ទី​បំផុត តារាសម្តែង ភិន សុដាលីស បានទៅដល់ រមណីយដ្ឋានធម្មជាតិ “ខ្នងផ្សារ” ហើយ ចំណាយអស់១២ម៉ោង ក្នុងការទ្បើងចុះភ្នំ តែមើលទៅសប្បាយណាស់ អមដោយទេសភាពស្អាតទាក់ភ្នែក (មានវីដេអូ)

ម្សិលមិញនេះ នាថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញតារាសម្តែង ភិន សុដាលីស បានបង្ហោះវីដេអូមួយ ពីសកម្មភាពរូបគាត់ នាំគ្នា ទៅកម្សាន្ត នៅរមណីយដ្ឋានធម្មជាតិមួយ ដែលមានឈ្មោះថា “ខ្នងផ្សារ” ក្នុងខេត្តកំពង់ស្ពឺ មានទេសភាពស្អាតទាក់ភ្នែក ហើយមើលពួកគាត់បានទៅលេង ពិតជាសប្បាយរីករាយខ្លាំងណាស់។ សុដាលីស បានបញ្ជាក់បន្ថែមថា “លែងអោយរង់ចាំទៀតហើយ!!! ពិបាកកាយតិចមែន តែសប្បាយចិត្ត , ពេលទ្បើងទៅដល់ខាងលើរសាយអស់ការនឿយហត់ … ខ្ញុំបានចំណាយអស់ ១២ម៉ោង ក្នុងការទ្បើង ចុះ ភ្នំ សំរាប់ដំណើរផ្សងព្រេងទាំងមូល ( ១ យប់ ២ ថ្ងៃ ) ទាក់ទងពូម៉ៅតាម : 096 903 2024 / 096 912 1981″។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅនៃដំណើរកម្សាន្តនេះទាំងអស់គ្នា ៖

អានបន្ត