ព្រោះតែដឹងកំហុស ទីបំផុត តារា TikTok សុខា ចេញមុខសុំទោស លោក អុឹម ជីវ៉ា ហើយ ដោយនិយាយទាំងទឹកភ្នែកថា…(មានវីដេអូ)

ប្រិយមិត្តជាច្រើន ពិតជាស្គាល់ សុខា ដែលជា តារា TikTok ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន។ តារារូបនេះ មានអ្នកខ្លះពេញចិត្ត និងអ្នកមួយចំនួនទៀតមិនពេញចិត្ត ព្រោះកាលពីពេលកន្លងទៅតារា TikTok រូបនេះ តែងតែប្រើពាក្យសំដីមិនសមរម្យមួយចំនួន នៅក្នុងបណ្តាញសង្គម TikTok។ តែក្រោយមក សុខា បានកែប្រែចរឹតបានខ្លះៗ ទើបធ្វើឲ្យ លោក អុឹម ជីវ៉ា កើតក្តីអាណិត បានហៅមកសម្តែងរឿងអប់រំខ្លីមួយនៅភ្នំពេញ ព្រមទាំងជួយជ្រោមជ្រែងការងារមួយចំនួនទៀត។ មិនត្រឹមតែប៉ុណ្ណោះ ម្ចាស់ហាងកែសម្ផស្សមួយកន្លែង បានសុខចិត្តជួយកែសម្ផស្សឲ្យ សុខា ដោយឥតគិតថ្លៃ ហើយម្ចាស់ហាងនេះ ក៏បានទិញម៉ូតូScoopy ១គ្រឿងដ៏ស្រស់ស្អាតឲ្យទៀត។ តែក្រោយមក គេឃើញលោក អុឹម ជីវ៉ា បានទាស់សំដីគ្នាយ៉ាងខ្លាំងជាមួយតារា TikTok សុខា ទាក់ទងចរឹតមិនល្អជាច្រើនរបស់ សុខា។ ភ្លាមៗ សុខា ក៏បាន Live វីដេអូ ព្រលះលោក អុឹម ជីវ៉ា វិញ ដោយប្រើប្រាស់ពាក្យសំដី មិនសមរម្យមួយចំនួន រហូតធ្វើឲ្យអ្នកខ្លះយល់ឃើញថា សុខា ធ្វើបែបនេះមិនត្រឹមត្រូវទាល់តែសោះ។ ដោយដឹងកំហុស នៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ តារា TikTok សុខា បានចេញវីដេអូមួយ និយាយទាំងទឹកភ្នែក ដោយដឹងកំហុសខ្លួន ដែលប្រើប្រាស់ពាក្យសំដីដាក់លោក អុឹម ជីវ៉ា កាលពីពេលកន្លងទៅ ព្រមទាំងលើកដៃសុំទោសជាសាធារណៈ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា ថ្ងៃនេះ ឆលី បានដើរផ្សារជាមួយ Mommy ហើយ មើលទៅមុខសប្បាយចិត្តដល់ហើយ គួរឲ្យក្នាញ់ណាស់

អ៊ឹង បញ្ញាបុត្រ ហៅ ឆលី គឺជាកូនប្រុស តារាចម្រៀង​ ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ដែលបានកើតនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កាលពីពេលកន្លងទៅ។ ឆលី មានមុខមាត់គួរឲ្យស្រឡាញ់ និងមានអំណោយទានខ្លាំងណាស់ គ្រប់គ្នាបានជួប និងបានឃើញហើយ សរសើរមិនដាច់ពីមាត់។ មកដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ នេះ ឆលី អាយុបានជាង ៧ខែហើយ មើលទៅមុខមាត់ញញឹមស្រស់ស្រាយ គួរឲ្យក្នាញ់ដល់ហើយ ជាពិសេសមានសុខភាពល្អថែមទៀតផង។ ចំណែកនៅមុននេះបន្តិច គេឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា បាននាំ ឆលី ដើរផ្សារ មើលទៅមុខ ឆលី សប្បាយរីករាយខ្លាំងណាស់ ញញឹមរហូតតែម្តង ដល់ថ្នាក់ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកឃើញហើយ លាន់មាត់ថា ៖ “មុខគួរអោយក្នាញ់ណាស់ ឆលី” មានម្នាក់ទៀតបន្ថែមថា “មាឌដល់ហើយកំលោះតូច” អ្នកខ្លះបន្តថា “គេសប្បាយចិត្តណាស់បានដេីរផ្សារ” ព្រមទាំងនៅមាន comment សរសើរ ឆលី ជាច្រើនទៀត៕

អានបន្ត

ឲ្យលុយច្រើនពេក គ្នាឡើងភ័យ! ចូលចិត្តក្មេងស្រី លក់ទឹកកកឈូស តាមផ្លូវនេះពេក, ១កែវតែ ២០០០ រៀលទេ តែ ថៅកែហាងពេជ្រ ឲ្យដល់ទៅ…(មានវីដេអូ)

នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ លោកស្រី ទ្រី ដាណា ជាថៅកែហាងពេជ្រ ដ៏ស្រស់ស្អាតម្នាក់ និងជាម្ចាស់មុខជំនួញជាច្រើនទៀត បានទៅទិញទឹកកកឈូស របស់ប្អូនស្រីម្នាក់ ក្នុង១កែវ តម្លៃ ២០០០ រៀល។ ព្រោះតែក្តីស្រឡាញ់ និងចូលចិត្ត ក្មេងស្រី ដែលជាអ្នកលក់នេះពេក ថៅកែហាងពេជ្រ បានឲ្យដល់ទៅ ២០មុឺនរៀលឯណោះ ក្នុង១កែវ។ ក្នុងនោះថៅកែហាងពេជ្រ រូបនេះបានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ចែដាណា​ បះសក់បស់ស្រីស្អាតលក់ទឹកកកឈូស ហាមសើចណាណប់ៗ”។ លោកស្រីបន្ថែមថា “សាមញ្ញៗ តែសប្បាយ ចាំបាច់ចង់ឱ្យវិលទៅជាក្មេងធ្វើអី សប្បាយៗជាមួយក្មេងទៅ ក្មេងដែរហើយ”។ ក្រោយឃើញវីដេអូនេះហើយ ធ្វើឲ្យគ្រប់គ្នា លាន់មាត់សរសើរថា “ប្អូនធ្វេីទានបានបុ​ណ្យច្រេីនណាស់” មានម្នាក់ទៀតបន្ថែមថា “បងស្អាតហេីយ មានចិត្តល្អ ជូនពរអេាយបងស្រីមានសុខភាពល្អ” អ្នកខ្លះទៀតបន្តថា “ថៅកែស្រីចិត្តល្អ (បានជួប បានជួយ)”។ ព្រមទាំងនៅមានពាក្យពេញចិត្តជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះ​ទាំងអស់គ្នា ៖

អានបន្ត

នៅចាំក្មេងប្រុសម្នាក់ មានសម្លេង ដូច សុខ ពិសី ទេ? ពេលនេះអូន ធំហើយ សម្រស់ក៏ប្រែទៀត ពិតជាស្អាតខ្លាំងណាស់ (មានវីដេអូ)

កាលពីឆ្នាំ ២០១៦ កន្លងទៅ ប្រិយមិត្តជាច្រើន ប្រហែលជានៅចាំ ក្មេងប្រុសម្នាក់ឈ្មោះ ធី ហៅ សី ដែលមានសម្លេងដូច សុខ ពិសី ហើយក៏បានធ្វើឲ្យគ្រប់គ្នា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង នូវទឹកដមសម្លេង របស់ ក្មេងប្រុសរូបនេះ។ ស្រាប់តែពេលថ្មីៗនេះ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញសម្រស់របស់ក្មេងប្រុសម្នាក់នេះ ប្រែទៅជាមនុស្សស្រី យ៉ាងស្រស់ស្អាត ប្លែក មើលសឹងតែមិនស្គាល់ ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ គ្រប់គ្នារឹតតែភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ ក្មេងប្រុសរូបនេះ ប្រែមុខមាត់ថ្មី ក្រោយតុបតែងរួច មើលទៅ ស្អាតទាក់ភ្នែកខ្លាំងណាស់។ ក្នុងនោះ ហ្វេសប៊ុកផេក មួយឈ្មោះ Make Over បានបង្ហោះរូបភាពរបស់ ធី​ ហៅ សី នេះ ព្រមទាំងភ្ជាប់សារបញ្ជាក់យ៉ាងខ្លីថា “អាសីធំហើយ! សម្រស់អូនក៏ប្តូរច្រើនដែរ!”។ ក្រោយឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នាលាន់មាត់ថា ពិតជាស្អាតខ្លាំងណាស់ មើលសឹងតែមិនស្គាល់។  ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូកាលពីពេលកន្លងទៅ និងរូបភាពដ៏ស្រស់ស្អាតរបស់គាត់ នាពេលបច្ចុប្បន្ននេះ ៖

អានបន្ត

អីយ៉ា មាន សូនីតា ស្លៀកឈុតក្រមា នៅកោះសង្សារ ពិតជាស្អាតទាក់ភ្នែកណាស់ ថែមទាំងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា…(មានវីដេអូ)

អ្នកគាំទ្រជាច្រើនពិតជាស្គាល់ច្បាស់ មាន សូនីតា គឺជាតារាសម្ដែង​​ដ៏ល្បីម្នាក់ នៅក្នុងប្រទេសកម្ពុជាយើង ព្រមទាំងមាន​រហស្សនាម​ រាជនី​ក្រមា​ ផងដែរ។ តារាររូបនេះ មកដល់ពេលនេះ នៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅ ហើយតែងតែលេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ។ ម្សិលមិញនេះ នាថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញ សូនីតា បានទៅដល់កោះសង្សារ ព្រមទាំងបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹក ក្នុងឈុតសំលៀកបំពាក់ ស៊ិ​ច​ស៊ី ព្រមទាំងភ្ជាប់សារខ្លីមួយថា “វ័យកាន់តែជ្រេ! មាន សូនីតា កាន់តែមានក្តីសុខ ដើរលេងកោះសង្សារ ដោយគ្មានវត្តមាន សង្សារ ហាហាហា”។ រីឯនៅមុននេះបន្តិច នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ តារារូបនេះ ទើបបានបង្ហោះរូបភាពជាច្រើនសន្លឹកថែមទៀត តែក្នុងឈុតសំលៀកបំពាក់ខុសពីម្សិលមិញ ព្រមទាំងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “នេះឈុតក្រមា ផើយផាត់ពេលអត់ចុះងូតទឹក ជូយ share ម្នាក់មួយអោយពួកគាត់បានឃើញ បែបបទនៃការស្លៀកពាក់ផង”។   នីតា បន្ថែមថា “ឈុតនេះ ចុះងូតទឹកបានអត់”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅនៃដំណើរកម្សាន្ត របស់ នីតា ទាំងអស់គ្នា ៖

អានបន្ត

នៅចាំប្អូនស្រី អ្នកស្រុកសំឡូត នេះទេ? ពេលនេះរូបគាត់ មានសំណាងបានឡើងឆាកតន្ត្រីហើយ ដោយច្រៀងចម្រៀង២បទ យ៉ាងពីរោះ ធ្វើឲ្យគ្រប់គ្នាពេញចិត្តជាខ្លាំង (មានវីដេអូ)

ប្រិយមិត្តពិតជានៅចាំ កាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Ropy Rath បានធ្វើការ Live វីដេអូមួយ របស់ក្មេងស្រីម្នាក់ នៅស្រុកសំឡូត ខេត្តបាត់ដំបង កំពុងច្រៀងលេងកម្សាន្ត ហើយក៏បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ នូវទឹកដមសំនៀងដ៏ពីរោះរបស់ ក្មេងស្រីម្នាក់នេះ។ គិតត្រឹមថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ នេះ វីដេអូរបស់ក្មេងស្រីម្នាក់នេះ មានគេចូលទស្សនាជិត ៣លានដងបាត់ទៅហើយ សឹងតែមិននឹកស្មានដល់។ កាន់តែពិសេសជាងនេះទៅទៀតនោះ កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនមានការចាប់អារម្មណ៍ និងរំភើបជំនួសយ៉ាងខ្លាំង ក្រោយឃើញប្អូនស្រីម្នាក់នេះ មានឈ្មោះ ឈឿយ​ ស្រី​នូ មានសំណាង បានឡើងឆាកតន្ត្រីមួយ របស់ ស្ថានីយ ទូរទស្សន៍បាយ័ន ហើយបានបកស្រាយចម្រៀងដ៏ពីរោះចំនួន២បទ បទទី១មានចំណងជើងថា “ត្រូវការកម្លាំងចិត្ត” និងបទទី២ មានចំណងជើងថា “មាតាដៃ១០០”។ ក្រោយស្តាប់ចប់ ធ្វើឲ្យគ្រប់គ្នាពេញចិត្តជាខ្លាំងនូវទឹកដមសំនៀងដ៏ពីរោះរណ្តំរបស់ប្អូនស្រី។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

អស់ទាស់! នៅចាំក្មេងប្រុសម្នាក់នេះទេ? ដែលមានសម្លេង ដូច សុខ ពិសី, ពេលនេះគាត់ប្រែរូបរាងស្អាតខ្លាំងណាស់ មើលសឹងមិនស្គាល់ ធ្វើឲ្យគ្រប់គ្នាលាន់មាត់ថា…(មានវីដេអូ)

មហាជនជាច្រើន ពិតជាមិនទាន់ភ្លេចទេមើលទៅ កាលពីឆ្នាំ ២០១៦ កន្លងទៅ នូវ ក្មេងប្រុសម្នាក់ឈ្មោះ ធី ហៅ សី ដែលមានសម្លេងដូច សុខ ពិសី ហើយក៏បានធ្វើឲ្យគ្រប់គ្នា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង នូវទឹកដមសម្លេង របស់ ក្មេងប្រុសរូបនេះ។ ក្រោយបាត់មុខមួយរយៈ ស្រាប់តែពេលថ្មីៗនេះ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញសម្រស់របស់ក្មេងប្រុសម្នាក់នេះ ប្រែទៅជាមនុស្សស្រី យ៉ាងស្រស់ស្អាត ប្លែក មើលសឹងតែមិនស្គាល់ ។ ក្រោយឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នាលាន់មាត់ថា “ស្ទើរមិនគួរឲ្យជឿ ពិតជាស្រស់ស្អាតណាស់” មានម្នាក់ទៀតបន្ថែមថា “update សា​ហា​វណាស់” អ្នកខ្លះប្រាប់ថា “ស្អាតជាងស្រីទៀត”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូកាលពីពេលកន្លងទៅ និងរូបភាពដ៏ស្រស់ស្អាតរបស់គាត់ នាពេលបច្ចុប្បន្ននេះ ៖

អានបន្ត