មហាជនភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ ចែកា បង្ហោះសារថា “ខ្ញុំសំរេចចិត្តហើយ ថាលែងគ្នាជាមួយប្ដីរបស់ខ្ញុំ ហេតុផលពោះវា យកលុយខ្ញុំទៅដេកជាមួយស្រី អោយម្នាក់ 500$ ក៏ជាញើសឈាមខ្ញុំខំស្រែកជំទាល Live ហើយបើចង់ឃើញមុខស្រីរបស់ប្ដីខ្ញុំ…”

មហាជនមួយចំនួនធំ ពិតជាស្គាល់ជាក់ជាមិនខាន អ្នកលក់ផលិតផលតាម Online ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ អឿន ម៉ូលីកា ភាគច្រើនគេតែងតែហៅថា ចែកា។ គាត់មិនត្រឹមតែមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ គឺថែមទាំងមានចិត្តធម៌ថែមទៀតផង នេះក៏ព្រោះតែប្រិយមិត្តជាច្រើន ឃើញទង្វើរដ៏ប្រពៃរ​បស់គាត់ តែងធ្វើកន្លងមកជូនអ្នកដែលត្រូវការជាចាំបាច់។ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២​០ បងប្អូនក្នុងបណ្តាញសង្គមហ្វេសសប៊ុក ជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ ម៉ូលីកា បានបង្ហោះសារមួយថា ៖ “ខ្ញុំសំរេចចិត្តហើយ ថាលែងគ្នាជាមួយប្ដីរបស់ខ្ញុំ ហេតុផលពោះវា យកលុយខ្ញុំទៅដេកជាមួយស្រី អោយម្នាក់ 500$ ក៏ជាញើសឈាមខ្ញុំខំស្រែកជំទាល  Live ហើយបើចង់ឃើញមុខស្រីរបស់ប្ដីខ្ញុំ cmt មក ព្រោះមុខរបរស្រីហ្នឹងលក់ឡេដែរ”៕

អានបន្ត

រំភើបខ្លាំងណាស់! នៅសុខៗ ស្រាប់តែឃើញ ថៅកែហាងពេជ្រ បានទៅជួប ភរិយា អធិរាជសម្លេងមាសលោកតា ស៊ីន ស៊ីសាមុត ថែមទាំងបានឧបត្ថម្ភនូវថវិកា រហូតដល់ទៅ…

នាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញ ថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា បានទៅដល់ផ្ទះ អធិរាជសម្លេងមាសលោកតា ស៊ីន ស៊ីសាមុត ថែមទាំងបាន ឧបត្ថម្ភ ថវិកា រហូតដល់ទៅ 3000$ ជូនភរិយា លោកតា ស៊ីន ស៊ីសាមុត ថែមទៀតផង។ លោកស្រី បានបញ្ជាក់បន្ថែមទៀតថា ៖ “បងប្អូនស្គាល់ទេ លោកយាយ ជាប្រពន្ធលោកតា ស៊ីន ស៊ីសាមុត កំពុងរស់នៅក្នុងផ្ទះចាស់បុរាណមួយនៅ ស្ទឹងត្រែង គាត់រៀបរាប់ប្រវត្តិឱ្យស្ដាប់ ទាំងការតែងចម្រៀងរបស់លោកតា ទាំងប្រវត្តិស្នេហា មានអារម្មណ៍ថាស្រណោះគាត់ណាស់ ។ ឮថា លោកយាយឈឺ ក៏ស្កាត់មកសួរសុខទុក្ខគាត់ និងជូនថវិកាគាត់ 3000$ ដើម្បីជាការតបស្នង និងដឹងគុណ ចំពោះអ្វីដែលលោកតាបន្សល់ទុក។ សង្ឃឹមលោកយាយ ឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួន ។ ខ្ញុំនៅក្មេងទេ កើតមិនទាន់ជំនាន់លោកតាទេ តែពេលស្ដាប់លោកតាច្រៀង មានអារម្មណ៍ថាពីរោះ ស្រលាញ់ជាប់ចិត្ត ហើយក៏យកបទខ្លះមកច្រៀងឡើងវិញ គ្មានបំណងចង់រកប្រាក់ចំណេញ មួយកាក់ មួយសេនណា ពីចម្រៀងគាត់ទេ មានតែការគោរពស្រលាញ់ ហើយចង់រំលឹកអ្វីដែលគាត់បន្សល់ទុកប៉ុណ្ណោះ។ លោកយាយ ថាអរគុណចៅណាស់ ដែលមកលេង ឮហើយរំភើបចិត្តណាស់។”៕

