ប្រពៃណាស់! ទោះចែកផ្លូវគ្នាក៏ដោយ ក៏ សុឹម សូលិកា នៅតែទៅ សួរសុខទុក្ខ ភរិយា របស់ អតីតស្វាមី ដែលទើបសម្រាលកូន មើលទៅពោរពេញដោយក្តីរីករាយណាស់

មហាជនជាច្រើនពិតជាស្គាល់ជាក់ជាមិនខាន ពិធីការិនី ដ៏ល្បីឈ្មោះ អ្នកនាង សុឹម សូលិកា នោះ ហើយក៏ធ្លាប់ជាតារាសម្តែងដែលមានឈ្មោះបោះសម្លេងខ្លាំងផងដែរ កាលពីកន្លងទៅ រហូតទទួលបានការចាប់អារម្មណ៍ និងគាំទ្រ មកទល់ពេលនេះ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០ អ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ អ្នកនាង សុឹម សូលិកា បានទៅសួរសុខទុក្ខ ភរិយារបស់ អតីតស្វាមី ដែលទើបសម្រាលកូនប្រុស។ សូលិកា ភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “សុកាន ភីរៈណុច ( សូលីណា )ពុធ ០៨.១១.២០០០ សុកាន ភីរៈយុទ្ធ ( ប្រុសតូច ) អាទិត្យ ៣១.០៥.២០២០ បានកូនពូជម្នាក់ទៀតហើយ”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនសម្តែងក្តីរំភើបរីករាយជំនួស ព្រមទាំងចូល comment ថា “ឈ្មោះពីរោះ ហើយមុខគួរខ្នាញ់ទៀត តែប៉ុណ្ណឹងឣូនណុច បានឣូនប្រុសមួយបាត់” ព្រមទាំងនៅមានពាក្យអបអរសាទរជាច្រើនទៀត៕

អានបន្ត

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យផ្លូវថ្នល់ចាក់បេតុងចាប់ពីតំបន់ឆ្នេរសមុទ្ររាមឆ្ពោះមកកាន់ឆ្នេរអូត្រេះ និងអូឈើទាលនៅក្នុងខេត្តព្រះសីហនុ, មើលទៅទេសភាពស្អាតទាក់ភ្នែកខ្លាំងណាស់

នៅមុននេះបន្តិច នាថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យដឹងថា “សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យផ្លូវថ្នល់ចាក់បេតុងចាប់ពីតំបន់ឆ្នេរសមុទ្ររាមឆ្ពោះមកកាន់ឆ្នេរអូត្រេះ និងអូឈើទាលនៅក្នុងខេត្តព្រះសីហនុ កាលពីព្រឹកមិញ ក្នុងដំណើរអញ្ជើញពិនិត្យសមិទ្ធផលផ្លូវថ្នល់ដោយផ្ទាល់នៅក្នុងតំបន់ឆ្នេរសមុទ្ររាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះដើរពិនិត្យថ្នល់បេតុងដែលទើបបានកសាងរួចថ្មីៗនៅជាប់ដៃសមុទ្រទ្ររាម ដែលបង្ហាញអោយឃើញពីគុណភាពជាប់បានល្អជាមួយប្រព័ន្ធបង្ហូរទឹកដែលរៀបចំបានត្រឹមត្រូវតាមក្បួនបច្ចេកទេស និងគម្រោងសួនលំអរផ្លូវ។ គម្រោងសាងសង់នេះគឺបានបញ្ចប់ប្រមាណ៩០% ហើយ។ ផ្លូវថ្នល់ទាំងអស់នេះនឹងចាក់កៅស៊ូពីលើថែមទៀត ហើយបន្ទាប់មកនឹងមានរៀបជាសួនលំអរនៅតាមទ្រូងផ្លូវ និងនៅតាមជាយសង្ខាងផ្លូវផងដែរ។ បើតាមទំហំដ៏ធំទូលាយនេះ គឺអាចអោយរថយន្តបើកបរម្ខាងបាន២ ដែលមានសួនច្បារលម្អរនៅចំកណ្តាល។ ផ្លួវដែលបានកសាងនៅក្នុងតំបន់នេះគឺមានកាត់ពុះជ្រៀកភ្នំដែលមានកម្ពស់ជាង២០ម៉ែត្រ ធ្វើទៅតាមបច្ចេកទេសដែលធានាសុវត្ថិភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នៅក្នុងដំណើរនៃការអញ្ជើញពិនិត្យសមិទ្ធិផលផ្លូវថ្នល់នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានអញ្ជើឈប់ថតរូបជាអនុស្សាវរីយ៍នៅមាត់សមុទ្រដែលថតពីលើភ្នំទៅ និងថតរូបនៅ សិលាចាំស្នេហ៍ និង ដើមឈើចាំស្នហេហ៍ ជាដើម។ សំណង់ផ្លូវថ្នល់ឡើងចុះទាបខ្ពស់អមជាមួយរមណីយដ្ឋានធម្មជាតិទាំងអស់នេះគឺពិតជាមានការទាក់ទាញផ្នែកទេសចរយ៉ាងខ្លាំង។ នេះជាសមិទ្ធិផលជាតិថ្មីបន្ថែមទៀត ដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានខិតខំកសាងសម្រាប់ខេត្តព្រះសីហនុអោយស័ក្តិសមជាខេត្តដែលមានឆ្នេរស្អាតបំផុតលើសកលលោក មានផ្លូវថ្នល់គម្រូ និងជាខេត្តដែលរីកលូតលាស់ខ្លាំងផ្នែកសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕”៕

អានបន្ត

មុខដូចបងណាស់! អីយ៉ា ចំទិវាកុមារអន្តរជាតិ ឡុង លីងគ័ង្គ បង្ហាញមុខប្អូនប្រុសពៅរបស់ខ្លួន អមដោយទេសភាព ធម្មជាតិស្រុកស្រែ ស្រស់ស្អាតទាក់ភ្នែកដល់ហើយ

ឡុង លីងគ័ង្គ គឺជាអតីតបេក្ខជនធ្លាប់ចូលប្រឡង ក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ កំឡុងឆ្នាំ ២០១៧។ បើទោះ លីងគ័ង្គ មិនទទួលបានពានរង្វាន់ ក្នុងកម្មវិធីនេះក៏ដោយ ក៏ប្រជាប្រិយប្អូនប្រុសម្នាក់នេះនៅតែទទួលបានការគាំទ្រពីសំណាក់មហាជនទូទៅដដែល តាមរយៈទឹកដមសំនៀងដ៏ពីរោះ របស់ អ្នកខេត្តតាកែវ រូបនេះ។ ចំណែកនៅថ្ងៃនេះ ចំថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២០ ហើយក៏ចំទិវាកុមារអន្តរជាតិ ផងដែរ គេឃើញ លីងគ័ង្គ បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយប្អូនពៅរបស់ខ្លួន អមដោយទេសភាពស្រស់ស្អាតខ្លាំងណាស់ ហើយថែមទាំងភ្ជាប់សារបញ្ជាក់បន្ថែមថា “ប្អូនប្រុសពៅខ្ញុំ​ រីករាយទិវាបុណ្យកុមារអន្តរជាតិ ធម្មជាតិស្រុកស្រែយេីងហ្នឹងបងៗ”។ ក្រោយពីឃើញរូ​បភាពប៉ុន្មានសន្លឹកនេះហើយ ធ្វើឲ្យអ្នកគាំទ្រលាន់មាត់ថា “មុខដូចបងណាស់” អ្នកខ្លះទៀតបន្ថែមថា “ស្អាតទាំងបងទាំងប្អូន”។ ព្រមទាំងនៅមាន comment សរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់៕

អានបន្ត

តារាចម្រៀង អ៊ីវ៉ា សម្រេចចិត្ត រើផ្នូរម្តាយ យកទៅកន្លែងថ្មី ស្រាប់តែឃើញ រូបរាង្គម្តាយម្តងទៀត ប្រែទៅជាបែបនេះ ហើយក៏បានពោលពាក្យទាំងក្តុកក្តួលថា…(មានវីដេអូ)

អ្នកគាំទ្រជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងដ៏ល្បីម្នាក់ ប្រចាំផលិតម្ម សាន់ដេ គឺ អ៊ីវ៉ា ហើយបទជាច្រើនរបស់តារាចម្រៀងវ័យក្មេង ស្រស់ស្អាតម្នាក់នេះ ទៅតែឆក់យកបេះដូងអ្នកស្តាប់ដដែល មិនចេះធុញទ្រាន់ឡើយ។ ចំណែកកាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ អ៊ីវ៉ា បានបង្ហោះសារទាំងទឹកភ្នែកមួយថា “ចុងបញ្ចប់នៃជីវិតមនុស្ស សុំទោសជាមុនសម្រាប់រូបភាពតែគ្រប់យ៉ាងគឺជាការពិត ពេលម៉ែនៅរស់ម៉ែមានរូបរាង្គកាយស្អាត សាច់ឈាមស្រស់ថ្លា កម្លាំងមាំមួន ម៉ែជាមនុស្សល្អ ចរឹតស្លូតបូតប្រកបដោយធម៌ ម៉ែជាប្រពន្ធដ៏ល្អ ជាម៉ែដ៏ល្អអស្ចារ្យរបស់កូនៗ ម៉ែជាមនុស្សដែលរាប់ញាតិណាស់ រយៈពេល6ឆ្នាំហើយដែលម៉ែស្លាប់ទៅម៉ែបានបន្សល់នៅឈ្មោះថ្លៃថ្នូរការអាណិតអាសូរពីមនុស្សគ្រប់គ្នាដែលស្គាល់ម៉ែគេនៅតែចងចាំថាម៉ែជាមនុស្សល្អ ថ្ងៃនេះកូនបានឃើញរូបរាង្គម៉ែម្ដងទៀត ម៉ែនៅសល់តែស្បែកបន្តិចបន្ទួច និងគ្រោ​ងឆ្អឹ​ង ម៉ែលែងស្អាតដូចមុនហើយ តែម៉ែនៅតែជានារីដ៏ស្អាតសម្រាប់កូនៗ ម៉ែស្ថិតនៅក្នុងកែវភ្នែកនិងការចងចាំរបស់កូនៗជារៀងរហូត។ មូលហេតុដោយសាការសាងសង់ផ្លូវល្បឿនលឿនប៉ះចំផ្ទះម៉ែ (ម៉ុង) ទើបកូនត្រូវរើលើកអញ្ជើញម៉ែទៅដាក់ផ្ទះថ្មី 30-05-2020 សូមអោយសុខសប្បាយត្រជាក់ត្រជុំចម្រុងចម្រើន សិរីសួស្ដី មានលាភជ័យមង្គលដល់ គ្រួសារ បងប្អូន កូនចៅគ្រប់គ្នា”៕

