បទ “សង្ស័យ” ពី រ៉េត ស៊ូហ្សាណា ពិតជាពីរោះ កំសត់ ថែមទាំងសម្តែងសមទៀត ដល់ថ្នាក់អ្នកខ្លះ ស្រក់ទឹកភ្នែកតាមបាត់ទៅហើយ (មានវីដេអូ)

រ៉េត ស៊ូហ្សាណា ជាអតីតបេក្ខនារី ធ្លាប់បានចូលប្រឡងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី 2 កំឡុងឆ្នាំ ២០១៦។ កាលនោះ ហ្សាណា បានលើកយកបទ “The Power of Love” មកធ្វើការប្រកួត។ បើទោះ តារារូបនេះ មិនទទួលបានពានរង្វាន់ក៏ដោយ ក៏ អតីតបេក្ខនារីរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់ អ្នកគាំទ្ររបស់ខ្លួន ហើយគេតែងតែឃើញ ហ្សាណា លេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ ខាងផលិតកម្មរស្មីហង្សមាស ទើបបានបញ្ចេញបទចម្រៀងថ្មីមួយបទទៀតហើយ ឱ្យ តារារូបនេះ ក្រោមចំណងជើងថា “សង្ស័យ” ដែលជាការ និពន្ធទំនុក​ច្រៀង ដោយ អ៊ីនុ, និពន្ធបទភ្លេង និង សម្រួលតន្រ្តី ដោយ មាស សុគន្ធ។ ក្រោយស្តាប់ចប់ ធ្វើឲ្យទស្សនិកជនជាច្រើនលាន់មាត់សរសើរថា “ស្រឡាញ់បទហ្នឹងខ្លាំងណាស់” ម្នាក់ទៀតនិយាយថា “លើកទីមួយហើយដែលចូលចិត្តចម្រៀងគាត់ច្រៀង” នៅមានអ្នកខ្លះបន្តថា “មានវគ្គបន្តដែរឬទេ ព្រោះថាប្រទាក់ក្រឡាល្អមើល”។ ហើយក៏មានអ្នកខ្លះទៀតស្តាប់ហើយ បង្ហាញអារម្មណ៍រំជួលចិត្ត ស្រក់ទឹកភ្នែកតាមបទនេះថែមទៀត។ តោះកុំឲ្យខាតពេលយូរ សូមទស្សនាទាំងអស់គ្នា ៖

អានបន្ត

ប្រពៃណាស់! ឆ្លៀតពេលទំនេរ ចែកា និងស្វាមី បានទៅសួរសុខទុក្ខ លោកជំទាវ ហ៊ុន ស៊ីណាត ថែមទាំងបានយកថវិកា ទៅ ចូលរួមបរិច្ចាក ជូនកុមារកំព្រា ថែមទៀត, គ្រប់គ្នាឃើញហើយ បង្ហាញអារម្មណ៍ថា…

នាល្ងាច ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ អឿន ម៉ូលីកា ហៅចែកា និងស្វាមី បានទៅសួរសុខទុក្ខ លោកជំទាវ ហ៊ុន ស៊ីណាត ដែលត្រូវជាប្អូនស្រី របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ចែកា បានភ្ជាប់សារខ្លីមួយបញ្ជាក់ក្នុងហ្វេសប៊ុករបស់ខ្លួនថា ៖ “ល្ងាចនេះខ្ងុំនិងប្ដីមានកិត្តិយសបានមកសួរសុខទុក្ខអ្នកម៉ែជំទាវហ៊ុនសុី ណាត និងបានយកថវិកាមកចូលរួមបរិច្ចាកជូនកុមារកំព្រាផងដែរ សូមជូនពរអ្នកម៉ែ មានសម្រស់ស្រស់ស្អាត និងសុខភាពល្អ”។ ក្រោយឃើញបែបនេះធ្វើឲ្យ ប្រិយមិត្តដែលប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនលាន់មាត់សរសើរយ៉ាងខ្លាំងពីទឹកចិត្តសប្បុរសធម៌របស់ ចែកា ហើយអ្នកខ្លះទៀតសម្តែងក្តីពេញចិត្តជាខ្លាំងនូវទង្វើរដ៏ប្រពៃមួយនេះ៕

អានបន្ត

ស្អាតហើយ ចិត្តល្អទៀត! ឃើញ សិល្បការិនី ជើងចាស់ កំពុងជួបទុក្ខលំបាក Love Riya បានស្កាត់ទៅជួបសួរសុខទុក្ខ ហើយថែមទាំងបានឧបត្ថម្ភថវិកា រហូតដល់ទៅ…(មានវីដេអូ)

អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ច្បាស់ណាស់ Love Riya នោះ ដែលជាស្ត្រី ដែលមានមុខមាត់ ស្រស់ស្អាត ទាក់ទាញម្នាក់ ហើយក៏ជាអ្នកលក់ផលិតផលតាមអនឡាញ ដ៏ជោគជ័យផងដែរ ដោយមានការគាំទ្រខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន ស្ទើរមិនគួរឲ្យជឿ ។ Riya មិនត្រឹមតែពូកែរកស៊ីប៉ុណ្ណោះទេ ស្ត្រីរូបនេះ ក៏មានចិត្តធម៌ផងដែរ ដោយគេឃើញតែងតែធ្វើបុណ្យ និងដាក់ទានជូនអ្នកក្រីក្រជាហូរហែ ប្រកបដោយចិត្តជ្រះថ្លា រីករាយ គ្រប់ពេលដែលរូបគាត់បានជួយអ្នកដទៃ។ ជាក់ស្តែងនៅមុននេះបន្តិ​ច នាថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ Riya បានឧបត្ថម្ភ ថវិកា ដល់ទៅ ២០០ ដុល្លារឯណោះ ជូនសិល្បការិនីជើងចាស់ម្នាក់។ Love Riya បានបញ្ជាក់សារខ្លីមួយថា “ចែករំលែកដល់ម៉ាក់មីង ដែលជាសិល្បការិនីជើងចាស់ ដែលកំពុងជួបទុក្ខលំបាក នាងខ្ញុំlove Riyaក៏បានជួយជាថវិកា បន្តិចបន្តួច ដល់ម៉ាក់មីងផងដែរ ជូនពរម៉ាក់មីងមានសុខភាពល្អ”។ ក្រោយឃើញបែបនេះ ធ្វើឲ្យមហាជនសម្តែងក្តីរំភើបជំនួស ហើយចូល comment ថា “ប្រពៃណីណាបងស្រី ទាំងស្អាត ទាំងមានចិត្តជ្រះថ្លា” មានម្នាក់ទៀតបន្ថែមថា “ការចែករំលែក គឺជាក្ដីសុខរបស់មនុស្សចិត្តបុណ្យ” ព្រមទាំងនៅមានពាក្យសរសើរ Riya ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ចាប់ពីនាទី ទី 20:00 តទៅ ៖

អានបន្ត

ទិដ្ឋភាពទូទៅ នៃពិធីបង្កក់សេរី គំរប់មួយខែ កូនប្រុស ពេជ្រ សូលីកា មើលទៅពោរពេញដោយក្តីរីករាយគ្រប់គ្នា អមជាមួយការតុបតែង ស្អាតទាក់ភ្នែកណាស់

កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាចម្រៀង ពេជ្រ សូលីកា បានសម្រាល កូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ ដោយជោគជ័យហើយ ទាំងម្តាយ និងកូន មានសុខភាពល្អណាស់ ។ កូនប្រុស របស់តារារូបនេះ មានមុខមាត់គួរឲ្យក្នាញ់ណាស់ មានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ កើតនៅ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី វ៉េនស្ដេ មានមុខដូចប៉ាៗ របស់គេខ្លាំងណាស់។ រឹតតែពិសេសថែមទៀតនោះ សូលីកា ពិតជាមានសំណាងខ្លាំងណាស់ ដែលត្រូវស្វាមីមានការយកចិត្ត ទុកដាក់ ថែទាំ យ៉ាងល្អ រហូតដល់ថ្នាក់ធ្វើឲ្យមហាជនជាច្រើនរំភើបជំនួស។ លុះមកដល់ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ ពេជ្រ សូលីកា បានរៀបចំពិធីបង្កក់សេរីគំរប់មួយខែ កូនប្រុសរបស់ខ្លួន មើលទៅសាមញ្ញមែន តែពោរពេញដោយក្តីសប្បាយរីករាយគ្រប់គ្នា ព្រមទំាងមានការរៀបចំតុបតែង រំលេចទៅដោយពណ៌មាស ស្អាតទាក់ភ្នែក។ សូលីកា បានភ្ជាប់សារខ្លីមួយថា “គម្រងរូបភាពទីមួយ ថ្ងៃបង្កក់សេរីគំរប់មួយខែ របស់ Hang Aari Wednesday រីករាយទស្សនារូបភាព ពី ទូរស័ព្ទ សិនណាចា៎ នៅមានច្រើនទៀត”។  ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅនៃពិធីនេះទំាងអស់គ្នា ៖

