ក្តៅៗ! ពេលនេះសមត្ថកិច្ច បាននឹងកំពុងធ្វេីការសួរចម្លេីយម្ចាស់ហាងដែលយកចា​​នគ​ប់ និងទា​​ត់ធា​​ក់បុគ្គលិក បណ្តាលឲ្យរ​ងរ​បួ​ស និងបានក៏សាងសំណុំរឿងបញ្ជូនទៅ…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ” បានប្រាប់ឲ្យដឹងថា ពេលនេះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បាននឹងកំពុងធ្វេីការសួរចម្លេីយម្ចាស់ហាងដែលជាជនប​ង្កហឹ​ង្សា និងបានក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។ ហ្វេសប៊ុកដដែលបានបញ្ជាក់បន្ថែមថា “សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករ​ណីប​ង្កហឹ​ង្សាកាលពីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២៣:៣០នាទីយប់ បុរសម្នាក់ឈ្មោះ កាន់ វុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរម្ចាស់ហាងធារ៉ា ស្ថិតនៅផ្ទះលេខ៧៨ ផ្លូវលេខ១០៨ សង្កាត់វត្តភ្នំ ដែលបានប​ង្កហឹ​ង្សាលេីបុគ្គលិករបស់ខ្លួនត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រៀបចំសំណុំឯកសារបញ្ជូនទៅតុលាការ បន្ទាប់ពីទទួលបានព័ត៌មាន និងបានឃេីញវីដេអូខ្លីបរយ:ពេល ៣នាទី អំពីករណីម្ចាស់ភោជនីយ៍ដ្ឋានមួយឈ្មោះ ធារ៉ា មានជ​ម្លោះជាមួយភរិយា ឃេីញដូច្នេះបុគ្គលិកក៏បានជួយចូលឃាត់ ក្នុងពេលនោះបុរសជាប្តីដែលជាម្ចាស់ហាងបានប្រើអំ​ពើហឹ​ង្សាយកចា​នគ​ប់ និងទា​​ត់ធា​​ក់បុគ្គលិក បណ្តាលឲ្យរងរ​បួស ចំពោះហេតុការណ៍នេះកើតឡើងតាំងពីយប់ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ២៣:៣០នាទីយប់ នៅចំណុចផ្លូវលេខ ១០៨ កែង៥១ សង្កាត់វត្តភ្នំ ប៉ុន្តែជ​នរ​ងគ្រោះជាបុគ្គលិកពុំបានមកដាក់ពាក្យបន្តឹងនៅប៉ុស្តិ៍រដ្ឋបាលនោះទេ លុះមកដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៣:៣០នាទី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សបានទទួលព័ត៌មានអំ​ពីក​រ​ណីប​ង្កហឹ​ង្សានេះ ភ្លាមនោះក៏បានទាក់ទងទៅលោកនាយប៉ុស្តិ៍ចាត់វិធានការភ្លាមៗដោយលោកនាយប៉ុស្តិ៍បានធ្វេីការកោះហៅជ​នប​ង្កឲ្យចូ​លខ្លួនដេីម្បីធ្វេីការសាកសួរទាក់ទងនឹងករណីប​​ង្កអំ​​ពេីហឹ​ង្សានេះ ។ ពេលនេះសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បាននឹងកំពុងធ្វេីការសួរចម្លេីយម្ចាស់ហាងដែលជាជ​នប​ង្កហឹ​ង្សា និងបានក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕”៕

អានបន្ត

ទីបំផុត កញ្ញា បរ៉ាម៉ី ចេញមុខ បំភ្លឺការពិតរឿងបទ “កណ្តៀវអូនស្រួយ” និងសុំទោសជាសាធារណៈ ហើយ (មានវីដេអូ)

ថ្មីៗនេះ ប្រិយមិត្តជាច្រើន ពិតជាបានជ្រាបរួចមកហើយ នូវបទចម្រៀងមួយបទ ក្រោមចំណងជើងថា “កណ្តៀវអូនស្រួយ”។ ចេញមិនទាន់បានប៉ុន្មានផង បទនេះត្រូវបានមហាជនជាច្រើនធ្វើការរិះគន់យ៉ាងចាស់ដៃ។ លុះដល់ព្រឹមមិញនេះ នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោះហៅម្ចាស់បទ “កណ្តៀវអូនស្រួយ” កញ្ញា បរ៉ាម៉ី និងអ្នកនិពន្ធ ឈ្មោះ អ៊ិច ចន្ថា ដែលបាននិពន្ធបទ “កណ្តៀវអូនស្រួយ” និងបទ “ស្រណោះអង្រែ” ដើម្បីទទួលបានការណែនាំពីមន្រ្តីក្រសួងវប្បធម៌ បន្ទាប់ពីបទចម្រៀងពោរពេញដោយអត្ថន័យប៉ះពាល់ដល់សីលធម៌សង្គម។ ការកោះហៅយកមកណែនាំអប់រំនេះបន្ទាប់ពីបទចម្រៀង “កណ្តៀវអូនស្រួយ” បានបង្កប់អត្ថន័យធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់វប្បធម៌ខ្មែរ។ យ៉ាងណាមិញបន្ទាប់ពីរងការរិះគន់បទ ចម្រៀងមួយបទនេះក៏ត្រូវបានលុបចេញពី YOUTUBE ហើយកាលពីម្សិលមិញ។ ក្នុងនោះផងដែរអ្នកនិពន្ធឈ្មោះ អ៊ិច ចន្ថា ក៏បានទទួលស្គាល់កំហុសនិងបានសរសេរកិច្ចសន្យាថានឹងមិននិពន្ធបទចម្រៀងដែលបង្កឱ្យមានការប៉ះពាល់ដល់វប្បធម៌សង្គមជាតិតទៅទៀតទេ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០ នេះ គេឃើញ ក្រុមការងារ តារាញូស៍ បានធ្វើកិច្ចសម្ភាសន៍មួយជាមួយ កញ្ញា បរ៉ាម៉ី។ បរ៉ាម៉ី ដែលមានវ័យទើប១៨ឆ្នាំ នេះ ក៏បានបំភ្លឺការពិតរឿងបទ ​​​”កណ្តៀវអូនស្រួយ” និងចេញមុខសុំទោសជាសាធារណៈផងដែរ។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាកិច្ចសម្ភាសន៍នេះទាំងអស់គ្នា ៖

អានបន្ត

ញាក់សាច់ ! ភ្លៀងធ្លាក់មួយមេធំ លាយឡំខ្យល់ក​ន្ត្រាក់ ប​ណ្តាលឱ្យបា​ក់រ​លំ ដើ​មឈើមួយដើម ស​ង្ក​ត់លើរថយន្ត ប្រជាពលរដ្ឋ កំពុងធ្វើដំណើរ នៅមុខផ្សារសូរិយាម៉ល…

នារសៀល ថៃ្ងទី ១០ ខែមិថុនា ឆ្នាំ ២០២០ គេឃើញមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ នៅគ្រប់ខណ្ឌ ក្នុងរាជធានីភ្នំពេញ។ ក្នុងនោះផងដែរ នៅមុននេះបន្តិច នាថ្ងៃដដែលនេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ BTV Cambodia បានប្រាប់ឲ្យដឹងថា ៖ “មុននេះបន្តិច ពេលភ្លៀងមួយមេធំ លាយឡំខ្យ​ល់កន្ត្រា​ក់ ប​ណ្តាលឱ្យបាក់រលំដើ​មឈើមួ​យដើ​មស​ង្ក​ត់លើរថយន្តប្រជាពលរដ្ឋ កំពុងធ្វើដំណើរ នៅមុខផ្សារសូរិយាម៉ល តាមបណ្តោយវិថីត្រសក់ផ្អែម កែងវិថី១៥៧ បណ្តាលឱ្យ​ខូ​ចខា​តផ្នែកខាងមុខ តែមិនមានគ្រោះថ្នាក់ដល់អ្នកជិះឡើយ។”៕

អានបន្ត

មើលវីដេអូនេះហើយ បានដឹងថា ស្វាមី ថៅកែហាងពេជ្រ យកចិត្តទុកដាក់ និងស្រឡាញ់កូន ខ្លាំងប៉ុណ្ណា, ឃើញហើយរំភើបជំនួស (មានវីដេអូ)

លោកស្រី ទ្រី ដាណា គឺថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយទៀត ដែលកំពុងទទួលបានជោគជ័យខ្លាំង គួរឲ្យកត់សំគាល់ ហើយនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះ ហាងពេជ្រថ្មី របស់លោកស្រី នឹងបើកសម្ពោធជាផ្លូវការហើយ ក្រោយមានការគាំទ្រខ្លាំង ពីសំណាក់អតិថិជនរបស់ខ្លួន។ ក្រៅពីមុខជំនួញ លោកស្រី ត្រូវបានគេមើលឃើញថា ជាមនុស្សម្នាក់ស្អាត និងមានចិត្តសប្បុរសធម៌ខ្លាំងណាស់ តាមរយៈទង្វើរដែលលោកស្រី បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។ ក្នុងនោះផងដែរ បើទោះជាលោកស្រី រវល់ ក្នុងកិច្ចការមុខជំនួញខ្លាំងយ៉ាងណាក៏ដោយ ក៏លោកស្រី និងស្វាមី តែងតែនាំគ្នា ទៅលំហែកាយ បង្ហាញភាពផ្អែមល្ហែម នៅតាមដំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា ព្រមទាំងបានផ្តិតយករូបភាពស្អាតៗ ជាច្រើនសន្លឹក ដែលថត ជាមួយស្វាមី មកបង្ហាញប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុក ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០ ថៅកែហាងពេជ្រ រូបនេះ បានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយ បង្ហាញពីសកម្មភាពស្វាមីរបស់ខ្លួន ដែលមានការយកចិត្តទុកដាក់ និងស្រឡាញ់កូនខ្លាំងណាស់ ឃើញហើយ ធ្វើឲ្យគ្រប់គ្នារំភើបជំនួស។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ស្តាប់ឡើងព្រឺរោម! ចំថ្ងៃខួបកំណើត អូនហ្វា, តារាចម្រៀង អនុស្សាវរីយ៍ ដាក់មួយបទនេះ “ទីមោង” ពីរោះណាស់លោកអើយ (មានវីដេអូ)

កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ តារាសម្តែង ដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ប៊ែលឡា ហៅអូនហ្វា បានរៀបចំពិធីខួបកំណើតរបស់ខ្លួនជាលក្ខណៈគ្រួសារ មើលទៅសាមញ្ញមែន តែសប្បាយខ្លាំងណាស់។ កម្មវិធីវិធីនេះ មានការចូលរួមពីសំណាក់តារាល្បីៗដូចជា លោក ចឺម, នាយក្រូច, តារាចម្រៀង លោក អនុស្សាវរីយ៍ និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។ ក្នុងនោះផងដែរ អ្វីដែលរឹតតែធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ថែមទៀតនោះ គេឃើញតារាចម្រៀង លោក អនុស្សាវរីយ៍ បានបកស្រាយចម្រៀង២បទ គឺបទទី១ ក្រោមចំណងជើងថា “រំដួលក្រចេះ” និងបទទី២ “ទីមោង”។ ក្រោយស្តាប់ចប់ធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់ថា ពិតជាពីរោះខ្លាំងណាស់ ស្តាប់ឡើងព្រឹរោមតែម្តង។ តោះកុំឲ្យខាតពេលយូរ សូមទៅទស្សនាទាំងអស់គ្នា ៖

អានបន្ត

រំភើបជំនួស! ទីបំផុត ស្ពានចូលផ្ទះ លោក បេន ដែលឆេះថ្ងៃមុន ឥឡូវនេះត្រូវបានសាងសង់ថ្មី រួចហើយ

ប្រិយមិត្តជាច្រើន ពិតជាបានជ្រាបរួចមកហើយ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០ កន្លងផុតទៅ គេប្រទះឃើញរឿង ដ៏គួរឲ្យស​​ង្វេគមួយ បានកើតឡើងចំពោះលោក បេន ទៀត ហើយ។ ក្នុងនោះ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “ចាន់ទី សុធី” បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ស្ពានចូលផ្ទះ Ben មកពីសៀមរាប និងព្រះវិហារ​ គេដុ​តអស់ទាំងពីរហើយ”។ ក្រោយឃើញបែបនេះ គេឃើញបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន កើតក្តីអាណិត លោក បេន ខ្លោចចិត្ត មិនគួរណាជួបរឿងបែបនេះសោះ។ ក្នុងនោះ ក៏មានសប្បុរសជនជាច្រើនបានទៅសួរសុខទុក្ខ លោកបេន ដល់ផ្ទះ ព្រមទាំងបាននាំយក នូវស្បៀងអាហារមួយចំនួន រួមថវិកាជាច្រើន ទៅផ្តល់ជូនផងដែរ។ ចំណែកនៅនៅមុននេះបន្តិច នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញលោក តាន់ គឹមសួរ បានបង្ហោះរូបភាពជាច្រើនសន្លឹក នូវទិដ្ឋភាពនៃស្ពាននេះ ព្រមទាំងភ្ជាប់សារដ៏រំភើបមួយថា “មកដល់ហើយ ចង់ជំរាបពុកម៉ែបងប្អូនថា ស្ពានដែលឆេះថ្ងៃមុន ឥឡូវនេះត្រូវបានសាងសង់ថ្មីរួចរាល់ហើយ”៕

អានបន្ត

ទីបំផុត តារា TikTok សុខា ចេញមុខសុំទោស ម្ចាស់ហាងកែសម្ផស្ស ហើយ ដែលខ្លួនបាននិយាយពាក្យមិនពិត កាលពីពេលថ្មីៗនេះ ដោយបញ្ជាក់យ៉ាងខ្លីថា…(មានវីដេអូ)

កាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ម្ចាស់ហាងកែសម្ផស្សមួយកន្លែង បានសុខចិត្តជួយកែសម្ផស្សឲ្យ សុខា ដោយឥតគិតថ្លៃ ហើយម្ចាស់ហាងនេះ ពិតជាមានចិត្តល្អខ្លាំងណាស់ ថែមទាំងបានទិញម៉ូតូScoopy ១គ្រឿងដ៏ស្រស់ស្អាតឲ្យទៀត នេះក៏ព្រោះតែអាណិតស្រឡាញ់ តារា TikTok រូបនេះ។ លុះមកដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ ម្សិលមិញនេះ ស្រាប់តែបែកធ្លាយវីដេអូមួយ ដោយ តារា TikTok រូបនេះ និយាយពាក្យមួយចំនួន ទាក់ទង ហាងកែសម្ផស្សនេះ ដល់ថ្នាក់ធ្វើឲ្យម្ចាស់ហាងខឹងយ៉ាងខ្លាំង មិនគួរណា សុខា និយាយពាក្យបែបនេះទាល់តែសោះ។ នៅថ្ងៃដដែលនេះ ដោយសារតែដឹងនូវកំហុសដែលខ្លួនបាននិយាយនូវពាក្យមិនពិតមួយចំនួន តារា TikTok សុខា សុខា បានចេញវីដេអូ Live សុំទោសម្ចាស់ហាងកែសម្ផស្ស នេះ ជាសាធារណៈហើយ ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ព្រោះតែជួយមនុស្សខុស លោក អុឹម ជីវ៉ា ឈឺចាប់ខ្លាំងណាស់ ដល់ថ្នាក់បង្ហោះសារ ដ៏ចាក់ដោតចំៗថា…

នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០ លោក អុឹម ជីវ៉ា បានបង្ហោះសារមួយ បង្ហាញពីការឈឺចាប់ជាខ្លាំង ក្រោយពីបានជួយមនុស្សម្នាក់ខុស អ្នកនោះប្រហែលជាមហាជនបានស្គាល់ហើយមើលទៅ។ លោក អុឹម ជីវ៉ា ក៏បានបង្ហោះសារដ៏ចាក់ដោតចំៗថា ៖ “សត្វក្រពើ សត្វតិរិច្ឆាន សត្វអសិរិពិស ទោះបីខំលើកតម្កើង ដុសលៀងវាអោយផុតពីជាតិជាសត្វឬចង់ចិញ្ចឹមវាអោយចូលក្នុងសង្គម ដ៏សុីវិល័យក៏វានៅតែមិនអាចកែចេញពីសារធាតុជាសត្វបានដដែរ ! ព្រោះចរឹតសត្វក្រពើ មិនអាចមកដេកលើពូកជាមួយមនុស្សបានទេ ! មិនខុសពីមនុស្សទេ មនុស្សដែលខ្ញុំជួយបាន ខ្ញុំជួយ និងអោយអស់ពីលទ្ធភាព តែបើគេមិនចេះកែ មិនចេះជួយខ្លួនឯង ខ្ញុំក៏មិនអាចមិនជួយបន្តទៀតបានទេ..! ខ្ញុំមិនស្តាយលុយទេ តែខ្ញុំស្តាយពេលវេលា ស្តាយទឹកចិត្ត ដែលខំលះបង់ធ្វើគ្រប់បែបយ៉ាង តែមិនអីទេ ចាប់ថាបាបកម្មដែលពីជាតិមុនខ្ញុំជំពាក់គេ ជាតិនេះខ្ញុំសងវិញហើយ.! អ្នកដឹងបានដឹង ថាខំហត់ និងចាប់និងឈឺចិត្តប៉ុណ្ណា ដែលខំជួយមនុស្សហើយបែរជាបានទទួលកំហុសមកវិញ តែខ្ញុំមិនខឹងបងប្អូនដែលជេរខ្ញុំទេ ..! ហើយក៏ទុកថាជាបទពិសោធន៌នៃមេរៀនជីវិតខ្ញុំចុះ។ លើក្បាលមានមេឃ ក្រោមជើងជាន់ដី អំពើល្អអាក្រក់មិនអាចច្របាច់បញ្ចូលគ្នាបានទេ អំពើល្អមិនសាបសូន្យ ។”៕

អានបន្ត