អានបន្ត

ទីបំផុតស្គាល់មុខមាត់ កវីនិពន្ធជំនាន់ដើម ម្ចាស់បទ “ផ្ការីកក្នុងចិត្ត” ហើយ, បងប្អូនមានពាក្យអ្វីលើកទឹកចិត្ត និងជូនពរគាត់ទេ? (មានវីដេអូ)

លោក ចែម ចាន់រ៉ា ហៅ នាយ ពាក់ មី តារាកំប្លែងដ៏ល្បីល្បាញមួយរូប នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ដែលមានប្រវត្តិធ្លាប់ធ្វើជាកម្មករសំណង់ ទំរាំល្បីមកដល់សព្វថ្ងៃនេះ វាមិនមែនជារឿងងាយស្រួលឡើយសម្រាប់ នាយ។ ពាក់មី មិនត្រឹមតែពូកែខាងកំប្លែង ធ្វើឲ្យមហាជនជាច្រើន សើចចុចពោះប៉ុណ្ណោះទេ នាយ ក៏អាចច្រៀង និងសម្តែងបានល្អថែមទៀតផង រឹតតែពិសេសថែមទៀតនោះគឺគាត់មានប្រជាប្រិយភាព ញញឹម រស់រាយរាក់ទាក់ លាយឡំពាក្យសំដីប្រកបដោយភាពថ្លៃថ្នូរ មកទល់សព្វថ្ងៃនេះ។ បើទោះមិនសូវជារវល់ខ្លាំង ក្នុងវិស័យសិល្បៈក៏ដោយ ក៏នាយ ពាក់មី តែងតែ បង្ហាញសកម្មភាពផ្សេងៗ តាមរយៈហ្វេសប៊ុករបស់ខ្លួនជាហូរហែ ដើម្បីបំពេរអារម្មណ៍អ្នកគាំទ្ររបស់ខ្លួន។ ជាក់ស្តែង កាលពីម្សិលមិញនេះ នាថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០ នាយ បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ទៀតហើយ ក្រោយនាយ បានបង្ហាញមុខ កវីនិពន្ធជំនាន់ដើមម្នាក់។ ក្នុងនោះ នាយ ពាក់មី បានភ្ជាប់សារខ្លីមួយថាបញ្ជាក់បន្ថែមថា ៖ “ស៊ែរ និង ខមមិន លើកទឹកចិត្តគាត់ម្នាក់មួយផង​ លោកតា អ៊ុក សំអាត កវីនិពន្ធជំនាន់ដើម ម្ចាស់បទ ៖ ផ្ការីកក្នុងចិត្ត ដែលជាសំនៀងរបស់អធិរាជសំលេងមាស ស៊ីន ស៊ីសាមុត​ មានពាក្យអីជូនពរគាត់អត់”។ ក្រោយស្តាប់រឿងរ៉ាវខ្លះៗហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនលាន់មាត់ថា “ផ្ការីកក្នុងចិត្ត ខារ៉ាអូខេច្រៀងគ្មានថ្ងៃណាលោះ ចៀងឡើងជាប់ជាបទប្រចាំត្រគោលខ្ញុំហើយ” អ្នកខ្លះទៀតបន្ថែមថា “សូមជូពរលោគ្រូអោយមានសុខភាពល្អ ជួបតែសចក្ដីសុខ” មានម្នាក់ទៀតបន្តថា “មាន ន័យណាស់បទនឹង”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត