អីយ៉ា ចំថ្ងៃខួបកំណើត ពេជ្រ សោភា, ឱក សុគន្ធកញ្ញា ជូនពរឡើងម៉ាអេមម៉ង ថា…(មានវីដេអូ)

នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ នេះ ចំថ្ងៃខួបកំណើត តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស គឺ ពេជ្រ សោភា។ ក្នុងនោះផងដែរ គេឃើញ អ្នកគាំទ្រ និងមិត្តរួមអាជីពជាច្រើន បានបង្ហោះសារជូនពរ សោភា យ៉ាងច្រើនស្ទើរមិនគួរឲ្យជឿ នេះក៏ដោយសារតែការស្រឡាញ់ និងចូលចិត្ត ហើយមានអ្នកខ្លះទៀតក៏បានរៀបចំពិធីជូនផងដែរ។ រឹតតែពិសេសថែមទៀតនោះ នៅមុននេះបន្តិច គេឃើញ តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពមួយសន្លឹកដែលថតជាមួយ ពេជ្រ សោភា អមជាមួយពាក្យជូនពរដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖ “មិនសូវ​មានរូប ជាមួយគ្នា​ទេ.. លើកក្រោយ​ ពេលជួបគ្នា ត្រូវថតរូបឲ្យបានច្រើនៗ តែថ្ងៃនេះចង់និយាយថា រីករាយ​ថ្ងៃកំណើត​ឯង.. ជូន​ពរ​ឯង មានសុខភាពល្អ ការងារ​កាន់​តែ​រីក​ចម្រើន​ មុខរបរ​ជោគជ័យ​ លុយហូរចូលដូចទឹក ហើយសម្រស់វិញ មិនបាច់និយាយដឹងតែស្អាតជាអមតៈ​”៕

អានបន្ត

ពិតជាកម្របានឃើញណាស់! នេះហើយគឺជា ផ្ទះចាស់ ដែលលោកតា ស៊ីន ស៊ីសាមុត ធ្លាប់បានរស់នៅ និង ដើមមៀន ដែលលោកតា បានដាំផ្ទាល់ដៃ ដែលមានអាយុកាលជិត…

នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឆ្លៀតឱកាសអញ្ជើញ ចូលសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់លោកតា ស៊ីន ស៊ីសាមុត អធិរាជសំឡេងមាស និងបានពិនិត្យមើលផ្ទះចាស់ ដែលលោកតាធ្លាប់បានរស់នៅ និងដើមមៀន ដែលលោកតាបានដាំមានអាយុជិត១០០ឆ្នាំ ឋិតនៅក្នុងខេត្តស្ទឹងត្រែង។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុក “ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT” បានបញ្ជាក់ប្រាប់បន្ថែមថា ៖ “បន្ទាប់ពីដំណើរចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរីរួចមក នារសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឆ្លៀតឱកាសអញ្ជើញ ចូលសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់លោកតា ស៊ីន ស៊ីសាមុត អធិរាជសំឡេងមាស និងបានពិនិត្យមើលផ្ទះចាស់ ដែលលោកតាធ្លាប់បានរស់នៅ និងដើមមៀន ដែលលោកតាបានដាំមានអាយុជិត១០០ឆ្នាំ ឋិតនៅក្នុងខេត្តស្ទឹងត្រែង។ នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បាននាំយកនូវកន្ត្រក់ផ្លែឈើ និងថវិកាមួយចំនួនជួនដល់លោកយាយ សម្រាប់ជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃបានមួយចំណែកផងដែរ។ សូមជម្រាបជូនថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្រោមគំនិតផ្តួចផ្តើម របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិកម្មសិទ្ធិបញ្ញា បានដឹកនាំរៀបចំកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ក្រោមចំណងជើងថា៖ “ពេលវេលាដែលត្រូវតបស្នង – វិភាគទានចំពោះ អធិរាជសំឡេង មាស លោក ស៊ីន ស៊ីសាមុត” និងបានរៃអង្គាសថវិកាដើម្បីជួលដល់ក្រុមគ្រួសារលោកយាយ។ ថវិកាដែលទទួលបានពីសប្បុរសជន…

អានបន្ត

គ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ តារាចម្រៀង មាស សុខសោភា ប្រកាសថា “ថ្ងៃនេះ គឺជាថ្ងៃដ៏តានតឹងមួយ របស់នាងខ្ញុំ ដែលនាងខ្ញុំ ត្រូវចាកចេញពីផលិតកម្ម Town…”

នៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញ តារាចម្រៀង ដែលសម្លេងផ្អែមស្រទន់ មាស សុខសោភា បានប្រកាសនូវដំណឹងមួយ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយរូបគាត់ បានប្រកាសថា បានចាកចេញពីផលិតកម្ម Town នៅថ្ងៃនេះហើយ។ តារាចម្រៀងដ៏ល្បីរូបនេះ បានបញ្ជាក់បន្ថែមនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ “ថ្ងៃនេះគឺជាថ្ងៃដ៏តានតឹងមួយរបស់នាងខ្ញុំ ដែលនាងខ្ញុំត្រូវចាកចេញពីផលិតកម្ម Town។ អរគុណដល់បងប្រុស បងស្រីដែលបានមើលថែប្អូន រយៈពេល ៩ឆ្នាំនេះ អនុស្សារីយ៍ និងអំពើរល្អរបស់បងទាំងពីរ នៅតែស្ថិតក្នុងបេះដូងរបស់ប្អូនជានិច្ច។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំក៏សូមអរគុណដល់បណ្តាផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសដល់នាងខ្ញុំនាពេលកន្លងមក ទន្ទឹមនឹងនេះនាងខ្ញុំក៏សូមស្វាគមន៍ជាថ្មីសម្រាប់ការសហការផលិតបទចម្រៀង ពីបណ្តាផលិតកម្មទាំងអស់ដូចគ្នា។ អរគុណដល់បងប្អូនទាំងអស់ដែលតែងតែគាំទ្រនាងខ្ញុំ ហើយដរាបណាបងប្អូននៅតែគាំទ្រ និងស្រលាញ់នាងខ្ញុំ នោះនាងខ្ញុំក៏តែបន្តខិតខំប្រឹងប្រែងផលិតនូវបទចម្រៀងថ្មីៗ ដើម្បីបងប្អូនទាំងអស់គ្នាជានិច្ច។”៕

អានបន្ត

ចែកា កំពុងតែពិបាកចិត្តផង ស្រាប់តែ យាយស្រួយ ចេញមកបាញ់លេង ប៉ុន្មានម៉ាត់នេះ សើចចុកពោះ ដោយដាក់ចំៗថា… (មានវីដេអូ)

អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាស្គាល់ ចែកា ច្បាស់ជាក់ជាមិនខាន ដោយរូបគាត់កំពុងតែពិបាកចិត្តខ្លាំង ទាក់ទងស្វាមីលួចលាក់មានស្រីខាងក្រៅ ខណៈខ្លួនកំពុងមានផ្ទៃពោះថែមទៀតផង។ ព្រោះតែខឹងស្វាមីខ្លាំងពេក ចែកកា ក៏បានប្រកាសក្នុងហ្វេសប៊ុកខ្លួន កាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២​០ កន្លងផុតទៅថ្មីៗនេះថា ៖ “ខ្ញុំសំរេចចិត្តហើយ ថាលែងគ្នាជាមួយប្ដីរបស់ខ្ញុំ ហេតុផលពោះវា យកលុយខ្ញុំទៅដេកជាមួយស្រី អោយម្នាក់ 500$ ក៏ជាញើសឈាមខ្ញុំខំស្រែកជំទាល  Live ហើយបើចង់ឃើញមុខស្រីរបស់ប្ដីខ្ញុំ cmt មក ព្រោះមុខរបរស្រីហ្នឹងលក់ឡេដែរ”។ ដោយដឹងកំហុសរបស់ខ្លួន ដែលបានធ្វើខុសចំពោះភរិយាយ ជាទីស្រឡាញ់ នៅយប់ ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២០ ក្នុងខណៈពេល ចែកា កំពុងញុំាអីជុំគ្នាជាមួយក្រុមការងារ និងមិត្តភក្តិ ស្រាប់តែស្វាមីខ្លួន បានយកនំខេកដ៏ធំមួយមកជូន ដើម្បីជាការលុបលាងកំហុសដែលខ្លួនបានធ្វើខុស កាលពីពេលកន្លងទៅ ព្រមទាំងបានសន្យានូវពាក្យប៉ុន្មានម៉ាត់យ៉ាងខ្លីថា ៖ “នៅលើលោកនេះអ្នកណាក៏ធ្លាប់ធ្វើខុសដែរ ប៉ុន្តែបើចេះកែកំហុសហើយ កុំខុសជាលើកទី២ ទី៣ ទៀត, ប្តីសុំទោស ប្រពន្ធសំឡាញ់ ប្តីដឹងខុសហើយ ប្តីសន្យាថាឈប់មានស្រីទៀតហើយ…”។ តែ ចែកា ហាក់បង្ហាញអារម្មណ៍ មិនទាន់លើកលែងទោសឲ្យស្វាមីឡើយ។ ក្នុងនោះផងដែរ ដោយសារតែដឹងរឿងរ៉ាវ ខ្លះៗរបស់ ចែកា គេឃើញ យាយស្រួយ បានធ្វើការ Live វីដេអូកាលពីម្សិលមិញនេះ បាញ់ចែកា ចំៗ នូវពាក្យលេងសើចប៉ុន្មានម៉ាត់ ធ្វើឲ្យគ្រប់គ្នាសើចចុកពោះ ជាពិសេសសូម្បីតែ ចែកា ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ក្រោយឃើញវីដេអូរបស់ យាយស្រួយ ផងដែរ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ​៖

អានបន្ត

ទីបំផុត រឿង “សុខាចង់ស្គាល់ភ្នំពេញ” ចេញផ្សាយហើយ, សុខា ប៉ះជាមួយ ម៉ាដូណា សើចចុកពោះ (មានវីដេអូ)

សុខា សុខា ជា តារា TikTok ដ៏ល្បីឈ្មោះម្នាក់ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនទូទៅ ។ សុខា មានអ្នកខ្លះពេញចិត្ត និងអ្នកមួយចំនួនទៀតមិនពេញចិត្ត ព្រោះកាលពីពេលកន្លងទៅតារា TikTok រូបនេះ តែងតែប្រើពាក្យសំដីមិនសមរម្យមួយចំនួន នៅក្នុងបណ្តាញសង្គម TikTok។ ដោយក្តីអាណិតស្រឡាញ់ ក្រោយឃើញ សុខា បានកែប្រែនូវពាក្យសំដីកន្លងទៅ ព្រមទាំងបានដឹងរឿងរ៉ាវខ្លះៗទាក់ទង សុខា ម្ចាស់ហាងកែសម្ផស្សមួយកន្លែង បានសុខចិត្តជួយកែសម្ផស្សឲ្យ សុខា ដោយឥតគិតថ្លៃ ហើយម្ចាស់ហាងនេះ ក៏បានទិញម៉ូតូScoopy ១គ្រឿងដ៏ស្រស់ស្អាតឲ្យទៀត។   មុនកែសម្ផស្ស គេឃើញ តារា TikTok រូបនេះ ត្រូវបានលោក អុឹម ជីវ៉ា បានហៅមកសម្តែងរឿងអប់រំខ្លីមួយ។ ទីបំផុត រឿង “សុខាចង់ស្គាល់ភ្នំពេញ” បានចេញផ្សាយផ្លូវការ នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ នេះហើយ ដែលជាការដឹកនាំ សម្តែងដោយ លោក អុឹម ជីវ៉ា ថែមទៀតផង។ តោះដើម្បីជ្រាប កាន់តែច្បាស់ ថារឿងនេះល្អមើលយ៉ាងណានោះ ទៅទស្សនាទាំងអស់គ្នា តាមរយៈ Link ខាងក្រោមនេះ ៖ សូមទស្សនាវីដេអូ តាមរយៈ Link ខាងក្រោមនេះ https://www.facebook.com/watch/?v=188591825801856

អានបន្ត

ក្តុកក្តួល!!! ពេជ្រ សោភា និយាយទាំងរំជួលចិត្តថា “ថ្ងៃនេះជាថ្ងៃដែលម្តាយខ្ញុំបានផ្តល់ជីវិតអោយខ្ញុំ ហើយក៏ថ្ងៃដែលម៉ែពិបាកបំផុត ពុកម៉ែខ្ញុំជាកូនអ្នកក្រ ក្រដល់ហៅមិនឮ តែខ្ញុំមិនដែលអន់ចិត្តទេដែលកើតមកជាកូនពុកម៉ែ តែព្រោះតែភាពក្រនេះហើយទើប…”

ពេជ្រ សោភា គឺជាតារាចម្រៀងដ៏ល្បីមួយរូប នៅតែឋិតនៅក្នុងបេះដូងអ្នកស្តាប់មិនចេះតិចអ្នកទេ មកទល់ពេលនេះ តាមរយៈចម្រៀងដ៏ពីរោះៗកន្លងមក ទាំងបទថ្មី និងបទចាស់ផងដែរ កាន់តែស្តាប់ កាន់តែជាប់ចិត្ត។ ចំណែកនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ នេះ គឺចំថ្ងៃកំណើតរបស់តារារូបនេះ ក្នុងនោះ គេឃើញ សោភា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក កាលពីនៅក្មេង ឈរថតជាមួយឪពុកម្តាយរបស់ខ្លួន ព្រមទាំងភ្ជាប់សារដ៏រំជួលចិត្តមួយថា ៖ “ថ្ងៃនេះជាថ្ងៃដែលម្តាយខ្ញុំបានផ្តល់ជីវិតអោយខ្ញុំ ហើយក៏ថ្ងៃដែលម៉ែពិបាកបំផុត ពុកម៉ែខ្ញុំជាកូនអ្នកក្រ ក្រដល់ហៅមិនឮ តែខ្ញុំមិនដែលអន់ចិត្តទេដែលកើតមកជាកូនពុកម៉ែ តែព្រោះតែភាពក្រនេះហើយទើបគ្រួសារខំរក មេរៀនជីវិតត្រូវខំ ដើម្បីគ្រួសារយើង ព្រោះតែយើងក្រ អគុណរពុក អរគុណរម៉ែដែលបង្រៀនកូនអោយចេះរឹងមាំ”៕

អានបន្ត