គួរឲ្យអាណិតណាស់! នៅសុខៗ ស្រាប់តែ លោក អុឹម ជីវ៉ា បង្ហោះសារទាំងរំជួលចិត្តថា “ខ្ញុំសុំទោសគ្រប់បែបយ៉ាង ដែលខ្ញុំជួយមនុស្សខុស បងប្អូន Facebook ណាចង់ជេរខ្ញុំ ដៀលខ្ញុំ ខ្ញុំទទួលទាំងអស់ ខ្ញុំមិនខឹងទេ ពេលនេះខ្ញុំបាក់កម្លាំងចិត្ត និងហត់ផ្លូវកាយផ្លូវចិត្តណាស់…” (មានវីដេអូ)

នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ បងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនពិតជាបានជ្រាបរួចមកហើយ នូវទាស់ពាក្យសំដីដាក់គ្នាដ៏ខ្លាំងមួយ រវាង លោក អុឹម ជីវ៉ា និងតារា TikTok សុខា ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែលនេះ លោក អុឹម ជីវ៉ា បានបង្ហោះសារមួយទៀត បង្ហាញពីការ បាក់កម្លាំងចិត្ត យ៉ាងខ្លាំង លោកបានភ្ជាប់សារដ៏គួរឲ្យអាណិតមួយថា៖ “មួយជីវិតខ្ញុំ សាងតែអំពើល្អទេ ហើយក៏មិនដែលចង់តោង ឬចង់បានសុីកម្លាំងញើ​សឈា​ម ឬចង់បានផលប្រយោជន៍ពីអ្នកណាមួយឡើយ ខ្ញុំជួយអ្នកណាក៏ដោយ គឺជួយចេញពីចិត្ត ដោយភាពស្មោះត្រង់បរិសុទ្ធ មនុស្សកើតមកសំរាប់ស្លា​ប់ទៅវិញ ពេលនៅមានជីវិត កុំលោ​ភល​ន់ កុំច្រណែ​នឈ្នា​នីសអ្នកដទៃ កុំបំ​បែកបំ​បា​ក់ កា​ប់ស​ម្លា​ប់អ្នកណា អោយគេឈឹ​ចា​ប់ ដើម្បីផលប្រយោជន៍ខ្លួនឯង ! ខ្ញុំជឿជាក់លើអំពើល្អរបស់ខ្ញុំ អំពើល្អមិនសាបសូន្យឡើយ ។ ជួយផ្តល់កម្លាំងទឹកចិត្តអោយខ្ញុំផង ខ្ញុំសុំទោសគ្រប់បែបយ៉ាង ដែលខ្ញុំជួយមនុស្សខុស បងប្អូន Facebook ណាចង់ជេរខ្ញុំ ដៀលខ្ញុំ ខ្ញុំទទួលទាំងអស់ ខ្ញុំមិនខឹងទេ បងប្អូនដៀលជេរខ្ញុំមកចុះ ខ្ញុំសុំទោសបងប្អូនមិត្ត Facebook ពេលនេះខ្ញុំបា​ក់ក​ម្លាំងចិត្ត និងហត់ផ្លូវកាយ ផ្លូវចិត្តណាស់ ខ្ញុំសុំទោសបងប្អូនFacebook ទាំងអស់គ្នា។ សូមបងប្អូនទទួលការរាប់អានពីខ្ញុំផង ដោយក្តីគោរពស្រលាញ់អំពីខ្ញុំបាទៈ អុឹម ជីវ៉ា”៕

អានបន្ត

អីយ៉ា ស្ងាត់ៗ ឆលី អាយុ៧ខែបាត់, បានទៅដល់កន្លែងធ្វើការ Daddy មើលទៅមុខញញឹមស្រស់ស្រាយ គួរឲ្យគ្រឺតដល់ហើយ

ក្រោយរៀបការ តារាចម្រៀង​ ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី បានទទួលកាដូពិសេសមួយ គឺ អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ដែលជាកូនប្រុសសំណព្វចិត្តរបស់ខ្លួន បានកើតនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កាលពីពេលកន្លងទៅ។ រឹតតែពិសេសជាងនេះទៅទៀតនោះ កូនប្រុស តារាចម្រៀងរូបនេះ មានមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ មិនត្រឹមតែប៉ុណ្ណោះទេ អុឹង បញ្ញាបុត្រ មានថ្ពាល់ខួច កាត់ដូចឪពុកថែមទៀតផង។ មកដល់ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ នេះ ឆលី អាយុបាន ៧ខែហើយ មើលទៅមុខមាត់ញញឹមស្រស់ស្រាយ គួរឲ្យខ្នាញ់ដល់ហើយ។ លោក អ៊ឹង សុខលី ដែលត្រូវជាស្វាមី ឱក សុគន្ធកញ្ញា បានថតជាមួយ កូនប្រុសរបស់ខ្លួន ប៉ុន្មានសន្លឹក ពិតទាក់ទាញជាខ្លាំង។ ក្នុងនោះ គេឃើញហ្វេសប៊ុកឈ្មោះ “Oeng Panhaboth – Charlie” បានបញ្ជាក់សារខ្លីមួយថា “ថ្ងៃនេះ​ឆលីបាន7ខែហើយ…ហើយបានមកលេងDaddy ដល់កន្លែងធ្វើការតែម្តង។”៕

