ត្រេកអរជំនួស! ទីបំផុត សប្បុរសជន បានទៅជួប និងផ្តល់ជំនួយ ជូន អ្នកជញ្ជូនស៊ីម៉ុងឡើងភ្នំត្បែងមានជ័យ ដល់ផ្ទះហើយ, មើលទៅពួកគាត់ពិតជាកំសត់ (មានវីដេអូ)

កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញក្នុងហ្វេសប៊ុក ព្រះតេជគុណ មួយព្រះអង្គ ព្រះនាម “Som Nang” បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាព អ្នកដែលមានមុខរបរជាអ្នកជញ្ជូនស៊ីម៉ុងឡើងភ្នំត្បែងមានជ័យ ក្នុងខេត្តព្រះវិហារ ។ ពួកគាត់ ដែលជាអ្នកជញ្ជូនស៊ីម៉ង​តិ៍ ឡើងភ្នំ ក្នុង១ការ៉ុង បាន២ម៉ឺនរៀល មួយថ្ងៃបាន២ ជើង ជញ្ជូនពីក្រោម ឡើងទៅលើភ្នំ ដោយធ្វើដំណើរតាមកាំជណ្តើរ ជាង១ពាន់កាំ។ ក្រោយឃើញវីដេអូនេះហើយ ធ្វើឲ្យមហាជនជាច្រើននាក់ សម្តែងក្តីអាណិត ស្រណោះ ដល់ពួកគាត់ខ្លោចចិត្ត ព្រោះមើលទៅពិតជាហត់ខ្លាំងណាស់ អ្នកដែលធ្លាប់ឡើងភ្នំ រឹតតែយល់អារម្មណ៍មួយនេះ កាន់តែច្បាស់។ ព្រោះតែក្តីអាណិតខ្លោចចិត្ត នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០ នេះ គេឃើញ អ្នកជំនាញថតរូបម្នាក់ បានរៀបចំទិញឥវ៉ាន់ និងនាំថវិកាមួយចំនួនដែលទទួលបានពីសប្បុរសជននានា ទៅជូន អ្នកជញ្ជូនស៊ីម៉ង​តិ៍ ឡើងភ្នំ នេះហើយ។ លោកបានភ្ជាប់សារទាំងក្តុកក្តួលមួយថា “ជំរាបជូនដល់ពុកម៉ែបងប្អូនឥឡូវនេះ ខ្ញុំបានមកដល់ផ្ទះរបស់ប្អូនប្រុសហើយ គាត់ពិតជាកំសត់មែន។ អរគុណដល់ម្ចាស់ជំនួយធំៗ ជូនពរអោយមានសេចក្តីសុខ រកសុីមានបានសុំអោយមានសេចក្តីសុខ ទាំងដើរ សុខទាំងដេកសុខទាំងអង្គុយ សុខគ្រប់ប្រការ។ សូមបញ្ជាក់ដល់បងប្អូនទាំងអស់គ្នាអោយបានជ្រាប់ថា ប្អូនប្រុសមិនអាចមករៀន និងនៅជាមួយខ្ញុំបាទបានទេ មូលហេតុ ដោយប្អូនប្រុសមានប្រពន្នកូនដល់ទៅពីរនាក់ ចឹងហើយប្អូនបានបដិសេធមកមិនបានទេ។ សូមជួយShare ដើម្បីអោយបានបងប្អូនជួយពួកគាត់ជាបន្តទៀតផង ពួកគាត់មានជីវភាពពិបាកណាស់ នៅថ្ងៃមិញជួយបាន4នាក់”៕

អានបន្ត

ទីបំផុត បទដំបូងរបស់ ចាន់ កូម៉ែន ចេញហើយ ពីរោះចាក់ដោត អារម្មណ៍ណាស់ ដល់ថ្នាក់អ្នកគាំទ្រលាន់មាត់ថា…(មានវីដេអូ)

អ្នកគាំទ្រជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាននូវ អតីតបេក្ខជន ធ្លាប់ចូលប្រឡង ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia កំឡុងខែកក្កដា ឆ្នាំ ២០១៩ គឺ ចាន់ កូម៉ែន។ អ្នកខេត្តកំពត រូបនេះ កាលនោះ បានលើកយកបទ “សង្សារអើយឲ្យបងសុំទោស” មកធ្វើការប្រកួត រហូតទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅ។ ទោះ កូម៉ែន មិនទទួលបានពានរង្វាន់ក៏ដោយ ក៏អតីតបេក្ខជនរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីប្រិយមិត្ត ហើយគ្រប់គ្នាពិតជាចង់ស្តាប់បទដំបូងរបស់ កូមែន ផងដែរ។ នៅទីបំផុត បំណងរបស់អ្នកគាំទ្រ បានសម្រេចហើយ ដោយខាង ផលិតកម្ម រស្មីហង្សមាស ទើបបានបញ្ចេញបទដំបូងរបស់ ចាន់ កូម៉ែន ហើយ ក្រោមចំណងជើងថា “បងក្រអូនការជាមួយគេទៅ” ដែលជាការនិពន្ធទំនុក​ច្រៀងដោយ ជុំ សំអង, និពន្ធបទភ្លេង និង សម្រួលតន្រ្តី ដោយ សាន់ សុវណ្ណឌីន។ ក្រោយស្តាប់ចប់ ធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរថា “បង ចាន់ កូនម៉ែន មកហើយ ពីរោះណាស់idol ណាគេស្រលាញ់គាត់ខ្លះ like មួយ ចាំយូរហើយ fan បង កូម៉ែនផ្ដាច់មុខ សម្លេងរបស់គាត់ល្អណាស់” មានម្នាក់ទៀតបន្ថែមថា “ពេលវេលាដែលពួកយើងកំពុងរងចាំបានមកដល់ហើយ អរគុណហង្សមាសដែលចេញបទអោយidolកូម៉ែន”។ តោះកុំឲ្យខាតពេលយូរទៅស្តាប់ទាំងអស់គ្នា ៖

អានបន្ត

រំភើបជំនួស! អីយ៉ា ស្ងាត់ៗ តារា TikTok សុខា សុខា ទៅកែសម្ផស្ស ថ្ងៃនេះហើយ រឹតតែពិសេសនោះ ម្ចាស់ហាងកែសម្ផស្ស សន្យាទិញម៉ូតូ Scoopy ១គ្រឿង ឲ្យទៀត (មានវីដេអូ)

មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារា TikTok ដ៏ល្បីម្នាក់ឈ្មោះ សុខា សុខា នោះ ។ សុខា ត្រូវបានអ្នកខ្លះចូលចិត្ត និងអ្នកខ្លះមិនចូលចិត្តហើយ ថែមទាំង ដៀលថាជា មនុស្សសំរាម មនុស្សអត់គ្រប់ទឹក មនុស្សឆ្កួត ស្តាប់ហើយពិតជាឈឺចុកចាប់ រកពាក្យថ្លែងមិនចេញ។ ក្នុងនោះ បើសិន ជាបងប្អូន ធ្លាប់អានប្រវត្តិខ្លះៗ របស់ សុខា ហើយ នឹងរឹតអាណិត រូបគាត់ថែមទៀត ព្រោះគាត់ជាក្មេងកំព្រា ឪពុកម្តាយ ដែលខ្វះភាពកក់ក្តៅ តាំងពីតូច រាល់ថ្ងៃ រស់នៅជាមួយមីង នៅក្រុងសួង ដោយជួយលក់ដូរមុខរបរលក់ចាប់ភួយ តិចតួច នៅផ្ទះក្នុងភូមិជ្រួយ សង្កាត់វិហារល្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍សារជាថ្មី ក្រោយទទួលដំណឹងថា សុខា បានទៅកែសម្ផស្ស នៅ Clinic មួយកន្លែង កាន់តែពិសេសនោះ ម្ចាស់ហាងកែសម្ផស្ស សន្យាទិញម៉ូតូScoopy ១គ្រឿង ឲ្យទៀត។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រ សុខា ចូល comment ថា “សុខាដឹងតែស្អាតហេីយបានកែសម្ផស្ស ចឹង” អ្នកខ្លះបន្ថែមថា “ពេលកែអោយសុខា ឡាយអោយមេីលទេលោកគ្រូ?” មានម្នាក់ទៀតបន្ថែមថា​ “ជួយអាណិតអាសូរគ្នាទៅ កុំទើសច្រណែនគ្នាអី! ជួយអបអរផង”។ ព្រមទាំងនៅមានអ្នកផ្សេងទៀត កំពុងរងចាំមើលថាតើ ក្រោយពីកែសម្ផស្សរួច សម្រស់របស់ សុខា ប្រែប្រួលយ៉ាងណានោះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

រំភើបជំនួស! អាយុត្រឹមតែ២៣ឆ្នាំ ខំប្រឹងរកស៊ី ដោយកំលាំងញេីសឈាម រហូតសម្រេចបំណងប្រាថ្នា ទិញរថយន្តទំនើបមួយគ្រឿងនេះ ពណ៌ខ្មៅ ដែលមានតម្លៃរហូតដល់ទៅ….(មានវីដេអូ)

កាលពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ស្ត្រីវ័យក្មេង ស្រស់ស្អាតម្នាក់ អាយុត្រឹមតែ ២៣ ឆ្នាំ ដែលជារកស៊ីលក់ផលិតផលតាមហ្វេសប៊ុក មានឈ្មោះ Chamroeun Phannay បានបង្ហាញពីភាពជោគជ័យដ៏ធំរបស់ខ្លួន ខំប្រឹងរកស៊ី ដោយកំលាំងញេីសឈាម រហូតសម្រេចបំណងប្រាថ្នា ទិញ Lexus LX570 KURU Black Edition S ។ ស្ត្រីដ៏ស្រស់ស្អាតរូបនេះ បានបញ្ជាក់បន្ថែម នៅក្នុងហ្វេសប៊ុករបស់ខ្លួនថា “នេះជាកាដូសំរាប់ខ្លួនឯងឆ្នាំនេះ ជាការដាក់គោលដៅជីវិតខ្លួនឯងឆ្នាំនេះ គឺបានសំរេចហើយ ទីមួយគឺចង់បានកូននៅក្នុងឆ្នាំនេះ ជាក្តីបំណង់ប្រាថ្នាដ៏ធំរបស់ម៉ាក់ ដែលបានទទួលបានកូនប្រុសក្នុងឆ្នាំនេះ ហើយបំណង់ប្រាថ្នារបស់ម៉ាក់ៗទីពីរនោះរាងធំតិចហើយ គឺ អាខ្មៅ Lexus LX570 KURU Black Edition S ហើយក៏ទទួលបានសំរេចដែរ វាមិនច្រើនទេត្រឹម230000$តែសំរាប់ខ្ញុំវាច្រើនណាស់ ពីព្រោះលុយដែលបានមកមួយកាក់មួយសេន សុទ្ធតែជាកំលាំងញេីសឈាម ដោយមិនបានសុំលុយគ្រួសារ ចង់បានអីត្រូវធ្វេីដោយខ្លួនឯង ហេីយក៏អរគុណខ្លួនឯងដែលបានសំរេចបំណងប្រាថ្នាធំៗ2ក្នុងឆ្នាំនេះ”៕

អានបន្ត

រំភើបណាស់! ទីបំផុត អ្នកជំនាញថតរូបម្នាក់នេះ បានរៀបចំទិញឥវ៉ាន់ និងនាំថវិកាមួយចំនួនធំ ទៅជូន អ្នកជញ្ជូនស៊ីម៉ង​តិ៍ ឡើងភ្នំត្បែងមានជ័យ នៅថ្ងៃនេះហើយ (មានវីដេអូ)

កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញក្នុងហ្វេសប៊ុក ព្រះតេជគុណ មួយព្រះអង្គ ព្រះនាម “Som Nang” បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាព អ្នកដែលមានមុខរបរជាអ្នកជញ្ជូនស៊ីម៉ុងឡើងភ្នំត្បែងមានជ័យ ក្នុងខេត្តព្រះវិហារ ។ ពួកគាត់ ដែលជាអ្នកជញ្ជូនស៊ីម៉ង​តិ៍ ឡើងភ្នំ ក្នុង១ការ៉ុង បាន២ម៉ឺនរៀល មួយថ្ងៃបាន២ ជើង ជញ្ជូនពីក្រោម ឡើងទៅលើភ្នំ ដោយធ្វើដំណើរតាមកាំជណ្តើរ ជាង១ពាន់កាំ។ ក្រោយឃើញវីដេអូនេះហើយ ធ្វើឲ្យមហាជនជាច្រើននាក់ សម្តែងក្តីអាណិត ស្រណោះ ដល់ពួកគាត់ខ្លោចចិត្ត ព្រោះមើលទៅពិតជាហត់ខ្លាំងណាស់ អ្នកដែលធ្លាប់ឡើងភ្នំ រឹតតែយល់អារម្មណ៍មួយនេះ កាន់តែច្បាស់។ ក្នុងនោះផងដែរ លុះដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២០ គេប្រទះឃើញអ្នកជំនាញថតរូបម្នាក់បានប្រកាសនឹងជួយឧបត្ថម្ភជាថវិកា និងស្បៀងមួយចំនួនថែមទៀតផង។ ដោយមើលឃើញបែបនេះ ក៏មានអ្នកជួយឧបត្ថម្ភជាច្រើន តាមរយៈអ្នកជំនាញថតម្នាក់នេះ។ ដោយទទួលបានការឧបត្ថម្ភច្រើនហើយ នៅព្រឹក ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០ នេះ អ្នកជំនាញថតរូបនេះ បានរៀបចំទិញឥវ៉ាន់ និងនាំថវិកាមួយចំនួនដែលទទួលបានពីសប្បុរសជននានា ទៅជូន អ្នកជញ្ជូនស៊ីម៉ង​តិ៍ ឡើងភ្នំ ហើយ ហើយក៏បានធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញអារម្មណ៍ពេញចិត្តជាខ្លាំងចំពោះទឹកចិត្តដ៏ជ្រះថ្លានេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា ស្ងាត់ៗ អ្នកនាង គង់ សុជាតិ និង លោក​ ជា វិបុល នាំគ្នាទៅលំហែកាយ នៅកោះ​រ៉ុងសន្លឹម, ទេសភាពក៏ស្រស់ស្អាតទាក់ភ្នែក ឯមុខម្ហូបឃើញស្រក់ទឹកមាត់បាត់

មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង គង់ សុជាតិ ដែលជាពិធីការីនីមួយរូប ដ៏ឆ្នើមប្រចាំប្រទេសកម្ពុជាយើងនោះ ហើយក៏ត្រូវជា ភរិយារបស់ លោក​ ជា វិបុល ដែលជាពិធីករដ៏ល្បីមួយរូប ផងដែរ។ ចំណែកកាលពីម្សិលមិញនេះ នាថ្ងៃទី ០១ ខែមិថុនា​ ឆ្នាំ ២០២០ គេប្រទះឃើញ អ្នកនាង គង់ សុជាតិ និង លោក ជា វិបុល មានដំណើរកម្សាន្តជុំគ្នាមួយ ទៅលំហែកាយ នៅកោះ​រ៉ុងសន្លឹម ដែលទេសភាពនៅទីនោះ ពិតជាស្រស់ស្អាត គួរឲ្យគយគន់ណាស់។ ក្នុងនោះដែរ អ្នកនាង គង់ សុជាតិ បានភ្ជាប់សារដ៏ផ្អែមល្ហែមមួយថា “តោះសាងអនុស្សាវរីយ៍ជាថ្មី នៅលើទឹកដីកោះ ដ៏ស្រស់ស្អាត ពេលវាលាបណ្តាលអោយយើងជួបគ្នា ពេលវាលាបណ្តាអោយស្រលាញ់គ្នា … យ៉ាងណាបងគឺជាមនុស្សតែម្នាក់ ដែលស្រលាញ់អូន”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាទេសភាពនៅទីនោះ គួរឲ្យទាក់ភ្នែកយ៉ាងណានោះ តោះទៅទស្សនារូបភាពស្អាតៗទាំងអស់គ្នា ៖

អានបន្ត

ថៅកែហាងពេជ្រ ដាក់ប៉ុន្មានម៉ាត់នេះ ចំៗ ច្បាស់ៗ ទាក់ទងការមើលងាយរបស់អ្នកដទៃ លោកស្រីផ្តាំយ៉ាងខ្លីថា…

ម្សិលមិញនេះ ចំថ្ងៃទី ០១ ខែមិថុនា​ ឆ្នាំ ២០២០ គេប្រទះឃើញ ថៅកែហាងពេជ្រ បានបង្ហោះសារមួយ ដោយដាក់ប៉ុន្មានម៉ាត់នេះ ចំៗ ច្បាស់ៗ ទាក់ទងការមើលងាយរបស់អ្នកដទៃ លោកស្រីបានបញ្ជាក់ប្រាប់ និងផ្តាំ នូវពាក្យដ៏មានន័យប៉ុន្មានម៉ាត់ថា ៖ “បង​ប្អូន​ជឿ​ទេ ការ​មើលងាយ​របស់​អ្នក​ដទៃ អាច​ជា​ប្រយោជន៍​ដល់​យើង បើ​យើង​គិត​ត្រូវ ខ្ញុំ​មិន​ដឹង​ថា ប៉ុន្មាន​នាក់ ដែល​ធ្លាប់​គេ​មើល​ងាយ មើល​ងាយ​តាម​របៀប​ណា? គេ​មិន​មើល​មុខ គេ​មិន​និយាយ​រក គេ​ធ្វើ​មិន​ស្គាល់ ឬ​គេ​និយាយ​ដៀល​ចំៗ ថា​ក្រ មិន​ឱ្យ​នៅ​ក្បែរ បើ​យើង​គិត​ច្រើន យើង​ប្រាកដ​ជា​បាក់​ទឹក​ចិត្ត ព្រោះ​នឹក​ឃើញ​ថា​ខ្លួន​ឯង​មិន​គួរ​អន់​ដល់​ថ្នាក់​ហ្នឹង តែ​តាម​ពិត ការ​មើល​ងាយ គ្មាន​រូប​រាង មិន​ធ្វើ​ឱ្យ​យើង​ឈឺ​ចាប់​ផ្លូវ​កាយ ហើយ​ពេល​ខ្លះ មក​ពី​យើង​គិត​ខ្លួន​ឯង​ក៏​ថា​បាន។ បើ​យើង​ចំណាយ​ពេល​អន់​ចិត្ត​ជាមួយ​អ្នក​មើល​ងាយ​យើង​នោះ គឺ​យើង​បាន​ចាញ់​គេ​តាំង​ពី​មិន​ទាន់​ប្រកួត​ម្លេស។ ជា​មនុស្ស មាន​តម្លៃ​ស្មើ​គ្នា យើង​មិន​ដឹង​ថា​គេ​មាន​អី​ខ្លះ គេ​ក៏​មិន​ដឹង​ថា​យើង​មាន​អី​ខ្លះ។ ពេល​ខ្លះ មក​ពី​យើង​មិន​ទាន់​បាន​ប្រើ​វា បើ​យើង​គិត​ថា​គេ​មើល​ងាយ​ចំណុច​ណា យើង​ត្រូវ​ធ្វើ​ឱ្យ​ចំណុច​នោះ​ខ្លាំង​ជាង​មុន កុំ​អង្គុយ​តែ​តូច​ចិត្ត កុំ​អង្គុយ​តែ​គិត​ច្រើន តែ​ត្រូវ​ប្រឹង​ធ្វើ​វិញ។ បើ​គ្មាន​ការ​មើល​ងាយ ក៏​គ្មាន​ការ​ឈឺ​ចាប់ គ្មាន​ការ​ប្រកួត​ប្រជែង ដើម្បី​ឱ្យ​ខ្លាំង​ជាង​មុន រីក​ចម្រើន​ជាង​មុន។ ប៉ុន្តែ​អ្នក​ខ្លះ គិត​ថា​គេ​មើល​ងាយ ទៅ​ជា​បាក់​ទឹក​ចិត្ត​ទៅ​វិញ។ ខ្ញុំ​ឆ្លង​កាត់​អស់​ហើយ តែ​ខ្ញុំ​មិន​ដែល​តូច​ចិត្ត ខ្ញុំ​ខាំ​មាត់ ខំ​គិត​ថា ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​ប្រសើរ​ជាង​គេ​វិញ ខ្ញុំ​នឹង​ដើរ​ទៅ​មុន​គេ​វិញ ហើយ​ខ្ញុំ​នឹង​បង្ហាញ​គេ​ថា រឿង​ទៅ​ខាង​មុន​មើល​មិន​ឃើញ។ ជឿ​ខ្ញុំ​ទៅ កុំ​ចំណាយ​ពេល គិត​ពី​មនុស្ស​មិន​ល្អ​ជុំ​វិញ​ខ្លួន ត្រូវ​​ខំ​ប្រឹង​ដោយ​ខ្លួន​ឯង ដើរ​ឱ្យ​ដល់​គោល​ដៅ។ ពេល​គេ​សើច​យើង ហើយ​យើង​ដល់​គោល​ដៅ​មុន នោះ​ហើយ​ជា​រឿង​ដ៏​មាន​ន័យ​បំផុត”៕

អានបន្ត