ស្អាតហើយ ចិត្តល្អទៀត! អ្នកអនាម័យម្នាក់ ក្រីក្រហើយ ថែមទាំងមានជម្ងឺប្រចាំកាយទៀត, អាណិតពេក អ្នកនាង សៀវម៉ី ក៏បានធ្វើរឿងមួយនេះភ្លាម គ្រប់គ្នាឃើញហើយ រំភើបជំនួស ថែមទាំងសរសើរថា…

អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាហ្វេសប៊ុកដ៏ស្រស់ស្អាតម្នាក់គឺ អ្នកនាង សៀវម៉ី នោះ ហើយក៏ជាអ្នកលក់ទំនិញតាម Online ដ៏ល្បីល្បាញម្នាក់ផងដែរ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង។ ក្រៅពីមុខជំនួញដ៏ជោគជ័យ អ្នកនាង ក៏ជាមនុស្សមានចិត្តសប្បុរសធម៌ផងដែរ ដោយតែងតែបង្ហាញសកម្មភាពចែកអំណោយជាញឹកញាប់ដល់អ្នកដែលទីទាល់ក្រ និងអ្នកដែលត្រូវការជំនួយជាចាំបាច់។ ជាក់ស្តែងកាលពីថ្ងៃទ ១២ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកនាង សៀវម៉ី បានជូនថវិកាមួយចំនួន ដល់អ្នកអនាម័យ។ សៀវមុី បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា ៖ “ក្នុងដំណើរទៅធ្វើបុណ្យក្នុងខេត្តកំពត នាងខ្ញុំបានចែករំលែកបន្តិចបន្តួចដល់បងៗ អ្នកមីង អនាម័យ ក្នុងហាងកាហ្វេ មួយកន្លែង ហើយនាងខ្ញុំអាណិតអ្នកមីងម្នាក់ទៀត ដែលគាត់មានជម្ងឺប្រចាំកាយ ហើយក្រីក្រ នាងខ្ញុំបានបន្ថែមថវិកាមួយចំនួនដល់គាត់ ដោយទឹកចិត្តចែករំលែកបន្តិចបន្តួច”។ ក្រោយឃើញបែបនេះ ធ្វើឲ្យមហាជនលាន់មាត់ថា “បងស្រីចិត្តល្អណាស់” មានម្នាក់ទៀតបន្តថា “ស្អាតហើយ គួរអោយស្រលាញ់ទៀត” នៅមានអ្នកខ្លះបន្ថែមថា “ធ្វេីទៅអូន​ នេះជាបុណ្យយេីងហេីយ” ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់៕

អានបន្ត

អស្ចារ្យណាស់! កូនខ្មែរ លើកទង់ជាតិកម្ពុជា បង្ហាញនៅបរទេស ពីភាពជោគជ័យ ដែលអាចបើកយន្តហោះចម្បាំង Air Force យ៉ាងស្ទាត់ជំនាញ ថែមទាំងសង្ហាទៀត

នៅមុននេះបន្តិច នាថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេក “កងកម្លាំងប្រដាប់អាវុធកម្ពុជា” បានបង្ហោះរូបភាព ជាច្រើនសន្លឹក ដែលបង្ហាញពីកូនខ្មែរយើងម្នាក់ ឈ្មោះ សុទ្ធ ឧត្តម ដោយទទួលបានជោគជ័យ ដែលអាចបើកយន្តហោះចម្បាំង Air Force បានយ៉ាងស្ទាត់ជំនាញ។ ហ្វេសប៊ុកដដែលនេះបានបញ្ជាក់បន្ថែមថា ៖ “កូនខ្មែរលើកទង់ជាតិកម្ពុជាបង្ហាញនៅបរទេសពីភាពជោគជ័យដែលអាចបើកយន្តហោះចម្បាំង Air Force យ៉ាងស្ទាត់ជំនាញ យេីងមានមោទនភាព​ ​និងកិត្តិយស ដែលបានលេីកទង់ជាតិកម្ពុជាបង្ហាញទៅបរទេសពីភាពជោគជ័យរបស់យេីង (សុទ្ធ ឧត្តម​)”។ ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យមហាជនជាច្រើនសម្តែងក្តីរំភើបរីករាយជាខ្លាំង គ្រប់ៗគ្នា ព្រមទាំងបង្ហោះសារចូលរួមអបអរសាទរយ៉ាងច្រើន ដោយបង្ហាញពីការលើកទឹកចិត្តកូនខ្មែររូបនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖

អានបន្ត

ចង់សាកទេ? ទុរេន បន្ទាយស្រី មានរសជាតិផ្អែមមុត ក្រអូបឈ្ងុយឆ្ងាញ់ មិនចាញ់ទុរេន មកពីតំបន់ដទៃឡើយ, គ្រាន់តែឃើញស្រក់ទឹកមាត់បាត់

ម្សិលមិញនេះ នាថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២០ គេឃើញ អភិបាលស្រុបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានបង្ហោះរូបភាពជាច្រើនសន្លឹកពី ទុរេន បន្ទាយស្រី ហើយឆ្នាំនេះ ជាឆ្នាំដំបូង ដែលចម្ការ១៧០ដើមនេះ ទើបប្រមូលផលបាន ។ ទុរេននេះ រសជាតិផ្អែមមុត ក្រអូបឈ្ងុយឆ្ងាញ់ មិនចាញ់ទុរេនមកពីតំបន់ដទៃឡើយ។ អភិបាលស្រុករូបនេះ បានបញ្ជាក់បន្ថែមថា ៖ “«ទុរេនបន្ទាយស្រី»៖ តោះអ្នកសៀមរាប! សាកមកភ្លក់រសជាតិ និងគាំទ្រផ្លែទុរេនក្នុងខេត្តយើងម្តងមើស៎! តិចអ្នកសៀមរាបខ្លួនឯងអត់ដឹងថាបន្ទាយស្រីមានដាំផ្លែទុរេន។ ឆ្នាំនេះជាឆ្នាំដំបូង ដែលចម្ការ១៧០ដើមនេះទើបប្រមូលផលបាន តែធានាថារសជាតិផ្អែមមុត ក្រអូបឈ្ងុយឆ្ងាញ់ មិនចាញ់ទុរេនមកពីតំបន់ដទៃឡើយ ដោយហេតុតែតំបន់ជើងភ្នំគូលែននេះជាតំបន់ខ្ពង់រាបដីក្រហម សម្បូរទៅដោយជីវជាតិ។ ខ្ញុំពិតជាចង់ឃើញបងប្អូនប្រជាកសិករនៅក្នុងស្រុកបន្ទាយស្រីដាំដំណាំហូបផ្លែអោយបានច្រើន ជាពិសេស ដំណាំថ្មីៗដែលមានតម្លៃខ្ពស់ និងទីផ្សារទូលំទូលាយ ដូចជាទុរេន និងសាវម៉ាវជាដើម ព្រោះដីក្រហមតំបន់ភ្នំនៅបន្ទាយស្រី មានសក្តានុពលកសិកម្មសម្បូរបែបខ្លាំងណាស់។ រដ្ឋបាលស្រុក ត្រៀមខ្លួនរួចជាស្រេចក្នុងការជម្រុញទីផ្សារ និងកំពុងសហការជាមួយអង្គការដៃគូ សហគមន៍កសិកម្មមួយចំនួនទៀត ចែកជូនពូជកូនដើមឈើដំណាំហូបផ្លែយុទ្ធសាស្ត្រដោយឥតគិតថ្លៃ ជូនដល់កសិករដែលចង់ដាំ ព្រមទាំងផ្តល់ការគាំទ្របច្ចេកទេស ដើម្បីជំរុញអោយបន្ទាយស្រី ក្លាយជា”ដែនដីកសិទេសចរណ៍”ដ៏គួរអោយទាក់ទាញមួយនៅក្នុងពេលអនាគត។ សង្ឃឹមថាចាប់ពីឆ្នាំនេះទៅ ស្រុកបន្ទាយស្រីនឹងមានផ្លែឈើថ្មីៗ ដើម្បីទទួលបងប្អូនភ្ញៀវទេសចរមកពីគ្រប់ទិសទីដែលចង់មកកំសាន្តនៅក្នុងស្រុកទេសចរណ៍នៃខេត្តសៀមរាបមួយនេះ។ ទីតាំង៖ ជើងភ្នំគូលែន ជិតវត្តចំបក់៣ដើម ក្នុងភូមិត្បែងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ទូរស័ព្ទទំនាក់ទំនង៖ 012268484 (ម្ចាស់ចំការ)”៕

អានបន្ត

ប្លែកទាក់ភ្នែកណាស់! ពិធីការិនី ជីជី ធ្វើខួបកំណើតឆ្នាំនេះ លេងសុទ្ធតែស្លៀកឈុតដេកយប់ អ៊ីចឹងហ្មង ដល់ថ្នាក់ សុភ័ក្រ្ត កុសុម៉ា និង នាយព្រែក និយាយថា…

ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ពិធីការិនីដ៏ល្បីឈ្មោះ និងមានសម្រស់ស្រស់ស្អាតម្នាក់ គឺ ជីជី នោះ។ ហើយកាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើ ជីជី រៀបចំពិធីខួបកំណើតរបស់ខ្លួនក្នុងឈុតសំលៀកបំពាក់ប្លែក ទាក់ភ្នែក។ ក្នុងនោះ គេឃើញភ្ញៀវកិត្តិយស ដែលបានមកចូលរួមកម្មវិធីនេះ ភាគច្រើនស្លៀកឈុតដេកយប់ មកតែម្តង សូម្បីតែ សុភ័ក្រ្ត កុសុម៉ា ក៏លាន់មាត់ថា “រីករាយថ្ងៃកំណើតមិត្តមហាកូរ ឯងជូនពរសំណាងល្អ រៀនពូកែ ប្រាជ្ញាឈ្លាសវៃ រៀនពូកែ ធំឡើងឲ្យឆ្លាតនឹងចេះដូចប៉ាម៉ាក់ណា ថាមិនចង់កុងជាមួយម្ចាស់ខួបទេ តែវាមានតែឈុតហ្នឹង សំខាន់ជាមិត្តគ្នាហើយមានខ្នងពីរដូចគ្នាទៀត”។ ក្នុងនោះ នាយ ព្រែក ក៏បន្ថែមពាក្យដ៏គួរឲ្យចាប់អារម្មណ៍មួយថា “រីករាយថ្ងៃកំណើតកញ្ញាជីៗ ពាក់ឈុតនឹងស្រួលណាស់ ចប់កម្មវិធីគេងម៉ង ជូនពរតែមួយទេកុំអោយអូនស្គមជាងណឹងទៀត”៕

អានបន្ត

ប្តីល្អ! ឃើញស្វាមី ចែកា ធ្វើរឿងមួយនេះ គ្រប់គ្នារំភើបចិត្តជំនួស ក៏ចូល comment នូវពាក្យប៉ុន្មានម៉ាត់ ដ៏មានន័យថា…

កាលពីពេលថ្មីៗកន្លងទៅនេះ មហាជនជាច្រើនពិតជាបានជ្រាបរួចមកហើយ ដោយ អឿន ម៉ូលីកា ហៅចែកា ខឹង លោក ហុង មានុន ជាស្វាមីខ្លួន យ៉ាងខ្លាំង ក្រោយដឹងថា លួចលាក់មានស្រីខាងក្រៅ ។ ក្រោយមកដោយដឹងកំហុស នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ ស្វាមី ចែកា បានចេញមុខ Live វីដេអូ សុំទោសភរិយារបស់ខ្លួនជាសាធារណៈ ហើយសន្យាថានឹងកែខ្លួន ជាស្វាមីល្អ ប៉ាល្អ និងមិនឲ្យមានរឿងបែបនេះលើកក្រោយទៀតទេ ហើយផ្តាំទៅបុរសផ្សេងទៀតថាបើមានមនុស្សល្អហើយត្រូវចេះថែរក្សា។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២០ គេឃើញ ចែកា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក បង្ហាញពីការយកចិត្ត ទុកដាក់ពីសំណាក់ស្វាមីខ្លួន ដោយច្របាច់ជើងជូន ពោរពេញដោយទឹកមុខញញឹមស្រស់ស្រាយ។ ចែកា រំភើបចិត្តពេក ក៏បង្ហោះរូបភាពទាំងនេះ ហើយភ្ជាប់សារខ្លីមួយថា “ទើបliveចប់ មកធ្វើយល់ចិត្តអីណា ឃើញប្រពន្ធមិនសូវយាយរក”។ ក្រោយឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នារំភើបជំនួស ព្រមទាំងជូនពរឲ្យអ្នកទាំងពីរស្រឡាញ់គ្នារហូតតរៀងទៅ ហើយអ្នកខ្លះចូល comment ថា “ជីវិត​គូ​តែ​ប៉ុណ្ណឹង​ឯង ​អ្នក​ខ្លះ​មិន​ទាន់​ជួប​មិន​ដឹង​ទេ”។ មានម្នាក់ទៀតបន្ថែមថា “មនុស្សប្រុសយើងគួរតែយល់ពាក្យថា មានគ្រួសារវាមិនមែនសេរីភាព ដូចយើងនៅទំនេរនោះទេ ជីវិតមនុស្សស្រីត្រូវការបំផុតពេលដែលខ្លួនមានផ្ទៃពោះ ត្រូវការប្ដីមើលថែ រហូតដល់សម្រាលរួច ខ្ញុំសូមជូនពរឲ្យបងទាំងពីរនាក់ស្រឡាញ់គ្នារហូត”។ ព្រមទាំងនៅមាន comment ល្អៗជាច្រើនទៀត៕

អានបន្ត

បទ “អង្គុយផឹក នឹកអូនម្នាក់ឯង” ពី ចឺម ពិតជាពីរោះ និងកំសត់ណាស់ ដល់ថ្នាក់ធ្វើឲ្យអ្នកគាំទ្រ comment ថា…(មានវីដេអូ)

លោក សុខ មេសា ហៅ ចឺម ជាតារាចម្រៀងដ៏ល្បី និងមានប្រជាប្រិយម្នាក់ ប្រចាំផលិតកម្ម សាន់ ដេ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទួទៅ​ ស្ទើរតែមិនគួរឲ្យជឿ ហើយក៏បានធ្វើឲ្យតារាចម្រៀងរូបនេះ មានជីវភាពធូរធា រហូតមានលទ្ធភាព ធ្វើផ្ទះដ៏ធំមួយ ជូន ឪពុកម្ដាយ របស់ខ្លួនថែមទៀតផង។ ចំណែកម្សិលមិញនេះ ខាងផលិតកម្ម បានបញ្ចេញបទចម្រៀងមួយបទទៀតហើយឲ្យ ចឺម ក្រោមចំណងជើង “អង្គុយផឹកនឹកអូនម្នាក់ឯង” ដែលជាការ និពន្ធទំនុកច្រៀង ដោយ ហ៊ាង ម៉េងហួរ និង និពន្ធបទភ្លេង ដោយ Jane Roffer។ ក្រោយស្តាប់ចប់ធ្វើឲ្យអ្នកគាំទ្រជាច្រើន ចូល comment ថា “ពីរោះណាស់ អាយដល” មានម្នាក់ទៀតបន្ថែមថា “បទនេះផ្ទុះទៀតហើយបង” អ្នកខ្លះបន្តថា “ចាក់ដោតពេកហើយ” ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត ទាក់ទងបទរបស់ ចែម មួយបទនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅស្តាប់ទាំងអស់គ្នា ៖

អានបន្ត

សូមបងប្អូនបន្តការប្រុងប្រយ័ត្ន! ព្រឹកនេះ ក្រសួងប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ២នាក់ទៀតហើយ

នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២០ នេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC” បានប្រាប់ឲ្យដឹងថា “ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ចំនួន២នាក់​ (ខ្មែរទាំង២នាក់ត្រលប់មកពីប្រទេសឥណ្ឌូនេស៊ី)​ រហូតដល់ម៉ោង​ ៨:០០​ព្រឹក ថ្ងៃទី​ ១៤​ មិថុនា​ ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​២នាក់ទៀត​ (ជាករណីនាំចូល)​ ដូច្នេះចំនួនសរុបកូវីដ-១៩​ ១២៨នាក់​​ ចំនួនសំរាកនៅពេទ្យកេីន៣នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន១២៥​នាក់​ដដែល និងស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្តចំនួន​ 27274 ស្មេីនឹង 1643 ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115″។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានភ្ជាប់ជូនខាងក្រោមនេះ ​៖

អានបន្ត