អានបន្ត

អត់ទាន់ចប់ទេ! ខឹង សុខា ដៀលខ្លាំងពេក ពេលនេះ ម៉ាដូណា ទ្រាំលែងបានហើយ បានចេញមុខព្រលះកប់ៗមាត់ថា…(មានវីដេអូ)

នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ មហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោក អុឹម ជីវ៉ា បានទាស់សំដីគ្នាយ៉ាងខ្លាំងជាមួយតារា TikTok សុខា។ លោកក៏បានភ្ជាប់សារ ទាំងខឹងយ៉ាងខ្លាំង នូវពាក្យ ដ៏ចាក់ដោតខ្លាំងៗមួយជូនចំពោះ តារា Tik Tok សុខា ថា ៖ “មិនចង់បកស្រាយច្រើនទេ តែមើលវីដេអូនេះហើយ ពិចារណាតាមការគួរចុះ ! តែស្តាយចិត្តមិនគួណាធ្វើបុណ្យខុសមនុស្ស ហើយមិនគួណាជួយស​ត្វក្រ​ពើ ដែលជិតងាប់អោយឡើងលើគោក តែបែរជាមើលគុណ ជួយចំស​ត្វតិ​រិច្ឆា​ន សោះ ខំជួយស្រោចស្រង់វា ពីកន្លែងអត់ឃ្លាន ទីបំផុតវាសងគុណយើងវិញបែបនេះ ! ខ្ញុំរាងហើយ កុំជួយស​ត្វក្រ​ពើ កុំជួយមនុស្ស ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ព្រាត់ កុំយកខ្លួនបៀត”៕”។ នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃដដែលនេះ គេឃើញ ម៉ាដូណា បានធ្វើការ Live វីដេអូមួយផងដែរ ដោយនិយាយពីចរឹតដ៏មហាសែនលំបាករបស់ សុខា ក្នុងការធ្វើការងារជាមួយកាលពីពេលថ្មីៗនេះ ទាក់ទងការថតរឿងអប់រំខ្លីមួយ ទំរាំថតចប់រឿងមួយនេះ ត្រូវតាមលួង សុខា ទិញទឹកអប់ ស្បែកជើង ឲ្យ ជាហូរហែ។ លោកបានបញ្ជាក់ថា សុខាជាមនុស្សមិនចេះគោរពអ្នកណាទេ ជាពិសេសនោះ នៅថ្ងៃនេះ សុខា បានធ្វើការ Live វីដេអូ ដៀលនូវពាក្យមិនសមរម្យមួយចំនួនថែមទៀតផង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

អានបន្ត

ញាក់សាច់! ផ្ទុះទំនាស់ពាក្យសំដីគ្នាយ៉ាងខ្លាំង រវាង លោក អុឹម ជីវ៉ា និង តារា TikTok សុខា, ទ្រាំលែងបាន លោក អុឹម ជីវ៉ា ប្រើពាក្យប៉ុន្មានម៉ាត់យ៉ាងចាក់ដោតថា…(មានវីដេអូ)

សុខា សុខា ជា តារា TikTok ដ៏ល្បីឈ្មោះម្នាក់ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនទូទៅ ។ សុខា មានអ្នកខ្លះពេញចិត្ត និងអ្នកមួយចំនួនទៀតមិនពេញចិត្ត ព្រោះកាលពីពេលកន្លងទៅតារា TikTok រូបនេះ តែងតែប្រើពាក្យសំដីមិនសមរម្យមួយចំនួន នៅក្នុងបណ្តាញសង្គម TikTok។ ដោយក្តីអាណិតស្រឡាញ់ ក្រោយឃើញ សុខា បានកែប្រែនូវពាក្យសំដីកន្លងទៅ ព្រមទាំងបានដឹងរឿងរ៉ាវខ្លះៗទាក់ទង សុខា ម្ចាស់ហាងកែសម្ផស្សមួយកន្លែង បានសុខចិត្តជួយកែសម្ផស្សឲ្យ សុខា ដោយឥតគិតថ្លៃ ហើយម្ចាស់ហាងនេះ ក៏បានទិញម៉ូតូScoopy ១គ្រឿងដ៏ស្រស់ស្អាតឲ្យទៀត។ មួយវិញទៀត មុនកែសម្ផស្ស គេឃើញ តារា TikTok រូបនេះ ត្រូវបានលោក អុឹម ជីវ៉ា បានហៅមកសម្តែងរឿងអប់រំខ្លីមួយនៅភ្នំពេញ ព្រមទាំងជួយជ្រោមជ្រែងការងារមួយចំនួនទៀត។ ស្រាប់តែមុននេះបន្តិច នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ គេឃើញលោក អុឹម ជីវ៉ា បានទាស់សំដីគ្នាយ៉ាងខ្លាំងជាមួយតារា TikTok សុខា។ លោកបានភ្ជាប់សារដ៏ចាក់ដោតខ្លាំងៗមួយថា ៖ “មិនចង់បកស្រាយច្រើនទេ តែមើលវីដេអូនេះហើយ ពិចារណាតាមការគួរចុះ ! តែស្តាយចិត្តមិនគួណាធ្វើបុណ្យខុសមនុស្ស ហើយមិនគួណាជួយស​ត្វក្រ​ពើ ដែលជិតងាប់អោយឡើងលើគោក តែបែរជាមើលគុណ ជួយចំស​ត្វតិ​រិច្ឆា​ន សោះ ខំជួយស្រោចស្រង់វា ពីកន្លែងអត់ឃ្លាន ទីបំផុតវាសងគុណយើងវិញបែបនេះ ! ខ្ញុំរាងហើយ កុំជួយស​ត្វក្រ​ពើ កុំជួយមនុស្ស ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ព្រាត់ កុំយកខ្លួនបៀត”៕

អានបន្ត

ល្អណាស់! ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា “បេីនៅមានមន្ត្រីតាមបណ្តាខណ្ឌ និងប៉ុស្តិ៍ណា បម្រេីប្រជាពលរដ្ឋ និងផ្តល់សេវាសាធារណ:ផ្សេងៗ ជូនប្រជាពលរដ្ឋ មិនបានល្អ សូមខំមិនចូលផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ឬក៏ទំនាក់ទំនងមកលេខ…”

នៅមុននេះបន្តិច នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ៖ “បេីនៅមានមន្ត្រីតាមបណ្តាខណ្ឌ និងប៉ុស្តិ៍ណា បម្រេីប្រជាពលរដ្ឋ និងផ្តល់សេវាសាធារណ:ផ្សេងៗជូនប្រជាពលរដ្ឋមិនបានល្អ សូមខំមិនចូលផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ឬ ទំនាក់ទំនងមកលេខ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស មួយរយ:ពេលកន្លងមកនេះ សង្កេតឃេីញថាដោយការអនុវត្តបានយ៉ាងល្អតាមការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ របស់មន្ត្រីតាមបណ្តាការិយាល័យជំនាញ អធិការខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ក្នុងរាជធានីភ្នំពេញ ក្នុងការប្រចាំការ ២៤ម៉/២៤ម៉ ទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ប្រេីប្រាស់សម្តី និងកាយវិការឲ្យបានសមរម្យ ជាពិសេសផ្តល់សេវាសាធារណ:ឲ្យបានលឿន និងឆាប់រហ័សក្នុងការធ្វេីសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋមានលក្ខណ:ល្អប្រសេីរ ទាន់ពេលវេលា ទទួលបានការសាទរ និងកោតសរសេីរពីសំណាក់ប្រជាពលរដ្ឋ ។ ដូច្នេះប្រសិនបេីនៅមានសេសសល់មន្ត្រីតាមបណ្តាការិយាល័យជំនាញ ខណ្ឌ និងប៉ុស្តិ៍ណា ដែលអនុវត្តការងារ និងបម្រេីប្រជាពលរដ្ឋមិនបានល្អ ដូចជាមិនទទួលពាក្យបណ្តឹង ប្រេីប្រាស់សម្តី និងកាយវិការមិនសមរម្យ ទទួលឯកសារពីប្រជាពលរដ្ឋទុកយូរជ្រុលមិនធ្វេីជូនប្រជាពលរដ្ឋ សូមជួយរាយការណ៍មកកាន់ផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ឬក៏ទំនាក់ទំនងមកលេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ 069 516 999 ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយនឹងទទួលយករាល់ខំមិនរបស់ប្រជាពលរដ្ឋ ៕”

អានបន្ត

ពិតជាមានន័យណាស់! នៅ សូនីតា ប្រាប់ថា “ជ្រើសរើសគូជីវិត មិនបាច់ខ្វល់ទេថា គាត់សមនឹងយើង ឬក៏អត់ អ្នកដទៃគេមើលមិនគិត ឬនិយាយបែបណា អ្វីដែលសំខាន់គឺ យើងអាចទទួលយកគាត់បាន គាត់អាចផ្ដល់ឱ្យយើង នូវអ្វីដែលយើងត្រូវការ នោះគឺ…”

នៅ សូនីតា គឺជា តារាសម្ដែង និងជាតារាបង្ហាញម៉ូដ ដែលមានសម្រស់ផូរផង់ ស្រស់ស្អាត ម្នាក់។ តារារូបនេះ ក៏កំពុងតែមានសុភមង្គលខ្លាំង ព្រោះមានស្វាមីដ៏ល្អម្នាក់ និងកូនប្រុសគួរឲ្យស្រឡាញ់ម្នាក់ទៀត ដែលតែងតែបង្ហាញពីជីវិតគ្រួសារយ៉ាងកក់ក្តៅ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ នៅ សូនីតា បានបង្ហោះរូបភាពពីរសន្លឹក និងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖ “ហេតុអី មនុស្សស្រីសុខចិត្តយកប្ដីចាស់ អាយុច្រើនជាងខ្លួន! បុរសម្នាក់នេះ អាចមិនមែនជាបុរសសង្ហា មិនឡូយឆាយ បណ្ដើរគ្នាទៅណាមកណា ក៏មិនស័ក្តិសមនឹងនាងដែរ តែបើនិយាយថា មកពីគាត់ជាអ្នកមាន មានទ្រព្យ មានមុខមាត់ មានយសសក្តិ ក៏មិនមែនអាចឱ្យនាងជ្រើសរើសគាត់ដែរ ព្រោះថា លុយដែលនាងមាន ការងារដែលនាងធ្វើ ក៏អាចចិញ្ចឹមនាង និងគ្រួសារនាងឱ្យរស់នៅបានស្រួលហើយ។ ប៉ុន្តែអាចមានចំណុចផ្សេងទៀត ដែលនាងសុខចិត្តជ្រើសយកបុរសវ័យចំណាស់នេះគឺ ៖ ១. មិនមិនសង្ហា បណ្ដើរទៅណាមិនសម តែគាត់មានចរឹតចាស់ទុំ បណ្ដើរទៅណាមកណា ធ្វើឱ្យនាងមានសេចក្ដីថ្លៃថ្នូរ អាចចូលចំណោមគេចុះ។ ២. គាត់ធ្វើឱ្យនាងមានអារម្មណ៍ថា កក់ក្ដៅ មានសុវត្ថិភាព គ្រប់ពេលដែលនាងមានគាត់នៅក្បែរ។ ៣. គាត់ផ្ដល់កម្លាំងចិត្ត ជំរុញនាងគ្រប់កាលៈទេសៈ និងតែងតែផ្ដល់គំនិតល្អៗ គាំទ្រនាងគ្រប់ពេល។ ៤. គាត់ប្រៀបដូចជាឪពុកម្នាក់ អត់ឱន អធ្យាស្រ័យ មានចិត្តមេត្តា ចេះការពារ និងជាពិសេសគឺ មិនដែលធ្វើឱ្យនាង ខ្វល់គិត ពិបាកចិត្ត ព្រោះតែគាត់នោះឡើយ។ ៥. គាត់អាចធ្វើបានគ្រប់យ៉ាងដើម្បីនាង លះបង់ ស្មោះត្រង់ ថ្នាក់ថ្នម យល់ចិត្ត ជាពិសេសគឺ សម្ដីសម្ដៅគិតគូរ មិនចេះត្អូញត្អែរ មិនពូកែដ្រាម៉ា មិនស្រែកគំហក មិនដែលបង្ខំនាងនោះទេ អ្វីៗគឺ ផ្ដល់សិទ្ធក្នុងការ គិត ពិភាក្សា…

អានបន្ត

ផ្ទុះបាត់! រឿង “ប្រពន្ធបាយកក” សម្តែងដោយ កញ្ញា លៀង ចាន់ឡា ល្អមើលណាស់ កំសត់ស្រក់ទឹកភ្នែក រហូតដល់មានអ្នកចូលទស្សនាជាង១លានដង បាត់ទៅហើយ (មានវីដេអូ)

