ហួសចិត្ត! មន្ត្រីបរិស្ថាននៅគិរីរម្យ និយាយទាំងទឹកមុខក្រៀមក្រំថា “សូមផ្ញើជូនបងប្អូនភ្ញៀវមួយចំនួន ដែលបានមកលេងនៅឧទ្យានជាតិគីរីរម្យថា សំរាមដែលបងប្អូនយកមក ពួកខ្ញុំរើសមិនចេះអស់ទេ”

កាលពីព្រឹកមិញនេះ នាថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញបងមន្ត្រីបរិស្ថាននៅ ឧទ្យានជាតិគីរីរម្យ បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានសន្លឹក ឃើញហើយពិតជាហួសចិត្តជាខ្លាំងចំពោះបងប្អូនមួយចំនួន ដែលបានទៅលេងនៅទីនោះ។ មន្ត្រីរូបនេះ បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុកឈ្មោះ Somoeurn Kirirom របស់ខ្លួនថា ៖ “សួស្ដីព្រឹកថ្ងៃច័ន្ទសូមផ្ញើជូនបងប្អូនភ្ញៀវមួយចំនួន ដែលបានមកលេងនៅឧទ្យានជាតិគីរីរម្យថា សំរាមដែលបងប្អូនយកមក ពួកខ្ញុំរើសមិនចេះអស់ទេ”។ ក្រោយឃើញរូបភាពទាំងនេះហើយ ធ្វើឲ្យមហាជនជាច្រើនបានធ្វើការចែករំលែកជាង២ពាន់ដង និងចូល comment ថាឲ្យចំៗទៅអ្នកដែលពូកែចោលសំរាមផ្តេសផ្តាសថា   –  2020 ហើយនៅឡើយមាយាទអន់ជាងសត្វទៅទៀត ស៊ីតែខ្លួនឯងសោះ ពិបាកដល់គេគ្រប់គ្នា –  ពិបាកណាស់ មនុស្សគ្មានបេះដូង –  ទម្លាប់អាក្រក់មួយ ដែលមិនអាចទទួលយកបាន –  អន់ចរឹតណាស់ បងលំបាកហើយ ព្រមទាំងនៅមាន comment នៅពាក្យធ្ងន់ៗជាច្រើនទៀត ចំពោះអ្នកពូកែចោលសម្រាមនៅទីនោះ៕

អានបន្ត

ពិធីករល្បីឈ្មោះ សាយ រតនៈ បង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “ទាល់តែគេងនៅលើគ្រែពេទ្យទើបភ្លឺភ្នែក, បើបងប្អូនមិនចង់ដូចខ្ញុំ​ ចូរស្រលាញ់សុខភាពឲ្យបានច្រើន​ជាងអ្វីៗ ទាំងអស់…” (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២០ គេប្រទះឃើញ ពិធីករដ៏ល្បីឈ្មោះ សាយ រតនៈ បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងខណៈពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រមទំាងភ្ជាប់សារខ្លី គួរឲ្យចាប់អារម្មណ៍ និងយកចិត្តទុកដាក់មួយទាក់ទងសុខភាព ដោយលោករៀបរាប់ថា៖ “មនុស្សទូទៅតែងយល់និងនិយាយថាសុខភាពសំខាន់ជាងអ្វីៗទាំងអស់​ ប៉ុន្តែមានមនុស្សចំនួនក្នុងនោះគឺមានខ្ញុំម្នាក់ដែរ ដែលបានធ្វេសប្រហែសអំពីវា​ ទាល់តែគេងនៅលេីគ្រែពេទ្យទេីបភ្លឺភ្នែក​ ។ អ្វីដែលគិតមុនគេគឺពាក្យសម្តីនិងការណែនាំរបស់ឪពុក​ម្តាយ​ មនុស្សជាទីស្រលាញ់​ អារម្មណ៍ភ័យខ្លាច​ ខ្លាចពាក្យថា​ជ្រុលពេល​ ស្តាយក្រោយមិនគួរណាបណ្តោយដល់ថ្នាក់ហ្នឹង..​។ល។ ពេលខ្លះឲ្យតម្លៃលេីការសប្បាយជួបជុំ​ មិត្តភក្តិនេះ​ មិត្តភក្តិនោះ​ អ្នកនេះ​ អ្នកនោះ​ សំខាន់ជាងឲ្យតម្លៃលេីសុខភាពខ្លួនឯង​ ទាំងនេះសុទ្ធតែជាការគិតខុស។ បេីបងប្អូនមិនចង់ដូចខ្ញុំ​ ចូរស្រលាញ់សុខភាពអោយបានច្រេីន​ជាងអ្វីៗទាំងអស់! #អរគុណច្រេីនក្រុមគ្រូពេទ្យ#EKIPCLINIC#”៕

