សុគន្ធ និសា ស្លៀកប៉ុន្មានឈុតនេះ ស្អាតប្លែក ទាក់ភ្នែក ខ្លាំងណាស់ ថែមទាំងបង្កប់ពាក្យមួយឃ្លា ដ៏មានន័យថា….

អ្នកនាង សុគន្ធ និសា គឺជាតារាចម្រៀង ដែលមានសម្លេងផ្អែម ស្រទន់ ដ៏ល្បីម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស ហើយក៏មានអ្នកគាំទ្រ តារារូបនេះ ក៏មិនតិចអ្នកដែរ រហូតមកដល់ថ្ងៃនេះ។ បទចម្រៀងជាច្រើន ទាក់ទងមនោសញ្ចេតនា កំសត់ នៅតែដក់ជាប់អារម្មណ៍ អ្នកស្តាប់ដដែល មិនចេះធុញទ្រាន់ឡើយ ព្រោះគេតែងតែឮ ចាក់តាមកម្មវិធីតូចធំ មិនដែលដាច់ឡើយ។ ចំណែកពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញតារារូបនេះ ស្លៀកសំលៀកបំពាក់ប៉ុន្មានឈុត ដែលមើលទៅជាគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញខ្លាំងណាស់ រហូតដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើន លាន់មាត់សរសើរសឹងតែគ្រប់គ្នាថា ពិតជាស្អាត ទាក់ភ្នែកណាស់។ រឹតតែពិសេសជាងនេះទៅទៀតនោះ និសា បានភ្ជាប់សារដ៏មានន័យមួយឃ្លាថា “រូបថតក្នុងពេលតែមួយ​ ប៉ុន្តែទឹកមុខខ្ញុំអាចប្តូរបានច្រេីនបែប​ គឺវាមិនខុសអីពីចិត្តរបស់យេីងគ្រប់គ្នាដែលផ្លាស់ប្តូរច្រេីនបែប ដូចគ្នា ក្នុងរយៈពេលមួយថ្ងៃ​ តែគ្រប់គ្នាមិនបានចាប់អារម្មណ៍​ បេីអាច​បាន​ សាកអង្គុយសង្កេតមេីលចិត្តខ្លួនឯងទៅមេីលថា ក្នុងមួយថ្ងៃនេះ ចិត្តយេីងផ្លាស់ប្តូរ និងប្រែប្រួលប៉ុន្មានបែប​ ប៉ុន្មានដង​ និយាយតាមនឹកឃេីញទេ​”។ ដើម្បីជ្រាបបន្ថែមទៀត សូមទស្សនារូបភាពស្អាត របស់ និសា ខាងក្រោមននេះ ៖

អានបន្ត

អានចប់ ស្ទើរទប់ទឹកភ្នែកមិនជាប់! ទីបំផុត ថៅកែហាងពេជ្រ បានទៅដល់ភ្នំត្បែង ជួបពួកគាត់ហើយ ថែមទាំងភ្ជាប់សារទាំងរំជួលចិត្តថា “បងប្អូន មើលតែជណ្ដើរទៅ ដើរខ្លួនទទេរក៏ទន់ខ្លួនហើយ មិនបាច់ដល់ថ្នាក់លីឥវ៉ាន់អីឡើងចឹងទេ, សរសើរពួកគាត់ មានចិត្តតស៊ូណាស់ ជីវិតគឺបែបនេះ…” (មានវីដេអូ)

អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាបានជ្រាបហើយថា កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ព្រះតេជគុណ មួយព្រះអង្គ ព្រះនាម “Som Nang” បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាព អ្នកដែលមានមុខរបរជាអ្នកជញ្ជូនស៊ីម៉ង​តិ៍ ឡើងភ្នំត្បែងមានជ័យ ក្នុងខេត្តព្រះវិហារ ។ ពួកគាត់ទាំងនោះ ដែលជាអ្នកជញ្ជូនស៊ីម៉ង​តិ៍ ឡើងភ្នំ ក្នុង១ការ៉ុង ទទួលបានថវិកា ២ម៉ឺនរៀល ហើយក្នុងមួយថ្ងៃ ជញ្ចូនបាន២ ជើង ដោយជញ្ជូនតាំងពីក្រោម ឡើងទៅលើភ្នំ ដោយធ្វើដំណើរតាមកាំជណ្តើរ ជាង១ពាន់កាំ។ ចំណែកនៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា ដែលជា ថៅកែហាងពេជ្រ ចិត្តធម៌ បានទៅជួបពួកគាត់ហើយ ព្រមទាំងបានជូនថវិកា ក្នុងម្នាក់ ទទួលបានទឹកប្រាក់ ចំនួន ១០មុឺនរៀល។ ថៅកែហាងពេជ្រ បានពោលពាក្យទាំងរំជួលចិត្តថា ៖ “លុយ២ម៉ឺនរៀល អ្នកទាំងអស់គ្នា ចាយបានប៉ុន្មានម៉ោង ឬគ្រាន់តែផឹកកាហ្វេមួយកែវ គុយទាវមួយចានពេលព្រឹក អស់ទៅហើយ តែពួកគាត់ចំណាយពេលប្រហែល ២ម៉ោង លីស៊ីម៉ង​តិ៍ មួយបាវ ឡើងជណ្ដើរ ១០៩២ កាំ បែកញើសជោគខ្លួន ទើបបាន ២ម៉ឺនរៀលមកទិញ អង្ករ ទិញម្ហូប បើអ្នកមានកម្លាំង អាចបាន ២ជើង ៣ជើង តែបើអ្នកមិនសូវកម្លាំង លីបានមួយបាវ សម្រាក ដេកបាត់ហើយ។ ថ្ងៃនេះ ខ្ញុំមកខេត្តព្រះវិហារ ក៏នឹកឃើញឆ្លៀតទៅមើលពួកគាត់នៅភ្នំត្បែង។ បងប្អូន មើលតែជណ្ដើរទៅ ដើរខ្លួនទទេរក៏ទន់ខ្លួនហើយ មិនបាច់ដល់ថ្នាក់លីឥវ៉ាន់អីឡើងចឹងទេ។ សរសើរពួកគាត់ មានចិត្តតស៊ូណាស់ ជីវិតគឺបែបនេះ។ ការងារអីក៏មានតម្លៃដែរ…

អានបន្ត

រំភើបជំនួស! ដោយក្តីអាណិត អ្នកជញ្ជូនស៊ីម៉ុងឡើងភ្នំត្បែងមានជ័យ ពេលនេះ ថៅកែហាងពេជ្រ បានស្កាត់ទៅជួបហើយ ថែមទាំងជូនថវិកា ម្នាក់ៗទទួលបាន…(មានវីដេអូ)

កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកប្រើប្រាស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនសម្តែងក្តីអាណិតខ្លោចចិត្ត ក្រោយឃើញក្នុងហ្វេសប៊ុក ព្រះតេជគុណ មួយព្រះអង្គ ព្រះនាម “Som Nang” បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាព អ្នកដែលមានមុខរបរជាអ្នកជញ្ជូនស៊ីម៉ុងឡើងភ្នំត្បែងមានជ័យ ក្នុងខេត្តព្រះវិហារ ។ ពួកគាត់ទាំងនោះ ដែលជាអ្នកជញ្ជូនស៊ីម៉ង​តិ៍ ឡើងភ្នំ ក្នុង១ការ៉ុង ទទួលបានថវិកា ២ម៉ឺនរៀល ហើយក្នុងមួយថ្ងៃ ជញ្ចូនបាន២ ជើង ដោយជញ្ជូនតាំងពីក្រោម ឡើងទៅលើភ្នំ ដោយធ្វើដំណើរតាមកាំជណ្តើរ ជាង១ពាន់កាំ។ ដោយក្តី អាណិត ហើយមើលឃើញពីភាពតស៊ូ អត់ធ្មត់ អ្នកជញ្ជូនស៊ីម៉ង​តិ៍ ទាំងអស់នេះហើយ ថៅកែហាងពេជ្រ នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២០ នេះ បានទៅស្កាត់ជួបហើយ ព្រមទាំងបានសួរសុខទុក្ខ និងជូនថវិកា ម្នាក់ៗទទួលបាន ១០មុឺនរៀល។ ក្រោយឃើញទង្វើរដ៏ប្រពៃរបស់ ថៅកែហាងពេជ្រ រួចហើយ ធ្វើឲ្យមហាជនជាច្រើនសម្តែងក្តី ត្រេកអរជំនួស ពួកគាត់ដែលជាអ្នកជញ្ជូនម៉ង​តិ៍ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

នៅសុខៗ ស្រាប់តែឃើញ តារាកំប្លែងជើងចាស់ តាចេក ប្រកាសលក់ផ្ទះ នៅស្រុកកណ្តាលស្ទឹង ហើយបញ្ជាក់យ៉ាងខ្លីថា…

តារាកំប្លែងជើងចាស់ នាយចេក ឬតាចេក ឈ្មោះដើម ឈុំ ប៊ុនឈឿន កន្លងទៅនាយ តែងតែបានធ្វើឲ្យប្រិយមិត្តជាច្រើននាំគ្នាសើចលេងសប្បាយបំបាត់ទុក្ខកង្វល់ផ្សេងៗ ហើយក្រោយមកហាក់បាត់មុខ តារាកំប្លែងជើងចាស់រូបនេះ នៅតាមកម្មវិធីផ្សេងៗនៅលើកញ្ចក់ទូរទស្សន៍នានា ហើយក៏បានធ្វើឲ្យ មហាជនជាច្រើន មានការងើងឆ្ងល់ជាខ្លាំងថា នាយបាត់មុខទៅណា។ ចំណែកព្រឹកមិញនេះ នាថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២០ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងក្រោឃឃើញ តាចេក ប្រកាសលក់ផ្ទះ។ តារាកំប្លែងជើងចាស់រូបនេះ បានបញ្ជាក់នៅក្នុងហ្វេសប៊ុករបស់ខ្លួន ឈ្មោះ “ចៅ ចេក” ថា​ ៖ “ផ្ទះលក់ មានទីតាំងនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ជាប់ថ្នល់លំ ខាងជើងថ្នល់60ម ប្រហែល200ម។ ដីបណ្ដោយថ្នល់21ម ជំរៅ14ម ផ្ទះស័ង្កសី ខាងក្រោមថ្ម សូមទាក់ទងមកតាមលេខទូរស័ព្ទ ដែលមាននៅក្នុងស្រាប់”។ ក្រោយពីឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រ បាន comment សួរថា “លោកពូលក់ហើយទៅនៅណាវិញ?” ភ្លាមៗ តាចេក ឆ្លើយថា “មិនទាន់ដឹងទេក្មួយចាំលក់ដាច់សិនទៅ”៕

អានបន្ត

ស្អាតហើយ ចិត្តល្អទៀត! ឃើញលោកតា លោកយាយ អង្គុយតាមផ្លូវ អាណិតពេក ថៅកែហាងពេជ្រ ក៏បានឈប់ឡាន ចុះសួរសុខទុក្ខ ហើយថែមទាំងជូនថវិកា ម្នាក់ៗទទួលបាន…(មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០ មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំងក្រោយឃើញ ថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា និងស្វាមី បានទៅសួរសុខទុក្ខ ភរិយា អធិរាជសម្លេងមាស លោកតា ស៊ីន ស៊ីសាមុត ដល់ផ្ទះ ព្រមទាំងបានជូនថវិកា ចំនួន 3000$ ដើម្បីជាការតបស្នង និងដឹងគុណ ចំពោះអ្វីដែលលោកតាបន្សល់ទុក។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២០ លោកស្រីកំពុងតែធ្វើដំណើរតាមផ្លូវ ស្រាប់តែឃើញ លោកតា លោកយាយ អង្គុយតាមផ្លូវ អាណិតពេកក៏បានឈប់ឡាន ចុះសួរសុខទុក្ខ ព្រមទាំងជូនថវិកា ក្នុងម្នាក់ទទួលបាន ២០ $។ ក្រោយឃើញទង្វើរដ៏ប្រពៃរបស់ ថៅកែហាងពេជ្រ ម្នាក់នេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនសម្តែងក្តីត្រកអរជំនួសជាខ្លាំង ហើយអ្នកខ្លះទៀត ពេញចិត្តពេក ដល់ថ្នាក់ពោលពាក្យថា “ពិតជាសរសើរ បងស្រីណាស់ ស្អាតហើយ ចិត្តល្អទៀត” ​មានម្នាក់ទៀតបន្ថែមថា “ឃើញបងស្រីជួយអ្នកខ្សត់ម្ដងៗ ខ្ញុំរំភើបស្រក់ទឹកភ្នែក រកពាក្សនិយាយមិនត្រូវ ជូនពរបងស្រី ជួបតែសំណាងល្អ និងសុខភាពមាំមួន”។ ព្រមទាំងនៅមានការកោតសរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោម ៖

អានបន្ត

សំណាង១ ក្នុង១ពាន់គ្រោះ​ថ្នាក់! ប្អូនប្រុសជិះម៉ូតូ វ៉ាឡានដឹកដី ក៏ស្រាប់មកបុ​កឡាន ស្រីអូន ពេញមួយទំ​ហឹ​ង មហាសំណាង មិនមានរបួ​សធ្ង​ន់ធ្ង​រ មិនត្រឹមតែប៉ុណ្ណោះ ស្រីអូន មិនទាមទារសំណងថ្លៃខូ​ចឡានទេ តែផ្តាំរឿងមួយថា…(មានវីដេអូ)

អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ “ស្រីអូន សម្រស់ធម្មជាតិ Sunnary Nuon” ដែលគេភាគច្រើន តែងតែហៅគាត់ថា ស្រីអូន។ បច្ចុប្បន្ន ស្រីអូន កំពុងទទួលបានជោគជ័យខ្លាំងលើមុខជំនួញរបស់ខ្លួន មិនត្រឹមតែប៉ុណ្ណោះទេ បងប្អូនភាគច្រើន មានការពេញចិត្ត និងគាំទ្រ យ៉ាងខ្លាំង នូវសកម្មភាពសប្បុរសធម៌របស់ ស្ត្រីរូបស្រស់ម្នាក់នេះ តាមរយៈការចែកទាន ជូនអ្នកក្រីក្រ មិនដែលដាច់ឡើយ។ ស្រាប់តែនៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២០ នេះ គេឃើញមានករណីដ៏ត​ក់ស្លុ​តមួយបានកើតឡើង ដោយប្អូនប្រុសម្នាក់ជិះម៉ូតូវ៉ាឡានដឹកដី ក៏ស្រាប់មកប៉ះឡានរបស់ ស្រីអូន តែអ្នកបើកម៉ូតូរូបនេះ ពិតជាសំណាងខ្លាំងណាស់ ដែលមិនរងរបួ​សធ្ង​ន់ធ្ង​រឡើយ មិនត្រឹមតែប៉ុណ្ណោះទេ ស្រីអូន មិនបានទាមទារសំណងថ្លៃខូចឡាន អ្វីទាំងអស់។ ស្រីអូន បានភ្ជាប់សារក្នុងហ្វេសប៊ុករបស់ខ្លួនថា “បុ​កមួយទំហឹងតែមិនអីអាយុថ្លៃណាស់ ពុទ្ធោអូនអេីយបេីកលឿ​នដូចហោះប្រញាប់ទៅណា? សួរគាត់ ឆ្លេីយថាប្រញាប់ទៅយកខោអាវហឹម ចុះបេីគ្រោះ​ថ្នា​ក់ធ្ង​ន់ធ្ង​រ តេីយ៉ាងណាយ៉ាងណីទៅអូន ផ្ញេីជូនអ្នកជិះលឿនៗ ខ្ញុំគ្រាន់តែនឹក ក៏ញាក់សាច់ជំនួសគាត់ដែរ បេីដេកក្បែរកង់ឡានហេីយហ្នឹង បុណ្យជួយទេីបមិនមានរឿងអីធំដុំ សូមកុំបេីកបរលឿនពេកអីព្រោះវាប៉ះពា​ល់ខ្លាំ​ងដល់អ្នកដែលបេីកបរគោរពច្បាប់ យេីងប្រយ័ត្នតែគេមិនប្រយ័ត្នហឹម”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត