នៅចាំគាត់អត់ អតីតបេក្ខនារី The Voice Kids? កែវ ទិត្យផល្លី ច្រៀងឡើងវិញ បទ “ខ្មៅអើយខ្មៅ” ជាមួយ បូទី ផ្ទុះល្បីទៀតហើយ ដោយមានអ្នកទស្សនាជាង១លាន ៥សែន បាត់ទៅហើយ កាយវិការក៏ទាក់ទាញទៀត… (មានវីដេអូ)

មហាជនប្រហែលជា មិនទាន់ភ្លេចទេមើលទៅ អតីត បេក្ខនារីដ៏គួរឲ្យស្រឡាញ់ម្នាក់ ធ្លាប់ចូលប្រឡងក្នុងកម្មវិធី ប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី 2 នោះ គឺ ប្អូនស្រី កែវ ទិត្យផល្លី ដែលធ្លាប់ចូលប្រឡងកាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅនោះ។ កាលនោះ ផល្លី មានសមត្ថភាពអស្ចារ្យណាស់ ដែលអាចឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងកម្មវិធីនេះ។ បើទោះពេលនោះ ទិត្យផល្លី មិនទទួលបានពានរង្វាន់ក៏ដោយ ក៏អតីតបេក្ខនារីរូបនេះ នៅតែទទូលបានការគំាទ្រយ៉ាងខ្លាំងស្ទើរមិនគួរឲ្យជឿ តាមរយៈការ Cover ចម្រៀងជាច្រើនបទ រហូតដល់ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាក់ស្តែងកាលពីថ្មីៗនេះទៀត ប្រិយមិត្តជាច្រើន ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយដឹងថា បទ “ខ្មៅអើយខ្មៅ” ច្រៀងឡើងវិញដោយ កែវ ទិត្យផល្លី  និង បូទី ផ្ទុះល្បីទៀតហើយ ដោយមានអ្នកទស្សនាជាង១លាន ៥សែន ដែលបទនេះចេញកាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២០ កាន់តែពិសេសថែមទៀតនោះ កាយវិការរបស់ ផល្លី ពិតជាទាក់ទាញខ្លាំងណាស់។ តោះកុំឲ្យខាតពេលយូរ សូមទស្សនាបទនេះ ទាំងអស់គ្នា ថាពីរោះ ដូចអ្វីដែលគេនិយាយមែន ឬក៏អត់? ៖

អានបន្ត

គួរឲ្យគោរពណាស់! ឃើញពលរដ្ឋជួបគ្រោះថ្នាក់ ដោយរថយន្តធ្លាក់ផ្លូវចូលចំការអំពៅ លោកជំទាវ ហ៊ុន ស៊ីណាត បានធ្វើរឿងមួយនេះ រហូតបានសំរេច (មានវីដេអូ)

​បងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកជំទាវ ហ៊ុន ស៊ីណាត នោះ ហើយក៏ត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២០ លោកជំទាវ បានឃើញប្រជាពលរដ្ឋ ជួបបញ្ហាគ្រោះថ្នាក់ តាមដងផ្លូវ ក៏បានជួយ ដោះស្រាយ រហូតទាល់តែបានសម្រេច។ ក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ជាក់បន្ថែមថា ៖ “ទឹកចិត្តខ្មែរជួយខ្មែរដែលរស់ក្រោមដំបូលសន្តិភាពរបស់អ្នកម៉ែ Sinath Hun Sinath Hun ពេលឃើញប្រជាពលរដ្ឋជួបបញ្ហាគ្រោះថ្នាក់តាមដងផ្លូវដោយរថយន្តធ្លាក់ផ្លូវចូលចំការអំពៅ អ្នកម៉ែ មិនមើល និងភ្នែកនោះទេ អ្នកម៉ែសុខចិត្តចុះជួយអន្តរាគមន៌រហូតបានសំរេច ។ បេះដូងដ៌ល្អ ទង្វើដ៏គួរអោយគោរពនេះហើយទើបធ្វើអោយខ្ញុំកាន់តែគោរពអ្នកម៉ែទ្វេរដង ។ My Herro”៕

អានបន្ត

វាសនាមនុស្សពិតជាមើលមិនឃើញមែន! ពីមុនត្រឹមតែជា តារា Tik Tok ដ៏គួរឲ្យអាណិតម្នាក់ ពេលនេះ សុខា សុខា មានសំណាង បានមក កែសម្ផស្ស ហើយ ថែមទាំងទទួលបានកាដូជាទីគាប់ចិត្ត នេះទៀត (មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២០ មហាជាជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយទទួលបានដំណឹងថា តារា TikTok ដ៏ល្បីម្នាក់ឈ្មោះ សុខា សុខា បានទទួលការកែសម្ផស្ស និងទទួលបានកាដូ ម៉ូតូមួយគ្រឿងយ៉ាងស្រស់ស្អាត ថែមទៀត។ លោក អុឹម ជីវ៉ា បានបញ្ជាក់បន្ថែមថា ៖ “សូមចូលរួមអបអរសាទរសុខាសុខា អីយ៉ា ឡូយណាស់..! សុខា សុខា បានទទួលការកែសម្ផស្ស និងទទួលបានកាដូ ម៉ូតូមួយគ្រឿងយ៉ាងស្រស់ស្អាតពី មជ្ឈមណ្ឌលកែសម្ផស្សម្លិះ ! ។ ដោយសារតែការមើលឃើញនិងអាណិតអាសូរ ដល់ សុខា ដែលជាក្មេងកំព្រា ខ្វះភាពកក់ក្តៅ ទើបមជ្ឈមណ្ឌលម្លិះ សុខចិត្តកែសម្ផស្សអោយសុខា អោយស្រស់ស្អាត ដោយមិនបង្ខិតបង្ខំឡើយ ហើយសុខាស្ម័គ្រចិត្ត កែសម្ផស្ស ជាមួយមជ្ឈមណ្ឌលម្លិះ ដែលជាមជ្ឈមណ្ឌលដ៏ធំ ដែលមានឯកទេសផ្នែកកែសម្ផស្សច្បាស់លាស់មានដូចជា ព្យាបាលស្បែកមុខ វះកាត់កែសម្ផស្ស គ្រប់ប្រភេទ ជាមួយវេជ្ជបណ្ឌិតបញ្ចប់ការសិក្សារនៅបរទេស ហើយមជ្ឈមណ្ឌលនេះកន្លងមកក៏ធ្លាប់ជួយកែសម្ផស្សដល់អ្នកខ្វះលទ្ធភាព និងសិល្បករ សិល្បការនី មួយចំនួនដោយឥតគិតថ្លៃផងដែរ ។ សូមបញ្ជាក់ផងដែរថាកន្លងមកសុខា សុខា ត្រូវបានក្រុមហ៊ុនជាច្រើនហៅទៅថតសម្តែង ដូចជា ក្រុមហ៊ុន U Well , ដីឡូត៏កំពតឋានសួត៌ , ហើយចុងក្រោយនេះគឺមជ្ឈមណ្ឌលកែសម្ផស្សម្លិះ ដែលជាមជ្ឈមណ្ឌល មានឯកទេសច្បាស់លាស់ផ្នែកកែសម្ផស្ស មានវេជ្ជបណ្ឌិតល្បីៗ ចំនានៗ កែហើយមិនមានកែឈឺចុកចាប់ឡើយ អាចទាក់ទងបានតាម អាស័យដ្ឋាន នៅជាប់ក្បាលស្ពានជ្រោយចង្វា ឬទាក់ទងតាមលេខ 077 970 762 , 070 860 896 ។”៕

អានបន្ត

ពិតជាត្រូវណាស់! ថៅកែហាងពេជ្រ ប្រាប់ថា “ធ្លាប់ឃើញអ្នកពិបាកចិត្តខ្លះ គាត់ថា ចង់ត្រលប់ទៅក្មេងម្ដងទៀត ទៅម៉េចរួច មិនអាចត្រលប់ក្រោយទេ បានត្រឹមតែគិតហ្នឹង ហើយបើទៅមិនរួចដដែល គិតនាំខាតពេលធ្វើអី ទៅធ្វើខ្លួនឱ្យដូចក្មេងៗ សប្បាយបែបក្មេងៗហ្មងទៅ…”

នៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រ និងម្ចាស់មុខជំនួញ ដ៏ជោគជ័យម្នាក់ ដែលកំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ បានបង្ហោះរូបភាពសប្បាយរីករាយច្រើនសន្លឹក ជាមួយស្វាមី ព្រមទាំងភ្ជាប់សារដ៏មានន័យមួយថា ៖ “ធ្លាប់ឃើញអ្នកពិបាកចិត្តខ្លះ គាត់ថា ចង់ត្រលប់ទៅក្មេងម្ដងទៀត ទៅម៉េចរួច មិនអាចត្រលប់ក្រោយទេ បានត្រឹមតែគិតហ្នឹង ហើយបើទៅមិនរួចដដែល គិតនាំខាតពេលធ្វើអី ទៅធ្វើខ្លួនឱ្យដូចក្មេងៗ សប្បាយបែបក្មេងៗហ្មងទៅ។ ខ្ញុំរាល់ថ្ងៃ លែងគិតថាចង់ទៅជាក្មេងហើយ តែប្រឹងធ្វើការ ប្រឹងរកស៊ី ហើយក៏ប្រឹងសប្បាយឱ្យដូចក្មេងៗដែរ តែមិនទាន់ចាស់ណាស់ណាផង ប្រឹងទៅ រកស៊ី ធ្វើការ កុំដកដៃ ហើយបែងចែកពេលវេលា សប្បាយខ្លះ កុំស្ត្រេសពេក ចឹងទើបវាមានន័យ បើសប្បាយរហូតក៏មិនបានដែរ អត់មានលុយចាយទេ ។ អ្នកណាមិនពិបាក អ្នកណាមិនហត់នោះ តែសំខាន់ សួរថាយើងពេញចិត្តអត់ យើងប្រឹងអស់ពីកម្លាំងនៅ ហើយយើងចេះបែងចែកពេលវេលាច្បាស់អត់? កុំតឹងតែងពេក ព្រឹកឡើង ញញឹម ៥ដងសិន ចាំចាប់ផ្ដើមធ្វើការ វាស្រស់ស្រាយ”៕

អានបន្ត

ត្រេកអរជំនួស! នៅទីបំផុត តារា TikTok សុខា ចូលបន្ទប់ កែសម្ផស្ស ហើយ (មានវីដេអូ)

សូមជម្រាបឡើងវិញបន្តិចថា តារា TikTok ដ៏ល្បីម្នាក់ឈ្មោះ សុខា សុខា កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនទូទៅ សឹងតែមិនគួរឲ្យជឿ ។ សុខា ត្រូវបានអ្នកខ្លះចូលចិត្ត និងអ្នកខ្លះមិនចូលចិត្តហើយ ថែមទាំង ដៀលនូវពាក្យមិនសមរម្យមួយចំនួណ ថាជា មនុស្សសំរាម មនុស្សអត់គ្រប់ទឹក មនុស្សឆ្កួត ស្តាប់ហើយ សុខា ពិតជាមានអារម្មណ៍ ឈឺចុកចាប់ខ្លាំងណាស់។ សុខា មានប្រវត្តិគួរឲ្យអាណិតខ្លាំងណាស់ បើបងប្អូនធ្លាប់អានហើយ នឹងរឹតអាណិត រូបគាត់ ខ្លោចចិត្ត ព្រោះគាត់ជាក្មេងកំព្រា ឪពុកម្តាយ ដែលខ្វះភាពកក់ក្តៅ តាំងពីតូច រាល់ថ្ងៃ រស់នៅជាមួយមីង នៅក្រុងសួង ដោយជួយលក់ដូរមុខរបរលក់ចាប់ភួយ តិចតួច នៅផ្ទះក្នុងភូមិជ្រួយ សង្កាត់វិហារល្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ដោយក្តីអាណិត ស្រឡាញ់ នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២០ នេះ ម្ចាស់ហាងកែសម្ផស្សមួយកន្លែង សុខចិត្តជួយកែសម្ផស្សឲ្យ សុខា ដោយឥតគិតថ្លៃ កាន់តែពិសេសនោះ ម្ចាស់ហាងនេះ បានសន្យាថា នឹងទិញម៉ូតូScoopy ១គ្រឿង ឲ្យទៀត។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ដែលលោកគ្រូពេជ្រ កំពុងកែសម្ផស្សឲ្យ សុខា នៅថ្ងៃនេះ ទាំងអស់គ្នា ៖

