ពិតជាកម្របានឃើញណាស់! ថៅកែហាងពេជ្រ ថតរូបជុំគ្នាជាមួយ ស្វាមី និងកូនជាទីស្រឡាញ់ មើលទៅពិតជាមានសុភមង្គល ណាស់ ថែមទាំងជូនសារមួយឃ្លាដ៏មានន័យថា…

លោកស្រី ទ្រី ដាណា គឺថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយទៀត ដែលកំពុងទទួលបានជោគជ័យខ្លាំង គួរឲ្យកត់សំគាល់ ។ ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេមើលឃើញថា ជាមនុស្សដែលមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរដែលលោកស្រី បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។ ទោះរវល់ ក្នុងកិច្ចការមុខជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏លោកស្រី និងស្វាមី តែងតែនាំគ្នា ទៅលំហែកាយ បង្ហាញភាពផ្អែមល្ហែម នៅតាមដំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា ព្រមទាំងបានផ្តិតយករូបភាពស្អាតៗ ជាច្រើនសន្លឹក ដែលថត ជាមួយស្វាមី មកបង្ហាញប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុក ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣១​ ខែឧសភា ឆ្នាំ ២០២០ មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ព្រោះកម្របានឃើញរូបភាពបែបនេះណាស់ ដោយលោកស្រី បានថតរូបជុំគ្នាជាមួយស្វាមី និងកូនជាទីស្រឡាញ់ មើលទៅពិតជាមានសុភមង្គលណាស់ ព្រមទាំងបានភ្ជាប់សារដ៏មានន័យ និងគួរឲ្យចាប់អារម្មណ៍មួយថា ៖ “នេះជារូបភាពដែលបុគ្គលគ្រប់រូប ចង់បាន ទោះជាមាន ឬក្រ ក៏ចង់អោយមានការជួបជុំ ជូនពរ បងប្អូនទាំងអស់ អោយមានសេចក្តីសុខគ្រប់ៗគ្នា”៕

អានបន្ត

ចង់ទៅលេងអត់? មហាជនចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ ឯកឧត្តម គួច ចំរើន បង្ហោះរូបប៉ុន្មានសន្លឹកនេះ ហើយបញ្ជាក់ថា “ឆ្នេរកាន់តែស្អាត​ ផ្លូវកាន់តែងាយធ្វើដំណើរ​ ភ្ញៀវកាន់តែច្រើន​ ហត់បន្តិច​ តែរីករាយ​ និង​ ស្វាគមន៍​ បន្ថែមទៀត”

នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០ នេះ គេឃើញ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីទិដ្ឋភាពទូទៅ ភ្ញៀវដែលមកលេងនៅឆ្នេរសមុទ្រ ក្នុងខេត្តព្រះសីហនុ មើលទៅពិតជាមានអ្នកមកលេងច្រើនណាស់ សឹងតែមិនគួរឲ្យជឿ។ ឯកឧត្តម បានភ្ជាប់សារដ៏រីករាយមួយថា៖ “ឆ្នេរកាន់តែស្អាត​ ផ្លូវកាន់តែងាយធ្វេីដំណេីរ​ ភ្ញៀវកាន់តែច្រេីន​ ហត់បន្តិច​ តែរីករាយ​ និង​ ស្វាគមន៍​ បន្ថែមទៀត​ ។ រូបថត​ ៣០-០៥-២០​ ។”។ ក្រោយពីឃើញទិដ្ឋភាពទាំងនេះហើយ ធ្វើឲ្យបងប្អូនដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនចូល comment ថា “ចង់ទៅលេងម្តង, ខានយូរមកហើយ” អ្នកខ្លះទៀតបន្ថែមថា “ខ្ញុំប្រហែលនឹងអាចទៅលេងកំពង់សោម វិញហើយ”។ មិនទាន់អស់ទេ មានម្នាក់ទៀតបន្តថា “ខ្ញុំរីករាយណាស់ ពេលលោកអភិបាលខេត្តដឹកនាំខេត្តណារីកចម្រើនខេត្តនឹង” ព្រមទាំងនៅមាន comment ជាច្រើនទៀត ដែលពួកគាត់មានបំណងនឹងទៅលេងខេត្តមួយនេះ ក្នុងពេលឆាប់ៗខាងមុខហើយ៕

