តិចច្រឡំស្រុកគេទៅ! គង់ ចាន់ស្រីមុំ និងក្រុមគ្រួសារ បានទៅលំហែកាយ ដល់ខេត្ត​មណ្ឌលគីរី មើលទៅទេសភាពនៅទីនោះ ពិតជាស្រស់ស្អាតណាស់ ថែមទាំងបានទៅមើល សួនសត្វអូទ្រីស ទៀត

ទោះរវល់ក្នុងមុខជំនួញខ្លាំងយ៉ាងណាក៏ដោយ គេតែងតែឃើញ តារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី បាននំាគ្នាទៅដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយ មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់ ទង្វើរទាំងនេះហើយ ដែលសឹងតែមនុស្សគ្រប់គ្នាចង់បាន ធ្វើការខ្លះ សប្បាយខ្លះ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២០ គង់ ចាន់ស្រីមុំ និងស្វាមី ព្រមទាំងកូនជាទីស្រឡាញ់ ម៉ូម៉ូ​ បាននាំគ្នាទៅលំហែកាយ ដល់ខេត្ត​មណ្ឌលគីរី វិញម្តង មើលទៅទេសភាពនៅទីនោះ ពិតជាសែនស្រស់ស្អាត ទាក់ចិត្តខ្លាំងណាស់ ព្រមទាំងបានទៅដល់ សួនសត្វអូទ្រីស ដែលស្ថិតនៅក្នុង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មើលទៅមុខ អូទ្រីស ទាំងនោះគួរឲ្យស្រឡាញ់ដល់ហើយ។ ស្រីមុំ បានភ្ជាប់សារបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ “ស្រុកយេីងទេណា​ តិចច្រលំស្រុកគេទៅ​ អូទ្រីស ​ស្រុកមណ្ឌលគីរី យេីងនិងឯង ពេលចែម៉ូឃេីញ ចែម៉ូហៅថា chicken”៕

អានបន្ត

ស្ងាត់ៗ ឃើញលោក ព្រាប សុវត្ថិ បានជួប ភិក្ខុវជិរប្បញ្ញោ គូ សុភាព ហើយបានប្រាប់ ព្រះអង្គ នូវពាក្យប៉ុន្មានម៉ាត់ថា…

លោក ព្រាប សុវត្ថិ គឺជាំកំពូលតារាចម្រៀងដ៏ល្បីមួយរូប ប្រចាំផលិតកម្មរស្មីហង្សមាស ហើយបទជាច្រើនរបស់លោក មិនថាបទថ្មី ឬបទចាស់ទេ នៅតែ ទទួលបានការគាំទ្រ ដដែលពីសំណាក់មហាជនទូទៅ ព្រោះតែងតែឮគេចាក់ស្តាប់កម្សាន្ត តាមកម្មវិធីតូចធំ មិនដែលដាច់ឡើយ។ ចំណែកនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ភិក្ខុវជិរប្បញ្ញោ គូ សុភាព បានបង្ហោះរូបភាពមួយសន្លឹក ដែលលោក ព្រាប សុវត្ថិ បានថតជាមួយព្រះអង្គ ហើយព្រះអង្គ បានភ្ជាប់សារដ៏មានន័យមួយថា “បងប្រុស​ ព្រាប​ សុវត្ថិ​ ប្រាប់​ថា​ ពេល​មិន​សប្បាយ​ចិត្ត​ ពេល​មាន​ទុក្ខ​កង្វល់​ បានព្រះ​​ធម៌​ជួយ​សម្រាល​ទុក្ខ​​ពី​ក្នុង​ចិត្ត​។ “ព្រះ​ធម៌​ជា​ថ្នាំ​ព្យាបាល​សេចក្ដី​ទុក្ខ​​​ផ្លូវ​ចិត្ត​របស់​សត្វ​លោក​””៕

អានបន្ត

នៅចាំគាត់ទេ? បទ “សុំទោសសង្សារអ្នកក្រ” ពី កញ្ញា នាង គន្ធា មិនត្រឹមតែពីរោះទេ ថែមទាំងកំសត់ទៀត ដល់ថ្នាក់អ្នកគាំទ្រ លាន់មាត់ថា…(មានវីដេអូ)

ប្រិយមិត្តជាច្រើន ប្រាកដជានៅចាំច្បាស់មិនភ្លេចទេ អតីតបេក្ខនារីម្នាក់ ធ្លាប់ចូលប្រឡង ក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ កំឡុងឆ្នាំ ២០១៦ គឺ កញ្ញា នាង គន្ធា នោះ។ កាលនោះ គន្ធា បានលើកយកបទចម្រៀង ដ៏កំសត់មួយបទ ក្រោមចំណងជើងថា “ម៉ែ” មកធ្វើការប្រកួត រហូតដល់ថ្នាក់ធ្វើឲ្យគណៈកម្មការ ឱក សុគន្ធកញ្ញា ទប់ទឹកភ្នែកមិនជាប់ ក៏ស្រក់ចុះមក តាមបទចម្រៀងនេះ។ ទោះអតីតបេក្ខនារីនេះ មិនទទួលបានពានរង្វាន់ក៏ដោយ តែ គន្ធា នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់មហាជនទូទៅ ហើយបទពីរោះៗ គឺមានការគាំទ្រខ្លាំងសឹងតែមិនគួរឲ្យជឿ។ ចំណែកនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២០ នេះ ទៀត ខាងផលិតកម្ម សាន់ ដេ បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ឲ្យ នាង គន្ធា ក្រោមចំណងជើងថា “សុំទោសសង្សារអ្នកក្រ” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ចាប វីរះ, និពន្ធ Melody ដោយ សុវណ្ណាឆិល និង និពន្ធបទភ្លេង ដោយ Jane Roffer។ ក្រោយស្តាប់ចប់ អ្នកគាំទ្រ ជាច្រើនលាន់មាត់ថា “ខ្ញុំអត់ដឹងនិយាយអីទេ ដឹងត្រឹមថា ពីរោះ” មានម្នាក់ទៀតបន្ថែមថា “កំសត់ណាស់idolខ្ញុំអើយ”។ នៅមានអ្នកខ្លះបន្តថា “សំលេងខ្លុយខ្មែរ ពីរោះរណ្តំ ត្រូវនឹងបទកំសត់ទៀត”។ តោះកុំឲ្យខាតពេលយូរ ទៅស្តាប់ និងទស្សនាទំាងអស់គ្នា ៖

អានបន្ត

ញាក់សាច់! នេះហើយជា ហាងពេជ្រ ថ្មី របស់លោកស្រី ទ្រី ដាណា ដែលត្រៀមសម្ពោធនៅថ្ងៃទី ០១ ខែកក្កដា ខាងមុខនេះហើយ ពិតជាធំ និងស្អាតទាក់ភ្នែកណាស់ ជាពិសេស បន្ទាប់ពីថ្ងៃសម្ពោធ លោកស្រី នឹងមាន…(មានវីដេអូ)

មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងមាសពេជ្រ និងជាម្ចាស់មុខជំនួញជាច្រើនទៀត ដែលកំពុងតែជោគជ័យខ្លាំងក្នុងមុខជំនួញរបស់ខ្លួន ហើយក៏ត្រូវបានអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពេញចិត្តជាខ្លាំងផងដែរ ចំពោះទង្វើរសប្បុរសធម៌របស់លោកស្រី ដែលតែងតែជួយគេជាហូរហែមិនដែលដាច់ឡើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញលោកស្រី បានបង្ហោះវីដេអូមួយ ដែលបង្ហាញពី ហាងមាសពេជ្រ ថ្មី របស់ខ្លួន ដែលត្រៀមបើកសម្ពោធ នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះហើយ មើលទៅពិតជាធំ និងស្អាតទាក់ភ្នែកខ្លាំងណាស់។ លោកស្រី បានបញ្ជាក់បន្ថែមថា បន្ទាប់ពីថ្ងៃសម្ពោធ នឹងមានកាដូដ៏សំបើមចែកជូនបងប្អូនថែមទៀតផង។ ក្រោយឃើញវីដេអូនេះហើយ បានធ្វើឲ្យគ្រប់គ្នា លាន់មាត់ថា “ពិតជាអស្ចារ្យណាស់ប្អូនស្រីបងសុំសសើរដោយស្មោះ” មានម្នាក់ទៀតបន្ថែមថា “ធំហើយស្អាតទៀតចែ” នៅមានអ្នកខ្លះបន្ថែមថា “ស្អាតណាស់ហាងថ្មីដាណា” ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀតចំពោះហាងថ្មីមួយនេះ។ តោះកុំឲ្យខាតពេលយូរទៅមើលហាងមាសពេជ្រ ថ្មី របស់ លោកស្រី ទ្រី ដាណា ទាំងអស់គ្នា ថាធំអស្ចារ្យយ៉ាងណានោះ ៖

អានបន្ត

ទេសភាពស្អាតណាស់! អីយ៉ា ស្ងាត់ៗ អ៊ីវ៉ា និងប្អូនស្រី នាំគ្នាទៅលំហែកាយ នៅ ឧទ្យាជាតិគិរីរម្យ ស្លៀកមួយឈុតនេះ ស្អាតទាក់ភ្នែកដល់ហើយ (មានវីដេអូ)

ឃីន ស្រីនាថ  ហៅ អ៊ីវ៉ា គឺជា តារាចម្រៀង ដ៏ល្បីម្នាក់ ប្រចាំផលិតម្ម សាន់ដេ បទជាច្រើនរបស់ តារាចម្រៀងវ័យក្មេង ស្រស់ស្អាតម្នាក់នេះ ទៅតែឆក់យកបេះដូងអ្នកស្តាប់ដដែល មិនចេះធុញទ្រាន់ឡើយ មានដូចជាបទ លួងអូន, ទឹកអប់មានពិស, អ្នកម្តាយកំសត់, មានអ្វីៗមិនស្មើរមានបង, ស្រលាញ់គ្នាជាផ្លូវការ ព្រមទំាងនៅមានបទចម្រៀងជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ចំណែកនៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២០ នេះ គេឃើញតារាចម្រៀង អ៊ីវ៉ា មានដំណើរកម្សាន្ត លំហែកាយមួយ ជាមួយ ប្អូនស្រីរបស់ខ្លួន ទៅកាន់ ឧទ្យាជាតិគិរីរម្យ មើលទៅទេសភាពនៅទីនោះ ពិតជាស្រស់ស្អាត ទាក់ភ្នែក ខ្លាំងណាស់។ តារារូបនេះ ក៏បានថតរូបជាមួយប្អូនស្រី ក្នុងឈុតសំលៀកបំពាក់ដូចគ្នា មើលទៅពិតជាប្លែក និងទាក់ទាញខ្លាំងណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូ ខាងក្រោមនេះ ៖

អានបន្ត

​នេះហើយជា​មុខមាត់​ថ្មី​របស់​ តារា TikTok សុខា សុខា ក្រោយពេល កែសម្ផស្សរួច មើលទៅស្អាតណាស់ ដូច​មនុស្ស​២នាក់ផ្សេង​គ្នា​អ៊ីចឹង (មានវីដេអូ)

មហាជនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារា TikTok ដ៏ល្បីម្នាក់ឈ្មោះ សុខា សុខា ដែលកំពុងទទួលបាន ការចាប់អារម្មណ៍ពីសំណាក់មហាជនទូទៅ ។ តារា TikTok រូបនេះ មានអ្នកខ្លះចូលចិត្ត និងអ្នកខ្លះទៀតក៏មិនចូលចិត្តផងដែរ ហើយថែមទាំង ដៀលនូវពាក្យមិនសមរម្យមួយចំនួន ថាជា មនុស្សសំរាម មនុស្សអត់គ្រប់ទឹក មនុស្សឆ្កួត ស្តាប់ហើយ សុខា ពិតជាមានអារម្មណ៍ ឈឺចុកចាប់ខ្លាំងណាស់។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២០ ម្ចាស់ហាងកែសម្ផស្សមួយកន្លែង សុខចិត្តជួយកែសម្ផស្សឲ្យ សុខា ដោយឥតគិតថ្លៃ ហើយម្ចាស់ហាងនេះ ក៏បានទិញម៉ូតូScoopy ១គ្រឿងដ៏ស្រស់ស្អាតឲ្យទៀត។ ក្រោយពី កែសម្ផស្ស រួច សម្រស់របស់ សុខា សុខា ពិតជាស្រស់ស្អាតខ្លាំងណាស់ ដូច​មនុស្ស​២នាក់ផ្សេង​គ្នា​អ៊ីចឹង។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត