត្យានុភាពជាតិ មេដាយមាស ដូចកាលពីមុនៗទៀតឡើយ ពីព្រោះការត្រៀមចូលរួមប្រកួតម្តងៗ ត្រូវតែមានការ ហ្វឹកហាត់យូរម៉ោង ក្នុង១ថ្ងៃៗ។ ម្យ៉ាងទៀតលោកស្រីក៏ជាប់រវល់ច្រើននៅអង្គភាពរបស់ខ្លួនក្រោមចំណុះក្រសួងការពារជាតិ ក្នុងឋានៈជាមន្ត្រីយោធាផ្កាយពីរ។ ទោះយ៉ាងនេះក្តី ក៏លោកស្រីមិនទាន់បញ្ជាក់ថា ក្រោយពីបញ្ចប់អាជីពកីឡាការិនីប៉េតង់ ដ៏ឆ្នើមបំផុតរបស់កម្ពុជារូបនេះអាចទៅធ្វើជាគ្រូបង្វឹក ឬយ៉ាងណានោះដែរ។ កន្លងមក វីរកីឡាការិនីប៉េតង់កម្ពុជា លោកស្រី កែ ឡេង ដែលលេចធ្លោយ៉ាងខ្លាំងលើវិញ្ញាសាវាយយកពិន្ទុតែងតែប្រាប់ថា ការហ្វឹកហាត់ និងការប្រកួតលក្ខណៈ អន្តរជាតិម្តងៗ លោកស្រីសម្លឹងមើលគោលដៅ (ប៊ី) ដើម្បីវាយឲ្យចំគោលដៅ ហើយលោកស្រីតែងតែទទួលបានការកោតសរសើរពីមហាជនថា ម្ចាស់មេដាយមាស៤ជំនាន់ជាប់ៗគ្នារបស់ពិភពលោករូបនេះ វាយចំគោលដៅបានយ៉ាងល្អបំផុត ដោយមិនទាន់មានកីឡាការិនីអន្តរជាតិណាម្នាក់បំបែកកំណត់ត្រា គ្រប់គ្រងម្ចាស់មេដាយមាសពីការប្រកួតជើងឯកពិភពលោករហូតដល់៤សម័យកាលជាប់ៗគ្នាបែបនេះឡើយ។ លោកស្រីបន្ថែមថា មកដល់ពេលនេះលោកស្រីមិនទាន់សម្លឹងឃើញមានកីឡាការិនីប៊ូល និងប៉េតង់កម្ពុជាណា ម្នាក់អាចស្នងដំណែងរបស់លោកស្រីបាននៅឡើយទេ។ សូមរម្លឹកថា វីរកីឡាការិនី កែ ឡេង បានឈ្នះមេដាយមាសពីការប្រកួតជើងឯកពិភពលោក៤ជំនាន់ជាប់ៗគ្នា ពោលគឺចាប់តាំងពីឆ្នាំ២០១៣មកម្លេះ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងរហូតដល់ឆ្នាំ២០១៩ ដែលភាពល្បីល្បាញនេះបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា លើវិស័យកីឡាប៉េតង់មានភាពលេចធ្លោយ៉ាងខ្លាំង…

អានបន្ត

ទិដ្ឋភាពទូទៅ នៃពិធីភ្ជាប់ពាក្យ កីឡាការិនី តេក្វាន់ដូ ស៊ន សៀវម៉ី នៅព្រឹកនេះ មើលទៅគ្រប់គ្នា ពិតជាសប្បាយរីករាយ ខ្លាំងណាស់ ជាពិសេស សៀវម៉ី ស្រស់ស្អាតដល់ហើយ (មានវីដេអូ)

កញ្ញា ស៊ន សៀវម៉ី គឺជាកីឡាការិនី ជម្រើសជាតិរបស់កម្ពុជា ផ្នែកកីឡាតេក្វាន់ដូ។ សៀវម៉ី ត្រូវបានគេប្រសិទ្ធនាម ជាវីរកីឡាការិនី បន្ទាប់ពីកញ្ញា កែប្រែប្រវត្តិសាស្ត្រកីឡារបស់កម្ពុជា ដោយដណ្តើមបានមេដាយមាស នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៧ នៅទីក្រុងអ៊ិនឆន ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម ៣សម័យកាលផងដែរ។ លុះដល់នៅព្រឹក ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ នេះ កីឡាការិនី តេក្វាន់ដូ ដ៏ល្បាញល្បី របស់កម្ពុជា រូបនេះ បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយរូបគាត់បានរកឃើញគូជីវិត របស់ខ្លួនហើយ ដោយបានភ្ជាប់ពាក្យជាមួយ បុរសសង្ហាម្នាក់ ជាអ្នកថតរូបអាជីពមួយរូប គឺលោក កែវ ដេវីត។ មើលទៅអ្នកទាំងពីរ បានបង្ហាញការសប្បាយរីករាយ និងពេញចិត្តគ្នាទៅវិញទៅមក ខ្លាំងណាស់ ក្នុងថ្ងៃដ៏ពិសេសនេះ។ ក្នុងនោះផងដែរ ក៏មានវត្តមានភ្ញៀវកិត្តិយស មិត្តភក្តិ ព្រមទាំងសាច់ញាតិទាំងសងខាង បានមកចូលរួមក្នុងពិធីនេះ ប្រកបដោយទឹកមុខស្រស់ស្រាយគ្រប់ៗគ្នា។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖ ប្រភពរូបភាព និងវីដេអូ ៖ Moniroth Pol, អេលីត គុនខ្មែរ Elit Kun khmer

អានបន្ត

សូមអបអរសាទរ! អីយ៉ា ស្ងាត់ៗ កីឡាការិនី តេក្វាន់ដូ កញ្ញា ស៊ន សៀវម៉ី ភ្ជាប់ពាក្យថ្ងៃនេះបាត់ ពិតជាស្រស់ស្អាតណាស់ (មានវីដេអូ)

មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កីឡាការិនី តេក្វាន់ដូ ឆ្នើមរបស់កម្ពុជា កញ្ញា ស៊ន សៀវម៉ី នោះ ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ អ្នកគាំទ្រ ស៊ន សៀវម៉ី មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល ជាខ្លាំង ក្រោយឃើញ កញ្ញា បានចូលរោងភ្ជាប់ពាក្យជាផ្លូវការនៅថ្ងៃនេះហើយ ជាមួយបុរសដ៏ស្រស់សង្ហាម្នាក់។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកឈ្មោះ “អេលីត គុនខ្មែរ Elit Kun khmer” បានបញ្ជាក់បន្ថែមថា “ថ្ងៃទី28 ខែ ឧសភា ឆ្នាំ2020 ពិធីភ្ជាប់ពាក្យ កញ្ញា ស៊ន សៀវម៉ី”។ ក្រោយឃើញបែបនេះហើយ ធ្វើឲ្យប្រិយមិត្តជាច្រើនលាន់មាត់សរសើរថា ថ្ងៃនេះ សៀវម៉ី ពិតជាស្រស់ស្អាតខ្លាំងណាស់ ក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ ហើយក៏មានអ្នកខ្លះទៀត បានបង្ហោះសារចូលរួមអបអរសាទរ អ្នកទាំងពីរផងដែរ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ បន្ថែមទៀត សូមទស្សនាទិដ្ឋភាពនៃពិធីនេះទាំងអស់គ្នា ៖

អានបន្ត

ចុម idol ប៉ះ idol!!! បទ “អូនល្អពេកហើយ” ពី ឱក សុគន្ធកញ្ញា និង នីកូ ពីរោះខ្លាំងណាស់ ដល់ថ្នាក់អ្នកគាំទ្រលាន់មាត់ថា…(មានវីដេអូ)

អ្នកណាខ្លះរង់ចាំស្ដាប់បទនេះពេញ? ធ្លាប់តែឮក្នុងរឿងភាគកូរ៉េមែនអត់? ពេលនេះ បទមួយនេះ បានចេញពេញហើយ ដែលជាការបកស្រាយ ដោយ ឱក សុគន្ធកញ្ញា និង នីកូ។ បទនេះមានចំណងជើងថា “អូនល្អពេកហើយ” ជាការនិពន្ធទំនុកច្រៀង និង Melody ដោយ អ៊ីនុ, និពន្ធបទភ្លេង និង សម្រួលតន្ត្រី ដោយ សម ប៉ឺទី។ ក្រោយពីស្តាប់ចប់ ធ្វើឲ្យអ្នកគាំទ្រ ជាច្រើនលាន់មាត់ថា “ពីរោះខ្លាំង សំខាន់ អាយដលក្នុងចិត្តទាំង 2 ទៀត ” អ្នកខ្លះទៀតបានបន្ថែមថា ” Idol ប៉ះ idol បើមិនshareទើបចម្លែក”។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាអត្ថន័យនៅក្នុងបទចម្រៀងនេះយ៉ាងណានោះ ទៅស្តាប់ទាំងអស់គ្នា៕

