ហុង ភារិន៖ រយៈពេល២៨ឆ្នាំនៃការបង្កេីតកម្មវិធីប្រកួតការចងចាំពិភពលោក​ មិនទាន់មានខ្មែរនាំយកទង់ជាតិមកដល់វេទិកានេះទេ​ នេះជាបំណងរបស់ខ្ញុំតាំងពីជាង១ឆ្នាំមុនម៉្លេះ​ ថ្ងៃនេះបានបំពេញបំណងខ្លួនឯងចប់សព្វគ្រប់ហេីយ

ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយ ដោយលោក ហុង​ ភារិន​ ​បានទៅចូលរួម​ប្រកួត​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨ (The 28th world memory championships) ​ដែល​មាន​ការ​ចូលរួម​ពី​បេក្ខជន​ប្រមាណ​ជាង​៥០០នាក់​ពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​ កម្មវិធី​ប្រកួត​​នេះ បាន​ប្រព្រឹត្ត​ទៅ ​នៅ​ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ ២០១៩ ​ដល់​ថ្ងៃ​ទី​៧ ខែ​ធ្នូ​ ឆ្នាំ ២០១៩។ ជាលទ្ធផល លោក ហុង ភារិន បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “3 ថ្ងៃ​ ត្រូវបានបញ្ចប់​ ហត់មិនធម្មតា​។ ៥២០នាក់​ដែលចូលរួមប្រកួតសុទ្ធតែអ្នកខ្លាំងលំដាប់ពិភពលោកពិតៗ​ មិនសរសេីរមិនបាន។ គ្មាននរណាអាចយកឈ្នះនារីៗកូរ៉េខាងជេីង​ និងនារីៗម៉ុងហ្គោលីបានទេ​។ យ៉ាងណាក៏បានបទពិសោធន៌និងបង្ហាញទង់ជាតិអោយគេស្គាល់ដែរ​។ សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់​ ព្រមទាំងស្ថានកុងស៊ុល​នៅប្រទេសចិន​ និស្សិតនៅអ៊ូហាន់និងបងប្អូនទាំងអស់ដែលបានជួយលេីកទឹកចិត្ត​ អរគុណខ្លាំងណាស់។ នឹងខំព្យាយាមហាត់បន្តទៅទៀត៕​”។ លោកបន្តថា “រយៈពេល២៨ឆ្នាំនៃការបង្កេីតកម្មវិធីប្រកួតការចងចាំពិភពលោក​ មិនទាន់មានខ្មែរនាំយកទង់ជាតិមកដល់វេទិកានេះទេ​ នេះជាបំណងរបស់ខ្ញុំតាំងពីជាង១ឆ្នាំមុនម៉្លេះ​ ថ្ងៃនេះបានបំពេញបំណងខ្លួនឯងចប់សព្វគ្រប់ហេីយ ចប់ភារកិច្ចហេីយ​ ត្រលប់ទៅរៀនវិ​ញ ​។”។ ក្នុងនោះលោកក៏បានលើកទឹកចិត្ត ដល់ក្មេងជំនាន់ក្រោយ​ និងយុវជ​នខ្មែរដែលមានបំណងចង់ហាត់ខួរក្បាល​ គួរតែរៀនហាត់ចាប់ពីពេលនេះទៅ ដេីម្បីទៅចូលរួមជាមួយរូបគាត់ នៅឆ្នាំក្រោយៗទៀត​ កុំអោយចាញ់ប្រទេសគេ៕

អានបន្ត

ពត៏មានទាន់ហេតុការណ៏! អ្នកដែលជាវទំនិញតាមវ៉េបសាយTaoBao ចំថ្ងៃ Single’s Day របស់ចិនប្រហែលជាមិនអាចទទួលបានទំនិញនោះទេ ព្រោះនាវាដឹកទំនិញនោះបានលិចចូលសមុទ្រហើយ…

ពត៏មានដ៏រំជួលចិត្ត សម្រាប់បងប្អូនដែលកំពុងទន្ទឹងរង់ចាំទំនិញពីវេបសាយអនឡាញថាវប៉ាវ ដែលបានលក់អីវ៉ាន់បញ្ចុះតម្លៃយ៉ាងច្រើនសម្បូរបែបកាលពីថ្ងៃ Single’s Day របស់ចិន ថ្ងៃទី១១ ខែវិច្ឆិកា (TaoBao 11:11) កន្លងទៅ ពួកគេប្រហែលជាមិនបានទទួលទំនិញទាំងនោះទេ។ ដោយយោងតាមរបាយការណ៍របស់ Sin Chew Daily បានឱ្យដឹងថា នាវាដឹកទំនិញមកពីតៃវ៉ាន់ ដែលបានដឹងកុងតឺន័រអីវ៉ាន់ពីហាងអនឡាញថាវប៉ាវនោះ បានលិចចូលសមុទ្របន្ទាប់ពីប៉ះគ្នាជាមួយនាវាមួយទៀត ហើយនារិក ២នាក់់ ក៏បានបាត់បង់ជីវិតទៅជាមួយផងដែរ។ យោងតាមរបាយការណ៍ មានសមាជិកនាវិកចំនួន ៧នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ជាលទ្ធផលនៃការលិចកប៉ាល់ចេញពីតៃវ៉ាន់នោះ មានទំនិញជាង ៨៧៩តោន ដែលភាគច្រើនបានមកពីគេហទំព័រពាណិជ្ជកម្មអនឡាញរបស់ចិនថាវប៉ាវ ត្រូវបានខូចខាតចូលទឹក។ នេះជាលើកទីមួយហើយ ដែលថាវប៉ាវបានជួបប្រទះនូវឧប្បត្តិហេតុលិចលង់មួយ នៅអំឡុងពេលដឹកជញ្ជូនរបស់ពួកគេ។ រហូតមកដល់ពេលនេះអតិថិជនថាវប៉ាវជាង ១០០នាក់ហើយ ដែលបារម្មណ៍ថា អីវ៉ាន់ពួកគេត្រូវបាត់បង់ ហើយមិនអាចទទួលសំណងព្រោះពួកគេគ្មានគណនីនៅចិនដីគោក។ ប៉ុន្តែទោះយ៉ាងណាក៏ដោយថាវប៉ាវនិយាយថា ខ្លួនបានចាប់ផ្តើមដំណើរការសំណងជាបណ្ដើរៗហើយ តាមរយៈបណ្តាញទូទាត់ AliPay ។ ប្រសិនបើមានបញ្ហាកើតឡើងក្នុងអំឡុងពេលដំណើរការ ភ្នាក់ងារបម្រើអតិថិជននឹងត្រៀមខ្លួនជាស្រេចដើម្បីជួយ។  

អានបន្ត