អានបន្ត

អាណិតណាស់! នេះហើយគឺជាមុខរបរ អ្នកជញ្ជូនស៊ីម៉ង​តិ៍ ឡើងភ្នំ ក្នុង១ការ៉ុង បាន២ម៉ឺនរៀល មួយថ្ងៃបាន២ ជើង, ជញ្ជូនពីក្រោម ឡើងទៅលើភ្នំ ដោយធ្វើដំណើរតាមកាំជណ្តើរ ជាង១ពាន់កាំ (មានវីដេអូ)

កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញក្នុងហ្វេសប៊ុក ព្រះតេជគុណ មួយព្រះអង្គ ព្រះនាម “Som Nang” បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាព អ្នកដែលមានមុខរបរជាអ្នកជញ្ជូនស៊ីម៉ុងឡើងភ្នំត្បែងមានជ័យ ក្នុងខេត្តព្រះវិហារ ។ ហ្វេសប៊ុកដដែលក៏បានភ្ជាប់សារខ្លីមួយឲ្យដឹងថា ៖ “អារម្មណ៍ពិត ពេលឡើងដល់កំពូលភ្នំត្បែង មុខរបរអ្នកភ្នំ ពួកគាត់ជញ្ជូនស៊ីម៉ង​តិ៍ ឡើងភ្នំ ១ការ៉ុង ២ម៉ឺនរៀល។ កាំជណ្តើរថ្នាក់ទី១ គឺ១២៩២កាំ, កាំជណ្តើរវគ្គ២ គឺ…..? អូយលោកព្រះអើយអាណិតគាត់ណាស់ អាត្មាភាព យោងតែខ្លួនឯង ដកដង្ហើមផុតៗ ចង់ដាច់ខ្យល់ម្តងៗ!!!”។ ម្ចាស់ហ្វេសប៊ុកខាងលើក៏បានបង្ហោះវីដេអូមួយទៀត កាលពីម្សិលមិញនេះ នាថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ ព្រមទាំងប្រាប់បន្ថែមថា “របៀបដើរឡើងភ្នំឲ្យឆាប់ដល់គោលដៅ កុំបង្ខំពេក ដើរមួយៗ ដើរយឺតៗ នឹងដល់កន្លែងដូចប្រាថ្នា។ សូមមើលបុរសម្នាក់នោះចុះ មុខរបរអ្នកភ្នំ ស្រណោះគាត់ណាស់ និងសរសើរគាត់ណាស់ ពីព្រោះជាការខិតខំប្រឹងប្រែង ដោយសុចរិត យុត្តិធម៌ទៀងត្រង់ពិតៗ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ខាងក្រោម ដែលបង្ហាញពីសកម្មភាពរបស់ពួកគាត់កំពុងឡើងភ្នំ ៖

អានបន្ត

Love Riya និងកូនស្រី ថតប៉ុន្មានប៉ុស្តិ៍​នេះ ស្អាតទាក់ភ្នែកដល់ហើយ ថែមទាំងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា…

ប្រិយមិត្តជាច្រើនពិតជាបានជ្រាប រួចមកហើយ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ អ្នកលក់ Online ដ៏ល្បីម្នាក់ឈ្មោះ Love Riya បានចូលរោងការជាមួយ កំលោះដ៏ស្រស់សង្ហាម្នាក់ ដែលមានឈ្មោះក្នុងហ្វេសប៊ុក ហេន ឌ្រី។ បន្ទាប់ពីរៀបការ Love Riya និងលោក ហេន ឌ្រី ទទួលបានកាដូពិសេសមួយ គឺកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់។ ក្រោយមក មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកទាំងពីរ បានលែងលះគ្នា ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០ គេប្រទះឃើញ Love Riya បានថតរូបជាច្រើនសន្លឹកជាមួយ ទែនៗ ដែលជាកូនស្រីសំណព្វចិត្តរបស់ខ្លួន មើលទៅពិតជាស្រស់ស្អាតណាស់ ជាពិសេស ទែនៗ តែម្តង មុខគួរឲ្យគ្រឺតដល់ហើយ។ ក្នុងនោះ Riya បានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “ក្រោកឈរដើម្បីកូន គ្មាននរណាដឹងច្បាស់ជាងខ្លួនយើងទេ”៕

អានបន្ត

ប្រសើរណាស់! គ្រាប់ត្នោតចំនួន ១០មុឺន គ្រាប់ ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែង យកទៅដាំតាមសងខាងផ្លូវ ខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ

កាលពីម្សិលមិញនេះ នាថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ គេឃើញ គ្រាប់ត្នោតចំនួន ១០មុឺន គ្រាប់ ត្រូវបានរដ្ឋបាលខេត្តស្ទឹងត្រែង យកទៅដាំតាមសងខាងផ្លូវ ខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ។ ក្នុងនោះបើយោងតាមរយៈហ្វេសប៊ុកផេក រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់បន្ថែមថា ៖ “ស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស្ធ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំផ្ទាល់យកគ្រាប់ត្នោតចំនួន១០០,០០០គ្រាប់ ដាំតាមសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ឡាវ (ចាប់ពីចំណុចបង្គោលព្រំដែនលេខ0៤៦ ទៅបង្គោលព្រំដែនលេខ០៧៨ និងបន្តមកកាន់ទីរួមស្រុកសៀមប៉ាង)។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត ព្រះរាជអាជ្ញា សាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុង ស្រុក និងមន្រ្តីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រតិបត្តិសាខាកាកបាទក្រហម និងយុវជនកាកបាទក្រហម ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។ ការដាំគ្រាប់ត្នោតនេះជាសកម្មភាពដឹកនាំផ្ទាល់លើកទី៣។ ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ម៉ុម សារឿន បានគូសបញ្ជាក់ថា ដើមត្នោតជារុក្ខជាតិដែលផ្តល់នូវគុណសម្បត្តិច្រើនយ៉ាងដល់ប្រជាជាតិខ្មែរតាំងពីសម័យបុរាណកាល និងតំណាងអត្តសញ្ញាណជាតិ ដួងប្រលឹងជាតិ ដែលប្រជាជនខ្មែរសំគាល់នូវទេសភាពទឹកដីរបស់ខ្លួនពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា សកម្មភាពដាំដើមត្នោតនាថ្ងៃនេះ គឺជាសកម្មភាពប្រវត្តិសាស្រ្តរបស់ខេត្ត ក្នុងការបង្ហាញពីវប្បធម៌ដ៏ផូផង់របស់ជាតិ ការថែរក្សាអត្តសញ្ញាណជាតិ ដួងប្រលឹងជាតិ ការពារអធិបតេយ្យភាពជាតិ និងបំផុសផ្នត់គំនិតដល់អ្នកជំនាន់ក្រោយឲ្យស្រលាញ់នូវអ្វីដែលជាអត្តសញ្ញាណជាតិ និងដួងព្រលឹងជាតិរបស់ខ្លួន៕”៕

អានបន្ត

ផ្ទុះទៀតហើយ!​ ព្រាប សុវត្ថិ ដាក់មួយបទនេះ ពីរោះខ្លាំងណាស់ ដល់ថ្នាក់ធ្វើឲ្យ អ្នកគាំទ្រ សរសើរទាំងអ្នកនិពន្ធ និងអ្នកច្រៀងថា…(មានវីដេអូ)

បទជាច្រើន របស់ កំពូលតារាចម្រៀង ព្រាប សុវត្ថិ នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ដដែលមកដល់ថ្ងៃនេះ មិនថា បទថ្មី ឬបទចាស់ទេ។ ទឹកដមតារាចម្រៀងម្នាក់នេះ ពិតជាកម្ររកអ្នកជំនួសបានឡើយ កាន់តែស្តាប់ កាន់តែពីរោះជាប់ចិត្ត មិនចេះជិនណាយឡើយ ជាពិសេសនោះ គឺបទទាក់ទងនឹងមនោសញ្ចេតនាតែម្តង។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ ខាងផលិតកម្មរស្មីហង្សមាស ទើបបានបញ្ចេញបទចម្រៀងថ្មីមួយបទទៀតហើយ ឲ្យ លោក ព្រាប សុវត្ថិ ក្រោមចំណងជើងថា “ខ្ញុំមិនល្អស្រលាញ់ខ្ញុំធ្វើអ្វី?” ដែលជាការនិពន្ធទំនុក​ច្រៀង ដោយ អ៊ីនុ, និពន្ធបទភ្លេង និង សម្រួលតន្រ្តី ដោយ ចក់។ ស្តាប់ចប់ អ្នកគាំទ្រជាច្រើនចូល comment សរសើរស្នាដៃអ្នកនិពន្ធថា “អោយតែអ៊ីនុអីគេនឹងនិពន្ធមក បទមួយណាក៏កប់សារីម៉ង” អ្នកខ្លះទៀតសរសើរ តារាចម្រៀង ព្រាប សុវត្ថិ ថា “ចូលចិត្តសំលេងគាត់បែបហ្នឹង​ ពីរោះដូចសម្លេងកាលឆ្នាំ​ 2011-2013″។ នៅមានម្នាក់ទៀតបន្ថែមថា “បេីសិនជាមានVersionស្រី សុំ Idol Sokun Kanha”។ តោះកុំឲ្យខាតយូរទៅស្តាប់ទាំងអស់គ្នា ថាបទនេះពីរោះដូច អ្នកគាំទ្រនិយាយមែន ឬក៏អត់ ៖

អានបន្ត

រំភើបជំនួស! មើលវីដេអូនេះហើយ បានដឹងថា ស្វាមី ពេជ្រ សូលីកា យកចិត្តទុកដាក់ ថែទាំ ប្រពន្ធកូនខ្លួន បានយ៉ាងល្អ បើទោះលោកកំពុងរវល់ការងារខ្លាំងយ៉ាងណាក៏ដោយ (មានវីដេអូ)

មហាជនជាច្រើនពិតជាបានជ្រាបហើយថា កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាចម្រៀង ពេជ្រ សូលីកា បានសម្រាល កូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ ដោយជោគជ័យហើយ ទាំងម្តាយ និងកូន មានសុខភាពល្អណាស់ ។ កូនប្រុស របស់តារារូបនេះ មានមុខមាត់គួរឲ្យខ្នាញ់ណាស់ មានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ កើតនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី វ៉េនស្ដេ មានមុខដូចប៉ាៗ របស់គេខ្លាំងណាស់។ ក្រោយសម្រាលមិនទាន់បានប៉ុន្មានផង គេសង្កេតឃើញ សម្រស់របស់ តារាចម្រៀងរូបនេះ ប្រែប្រួល ស្រស់ស្អាត ប្លែកណាស់ ចំណែក ហង្ស អ៊ារី វ៉េនស្ដេ វិញក៏មិនណយប៉ុន្មានដែរ មុខគួរឲ្យគ្រឺតដល់ហើយ មើលទៅទាំងម្តាយ និងកូនពិតជាមានសុខភាពល្អខ្លាំងណាស់។ រឹតតែពិសេសថែមទៀតនោះ បើសិនជាបងប្អូន បានទស្សនាវីដេអូនេះហើយ បានដឹងកាន់តែច្បាស់ថា ស្វាមី ពេជ្រ សូលីកា គឺលោក Han Khim មានការ ថែទាំ ប្រពន្ធកូនខ្លួន បានយ៉ាងល្អ និងយកចិត្តទុកដាក់ ខ្លាំងណាស់ បើទោះជាលោក កំពុងតែរវល់ការងារខ្លាំង យ៉ាងណា ក៏ដោយ។ ដើម្បីជ្រាប កាន់ច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ពិតជាកម្រឃើញណាស់! គ្រួសារមួយ នៅច្បារអំពៅ​ រៀបចំ ពិធីចូលម្លប់​ ឲ្យកូនស្រី ទទួលបានការចាប់អារម្មណ៍ពីមហាជន ហើយចេញពីម្លប់វិញនៅចុងខែមិថុនានេះ

ម្សិលមិញនេះ នាថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Chandoeb Sun បានបង្ហោះរូបភាពពីរសន្លឹក ដែលបង្ហាញពីគ្រួសារមួយ បានរៀបចំ ពិធីចូលម្លប់ ឲ្យកូនស្រីខ្លួន។ ម្ចាស់ហ្វេសប៊ុកដដែលនេះបានភ្ជាប់សារខ្លីមួយថា ៖ ” “​ពិធីចូលម្លប់​”​ កូនបងស្រី​ ឌី​ ចាន់ណា​ នៅច្បារអំពៅ​។ នេះជាអ្នកទី២​ហេីយ ដែលពលរដ្ឋភ្នំពេញ ធ្វេីទំនៀមនេះពិតប្រាកដ​ បន្ទាប់ពីខ្ញុំរៀបចំអោយកូនស្រី កាលពីឆ្នាំ២០១៨ សង្ឃឹមថានឹងមានអ្នក​បន្តបន្ទាប់ទៀត​ធ្វេី បេីស្រឡាញ់​ និងចង់បន្តទំនៀម​នេះអោយបានផុសផុលឡេីងវិញ​។”។ ក្រោយឃើញបែបនេះមានគេសួរ ម្ចាស់ហ្វេសប៊ុកខាងលើថា “លោកគ្រូចូលប៉ុន្មានថ្ងៃដែរលោកគ្រូ” ភ្លាមៗនោះម្ចាស់ហ្វេសប៊ុកខាងលើបានឆ្លើយថា​ “២សប្តាហ៍កន្លងផុតហេីយ​ នៅចុងខែមិថុនានេះ ទេីបចេញពីម្លប់វិញ”។ ហើយក៏បានធ្វើឲ្យមហាជនជាច្រើនទៀតពេញចិត្តជាខ្លាំង ក្រោយឃើញពិធីនេះ៕