អានបន្ត

អបអរសាទរ! ទីបំផុត កែវ រំ​ចង់ ឈ្នះ កីឡាករម្ចាស់ផ្ទះ ជប៉ុន ហើយ (មានវីដេអូ)

ប្រិយមិត្ត អ្នកស្នេហាកីឡាប្រដាល់ ជាច្រើន ច្បាស់ជាក់ស្គាល់ជាក់ជាមិនខាន គឺ កែវ រំ​ចង់ នោះ ដែលជា​កីឡាករប្រដាល់ដ៏ល្បីមួយរូប ​នៅ​កម្ពុជា​។ មកទល់ពេលនេះ កីឡាកររូបនេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីសំណាក់មហាជនទូទៅ ព្រោះតែថ្វៃដៃដ៏អស្ចារ្យរបស់លោក ដែលបង្ហាញកាលពីកន្លងទៅ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៩ កែវ រំ​ចង់ ពិតជាមិនធ្វើឲ្យបង​ប្អូនខ្មែរមានការខកចិត្តឡើយ ដោយបានវាយឈ្នះ កីឡាករម្ចាស់ផ្ទះជប៉ុន Yamagiwa ក្នុងការប្រកួតកម្មវិធី Big Bang 37 ប្រភេទទម្ងន់ ៦៧គីឡូក្រាម លក្ខណៈ Kick Boxing នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ដើម្បីជ្រាប កាន់តែច្បាស់ តោះទៅទស្សនាទាំងអស់គ្នា៕

អានបន្ត

ប្រពៃណាស់! ហាងមីហឹរ Seoul ៧យ៉ាង ដែលបានឧបត្ថមក្រុមជម្រើសជាតិ អាយុក្រោម២២ឆ្នាំ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០១៩នេះ ចំនួនទឹកប្រាក់ ៣៤លានរៀល…

នៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់ឲ្យដឹងថា៖ “សូមថ្លែងអំណរគុណដល់ហាងមីហឹរ Seoul ៧យ៉ាង ដែលបានឧបត្ថមក្រុមជម្រេីសជាតិអាយុក្រោម២២ឆ្នាំ ក្នុងព្រឹត្តិការណ៍សុីហ្គេម២០១៩នេះ ចំនួនទឹកប្រាក់ ៣៤លានរៀល សូមជូនពរអោយការប្រកបអាជីវកម្មទទួលបានជោគជ័យ និងការគាំទ្រពីអតិថិជនកាន់តែច្រេីនទៀត និងអរគុណសម្រាប់ការគាំទ្រក្រុមជម្រេីសជាតិកម្ពុជា។ “ទាំងអស់គ្នាដេីម្បីកម្ពុជា””។ គួររំលឹកឡើងវិញបន្តិចផងដែរថា ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ រកគ្រាប់បាល់តាមស្មើ ២ទល់២ ដោយកីឡាករ កែវ សុខផេង ដែលជាបង្កើតឱកាសបានឈានដល់ការកាត់សេចក្តីដោយការទាត់បាល់១១ម៉ែត្រ។ បើទោះបីជាកម្ពុជារបូតមេដាយសំរឹទ្ធពីក្នុងដៃ ក្រោយប្រកួតចាញ់ ក្នុងលទ្ធផល ៤ទល់៥ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ ក៏ដោយ ប៉ុន្តែកម្ពុជាលើប្រភេទកីឡាបាល់ទាត់បានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រស៊ីហ្គេម ក្នុងរយៈពេល៦០ឆ្នាំ ដែលបានឡើងមកប្រកួតដណ្តើមមេដាយនៅវគ្គនេះ។ ប្រជាពលរដ្ឋខ្មែរបានសម្តែងការស្ញើចសរសើរ និងលើកទឹកចិត្តជូនដល់កីឡាករបាល់ទាត់ ក៏ដូចជាប្រតិភូកីឡាកម្ពុជាទាំងមូល ដែលបានខិតខំអស់ពីសមត្ថភាព ដើម្បីប្រជែងបានលទ្ធផលដ៏គាប់ប្រសើរយកទៅជូនជាតិ៕

អានបន្ត

អីយ៉ា ស្ងាត់ៗ ឆន សុវណ្ណរាជ បានទៅសួរសុខទុក្ខ ឆលី ដល់ផ្ទះបាត់ ថែមទាំងមាន​កាដូ​ខ្សែដៃដ៏ស្រស់ស្អាត ​មាន​ឆ្លាក់​ឈ្មោះថា​ ​Charlie​ ទៀត

ប្រិយមិត្តជាច្រើន ពិតជាបានជ្រាបច្បាស់ហើយមើលទៅ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ តារាចម្រៀង​ ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសហើយ ដែលមានសុខភាពល្អទាំងម្តាយ និងកូន។ កាន់តែពិសេសជាងនេះទៅទៀតនោះ កូនប្រុស តារារូបនេះ ពិតជាមានមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នាចង់ឃើញផ្ទាល់តែម្តង។ មិនត្រឹមតែប៉ុណ្ណោះទេ អុឹង បញ្ញាបុត្រ មានថ្ពាល់ខួច កាត់ដូចឪពុកថែមទៀតផង។ ក្រោយពីមកដល់ប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៩ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញតារារូបនេះ និងស្វាមី បានរៀបចំពិធីជប់លៀងចេញខែកូនប្រុសរបស់ខ្លួន មើលទៅពិតជាពោរពេញដោយសុភមង្គលខ្លាំងណាស់។ ចំណែកនៅមុននេះបន្តិច​ នាថ្ងៃទី ១៦ ខែធ្នូ​ ឆ្នាំ ២០១៩ លោក ឆន សុវណ្ណរាជ ដែលជាអ្នករួមអាជីបជាមួយតារារូបនេះ ទើបមានពេលវេលាទៅសួរសុខទុក្ខ ឱក សុគន្ធកញ្ញា និងឆលី លោក​ថែមទាំង​មាន​កាដូ​ខ្សែដៃដ៏ស្រស់ស្អាតមួយ​ខ្សែ​ ​ដែល​មាន​ឆ្លាក់​ឈ្មោះថា​ ​Charlie​ ទៀត។ ឆន សុវណ្ណរាជ ក៏បានភ្ជាប់សារខ្លីមួយផងដែរថា៖ “Yeah..ថ្ងៃនេះបានមកមើលក្មួយប្រុសCharlieហើយ ប៉ុន្តែដល់ម៉ោងគេងបាត់ ស្តាយណាស់អត់បានបីសោះ មើលមុខគេហរ គួរអោយស្អប់ សូមអោយសុខភាពល្អនឹងសំណាងល្អរហូតណាកូន #Charlie#LKbaby”៕

អានបន្ត

ប្រពៃណាស់! លោក ហុង​ ភារិន​ ​រត់ម៉ារ៉ាតុង ដើម្បីប្រមូលថវិកា ជួយ​មន្ទីពេទ្យ​ និងជនក្រីក្រ ទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីមហាជន

ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយ ដោយលោក ហុង​ ភារិន​ ​បានទៅចូលរួម​ប្រកួត​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨ (The 28th world memory championships) ​ដែល​មាន​ការ​ចូលរួម​ពី​បេក្ខជន​ប្រមាណ​ជាង​៥០០នាក់​ពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​ កម្មវិធី​ប្រកួត​​នេះ បាន​ប្រព្រឹត្ត​ទៅ ​នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ ២០១៩ ​ដល់​ថ្ងៃ​ទី​៧ ខែ​ធ្នូ​ ឆ្នាំ ២០១៩។ ក្នុងនោះលោកក៏បានលើកទឹកចិត្ត ដល់ក្មេងជំនាន់ក្រោយ​ និងយុវជ​នខ្មែរដែលមានបំណងចង់ហាត់ខួរក្បាល​ គួរតែរៀនហាត់ចាប់ពីពេលនេះទៅ ដេីម្បីទៅចូលរួមជាមួយរូបគាត់ នៅឆ្នាំក្រោយៗទៀត​ កុំអោយចាញ់ប្រទេសគេ។ ក្រោយពីត្រឡប់មកវិញ មិនទាន់បានប៉ុន្មានផង គេក៏បានឃើញលោក ចូលរួមក្នុងកម្មវិធីមួយទៀត ដោយលោកបានបញ្ជាក់ឲ្យដឹងថា៖ “រត់ម៉ារ៉ាតុងដើម្បីប្រមូលថវិកាជួយ​មន្ទីពេទ្យ​ និងជនក្រីក្រ​។ និយាយពីថាកាមេរ៉ាចាប់គ្រប់ទីកន្លែង​៕​ Marathon for helping hospital.”។ ក្រោយពីឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើនសម្តែងក្តីពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ប្រពៃមួយនេះ ចេះជួយដល់ជនក្រីក្រ និងតម្រូវការជាចាំបាច់៕

អានបន្ត