ប្រិយមិត្តជាច្រើន ច្បាស់ជាមិនទាន់ភ្លេចទេមើលទៅ កញ្ញា លៀង ចាន់ឡា ដែលជាអតីតបេក្ខនារី ធ្លាប់ចូលប្រឡង ក្នុង កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia។ បើទោះជា ចាន់ឡា មិនបានទទួលពានរង្វាន់ក៏ដោយ ក៏ប្រជាប្រិយ របស់អតីបេក្ខនារីរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែល ពីសំណាក់មហាជនទូទៅ មកដល់សព្វថ្ងៃនេះ។ ហើយគេតែងតែឃើញ ចាន់ឡា លេចមុខក្នុងកម្មវិធីតូចធំ មិនដែលដាច់ឡើយ នេះក៏ព្រោះម្ចាស់កម្មវិធី និងផលិតកម្មផ្សេងៗមានការអាណិតស្រឡាញ់រូបគាត់។ ជាក់ស្តែង កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ភាពយន្តខ្លីមួយក្រោមចំណងជើងថា “ប្រពន្ធបាយកក” ដែលសម្តែងដោយ កញ្ញា លៀង ចាន់ឡា បានចេញផ្លូវការហើយ។ ក្រោយពីទស្សនាចប់ធ្វើឲ្យគ្រប់គ្នាពេញចិត្តជាខ្លាំងនូវការសម្តែងរបស់ ចាន់ឡា ពិតជាល្អមើលខ្លាំងណាស់ កំសត់ស្រក់ទឹកភ្នែក រហូតដល់ថ្នាក់ធ្វើឲ្យមានការចែករំលែកជាង ១មុឺន ៤ពាន់ និងអ្នកចូលទស្សនាជាង១លានដងបាត់ទៅហើយ គិតត្រឹមថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ នេះ ក្នុងហ្វេសប៊ុកផេក JOB Production។ ដើម្បីជ្រាប កាន់តែច្បាស់ថារឿងនេះយ៉ាងណានោះ តោះទៅទស្សនាទាំងអស់គ្នា ៖

អានបន្ត

សូមចូលរួមរំលែកទុក្ខផង! តួអង្គ​ នាយ​ខាវ​ ក្នុង​រឿង​ ថងខ្វាវ​ បាន​ទទួល​មរណភាព ​កាល​ពី​យប់មិញ​​នេះ​ ដោយ​ជំងឺ​…(មានវីដេអូ)

បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ប្រហែលជាធ្លាប់ទស្សនារឿងដ៏ពេញនិយមមួយ កាលពីពេលកន្លងទៅ ក្រោមចំណងជើងថា “ថងខ្វាវ​” អមទៅដោយចម្រៀងមនោសញ្ចេតនា បែបស្រុកស្រែពីរោះៗ ធ្វើឲ្យគ្រប់គ្នាជាប់ចិត្តជាខ្លាំង។ ស្រាប់តែយប់មិញនេះ មហាជនជាច្រើនមានការភ្ញាក់ផ្អើល និងស្លុតចិត្តជាខ្លាំង ក្រោយទទួលដំណឹងថា នាយ​ ខាវ​ ក្នុង​រឿង​ ថងខ្វាវ​ បាន​ទទួល​មរណភាព ហើយ។ ក្នុងនោះ គេឃើញ តារាចម្រៀង និងជាតារាសម្តែងជើងចាស់ អ្នកស្រី ស៊ិន ឧត្តមផល្លា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ព្រមទាំងបានបញ្ជាក់បន្ថែមថា ៖ “តារា​ថៃ​៖​ តួអង្គ​ នាយ​ ខាវ​ ក្នុង​រឿង​ ថងខ្វាវ​ បាន​ទទួល​មរណភាព​កាល​ពី​យប់មិញ​​នេះ​ 10/06/2020 ដោយ​ជំងឺ​ មហារីក​ ក្នុង​វ័យ​ 59ឆ្នាំ​ ។”។ មួយវិញទៀត បើយោងតាមរយៈហ្វេសប៊ុកឈ្មោះ  “Hoya Battambang” បានបញ្ជាក់កាលពីម្សិលមិញនេះផងដែរថា “ខ្មែរយើងអ្នកតាមរឿងថងខ្វាវ ប្រហែលនៅចាំគាត់បាន..។ គាត់ស្លាប់ថ្ងៃនេះ អាយុ៥៩ ដោយមហារីកថ្លើម នៅមន្ទីរជុឡាលុងកន..!”។ ខាងក្រោមនេះ ជាវីដេអូ ដែលលោកធ្លាប់សម្តែងកាលពីពេលកន្លងទៅ ៖

អានបន្ត