អានបន្ត

អីយ៉ា ស្ងាត់ៗ តារាចម្រៀង មាស សុខសោភា ទៅដល់ «ដើមឈើចាំស្នេហ៍» បាត់ បានថតរូបស្អាតៗបង្ហាញអ្នកគាំទ្រហើយ ថែមទាំងផ្តាំប៉ុន្មានម៉ាត់ថា…

កាលពីថ្មីៗនេះ បើយោងតាមរយៈហ្វេប៊ុកផេកមួយឈ្មោះ “ប្រជាជន ខេត្តព្រះសីហនុ” បានបង្ហោះរូបថតមួយសន្លឹក នៃទិដ្ឋភាពដើមឈើដ៏ស្រស់ស្អាតមួយដើម ហើយបញ្ជាក់ប្រាប់ឲ្យបងប្អូនដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកដឹងថា ៖ “ដើមឈើមួយដើមនេះ ត្រូវបានដាក់នាមថា « ដើមឈើចាំស្នេហ៍ » ជាដើមឈើនៅទ្រូវផ្លូវ នាវិថីជំទាវម៉ៅ ។ នាមនេះត្រូវបានដាក់ឱ្យមាន នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ ។”។ ចំណែកនៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញតារាចម្រៀង ដែលមានសម្លេងផ្អែមស្រទន់ មាស សុខសោភា បានទៅផ្តិតរូបភាពជាមួយដើមឈើ មួយដើមនេះហើយ ព្រមទាំងផ្តាំទៅបងប្អូនទាំងអស់គ្នាថា ៖ “សួស្ដីបងប្អូនទាំងអស់គ្នា ពេលមកលេងកំពង់សោម កុំភ្លេចមកលេង ដើមឈើចាំស្នេហ៍ទាំងអស់គ្នាណាបងប្អូន”។ ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់ថា “កន្លែងមួយនេះ ពិតជាស្រស់ស្អាតណាស់” អ្នកខ្លះទៀតបន្ថែមថា “ខ្ញុំនឹងទៅទីនោះ អាយដល”៕

អានបន្ត

សូមចូលរួមរំលែកទុក្ខផង! Dj NaNa ជួបទុក្ខធំ ដោយប៉ារបស់ខ្លួន បានទទួលមរណភាព កាលពីព្រឹកមិញ បន្ទាប់ពីសម្រាកព្យាបាលជម្ងឺរលាកស្រោមខួរ អស់រយ:ពេលជាងមួយខែ, ពិធីបញ្ចុះសពនឹងរៀបចំនៅថ្ងៃស្អែកម៉ោង៩ព្រឹក នៅឯ…

ប្រិយមិត្តមួយចំនួន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន ឌី​ជេ ណា​ណា (Dj NaNa) ជា​ស្ត្រី​មួយរូបដែល​កំពុងតែ​លេចធ្លោ​ក្នុងនៅសង្គម​ ដោយសារតែគាត់ជា​មនុស្ស​រួសរាយ​រាក់ទាក់ រួមជាមួយ​ភាពជឿជាក់ផងដែរ។ ណាណា តែងតែមាន​ការផ្តល់​ចំណេះដឹង ការលើកទឹកចិត្ត​ស្ត្រី និង​យុ​វ័យ​ឲ្យ​ក្លាហាន​ ចេះ​គិតគូរ និង​ពិចារណា​ឲ្យ​បាន​វែងឆ្ងាយ​ តាមរយៈវីដេអូខ្លីៗដែលគាត់តែងតែបង្ហោះចូលនៅក្នុងហ្វេសប៊ុកផេករបស់គាត់មួយដែលមានឈ្មោះថា Dj NaNa។ ស្រាប់តែព្រឹកមិញនេះ នាថ្ងៃី ០៣ ខែមិថុនា ឆ្នាំ ២០២០ ឌី​ជេ ណា​ណា បានជួបទុក្ខធំ ដោយគាត់បានបញ្ជាក់ប្រាប់ឲ្យដឹងថា “ប៉ារបស់ខ្ញុំ លោក នាង សុវ៉ាត បានទទួលមរណភាព កាលពីព្រឹកមិញ វេលាម៉ោង ៧.១៨នាទី បន្ទាប់ពីសម្រាកព្យាបាលជម្ងឺរលាកស្រោមខួរ អស់រយ:ពេលជាងមួយខែ។ ដោយម្តាយខ្ញុំកំពុងរវល់ និងមិនសូវស្រួលខ្លួនផង មិនអាចទូរស័ព្ទជម្រាបជូនមិត្តៗប៉ាបានច្រើន នាងខ្ញុំសូមជូនជ្រាប និងសូមអភ័យទោស។ ពិធីបញ្ចុះសពនឹងរៀបចំនៅថ្ងៃស្អែកម៉ោង៩ព្រឹក នៅភូមិសេកយំ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពុងចាម។”៕

អានបន្ត

មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញសម្រស់ កូនស្រី និងកូនប្រុស អតីតតារាសម្តែង កែវ​ កល្យាណ​ ពិតជាស្រស់ស្អាត និងសង្ហាណាស់ ដល់ថ្នាក់គេលាន់មាត់ថា…

មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កំពូល​តារា​​សម្ដែង ​ក្នុង​ អំឡុង ឆ្នាំ ១៩៨០ ដល់​១៩៩០ គឺ អ្នក​នាង​ កែវ​ កល្យាណ​ នោះ។ សព្វថ្ងៃ អ្នក​នាង មាន​កូន​ចំនួន ២ នាក់​ ស្រី​ម្នាក់ ​និង​ប្រុស​ម្នាក់​ ។ កូន​ស្រី​មានឈ្មោះ កែវ ឡាវីញ អាយុ ២០ឆ្នាំ និងកូន​ប្រុស មានឈ្មោះ កែវ រ៉ាញូ អាយុ១៣ឆ្នាំ​។ ហើយពេលថ្មីៗនេះ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញសម្រស់កូនទាំង២ របស់ អ្នក​នាង​ កែវ​ កល្យាណ​ ពិតជាមានសម្រស់ស្រស់ស្អាត និងសង្ហា ខ្លាំងណាស់។ អតីតតារាសម្តែងរូបនេះ ក៏បង្ហោះរូបភាពកូនទាំង២របស់ខ្លួន ហើយភ្ជាប់សារ​បញ្ជាក់ឲ្យដឹងថា “បណ្តូលចិត្តរបស់ម៉ាក់ ទាំង2″។ ក្នុងនោះក៏មានអ្នកខ្លះ​ ចូល comment ថា “ម៉ាក់ឡើងក្មេងកូនធំៗហើយបង” មានម្នាក់ទៀតបន្ថែមថា “បានកូនស្រីស្រស់ស្អាតមែនទែនដូចកូនកាត់អញ្ចឹង”។ នៅមិនទាន់អស់ទេ អ្នកខ្លះបន្ថែមថា “មានកូន​ប្រុស​ស្រី​ ធំៗហើយស្អាតទៀត”។ ម្នាក់ទៀតបន្តថា “ឡើងកំឡោះស្តូកឆ្នាំទៅតូចសោះបង”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពរបស់តារាសម្តែងរូបនេះ​ និងកូនៗរបស់ខ្លួន ៖

អានបន្ត