សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ មហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញ លោក ឌួង ឆាយ និងម្តាយ បានមកដល់ផ្ទះវីឡា ព្រោះតែចង់ជួបមុខកូនៗ និងចៅទំាង៣ របស់ខ្លួន តែបែរជាត្រូវ អ្នកនាង ដេត ម៉ាលីណា មិនព្រមឲ្យជួបជាដាច់ខាត។ លុះដល់ម៉ោងជាង ៧ យប់ នាថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ លោក ឌួង ឆាយ បានចេញមុខ Live ព្រមទំាងអុជធូបស្បថថែមទៀតពាក់ព័ន្ធរឿងមួយចំនួន ជាមួយអតីតភរិយាខ្លួន។ ស្រាប់តែនៅមុននេះបន្តិច នាយប់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ គេឃើញ លោកបានបង្ហោះសារមួយទៀត ប្រាប់បងប្អូននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកច្បាស់ៗថា “សូមប្រកាសថាខ្ញុំ និងអ្នកម្តាយ រួមទាំងប្អូនៗ បានសងបំណុលធនាគារជាង 10,000,000$ អស់ហើយ ដែលខ្ចីដោយ លោកឪពុករបស់ខ្ញុំ យកទៅធ្វើជំនួញយ៉ាងសកម្ម។ សូមគោរពអរគុណ ថ្នាក់ដឹកនាំទាំងអស់ ដែលបានសណ្តោសប្រោសប្រណី។ សូមអរគុណបងប្អូនល្អ និងមិត្តភ័ក្តល្អៗពិតប្រាកដដែលនៅតែស្រលាញ់រាប់អានមិនប្រកាន់ពេលខ្ញុំលំបាក។ រឿងមួយនេះបានធ្វើអោយខ្ញុំស្គាល់មនុស្សជាច្រើនកាន់តែច្បាស់។ ខ្ញុំនឹងបើកទទួលអោយខ្ចីប្រាក់ និងបើកលក់គំរោងបុរីថ្មីនៅជិតផ្លូវ 2004 របស់គ្រួសារខ្ញុំឆាប់ៗខាងមុខនេះ។ សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាដែលតែងតែស្រលាញ់រាប់អានផ្តល់កំលាំងចិត្តជាពិសេសអានិតគ្រួសារខ្ញុំ “៕
អានបន្តCategory: ជីវិត និង សង្គម
កក្រើកទៀតហើយ ! លោក ថមមី និង សួស វីសា បានចំណាយយថវិកា បោះទុន ចូលរួមសហការ ជាមួយក្រុមហ៊ុនយក្ស របស់ លោកស្រី ទ្រី ដាណា នូវទឹកប្រាក់រហូតដល់ទៅ…, ច្រើនណាស់ (មានវីដេអូ)
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនមិនតិចនាក់ទេ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ តារាចម្រៀង ដ៏ល្បីឈ្មោះម្នាក់ គឺ សួស វីសា និងស្វាមី បាននាំគ្នាទៅទិញ មាសពេជ្រ ឡើងមួយឈុតធំ នៅហាង របស់ លោកស្រី ទ្រី ដាណា ដែលចំណាយលុយដុល្លារ ទំាងដុំៗ រហូតដល់ទៅ ជាង ១០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ឯណោះ។ ស្រាប់តែ នាថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ គ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ដោយទើបជួបគ្នាត្រឹមរយៈពេលខ្លីសោះ ទីបំផុត លោកស្រី ទ្រី ដាណា បានចាប់ដៃគូសហការធ្វើជំនួញរួមគ្នា ជាមួយ លោកថមមី និងលោកស្រី សួស វីសា លើមុខជំនួញ អាហារបំប៉នសុខភាព សារាយសមុទ្រ NNP។ ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែល លោក ថមមី ស្វាមី សួស វីសា បានបញ្ជាក់បន្ថែមថា “កម្មវិធីចុះអនុស្សរណៈ លើកិច្ចសហការដៃគូវិនិយោគរួមគ្នា លើផលិតផល អាហារបំប៉នសុខភាព NNP រវាងក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេតឌីង ខូលអិល ធីឌី និង ក្រុមហ៊ុន ធី អេស ជេជេ ប្រេន ខាំផេននី ខូលអិល ធីឌី លើកនេះដើម្បីភរិយា ក្នុងនាមជាស្វាមី…
អានបន្តស្អាតណាស់ ! ចំថ្ងៃកាន់បិណ្ឌ កញ្ញា វីរៈ និច និងអនាគតស្វាមី នាំគ្នាតែងខ្លួន ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្អាតញាក់សាច់ មើលទៅឡើងប្លែក ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ ទំលាយពាក្យទំាងនេះចេញមក ថា…(មានរូបភាពច្រើន)
សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ ចាស់ទុំទំាងសងខាង របស់ តារាចម្រៀងដ៏ល្បី គឺ កញ្ញា វីរៈ និច និងអនាគតស្វាមី បានជួបគ្នា ដឹងឮហើយ ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រមទំាងបង្ហោះសារជូនពរព្រាត ក្នុងថ្ងៃដ៏ពិសេសនេះ។ ក្រោយៗមក គេឃើញ អ្នកទំាងពីរបានដឹកដៃគ្នា ថត Pre-Wedding ញឹកញាប់ រំលេចទៅដោយទីកន្លែង អមដោយទេសភាពស្អាតប្លែកទាក់ភ្នែក។ អត់ទាន់អស់ទេ ស្រាប់តែម្សិលម៉ិញនេះ នាថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ គេឃើញ កញ្ញា វីរៈ និច និងអនាគតស្វាមី បាននាំគ្នាតុបតែងខ្លួនក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ ដោយដាក់ប៉ុន្មានប៉ុស្តិ៍ មើលទៅស្អាតដល់ហើយ ក្នុងថ្ងៃកាន់បិណ្ឌ។ ហ្វេនៗ ឃើញបែបនេះ មិនចាំយូរឡើយ ក៏បង្ហាញចំណាប់អារម្មណ៍បែបនេះថា ៖ ស្អាតណាស់ប្អូនស្រី, ស្អាតៗស្អាតខ្លាំងណាស់, ទាយមិនអោយខុសទេ បងថតនៅពុទ្ធមណ្ឌលកម្ពុជា ត្រូវអត់?, ស្អាតណាស់លោកអើយ, ជូនពរចែមានសុភមង្គល, so beautiful, so cute idol។ តោះកុំឲ្យខាតពេល និងរងចាំយូរ សូមទស្សនារូបភាពដ៏ស្រស់ស្អាត របស់ កញ្ញា វីរៈ និច និងអនាគតស្វាមី ទំាងអស់គ្នា ៖ ប្រភពរូបភាព ៖ Virak Nich official, Image Hunter Photography …
អានបន្តអីយ៉ា ស្ងាត់ៗ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានជួប ឧកញ៉ា ម៉ុង ឫទ្ធី បាត់ រួចប្រាប់យ៉ាងខ្លីថា “ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំអាច…” (មានរូបភាពច្រើន)
នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ ចំថ្ងៃកាន់បិណ្ឌ១ គេឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីសកម្មភាពរបស់លោក បានជួបផ្ទាល់ជាមួយ ឧកញ៉ា ម៉ុង ឫទ្ធី កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ។ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់បន្ថែមថា “ខ្ញុំមានបំណងមកលេងលោកពូយូរហើយ ទើបឆ្លៀតបានពេលនេះ អរគុណលោកពូ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី នូវការចែករំលែកបទពិសោធន៍ល្អៗដល់ក្មួយ ព្រមទាំងការទទួលអាហារឆ្ងាញ់១ពេលនេះប្រកបដោយភាពកក់ក្ដៅ។ ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយ ខ្ញុំអាច នឹងមានមុខជំនួញណាមួយ នៅតំបន់នេះជាមួយលោកពូ។ ក្មួយសូមគោរពជូនពរលោកពូព្រមទាំងក្រុមគ្រួសារមានសុខភាពល្អ មុខរបររកស៊ីកាន់តែជោគជ័យថែមទៀត។”។ ហើយម្សិលម៉ិញនេះដែរ ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានប្រាប់ឲ្យដឹងផងដែរថា “វេលាម៉ោង២ រសៀល ថ្ងៃអាទិត្យទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ ក្មួយ ឡេង ណាវ៉ាត្រា រួមដំណើរ ជាមួយលោក ហេង ឡុង បានចូលមករមណីយដ្ឋាន អភិវឌ្ឍន៍ កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ដើម្បីស្វែងរកឱកាស វិនិយោគ លើវិស័យអចលនទ្រព្យរួមគ្នា។”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តអត់ទាន់ចប់ទេ ទីបំផុត លោកស្រី ទ្រី ដាណា ដាច់ចិត្តបង្ហោះសារថ្មីមួយទៀតហើយ ដោយប្រាប់ច្បាស់ៗថា “សារនេះ ផ្ញើទៅអតីតប្ដី សូមភ្ញាក់ខ្លួនឡើង យកប្រពន្ធលើកក្រោយ កុំ…”
សូមរំលឹកឡើងវិញបន្តិច ផងដែរថា កាលពី ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២១ ទើបកន្លង ផុតទៅថ្មីៗនេះ ពូម៉ៅ និង ចែដាណា មានបញ្ហាយ៉ាងខ្លាំងនៅក្នុងគ្រួសារ ដល់ថ្នាក់ ពូម៉ៅ ចេញមុខ Live វីដេអូ និយាយពីរឿងរ៉ាវ ក្នុងចិត្តចេញមកខ្ទេច ក្នុងទឹកមុខដ៏ស្រងួតស្រងាត់បំផុត ដែលមិនធ្លាប់ឃើញពីមុន។ មិនយូរប៉ុន្មាន ក្រោយ មើល live ចប់ និងឃើញសារព័ត៌មានមួយចំនួនចុះផ្សាយ រឿងខាងលើនេះ ធ្វើឲ្យលោកស្រី ទ្រី ដាណា នៅមិនសុខឡើយ ក៏បានចេញមុខឡាយ ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២១ ដើម្បីកុំឲ្យមហាជនមួយចំនួនមានការយល់ច្រឡំតទៅទៀត។ មិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ គេឃើញ លោកស្រី ទ្រី ដាណា ដាច់ចិត្តទំលាយសារមួយទៀតហើយ ដោយរៀបរាប់ថា ”សារនេះ ផ្ញើសារទៅអតីតប្ដី សូមភ្ញាក់ខ្លួនឡើង យកប្រពន្ធលើកក្រោយ កុំបំផ្លាញគ្នាអី ចេះស្រឡាញ់គ្នាផង កុំយកគ្រួសារ កុំយកម្ដាយ កុំយកប្អូន កុំយកបង មកនិយាយនៅក្នុងគ្រួសារនោះទៀត រៀនរស់ជាមួយប្រពន្ធ និងកូន អោយស្ងប់ស្ងាត់ កុំអោយម្តាយ និងបងប្អូនចូលជ្រែក ហើយកុំមានអំនួតនៅលើគ្រួសារពេក ហើយកុំគិតថាខ្លួនឯង អស្ចារ្យហើយ…”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមអានសារទំាងស្រុងរបស់ លោកស្រី ទ្រី ដាណា ដែលបានភ្ជាប់ជូនខាងក្រោមនេះ ៖
អានបន្តអត់ទុកយូរទេ នៅទីបំផុត នារីរងគ្រោះ ដែលត្រូវមន្ត្រីប៉ូលីសម្នាក់ វាយមួយអាយកូម បណ្តាយឲ្យបែកក្បាលនោះ ចេញមកបកស្រាយហើយ ដោយប្រាប់ច្បាស់ៗ ខ្លីៗ ងាយយល់ ថា…(មានវីដេអូ)
កាលពីម្សិលម៉ិញនេះ នាម៉ោងប្រហែល ៧យប់ ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ មហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញទិដ្ឋភាពដ៏ញាក់សាច់មួយបានកើតឡើងប៉ះចំនារីដ៏ស្រស់ស្អាតម្នាក់ ត្រូវបានមន្ត្រីប៉ូលីសម្នាក់ វាយមួយអាយកូម បណ្តាយឲ្យបែកក្បាល ហើយធ្លាក់ពីលើម៉ូតូថែមទៀត ពាក់ព័ន្ធរឿងជិះម៉ូតូ មិនពាក់មួកសុវត្ថិភាព ហើយជិះម៉ូតូគេចពីប៉ុស្តិ៍ត្រួតពិនិត្យ នៅម្តុំរង្វង់មូល អាងទឹក ស្តាតអូឡាំពិក ស្ថិតនៅក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា ។ អត់ចាំយូរទេ ទាក់ទងរឿងដ៏កក្រើកខ្លាំងមួយនេះ ស្ត្រីខាងលើ បានបញ្ជាក់ប្រាប់ខាង អង្គភាពព័ត៌មាន TVFB ច្បាស់ៗ ខ្លីៗ ងាយយល់ ដំបូងឡើង ថា “ខ្ញុំមានគោលបំណងទៅពីផ្ទះខ្ញុំនៅចំការដូង ទៅ TK បង ជិះពីរនាក់ជាមួយប្អូនប្រុសខ្ញុំ ដោយសារតែខ្ញុំប្រញាប់ ខ្ញុំឲ្យប្អូនជូនម៉ូតូទៅបង, ពេលខ្ញុំជិះពីផ្ទះខ្ញុំទៅស្ទឹងមានជ័យទៅ ទៅដល់កន្លែងស្តុបអាងទឹក នៅម្តុំស្តាតអូឡាំពិកហ្នឹង ត្រូវបត់ឆ្វេងបុកទៅផ្សារដេប៉ូ”។ នារីរងគ្រោះរូបនេះ បានបន្តទៀតថា “គ្រាន់តែបត់ឆ្វេងបន្តិច មានប៉ូលីសគាត់ដាក់ប៉ារ៉ាស់ ហើយដល់ពេលហើយ ប្អូនខ្ញុំក៏គាត់គេចដោយសារតែពីរនាក់ខ្ញុំហ្នឹង អត់មានមួកសុវត្ថិភាព ដល់ពេលហើយខ្ញុំថា អូនមិនបាច់គេទេ ជិះចូលប៉ូលីសទៅ អស់ម៉ានអស់ទៅ ព្រោះយើងអត់មួកអ៊ីចឹង គ្មានអស់ម៉ានទេ កុំគេច ដល់ពេលប្អូនខ្ញុំក៏គាត់គេច ដល់ពេលហើយគាត់រកឈប់ហើយហ្នឹង ប៉ូលីសដែលគាត់នៅតាមប៉ារ៉ាស់ហ្នឹង គាត់យារអាយកូមវាយខ្ញុំ ហើយដល់ពេលខ្ញុំក៏អត់បានគេចដែរ ខ្ញុំគិតថា យ៉ាងច្រើនគាត់វាយស្មារខ្ញុំបន្តិចទេ ព្រោះខ្ញុំមនុស្សស្រីអ៊ីចឹង ដល់ពេលមានណា ដាក់ខ្ញុំមួយអាយកូមចំកណ្តាលក្បាលខាងក្រោយ ក៏ខ្ញុំសឺ ក៏ខ្ញុំធ្លាក់ពីលើម៉ូតូហ្នឹង មកបុកនៅចិញ្ចើមផ្លូវ ចំកន្លែងក្បាលនេះបង…”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
អានបន្តអត់ដែលដឹងសោះ ! នេះហើយជាប្រវត្តិពិតរបស់ នាយកុយ មានកូន៧នាក់ និងចៅសរុបទំាងអស់ ១៥ នាក់ និងមានរឿងមួយទៀត ដែលមានអ្នកខ្លះ មិនទាន់ដឹង នោះគឺ…(មានវីដេអូ)
ពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរ មហាជនទូទៅ ក៏ដូចជាអ្នកគាំទ្រ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងជើងចាស់ដ៏ល្បី នៅក្នុងប្រទេសកម្ពុជា យើង គឺ នាយកុយ នោះ ដែលនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីសំណាក់មហាជនទូទៅ ។ នាយកុយ ជាដៃគូ ដ៏ស័ក្តសមបំផុត ជាមួយ នាយ ក្រឹម ព្រោះរាល់ការសម្តែង ឲ្យតែមានពួកគាត់ទាំង២ ម្តងណា តែងតែធ្វើឲ្យ ទស្សនិកជនទូទៅ មិនអាចទប់សំណើចជាប់ឡើយ ដល់ថ្នាក់សើចឡើងហៀរទឹកភ្នែកគ្រប់ពេល។ ចំណែកនៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២១ នេះ នាយកុយ បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយប្រាប់ លោក អ៊ឹម ជីវ៉ា ដែលមានអ្នកខ្លះពិតជាមិនធ្លាប់ដឹងពីមុនទេ។ នាយកុយបានប្រាប់ថា “កំណើតកើតជាខ្ញុំនៅហ្នឹងហ្មង មានបងប្អូន ៧នាក់ នៅស្រុកស្អាង តែម្តង, ការពិតខ្ញុំកើតតាំងពីឆ្នាំ ១៩៥៧ មកទល់សព្វថ្ងៃនេះមានអាយុ ៦៤ ឆ្នាំហើយ តាំងពីបែកអាពតភ្លាមទៅ ខ្ញុំមកនៅស្រុកស្អាងនេះតំាងពីឆ្នាំ ១៩៧៩ ហើយលេងល្ខោននៅហ្នឹង ឆ្នាំ ១៩៨៤ ខ្ញុំឡើងទៅភ្នំពេញ ខ្ញុំទៅនៅផ្ទះគេចំនួន២ឆ្នាំ ហើយលេងល្ខោននៅផ្សារដើមថ្កូវ ហើយចេះកាត់សក់ការ តាំងពីខ្ញុំនៅស្អាងម្ល៉េះ”។ នាយកុយបន្តថា “ចង់និយាយថា បើតាមខ្ញុំដឹង ខ្ញុំចាប់ផ្តើមលេងល្ខោននៅភ្នំពេញតំាងពីឆ្នាំ៨០ជាង ហើយ ៨៧ ៨៨ ៨៩ ឆ្នាំ៩០ ហ្នឹងចាប់ផ្តើមមានជួបគ្នាជាមួយ នាយជ្រុញ នាយហើម និងបងព្រួញមាស ហ្នឹងក្រុមកំប្លែងហើយ ហើយនាយក្រឹម ក្រោយទេ ជាមួយចាបចៀនអីទេ ក្រឹមពីដើម កាន់កាមេរ៉ា ថត នៅទូរទស្សន៍ជាតិ”។ ងាកមកជីវិតផ្ទាល់ខ្លួនម្តង នាយ…
អានបន្តសូមចូលរួមរំលែកទុក្ខផង ! តារាចម្រៀង និងកំប្លែង អ្នកនាង សំប៉ូ លីដា ជួបទុក្ខធំ ដោយសារតែ មនុស្សជាទីស្រឡាញ់បំផុត បានលាចាកលោកនេះបាត់ទៅហើយ ត្រូវជា…
អ្នកតាមដានវិស័យសិល្បះ ក៏ដូចជាមហាជនទូទៅ មិនតិចនាក់ទេ ទំាងក្នុង និងក្រៅប្រទេស ពិតជាស្គាល់ច្បាស់ ជាក់ជា មិនខាន តារាចម្រៀង និងតារាកំប្លែង ដ៏ល្បីឈ្មោះម្នាក់ មានសម្តីចាក់ទឹកមិនលិច គឺ អ្នកនាង សំប៉ូ លីដា នោះ។ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២១ គ្រប់គ្នា រំជួលចិត្ត និងសោកស្តាយជំនួស ក្រោយទទួលបានដំណឹងថា ម្តាយរបស់តារាស្រីរូបនេះ បានទទួលមរណភាព បាត់ទៅហើយ។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “សិល្បករកម្ពុជា” បានបញ្ជាក់បន្ថែមថា “ម្តាយរបស់ អ្នកនាង សំប៉ូ លីដា ដែលជាតារាចំរៀង និងកំប្លែង បានទទួលមរណភាពហើយ នៅថ្ងៃនេះ ដោយសារជំងឺមហារីក”។ អ្នកនាង សំប៉ូ លីដា បានត្រឹមបង្ហោះរូបភាពមួយសន្លឹក រួចភ្ជាប់សារទំាងទឹកភ្នែកថា “RIP ឣ្នកម៉ែ”។ ដឹងដំណឹងនេះភ្លាម ធ្វើឲ្យ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment ចូលរួមរំលែកទុក្ខនៃគ្រួសារនៃសព ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់បំផុតនៅក្នុងគ្រួសារ៕
អានបន្តឃើញគេយករូប កញ្ញា រ៉ូស ទៅកាត់ត និងលេងសើចរបៀបនេះ ធ្វើឲ្យ តារាច្រៀង វ៉ាន់ នីឡា ទប់អារម្មណ៍លែងជាប់ហើយ ក៏បានដាក់ប៉ុន្មានថា “កាយវិការ ឬពាក្យសំដីខ្លះ អាចធ្វើអោយមនុស្ស…”
ថ្មីៗនេះ ព្រោះតែចង់បង្កើននូវសម្រស់របស់ខ្លួន កញ្ញា រ៉ូស បានសម្រេចចិត្តទៅកែសម្ផស្ស ត្រង់ត្របកភ្នែក និងច្រមុះ ហើយក៏បានធ្វើឲ្យគ្រប់គ្នាកំពុងរង់ចាំមើល មុខមាត់ថ្មីៗរបស់ រ៉ូស ក្រោយកែសម្ផស្សរួច។ មិនឲ្យចាំយូរឡើយ មកដល់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គ្រប់គ្នាបានឃើញ មុខមាត់ថ្មីរបស់ កញ្ញា រ៉ូស ហើយ មើលទៅពិតជាស្អាតប្លែក ដូចកូនកាត់ឥណ្ឌាអ៊ីចឹង ដោយធ្វើការកែសម្ផស្សត្រង់ច្រមុះ និងភ្នែក។ ក្រោយបង្ហាញមុខមាត់ថ្មីភ្លាម មានអ្នកខ្លះពេញចិត្ត និងអ្នកខ្លះទៀតមិនពេញហើយថែមទំាងរិះគន់ រួចយករូបរបស់ កញ្ញា រ៉ូស ទៅកាត់តជាមួយរូបភាពអាក្រក់ៗ មួយចំនួនថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះទេ មានអ្នកខ្លះបានយករូបថតរបស់ រ៉ូស ទៅបន្លាចក្មេងៗ លេងសើច ថែមទៀតផង ដល់ថ្នាក់ ធ្វើឲ្យ តារាចម្រៀងស្រីដ៏ល្បី គឺកញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា មិនអាចទប់ចិត្តជាប់ឡើយ ក៏បានពោលពាក្យប៉ុន្មានម៉ាត់យ៉ាងខ្លី និងចាក់ដោតថា “It’s not fun at all .. មិនមែនជារឿងដែលល្អប៉ុន្មានទេ យករូបគេទៅលេងសើចរបៀបនេះ គេចង់ស្អាត យើងចង់ស្អាត គេមានលុយកែ គេសប្បាយចិត្ត វាក៏ជាការសំរេចចិត្តរបស់គេ។ ( sorry if I’m wrong ) កាយវិការ ឬពាក្យសំដីខ្លះ អាចធ្វើអោយមនុស្សបាក់ទឹកចិត្ត ឬគិតខ្លីបាន”។ ដើម្បីជ្រាប បន្ថែមទៀត សូមមើលសម្រស់ របស់ កញ្ញា រ៉ូស ក្រោយ កែសម្ផស្សរួច…
អានបន្តអានរួច រំជួលចិត្តតាម ! មកចូលរួមពិធីបុណ្យសព លោកមេធាវី ជូ ជាគុយ ធ្វើឲ្យ មិត្តរួមការងារ ទប់ចិត្តអត់ជាប់ទេ ក៏និយាយទំាងអួលដើម.ក ថា “យើងបានមកដល់ការិយាល័យវិញហើយបង បងជាមនុស្ស…” (មានរូបភាពច្រើន)
មហាជនមិនតិចនាក់ទេ ពិតជាបានជ្រាបហើយថា កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ លោកមេធាវី ជូ ជាគុយ អាយុត្រឹម ២៩ឆ្នាំ បានទទួលមរណភាព ដោយសារលង់ទឹកសមុទ្រ នៅឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ ធ្វើឲ្យ សាច់ញាតិ និងមិត្តភ័ក្តិ រួមនិងអ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើនទៀត បង្ហាញអារម្មណ៍រំជួលចិត្ត និងសោកស្តាយ ជាពន់ពេក។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២១ គេឃើញ មិត្តភ័ក្តិ មិត្តរួមការងារ បានទៅចូលរួមពិធីបុណ្យសព លោកមេធាវី រួចបានពោលពាក្យទំាងអួលដើម.ក ។ លោក Cai Yinghao បានសរសេរថា “ពិតជាលឿនណាស់ គ្នាពិតជាមិនអាចទទួលយកបានចំពោះការបាត់បង់ជីវិតរបស់ពួកម៉ាក ។ សូមចួលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារពួកម៉ាកផង ដែលបានបាត់បង់សមាជិកជាទីស្រលាញ់ ហើយសូមអោយដួងវិញ្ញាក្ខន្ធ របស់ពួកម៉ាក បានទៅកាន់ឋានសុគតិភព”។ បន្ថែមពីនេះមានម្នាក់ទៀតឈ្មោះ Daro Bol បាននិយាយ ថា “ពិតជាមិនអាចទទួលយកបានទេ ស្លុតចិត្តខ្លាំងណាស់ សោកស្តាយខ្លាំងបំផុត បងជាមេដ៏ល្អខ្លាំងបំផុតរបស់ខ្ញុំ។ ខ្ញុំសុំខមាទោសបង រាល់កំហុសរបស់ខ្ញុំ ដែលកើតមានកន្លងមក សូមវិញ្ញាណក្ខន្ធបង បានទៅដល់ឋានសុគតិភព បងនៅដិតជាប់ក្នុងដួងចិត្តរបស់ខ្ញុំជារៀងរហូត យើងបានមកដល់ការិយាល័យវិញហើយ បង បងជាមនុស្សដ៏ល្អ ពួកខ្ញុំចងចាំរូបបងជានិច្ច បងហត់ណាស់ហើយសូមបងធ្វើដំណើរទៅកាន់សុគតិភព”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖
អានបន្ត