អានបន្ត

រឹតតែស្រណោះណាស់ ក្រោយស្តាប់ ភរិយា អធិរាជសម្លេងមាសលោកតា ស៊ីន ស៊ីសាមុត រៀបរាប់ពីប្រវត្តិ របស់លោកតា ប្រាប់ ថៅកែហាងពេជ្រ (មានវីដេអូ)

កាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ ថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា និងស្វាមី បានទៅដល់ផ្ទះ អធិរាជសម្លេងមាសលោកតា ស៊ីន ស៊ីសាមុត ថែមទាំងបាន ឧបត្ថម្ភ ថវិកា រហូតដល់ទៅ 3000$ ជូនភរិយា លោកតា ស៊ីន ស៊ីសាមុត ថែមទៀតផង។ លោកស្រី បានបញ្ជាក់បន្ថែមទៀតថា ៖ “បងប្អូនស្គាល់ទេ លោកយាយ ជាប្រពន្ធលោកតា ស៊ីន ស៊ីសាមុត កំពុងរស់នៅក្នុងផ្ទះចាស់បុរាណមួយនៅ ស្ទឹងត្រែង គាត់រៀបរាប់ប្រវត្តិឱ្យស្ដាប់ ទាំងការតែងចម្រៀងរបស់លោកតា ទាំងប្រវត្តិស្នេហា មានអារម្មណ៍ថាស្រណោះគាត់ណាស់ ។ ឮថា លោកយាយឈឺ ក៏ស្កាត់មកសួរសុខទុក្ខគាត់ និងជូនថវិកាគាត់ 3000$ ដើម្បីជាការតបស្នង និងដឹងគុណ ចំពោះអ្វីដែលលោកតាបន្សល់ទុក។ សង្ឃឹមលោកយាយ ឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួន ។ ខ្ញុំនៅក្មេងទេ កើតមិនទាន់ជំនាន់លោកតាទេ តែពេលស្ដាប់លោកតាច្រៀង មានអារម្មណ៍ថាពីរោះ ស្រលាញ់ជាប់ចិត្ត ហើយក៏យកបទខ្លះមកច្រៀងឡើងវិញ គ្មានបំណងចង់រកប្រាក់ចំណេញ មួយកាក់ មួយសេនណា ពីចម្រៀងគាត់ទេ មានតែការគោរពស្រលាញ់ ហើយចង់រំលឹកអ្វីដែលគាត់បន្សល់ទុកប៉ុណ្ណោះ។ លោកយាយ ថាអរគុណចៅណាស់ ដែលមកលេង ឮហើយរំភើបចិត្តណាស់។”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់ ភរិយា អធិរាជសម្លេងមាសលោកតា ស៊ីន ស៊ីសាមុត រៀបរាប់ពីប្រវត្តិ របស់លោកតា ទាំងអស់គ្នា ៖

អានបន្ត

ស្រីអូន រៀបរាប់ទាំងទឹកភ្នែកថា “ជូនគាត់2លានរៀល គាត់សួរថា ឲ្យច្រើនម៉្លេស អ៊ីឯងទុកខ្លះទៅ, គ្នាសុំឲ្យតែបានរស់ បានឮសំលេងគេឯង សំលេងម្ដាយ សំលេងប្អូន ទោះមើលមិនឃើញក៏ដោយ, គាត់ដុះសាច់ខួរតាំងពីអាយុ 10ឆ្នាំ វះកាត់2ដង ឥឡូវនេះ ត្រៀមវះកាត់ម្ដងទៀត គាត់ងងឹតភ្នែក ពិកាផ្នែកផ្សេងៗទៀត…”

ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ “ស្រីអូន សម្រស់ធម្មជាតិ Sunnary Nuon” ដែលគេភាគច្រើន តែងតែហៅគាត់ថា ស្រីអូន មិនត្រឹមតែជោគជ័យខ្លាំងក្នុងមុខជំនួញរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមានចិត្តធម៌មេត្តា និងជួយអ្នកក្រីក្រលំបាក ជាហូរហែ មិនដែលដាច់ឡើយ។ ទង្វើរដ៏ប្រពៃទាំងនេះ បានធ្វើឲ្យមហាជនជាច្រើន សម្តែងក្តីពេញចិត្ត ស្រឡាញ់ ស្រីអូន កាន់តែខ្លាំង។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២០ ស្រីអូន បានជួបជាមួយក្មេងដ៏គួរឲ្យអាណិតម្នាក់ ហើយភ្ជាប់សារទាំងទឹកភ្នែកថា ៖ “ជូនគាត់2លានរៀលគាត់សួរថាអោយច្រេីនម៉្លេស អុីឯងទុកខ្លះទៅ បានសំដីណាស់ ដឹងខុសដឹងត្រូវណាស់ ចឹងបានទប់ទឹកភ្នែកមិនបានក្រោមមេឃតែមួយតែវាសនាខុសគ្នា គ្នាសុំអោយតែបានរស់ បានឮសំលេងគេឯង សំលេងម្ដាយ សំលេងប្អូន ទោះមេីលមិនឃេីញក៏ដោយ កូនអេីយកូន ខ្លោចចិត្តណាស់ ងងឹតចឹងទេតែនៅបង្រៀនលេខដល់ប្អូនៗទៀត គាត់ដុះសាច់ខួរតាំងពីអាយុ 10ឆ្នាំ វះកាត់2ដង ឥលូវនេះត្រៀមវះកាត់ម្ដងទៀត គាត់ងងឹតភ្នែក ពិកាផ្នែកផ្សេងៗទៀត”៕

អានបន្ត

សូមចូលរួមរំលែកទុក្ខផង! តារាចម្រៀង សុគន្ធ និសា បង្ហោះសារទាំងរំជួលចិត្តថា “ដំណើរដែលមិនបានព្រៀងទុកថ្ងៃនេះ​ ប្រៀបដូចជាសុបិន្ត​ ទៅកន្លែងដែលមិនបានគិតថាទៅ​ កន្លែងដែលមិនចង់ទៅ​ បែរជាត្រូវទៅដល់, សូមវិញ្ញាណក្ខន្ធរបស់ម៉ាបានទៅកាន់ទីស្ងប់សុខ​”

អ្នកគាំទ្រជាច្រើន ច្បាស់ជាស្គាល់ជាក់ជាមិនខាន អ្នកនាង សុគន្ធ និសា ដែលជាតារាចម្រៀង មានសម្លេងផ្អែមស្រទន់ ដ៏ល្បីម្នាក់ ប្រចាំផលិតកម្មរស្មីហង្សមាស នោះ។ តារារូបនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ រហូតមកដល់ថ្ងៃនេះ។ បទចម្រៀងជាច្រើន ទាក់ទងមនោសញ្ចេតនា កំសត់ នៅតែដក់ជាប់អារម្មណ៍ អ្នកស្តាប់ដដែល មិនចេះធុញទ្រាន់ឡើយ ព្រោះគេតែងតែឮ ចាក់តាមកម្មវិធីតូចធំ មិនដែលដាច់ឡើយ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២០ និសា ជួបទុក្ខធំ ព្រោះម៉ារបស់ខ្លួន បានទទួលមរណភាពហើយ។ តារារូបនេះ បានភ្ជាប់សារដ៏រំជួលចិត្តមួយថា ៖ “ដំណេីរដែលមិនបានព្រៀងទុកថ្ងៃនេះ​ ប្រៀបដូចជាសុបិន្ត​ ទៅកន្លែងដែលមិនបានគិតថាទៅ​ កន្លែងដែលមិនចង់ទៅ​ បែរជាត្រូវទៅដល់​ ការគិតវាមិនដូចការពិត​ គ្មានអ្នកណាដឹងមុនថានឹងមានបញ្ហាអីកេីតឡេីងចំពោះយេីងឡេីយ​ តែបញ្ហាគឺមានចំពោះយេីងជារៀងរហូត​ មានសុខ ក៏មានទុក្ខ​ តែគ្រប់គ្នាមេីលមិនឃេីញភាពស្ងប់ តែភាពស្ងប់នៅជាមួយយេីងរហូត​ អ្វីៗគឺតាមដំណេីរធម្មជាតិ​ (សូមវិញ្ញាណក្ខន្ធរបស់ម៉ាបានទៅកាន់ទីស្ងប់សុខ​)”៕

អានបន្ត