ហួសចិត្ត! មន្ត្រីបរិស្ថាននៅគិរីរម្យ និយាយទាំងទឹកមុខក្រៀមក្រំថា “សូមផ្ញើជូនបងប្អូនភ្ញៀវមួយចំនួន ដែលបានមកលេងនៅឧទ្យានជាតិគីរីរម្យថា សំរាមដែលបងប្អូនយកមក ពួកខ្ញុំរើសមិនចេះអស់ទេ”

កាលពីព្រឹកមិញនេះ នាថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញបងមន្ត្រីបរិស្ថាននៅ ឧទ្យានជាតិគីរីរម្យ បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានសន្លឹក ឃើញហើយពិតជាហួសចិត្តជាខ្លាំងចំពោះបងប្អូនមួយចំនួន ដែលបានទៅលេងនៅទីនោះ។ មន្ត្រីរូបនេះ បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុកឈ្មោះ Somoeurn Kirirom របស់ខ្លួនថា ៖ “សួស្ដីព្រឹកថ្ងៃច័ន្ទសូមផ្ញើជូនបងប្អូនភ្ញៀវមួយចំនួន ដែលបានមកលេងនៅឧទ្យានជាតិគីរីរម្យថា សំរាមដែលបងប្អូនយកមក ពួកខ្ញុំរើសមិនចេះអស់ទេ”។ ក្រោយឃើញរូបភាពទាំងនេះហើយ ធ្វើឲ្យមហាជនជាច្រើនបានធ្វើការចែករំលែកជាង២ពាន់ដង និងចូល comment ថាឲ្យចំៗទៅអ្នកដែលពូកែចោលសំរាមផ្តេសផ្តាសថា   –  2020 ហើយនៅឡើយមាយាទអន់ជាងសត្វទៅទៀត ស៊ីតែខ្លួនឯងសោះ ពិបាកដល់គេគ្រប់គ្នា –  ពិបាកណាស់ មនុស្សគ្មានបេះដូង –  ទម្លាប់អាក្រក់មួយ ដែលមិនអាចទទួលយកបាន –  អន់ចរឹតណាស់ បងលំបាកហើយ ព្រមទាំងនៅមាន comment នៅពាក្យធ្ងន់ៗជាច្រើនទៀត ចំពោះអ្នកពូកែចោលសម្រាមនៅទីនោះ៕

អានបន្ត

ក្រោយឃើញ Tommy យកចិត្តទុកដាក់ ថែទាំ សួស វីសា, ចែកា រំភើបជំនួស ក៏ស៊ែរវីដេអូនេះ ហើយភ្ជាប់សារខ្លីមួយថា…(មានវីដេអូ)

ម្សិលមិញនេះ នាថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២០ សួស វីសា ឃើញស្វាមីធ្វើរឿងមួយនេះ រំភើបចិត្តខ្លាំងពេក ក៏ដាច់ចិត្តបង្ហោះវីដេអូ  ហើយភ្ជាប់សារខ្លីមួយថា ៖ “យប់នេះសុំផុសស្វីតតិចហេីយចា៎ ព្រោះចង់លេីកទឹកចិត្តអ្នកម៉ាស្សាផ្ទាល់ខ្លួន យកចិត្តគាត់តិចព្រោះដេីម្បីអោយគាត់ម៉ាស់អោយរាល់ថ្ងៃនោះអី សំខាន់ព្រះនាងតូចខ្ញុំធាក់ម៉ាក់ៗអត់ឈប់សោះម៉ាយបេះដូង”។ ក្រោយឃើញវីដេអូនេះហើយ បានធ្វើឲ្យ ម៉ូលីកា ដែលជាអ្នកលក់ផលិតផលតាមហ្វេសប៊ុកដ៏ល្បីម្នាក់ បានស៊ែរ វីដេអូដ៏ផ្អែមល្ហែមមួយនេះ ព្រមទាំងភ្ជាប់សារខ្លីមួយថា “គេសំណាងណាស់”។ គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២​០ កន្លងផុតទៅ បងប្អូនក្នុងបណ្តាញសង្គមហ្វេសសប៊ុក ជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ ម៉ូលីកា ដែលជាអ្នកលក់ផលិតផលតាមហ្វេសប៊ុកដ៏ល្បីម្នាក់ បានបង្ហោះសារមួយថា ៖ “ខ្ញុំសំរេចចិត្តហើយ ថាលែងគ្នាជាមួយប្ដីរបស់ខ្ញុំ ហេតុផលពោះវា យកលុយខ្ញុំទៅដេកជាមួយស្រី អោយម្នាក់ 500$ ក៏ជាញើសឈាមខ្ញុំខំស្រែកជំទាល  Live ហើយបើចង់ឃើញមុខស្រីរបស់ប្ដីខ្ញុំ cmt មក ព្រោះមុខរបរស្រីហ្នឹងលក់ឡេដែរ”។ ដោយដឹងកំហុសរបស់ខ្លួន ដែលបានធ្វើខុសចំពោះភរិយាយ ជាទីស្រឡាញ់ នៅយប់មិញនេះ នាថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២០ ក្នុងខណៈពេល ចែកា កំពុងញុំាអីជុំគ្នាជាមួយក្រុមការងារ និងមិត្តភក្តិ។ ស្រាប់តែស្វាមីខ្លួន បានយកនំខេកដ៏ធំមួយមកជូន ដើម្បីជាការលុបលាងកំហុសដែលខ្លួនបានធ្វើខុស កាលពីពេលកន្លងទៅ ព្រមទាំងបានសន្យានូវពាក្យប៉ុន្មានម៉ាត់យ៉ាងខ្លីថា ៖ “នៅលើលោកនេះអ្នកណាក៏ធ្លាប់ធ្វើខុសដែរ ប៉ុន្តែបើចេះកែកំហុសហើយ កុំខុសជាលើកទី២ ទី៣ ទៀត, ប្តីសុំទោស ប្រពន្ធសំឡាញ់ ប្តីដឹងខុសហើយ ប្តីសន្យាថាឈប់មានស្រីទៀតហើយ…”។ តែ ចែកា ហាក់បង្ហាញអារម្មណ៍ មិនទាន់លើកលែងទោសឲ្យស្វាមីឡើយ៕

អានបន្ត

អស់ទាស់ ការក្មួយស្រីម្តង Love Riya លេងខ្លួនម៉ាអស់ដៃម៉ង ជាពិសេសកាបូបមាស ស្អាតប្លែក មើលទៅលេចធ្លោណាស់

Love Riya គឺជាស្ត្រី ដែលមានមុខមាត់ ស្រស់ស្អាត ទាក់ទាញ ហើយក៏ជាអ្នកជំនួញ ដ៏ជោគជ័យម្នាក់ផងដែរ ដោយមានការគាំទ្រខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន ស្ទើរមិនគួរឲ្យជឿ ។ Riya មិនត្រឹមតែពូកែរកស៊ីប៉ុណ្ណោះទេ ស្ត្រីរូបនេះ ក៏មានចិត្តធម៌ផងដែរ ដោយគេឃើញតែងតែធ្វើបុណ្យ និងដាក់ទានជូនអ្នកក្រីក្រជាហូរហែ។ ងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ Riya វិញម្តង ក៏មិនណយ ប៉ុន្មានដែរ ជាពិសេសនូវការតុបតែងខ្លួន អមជាមួយគ្រឿង​​អ​ល​ង្កា​រ​ ស្រស់ស្អាត ទាក់ភ្នែកខ្លាំងណាស់។ ជាក់ស្តែង កាលពីម្សិលមិញនេះ នាថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២០ Riya បានទៅចូលរួមក្នុង ពិធីមង្គលការ របស់ ក្មួយស្រី ជាមួយការតែងខ្លួន គួរឲ្យគយគន់ ក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ ពណ៌មាស ជាពិសេសនោះ មហាជនជាច្រើនមានការចាប់អារម្មណ៍ខ្លាំង ទៅនឹងកាបូបយូរដៃមាស របស់ Riya ពិតជាស្អាតប្លែក មើលទៅលេចធ្លោណាស់៕

អានបន្ត

ញាក់សាច់! តារា TikTok សុខា សុខា ឡើងកូដហើយ បងប្អូនអាចហៅគាត់ទៅ Live ជួយលក់អ្វីក៏បាន ដោយក្នុង១ម៉ោង គាត់គិតថ្លៃ….(មានវីដេអូ)

តារា TikTok ដ៏ល្បីម្នាក់ឈ្មោះ សុខា សុខា កំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនទូទៅ ។ សុខា មានអ្នកខ្លះពេញចិត្ត និងអ្នកមួយចំនួនទៀតមិនពេញចិត្ត ព្រោះកាលពីពេលកន្លងទៅតារា TikTok រូបនេះ តែងតែប្រើពាក្យសំដីមិនសមរម្យមួយចំនួន នៅក្នុងបណ្តាញសង្គម TikTok។ តែក្រោយមក សុខា បានកែប្រែច្រើនណាស់សឹងតែមិនគួរនូវពាក្យសំដីទាំងនោះ រហូតដល់ថ្នាក់ធ្វើឲ្យ ម្ចាស់ហាងកែសម្ផស្សមួយកន្លែង សុខចិត្តជួយកែសម្ផស្សឲ្យ សុខា ដោយឥតគិតថ្លៃ ហើយម្ចាស់ហាងនេះ ក៏បានទិញម៉ូតូScoopy ១គ្រឿងដ៏ស្រស់ស្អាតឲ្យទៀត។ មុនកែសម្ផស្ស គេឃើញ តារា TikTok រូបនេះ បានទៅញុាំអីនៅហាងមួយកន្លែង ក្នុងនោះអ្វីដែលបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងនោះ ក្រោយ សុខា បានប្រកាសជាផ្លូវការថា បើសិនបងប្អូនណាត្រូវការរូបគាត់ឲ្យទៅ Live ជួយលក់ ផលិតផលផ្សេងៗ គាត់ទៅបានទាំងអស់ ដោយគាត់គិតថ្លៃ ក្នុង១ម៉ោង ៥០ដុល្លារ ហើយគាត់ធានាថាពិតជាលក់ដាច់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោម ចាប់ពីនាទី ទី 22:54 ទៅ ៖

អានបន្ត