អានបន្ត

ពីរោះណាស់! ប្អូនស្រី ជាអ្នកស្រុកសំឡូត ដាក់ប៉ុន្មានបទនេះ ផ្ទុះការចាប់អារម្មណ៍ ស៊ែរឡើងកប់ ដល់ថ្នាក់គេលាន់មាត់ថា…(មានវីដេអូ)

កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Ropy Rath បានធ្វើការ Live វីដេអូមួយ របស់ក្មេងស្រីម្នាក់ នៅស្រុកសំឡូត ខេត្តបាត់ដំបង កំពុងច្រៀងលេងកម្សាន្ត ហើយក៏បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ។ គិតត្រឹមថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ នេះ មានអ្នកចូលទស្សនាវីដេអូនេះជិត ៧សែនដងបាត់ទៅហើយ ព្រមទាំងមានការចែករំលែកតគ្នា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជិត ៤មុឺន។ ម្ចាស់ហ្វេសប៊ុកខាងលើ បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “សម្លេងប្អូនស្រី ពីរោះណាស់ ចែករំលែកវីដេអូរនេះម្នាក់មួយផង ដើម្បីអោយគាត់ មានឱកាសបានបង្ហាញសមត្ថភាពផង បងប្អូន”។ ក្រោយស្តាប់ចប់ ធ្វើឲ្យបងប្អូនក្នុងហ្វេសប៊ុកភាគច្រើនលាន់មាត់ថា “ច្រៀងពីរោះណាស់” មានអ្នកខ្លះទៀតបន្ថែមថា ” បងសុំសរសើរប្អូន សំលេងពីរោះណាស់” ព្រមទាំងនៅមាន comment ជាង ១មុឺនទៀត ដែលបានលើកសរសើរ ប្អូនស្រីម្នាក់នេះ ផងដែរ។ តោះកុំឲ្យខាតពេលយូរទៅស្តាប់សម្លេងរបស់គាត់ទាំងអស់គ្នា ៖

អានបន្ត

អីយ៉ា ស្ងាត់ៗ មាស សុខសោភា បានរួមការងារជាមួយ ព្រះនាងតូច នរោត្តមជេនណា ថែមទាំងបង្ហាញអារម្មណ៍មួយថា…

មាស សុខសោភា គឺជាតារារចម្រៀងដ៏ល្បីមួយរូប ដែលមានសម្លេងផ្អែម ស្រទន់ មានទឹកដមសំនៀងពីរោះរណ្តំ ធ្វើឲ្យអ្នកស្តាប់ មិនចេះធុញទ្រាន់ ជិនណាយ។ តារារូបនេះ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីមហាជនទូទៅ ហើយបទចម្រៀងជាច្រើន ទាក់ទង មនោសញ្ចេតនា របស់ មាស សុខសោភា នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ដដែល ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ តារារូបនេះ បានរួមការងារជាមួយ ព្រះនាងតូច នរោត្តមជេនណា ឲ្យក្រុមហ៊ុនមួយ ព្រមទាំងបានបង្ហាញអារម្មណ៍មួយថា “សប្បាយចិត្តរីករាយណាស់ ដែលបានរួមការងារជាមួយ ព្រះនាងតូច នរោត្តមជេនណា មិត្តសិល្បៈករ និងក្រុមការងារទាំងអស់គ្នា”។ ក្រោយឃើញរូបភាពប៉ុន្មានសន្លឹកនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនលាន់មាត់សរសើរ មាស សុខសោភា និង ព្រះនាងតូច ថាពិតជាស្រស់ស្អាតខ្លាំងណាស់។ ដើម្បីជ្រាប បន្ថែមទៀត សូមទស្សនារូបភាពដែលបានភ្ជាប់ជូនខាងក្រោម ៖

អានបន្ត