អានបន្ត

ស្រស់ៗគួរឲ្យចង់ញុាំ ថែមទាំងគ្មានជាតិគីមីទៀត!!! ទីបំផុត ផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ចាប់ផ្តើមបើកលក់ថ្ងៃស្អែកនេះហើយ បងប្អូនអាចតេកម្ម៉ង់បាន ត្រឹមតែ20នាទី ដឹកជូនដល់ផ្ទះតែម្តង (មានវីដេអូ)

កាលពីពេលកន្លងទៅថ្មីៗនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសថា លោកសម្រេចបើក ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ហើយត្រៀមពង្រីក 250 សាខា ក្នុងទីក្រុងភ្នំពេញ ដែលទិញតែ កសិផលរបស់កសិករខ្មែរតែប៉ុណ្ណោះយកមកលក់ សូមបងប្អូនកសិករទាំងអស់ ផលិតផលកសិកម្មផ្ដោតទៅលើគុណភាព សុខភាពជាចំបង ដោយទទួលទិញយក ដែលត្រូវឆ្លងកាត់ការត្រួតពិនិត្យ ពីអង្គការ និងស្ថាប័នពាក់ព័ន្ធ ដែលបញ្ជាក់ពីគុណភាពសុខភាពពិតប្រាកដ ទើបចូលផ្សារលោកបាន ។ នៅទីបំផុត ផ្សាររបស់លោកចាប់ផ្តើមលក់នៅថ្ងៃស្អែកនេះហើយ។ ចំណែកនៅមុននេះបន្តិច លោកបានធ្វើការ Live វីដេអូមួយ និងបញ្ជាក់បន្ថែមថា “Save លេខទុក Call មកលេខ0000 សម្រាប់ Cellcard ឥតគិតថ្លៃ ត្រឹម20នាទី ដឹកជញ្ជូនដល់ផ្ទះ ក្នុងក្រុងភ្នំពេញ អង្ករ បន្លែ ផ្លែឈើ ត្រីនិងសាច់ជាច្រើនប្រភេទមាននៅ ផ្សារទំនើបកសិផលធម្មជាតិឡេងណាវ៉ាត្រា ចាប់ផ្ដើមដំណើរការកម្ម៉ង់ ថ្ងៃទី15 ខែ03 ឆ្នាំ2020 ស្អែកនេះហើយ!”៕

អានបន្ត

មានទៅអន់អី កូនខ្មែរយើង! និស្សិត និងសាស្រ្តាចារ្យ នៅ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ផលិតទឹកលាងដៃសម្លាប់មេរោគ នៅជាប់នឹងដៃ បានជោគជ័យ តាមរូបមន្ត…

មហាជនជាច្រើន មានការចាប់អារម្មណ៍ ជាខ្លាំង ក្រោយពីឃើញហ្វេសប៊ុកផេក សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (University of Health Sciences) ហៅកាត់ “ស.វ.ស” បានបង្ហោះសារ ជូនដំណឹងល្អមួយ ក្នុងហ្វេសប៊ុករបស់ខ្លួន ដោយបញ្ជាក់ឲ្យដឹងថា៖ “ស.វ.ស ផលិតទឹកលាងដៃសម្លាប់មេរោគ តាមវិធីសាស្រ្តរបស់អង្គការសុខភាពពិភពលោក (WHO) —————– និស្សិត សាស្រ្តាចារ្យ មន្រ្តីរាជការ បុគ្គលិកទាំងអស់នៅ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល “ស.វ.ស” អាចធ្វើការសម្លាប់មេរោគផ្សេងៗនៅជាប់នឹងដៃ តាមរយៈផលិតផលទឹកលាងដៃ (Solution hydro-alcoolique) ដែលមហាវិទ្យាល័យឱសថសាស្រ្ត នៃស.វ.ស បានផលិតដោយផ្ទាល់ដោយប្រើប្រាស់រូបមន្តអង្គការសុខភាពពិភពលោក។ ការរៀបចំនេះធ្វើឡើងភ្លាមៗ តាមរយៈការណែនាំផ្ទាល់ របស់ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃស.វ.ស សំដៅធ្វើយ៉ាងណាពង្រឹង និងបង្ការជាមុន នូវសុខមាលភាពទាក់ទងនឹងជម្ងឺឆ្លងផ្សេងៗតាមរយៈដៃមិនស្អាតនេះ។ ទឹកលាងដៃសម្លាប់មេរោគដែលផលិតនៅក្នុងមន្ទីពិសោធន៍របស់សាកលវិទ្យាល័យនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅតាមទីតាំងសំខាន់ៗ ពិសេសច្រកចេញ-ចូល នៅបរិវេណទាំងពីរទីតាំងរបស់សាកលវិទ្យាល័យផ្ទាល់។”៕

អានបន្ត

សូមត្រៀមអាវរងារ និងថែសុខភាពផង! នៅកម្ពុជា តំបន់ខ្លះអាកាសធាតុ ចុះត្រជាក់ដល់ ១៧ អង្សាសេ ចាប់ពីថ្ងៃនេះ ដល់…

នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២០ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញ សេចក្តីជូនដំណឹងមួយទៀតហើយ ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២០ ដោយបញ្ជាក់ឲ្យដឹងថា៖ តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា៖ ជ្រលងសម្ពាធខ្ពស់នឹងរំកិលចុះមកក្រោម ជាមួយនិងខ្យល់មូសុងឦសានមានឥទ្ធិពលបង្គួរលើកម្ពុជា។ ស្ថានភាពបែបនេះ ធ្វើឲ្យ៖ ១- ចាប់ពីថ្ងៃទី ១៥-១៧ ខែមករា៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានជាអាទិ៍ ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន ធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹក ដោយ៖ – សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ អង្សាសេ។ ២- តំបន់វាលទំនាបកណ្តាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២០-២២ អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ អង្សាសេ។ ៣- តំបន់មាត់សមុទ្រ៖ – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេ – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេ។ អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

អានបន្ត

គំរូល្អ សូមកោតសរសើរ! យុវជន​២នាក់ ចំណាយ​ពេលវេលា​របស់ខ្លួន ដេីររេីស​សំរាម​តាមឆ្នេរសមុទ្រ​ ព្រោះតែចង់បានបរិស្ថានស្អាត

ក្រុងព្រះសីហនុ​៖ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២០ នេះ គេប្រទះឃើញយុវជន២នាក់ បាននាំគ្នា ដើររើសសំរាមតាម ឆ្នេរអូឈើទាល ខេត្តព្រះសីហនុ។ ទង្វើរដ៏គំរូមួយនេះ បានធ្វើឲ្យមហាជនជាច្រើនមានការកោតសរសើរ និងពេញចិត្តជាខ្លាំង ដែលពួកគាត់ទំាង២នាក់ខំឆ្លៀតពេលវេលាដ៏មានតម្លៃ នៅថ្ងៃអាទិត្យរបស់ខ្លួន មកធ្វើបែបនេះ ព្រោះតែចង់បានបរិស្ថានស្អាត។ ក្នុងនោះ ហ្វេសប៊ុកឈ្មោះ Bonvongsaranyou Rith ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “ល្ងាចនេះបាន៣បាវ ដោយមានគ្នាត្រឹមតែ២នាក់ ចុះទម្រាំមានគ្នាច្រើនលើសនេះ តើយើងនឹងអាចរើសបានសម្រាមប៉ុន្មានបាវទៅ? ខ្ញុំសង្ឃឹមថាអ្នកទាំងអស់ នឹងចូលរួមជាមួយពួកខ្ញុំ នាសប្តាហ៍ក្រោយ។”៕

អានបន្ត

សូមជួយគាំទ្រផង! នេះជាការដាំដុះបន្លែធម្មជាតិ ប្រើបច្ចេកវិទ្យាថ្មី ដោយដាំនៅក្នុងបំពង់ទីបជ័រ ប្រើជាមួយទឹក មិនចាំបាច់មានដីទេ ជាពិសេសមិនប្រើជីគីមីឡើយ

កាលពីម្សិលមិញនេះ នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ លោកជំទាវ ទាង អេង ទៀ សីហា ភរិយា អភិបាលខេត្តសៀមរាប បានបង្ហោះរូបភាពជាច្រើនសន្លឹក នៃការដាំបន្លែ ក្នុងកសិដ្ឋាន មួយ នៅខេត្តសៀមរាប គឺជាការដាំដុះបន្លែធម្មជាតិ ប្រើបច្ចេកវិទ្យាថ្មី ដោយដាំនៅក្នុងបំពង់ទីបជ័រប្រើជាមួយទឹក មិនចាំបាច់មានដីនោះទេ ។ លោកជំទាវ ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “អរគុណសន្តិភាព ដែលធ្វើអោយប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ និងរីកចម្រើនលើគ្រប់វិស័យ ។ បងប្អូនសាកក្រឡែកមកមើលការដាំបន្លែលក្ខណៈបែប Bio Organic របស់កសិដ្ឋាន Happy +Co នៅក្នុងស្រុកពួក ខេត្តសៀមរាប ដែលជាការដាំដុះបន្លែធម្មជាតិប្រើបច្ចេកវិទ្យាថ្មី ដោយដាំនៅក្នុងបំពង់ទីបជ័រប្រើជាមួយទឹក មិនចាំបាច់មានដី និងត្រូវរក្សាសីតុណ្ហភាព ២៧អង្សារ រយៈពេលនៃការប្រមូលផលគឺចន្លោះពី ៥ ទៅ ៧សប្ដាហ៍ ។ អ្វីដែលសំខាន់នោះ ក្នុងវិស័យកសិកម្មរបស់ Happy+Co ផ្ដោតលើគុណភាព សុវត្ថិភាព និងសុខភាពរបស់អតិថិជនជាចំបង ដែលបន្លែរបស់គាត់មិនប្រើជីគីមីឡើយ ជាពិសេសគាត់បានជួយអោយបងប្អូនកសិករនៅក្នុងមូលដ្ឋានមានការងារធ្វើ និងកាត់បន្ថយការ ធ្វើការចំណាកស្រុកថែមទៀតផង ។ នេះគឺជាការចែករំលែកបទពិសោធន៍ថ្មីៗ ដែលនាងខ្ញុំទទួលបាន ពីប្រជាពរដ្ឋរស់នៅក្នុងខេត្តសៀមរាប “៕

អានបន្ត

វេជ្ជ.ហ៊ាង រតនា៖ ថ្ងៃនេះជួបក្មេងប្រ​កា​ច់ដោយសារក្តៅខ្លួន៤នាក់ (២នាក់ក្តៅព្រោះគ្រុនឈាម ២នាក់ទៀតរលាកបំពង់ក) ខ្ញុំចង់ចែករំលែកពីចំណេះដឹង និងពីកំហុសឆ្គង របស់ប្រជាពលរដ្ឋខ្មែរបន្តិច

នៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩ គេប្រទះឃើញហ្វេសប៊ុករបស់ វេជ្ជ.ហ៊ាង រតនា បានធ្វើការចែករំលែកចំណេះដឹងមួយទៀតហើយ ដោយលោកបានបញ្ជាក់ឲ្យដឹងថា៖ “»ថ្ងៃនេះជួបក្មេងប្រ​កា​ច់ដោយសារក្តៅខ្លួន៤នាក់ (២នាក់ក្តៅព្រោះគ្រុនឈាម ២នាក់ទៀតរលាកបំពង់ក) ខ្ញុំចង់ចែករំលែកពីចំណេះដឹង និងពីកំហុសឆ្គងរបស់ប្រជាពលរដ្ឋខ្មែរបន្តិច។ »ថ្វីត្បិតតែការប្រកាច់ដោយសារក្តៅខ្លួនពេលជាទៅវិញមានជាង៩៥ភាគរយនៃកុមារមិនមានផលប៉ះពាល់ដល់ខួរក្បាល បញ្ញា និងស្មារតីទៅថ្ងៃមុខក៏ពិតមែន តែក៏មិនគួរអោយក្មេងក្តៅដល់ប្រ​កា​ច់ដែរ ការប្រកាច់ដោយសារក្តៅខ្លួនភាគច្រើនបំផុតមកពីកង្វះចំណេះដឹងនៃឪពុកម្តាយណឹងម៉ង។ »ជាទូទៅកំដៅធម្មតានៃមនុស្សទាំងក្មេង និងចាស់គឺចន្លោះ ៣៦ អង្សារសេ ទៅ ៣៧.៣ អង្សារសេ ចំណែកការក្តៅខ្លួនដល់ប្រ​កា​ច់របស់កូនក្មេងគឺចាប់ពី ៣៨.៥ អស្សារសេ (ទៅតាមក្មេង ក្មេងកាន់តែតូចកាន់តែងាយប្រកាច់។ »ជាធម្មតាអោយតែមានក្តៅខ្លួន គឺមានភាពរងាមកជាមួយហើយ ចឹងពេលកូនស្រែករងាឪពុកម្តាយតាំងទាញភួយរឺកន្សែងមកដណ្តប់អោយកូន អ្នកខ្លះចាប់កូនកោសខ្យល់ សុទ្ធតែជាហេតុធ្វើអោយកំដៅកូនកាន់តែក្តៅឡើងខ្លាំង។ »ពេលក្តៅខ្លួនគឺយើងត្រូវការធ្វើអោយខ្លួនត្រជាក់ ដោយ ជូតខ្លួននឹងកន្សែងសើម រឺងូតទឹក (ខ្មែរយើងខ្លះមិនហ៊ានជូតខ្លួនរឺងូតទឹកទេខ្លាចទឹកចូលសួត មិនដឹងគាត់ចេះពីណាទេ ហើយមិនឆ្ងល់សួរគេទេថាវាចូលសួតតាមណា) ត្រូវពាក់អាវស្តើងៗ រឺដោះតែម្តងកាន់តែល្អ ដាក់អោយត្រូវកង្ហារ រឺម៉ាសុីនត្រជាក់ (ត្រូវអោយកូនទ្រាំរងា ពេលត្រជាក់ខ្លួនវិញនឹងបាត់រងារហើយ)។ »អោយលេបថ្នាំ(រឺស៊ុលតាមបាតបើលេបមិនកើត) (over the counter drug បានន័យថាថ្នាំដែលអោយលេបដោយគ្មានវេជ្ជបញ្ជាបាន) ប៉ារ៉ាសេតាម៉ុល ១០ទៅ១៥មីលីក្រាមក្នុង១គីឡូក្រាម៦ម៉ោងលេបបានម្តង (ឧទាហរណ៍កូនទំងន់ ១០គីឡូ អោយលេប ១៥០មីលីក្រាមម្តង) រួចហើយបន្តរជូតខ្លួនរឺងូតទឹករហូតដល់ត្រជាក់ខ្លួន។ រួចហើយត្រូវយកទៅជួបវេជ្ជបណ្ឌិត បើយប់អ្នកអាចចាំភ្លឺបានដោយប្រើវិធីបញ្ចុះកំដៅខាងលើ។ »បញ្ជាក់ក្នុងផ្ទះគួរមាន ទែម៉ូម៉ែត្រវាស់កំដៅ និងថ្នាំបញ្ចុះកំដៅទុកប្រើពេលចាំបាច់៕ Dr. HEANG ROTTANA”៕

អានបន្ត

សូមចូលរួមអបអរសាទរ! ទំបំផុត បំពង់បឺត របស់ក្រុមយុវជនសំរាម បានទទួលការរវិនិយោគ ពីក្រុមហ៊ុនឯកជនមួយ នៅកម្ពុជា ហើយ

កាលពីថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅថ្មីៗនេះ បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាច្រើន ពិតជាបានជ្រាបរួចមកហើយ ក្រោយពីឃើញហ្វេសប៊ុក យុវជនសំរាម បានបង្ហាញ អារម្មណ៍សប្បាយរីករាយ និងរំភើបជាខ្លាំង ក្រោយពីបំពង់បឺតរបស់ខ្លួនកំពុងមានឈ្មោះល្បីដល់ប្រទេសកូរ៉េ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៩ ហ្វេសប៊ុកដដែល បង្ហាញអារម្មណ៍ត្រេកអរខ្លាំងបំផុត ដោយបញ្ជាក់ឲ្យដឹងថា៖ “សូមប្រកាសព័ត៌មានក្តៅៗ មួយជូនបងប្អូនជនរួមជាតិឱ្យបានជ្រាប៖ បំពង់បឺតយើង ទទួលបានការវិនិយោគពីក្រុមហ៊ុនឯកជនមួយនៅកម្ពុជា (សុំលាក់ឈ្មោះសិន) ក្នុងរយៈពេលនេះ ពួកយើងកំពុងតែសិក្សាទៅលើគុណភាព និង ការវេចខ្ចប់ឡើងវិញ ដើម្បីធ្វើការនាំចេញនាដើមឆ្នាំ ២០២០ នេះ ។ ខ្ញុំពិតជាត្រេកអរខ្លាំងបំផុត សំរាប់ឱកាសមួយនេះ ហើយក៏មិនភ្លេចគុណបងប្អូនទាំងអស់គ្នា ដែលតែងតែជួយទំនុកបំរុងផងដែរ។ #យុវជនសំរាម #ដើម្បីជំនាន់ក្រោយ”៕

អានបន្ត

វេជ្ជ.ហ៊ាង រតនា៖ ក្មេងដែលខ្ញុំជួប១០០នាក់ មានប្រហែល៩០នាក់ហើយ សុទ្ធតែមានខ្សែអំបោះ ខ្សែសីម៉ាពាក់ ជាប់ដៃ ជើង និង ក ដែលខ្សែទាំងនេះជាបណ្តុំផ្ទុកមេរោគរាប់សិបមុខ និងមានចំនួនរាប់រយលានមេរោគ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៩ បើយោងតាមរយៈហ្វេសប៊ុកផេក វេជ្ជ.ហ៊ាង រតនា បានពន្យល់ប្រាប់ឲ្យដឹងថា៖ “ក្មេងដែលខ្ញុំជួប១០០នាក់ មានប្រហែល៩០នាក់ហើយ សុទ្ធតែមានខ្សែអំបោះខ្សែសីម៉ាពាក់ជាប់ដៃ ជើង និង ក ដែលខ្សែទាំងនេះជាបណ្តុំផ្ទុកមេរោគរាប់សិបមុខ និងមានចំនួនរាប់រយលានមេរោគ ហើយគាប់ជួននឹងប្រព័ន្ធការពារក្មេង នៅខ្សោយផង ដែលជាហេតុនាំអោយក្មេងងាយឈឺបំផុត ព្រោះវាឆ្លងតាមការចាប់កាន់ និងបៀម (ជាញឹកញាប់បំផុត ធ្វើអោយក្មេងមានជំងឺ រលាកបំពង់ក រលាកផ្លូវដង្ហើម រលាកក្រពះពោះវៀន ដោយមេរោគ ដែលជំងឺទាំងអស់នេះអាចនាំអោយមានផលវិបាកខូចដល់តម្រងនោម ប្រឹសបេះដូង និងសន្លាក់កូនក្មេង)។ ការចិញ្ចឹមក្មេងរបស់ឪពុកម្តាយ ស្រុកខ្មែរ មានការយល់ដឹងទាបខ្លាំងមែនទែន រឹតតែយ៉ាប់អ្នកដែលនៅតាមជនបទស្រុកស្រែចម្ការ។ បញ្ហាអនាម័យ ជំនឿផ្តេសផ្តាស ទំលាប់ផ្តេសផ្តាស បញ្ហាអាហារូបត្ថម្ភ ការបង្រៀនកូន ការផ្តល់គំនិតខុសឆ្គង….. សរុបមកការថែទាំទាំងផ្នែករាង្គកាយ និងការផ្តល់គំនិតបញ្ញាគឺមានការខ្វះខាតច្រើនមែនទែន។ ភាគរយកុមារកម្ពុជាច្រើនណាស់ដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ (ភាគច្រើនមិនមែនដោយសារខ្វះអីហូបទេ តែដោយសារការយល់ដឹងរបស់ឪពុកម្តាយ)។ ក្មេងជាទំពាំងស្នងឬស្សី ចុះបើក្មេងស្រុកយើងភាគច្រើនខ្សោយកាយ បញ្ញា ស្មារតី ទៅហើយតើប្រទេសយើងនឹងរីកចំរើនទៅថ្ងៃមុនយ៉ាងម៉េចនឹងកើតទៅ!!!????? Dr. Heang Rottana (ចុច Like Page ដើម្បីទទួលបានចំណេះដឹងថ្មីៗ ដែលមានប្រយោជន៍ជាច្រើន និងស៊ែរបើសិនអ្នកយល់ថាមានប្រយោជន៍សំរាប់មនុស្សទូទៅ)។”៕

អានបន្ត