កក្រើកទៀតហើយ! ទិញមាសពេជ្រ ពីហាង លោកស្រី ទ្រី ដាណា ពីថ្ងៃនេះ នឹងមានសំណាងឈ្នះ ឡានទំនើប 2020, ម៉ូតូ និងរង្វាន់ជាច្រើនមុខទៀត (មានវីដេអូ)

មហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងមាសពេជ្រ និងជាម្ចាស់មុខជំនួញជាច្រើនទៀត ដែលកំពុងតែជោគជ័យខ្លាំងក្នុងមុខជំនួញរបស់ខ្លួន ហើយក៏ត្រូវបានអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពេញចិត្តជាខ្លាំងផងដែរ ចំពោះទង្វើរសប្បុរសធម៌របស់លោកស្រី ដែលតែងតែជួយគេជាហូរហែមិនដែលដាច់ឡើយ។ ចំណែក ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២០ លោកស្រី បានបង្ហោះវីដេអូមួយ ដែលបង្ហាញពី ហាងមាសពេជ្រ ថ្មី របស់ខ្លួន នឹងបើកសម្ពោធ នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះហើយ មើលទៅពិតជាធំ និងស្អាតទាក់ភ្នែកខ្លាំងណាស់។ កាន់តែកក្រើកជាងនេះ ទៅទៀតនោះ នៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២០ លោកស្រីបានបញ្ជាក់ថា បើសិនបងប្អូនទិញ មាស និងពេជ្រ នៅហាងលោកស្រី ចាប់ពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២០ នេះតទៅ លោកអ្នកនឹងទទួលបានសន្លឹកឆ្នោត មួយសន្លឹក ហើយនឹងយកទៅ ចាប់រង្វាន់ នៅថ្ងៃទី ០២-០៧ ខែកក្កដា ឆ្នាំ ២០២០។ រង្វាន់ទំាងនោះមានដូចជា ឡានទំនើប ២០២០ ពណ៌ក្រហម, ម៉ូតូ Honda, ទូរទស្សន៍, ទូរទឹកកក និងរង្វាន់ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

នៅ សូនីតា ប្រាប់ថា “កន្លះព្រឹក តែម្នាក់ឯង តាំងពីបើកភ្នែកមក​ គ្មានឈ្នួល​ គ្មានម៉ែដោះអីទេ​ ភាពជាម្តាយ​ និងជាប្រពន្ធ មិនមែនងាយស្រួល ដូចការគិតនោះឡើយ, ផ្ទះតូច ផ្ទះធំ មិនសំខាន់ សំខាន់គឺត្រូវចេះបង្កើតសុភមង្គល​ ព្រោះគ្មានអ្នកណា មកបង្កើតក្តីសុខ ឲ្យយើងជាងខ្លួនឯងនោះទេ”

ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្ដែង និងជាតារាបង្ហាញម៉ូដ មានសម្រស់ផូរផង់ នៅ សូនីតា នោះ ហើយក៏កំពុងតែមានសុភមង្គលខ្លាំង ដែលមានស្វាមីដ៏ល្អម្នាក់ និងកូនប្រុសគួរឲ្យស្រឡាញ់ម្នាក់ទៀត ដែលតែងតែបង្ហាញពីជីវិតគ្រួសារយ៉ាងកក់ក្តៅ។ នៅក្រោយពីជីវិតដ៏ជោគជ័យ នៅថ្ងៃទី​ ០៧ ខែមិថុនា ឆ្នាំ ២០២០ នេះ គេឃើញ នៅ សូនីតា បានប្រាប់រឿងមួយថា “ភាពស្អាតមិនមែនមានតែសំរាប់ខ្លួនឯងទេ​ ត្រូវមានសំរាប់កូន​ និង​ គ្រួសារផង​ គេថាកន្លែងណាស្អាតទេវតានឹងតាមថែ​ កន្លែងណាមិនស្អាត នឹងជួបតែរឿងអពមង្គល កន្លះព្រឹក តែម្នាក់ឯង អោយគត់ តាំងពីបេីកភ្នែកមក​ គ្មានឈ្នួល​ គ្មានម៉ែដោះអីទេ​ ភាពជាម្តាយ​ និងជាប្រពន្ធ មិនមែនងាយស្រួលដូចការគិតនោះឡេីយ​ បេីអ្នកមិនទាន់សំរេចចិត្ត និងមិនទាន់អស់សប្បាយ បន្ថែមលេីសនោះ បេីអាចគួរតែរកចំណូលចូលគ្រួសារផង កាន់តែពិសេស ត្រូវតាំងខ្លួនធ្វេីជាស្តេចស្រី ផ្ទះតូច ផ្ទះធំ មិនសំខាន់ៗគឺត្រូវចេះបង្កេីតសុភមង្គល​ ព្រោះគ្មានអ្នកណាមកបង្កេីតក្តីសុខអោយយេីងជាងខ្លួនឯងនោះទេ​ “៕

អានបន្ត

ប្តីល្អ! ឃើញស្វាមីធ្វើរឿងមួយនេះ រំភើបចិត្តខ្លាំងពេក សួស វីសា ដាច់ចិត្តបង្ហោះវីដេអូមួយនេះ ហើយភ្ជាប់សារខ្លីមួយថា… (មានវីដេអូ)

មហាជនភាគច្រើនពិតជាបានជ្រាបរួចមកហើយ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង សួស វីសា បានចូលរោងការជាផ្លូវការហើយ ជាមួយលោក Tommy ។ ក្រោយមកអ្នកទាំងពីរ ទទួលបានកាដូពិសេសមួយ គឺ សួស វីសា កំពុងតែពរពោះ កូនស្រីម្នាក់ ហើយក៏បានធ្វើឲ្យគ្រប់គ្នាសម្តែងក្តីត្រេកអរជំនួសផងដែរ។ រឹតតែពិសេសថែមទៀតនោះ វីសា ពិតជានារីម្នាក់មានសំណាងខ្លាំងណាស់ ដែលបានស្វាមីយកចិត្តទុក្ខដាក់ ថែទាំ នាំដើរលេង មិនចេះធុញទ្រាញ់ឡើយ។ សួស វីសា រំភើបចិត្តខ្លាំងពេក ក៏ដាច់ចិត្តបង្ហោះវីដេអូមួយ ក្នុងខណៈពេលស្វាមីកំពុងម៉ាស្សាឲ្យ ព្រមទាំងបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា​ ៖ “យប់នេះសុំផុសស្វីតតិចហេីយចា៎ ព្រោះចង់លេីកទឹកចិត្តអ្នកម៉ាស្សាផ្ទាល់ខ្លួន យកចិត្តគាត់តិចព្រោះដេីម្បីអោយគាត់ម៉ាស់អោយរាល់ថ្ងៃនោះអី សំខាន់ព្រះនាងតូចខ្ញុំធាក់ម៉ាក់ៗអត់ឈប់សោះម៉ាយបេះដូង”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

អានបន្ត

ពិតជាកម្រឃើញណាស់! ខេមរៈ សិរីមន្ត ច្រៀង២បទ អមជាមួយហ្គីតា ពីរោះខ្លាំងណាស់ ដល់ថ្នាក់គ្រប់គ្នាសរសើរថា…(មានវីដេអូ)

អ្នកគាំទ្រភាគច្រើន ពិតជាធ្លាប់ស្តាប់បទជាច្រើន របស់លោក ខេមរៈ សិរីមន្ត ហើយ ទាំងបទថ្មី និងបទចាស់ នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ខ្លាំងណាស់ រហូតមកទល់សព្វថ្ងៃនេះ មានអ្នកខ្លះយកទៅច្រៀងលេងកម្សាន្ត និងខ្លះទៀត យកទៅប្រឡងចម្រៀង ក្នុងកម្មវិធីតូចធំផងដែរ។ ស្រាប់តែពេលថ្មីៗនេះទៀត ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញតារារូបនេះបានបញ្ចេញចម្រៀង២បទយ៉ាងពីរោះជាមួយហ្គីតា ដែលពីមុនមិនធ្លាប់ឃើញឡើយ បទទី១មានចំណងជើងថា “អន្ទងស្នេហ៍” និងបទទី២ មានចំណងជើងថា “ធុញបងមែនទេ”។ ក្រោយស្តាប់ចប់ធ្វើឲ្យគ្រប់គ្នាលាន់មាត់សរសើរថា ពិតជាពីរោះមិនធម្មតា មិនចាញ់ច្រៀងនៅក្នុង Studio ឡើយ អ្នកខ្លះបានបន្ថែមថា “ពីរោះណាស់បង ស្រលាញ់បងមន្តណាស់ ចូលចិត្តគាត់មែនទែន”។ តោះដើម្បីកុំឲ្យខាតពេលយូរទៅស្តាប់ទាំងអស់គ្នា ៖

អានបន្ត

សូមបងប្អូនបន្តការប្រុងប្រយ័ត្ន! ព្រឹកនេះ ក្រសួងប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ១នាក់ទៀតហើយ ជាករណីនាំចូល

នៅព្រឹកមិញនេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC” បានប្រាប់ឲ្យដឹងថា ៖ “រកឃេីញករណីជំងឺកូវីដ-១៩​ មួយករណីថ្មី​ទៀត​ ជាករណីនាំចូល រហូតដល់ម៉ោង​ ៧:៣០​ព្រឹក ថ្ងៃទី​ ៧​ មិថុនា​ ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ មួយករណថ្មី​ ចំនួនសរុបកូវីដ-១៩​ កេីនដល់១២៦នាក់​ ដូច្នេះចំនួនសំរាកនៅពេទ្យកេីន៣នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន១២៣​នាក់​ និងស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115″។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានភ្ជាប់ជូនខាងក្រោមនេះ ​៖

អានបន្ត

រំភើបជំនួស! ទីបំផុត ស្វាមី ចែកា យកនំខេក ដ៏ធំមួយមកជូន ហើយ ដើម្បីជាការលុបលាងកំហុស ព្រមទាំងសន្យានូវពាក្យប៉ុន្មានម៉ាត់យ៉ាងខ្លីថា…(មានវីដេអូ)

មហាជនមួយចំនួនធំ ពិតជាស្គាល់ជាក់ជាមិនខាន អ្នកលក់ផលិតផលតាម Online ដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ អឿន ម៉ូលីកា ភាគច្រើនគេតែងតែហៅថា ចែកា។ ស្រាប់តែ នាថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២​០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ បងប្អូនក្នុងបណ្តាញសង្គមហ្វេសសប៊ុក ជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ ម៉ូលីកា បានបង្ហោះសារមួយថា ៖ “ខ្ញុំសំរេចចិត្តហើយ ថាលែងគ្នាជាមួយប្ដីរបស់ខ្ញុំ ហេតុផលពោះវា យកលុយខ្ញុំទៅដេកជាមួយស្រី អោយម្នាក់ 500$ ក៏ជាញើសឈាមខ្ញុំខំស្រែកជំទាល  Live ហើយបើចង់ឃើញមុខស្រីរបស់ប្ដីខ្ញុំ cmt មក ព្រោះមុខរបរស្រីហ្នឹងលក់ឡេដែរ”។ ដោយដឹងកំហុសរបស់ខ្លួន ដែលបានធ្វើខុសចំពោះភរិយាយ ជាទីស្រឡាញ់ នៅយប់មិញនេះ នាថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២០ ក្នុងខណៈពេល ចែកា កំពុងញុំាអីជុំគ្នាជាមួយក្រុមការងារ និងមិត្តភក្តិ។ ស្រាប់តែស្វាមីខ្លួន បានយកនំខេកដ៏ធំមួយមកជូន ដើម្បីជាការលុបលាងកំហុសដែលខ្លួនបានធ្វើខុស កាលពីពេលកន្លងទៅ ព្រមទាំងបានសន្យានូវពាក្យប៉ុន្មានម៉ាត់យ៉ាងខ្លីថា ៖ “នៅលើលោកនេះអ្នកណាក៏ធ្លាប់ធ្វើខុសដែរ ប៉ុន្តែបើចេះកែកំហុសហើយ កុំខុសជាលើកទី២ ទី៣ ទៀត, ប្តីសុំទោស ប្រពន្ធសំឡាញ់ ប្តីដឹងខុសហើយ ប្តីសន្យាថាឈប់មានស្រីទៀតហើយ…”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនា វីដេអូខាងក្រោមនេះ ​៖

អានបន្ត