អានបន្ត

នៅចាំ អ្នកលក់ការ៉េម នៅសៀមរាប នេះទេ? នៅពីក្រោយភាពកំប្លុកកំប្លែងរបស់គាត់ មានរឿងជាច្រើនដែលយើងអត់ដឹង មើលវីដេអូនេះហើយ ពិតជារំជួលចិត្ត ស្ទើរស្រក់ទឹកភ្នែក (មានវីដេអូ)

កាលពីពេលកន្លងទៅ មហាជនជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន បងស្រីម្នាក់ឈ្មោះ សានណា ហៅ សៀវ ឡុងនី មានមុខរបរជាអ្នកលក់ការ៉េម នៅផ្សារលើ ក្នុងខេត្តសៀមរាប ជាស្ត្រីមេមាយកូន៤។ រូបគាត់ មាន ភាពបុិនប្រសព្វ អាចបញ្ចូលសម្លេង និងបកស្រាយបទចម្រៀង បានយ៉ាងពីរោះ ជាពិសេសពូកែ កំប្លុកកំប្លែង គ្រប់គ្នាបានជួបហើយ ធានាថាសើចចុកពោះ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ KimNawat គីមណាវ៉ាត់ បានបង្ហោះវីដេអូរបស់ បងស្រីរូបនេះ មើលហើយពិតជារំជួលចិត្តខ្លាំងណាស់ អ្វីក៏គាត់ធ្វើដែរ ដើម្បីយកលុយមកចិញ្ចឹមកូន នៅក្នុងបន្ទុក។ ហ្វេសប៊ុកដដែលនេះបានភ្ជាប់សារខ្លីមួយបញ្ជាក់ថា ៖ “នៅពីក្រោយភាពកំប្លុកកំប្លែងរបស់គាត់មានរឿងជាច្រើនដែលយើងអត់ដឹងមើលហើយចង់ស្រក់ទឹកភ្នែក”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

នេះជាសម្តីពិត របស់បងប្រុសម្នាក់ ដែលស៊ីឈ្នូល ស្ពាយអីវ៉ាន់ឲ្យភ្ញៀវ ឡើងភ្នំ អានចប់គ្រប់គ្នារំជួលចិត្តស្ទើរស្រក់ទឹកភ្នែក…

ម្សិលមិញនេះ នាថ្ងៃទី ១៥​ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញលោក តាន់ គឹមសួរ បានបង្ហោះរូបភាព២សន្លឹក ដែលបង្ហាញពីសកម្មភាពបងៗ ដែលអ្នកស្ពាយអីវ៉ាន់ឲ្យភ្ញៀវ ឡើងភ្នំ យ៉ាងច្រើន ព្រមទាំងភ្ជាប់សារដ៏ចាក់ដោតមួយថា “ប្រហែលជាបងប្អូនច្រលំថាពួកគាត់ជាក្របីហើយមើលទៅ បានប្រើពួកគាត់ដល់ថ្នាក់ហ្នឹង។”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកខ្លះសម្តែងក្តីអាណិតដល់ពួកគាត់ជាខ្លាំង ហើយអ្នកខ្លះទៀតក៏បានពន្យល់នូវហេតុផលមួយចំនួនផងដែរ ទាក់ទងហ្នឹងអីវា៉ន់ដែលពួកគាត់ស្ពាយច្រើនបែបនេះ។ ក្នុងចំណោមអ្នកស៊ីឈ្នូល ស្ពាយអីវ៉ាន់ទាំងនោះ មានបងប្រុសម្នាក់ ដែលជាអ្នកស៊ីឈ្នូលស្ពាយអីវ៉ាន់ឡើងភ្នំ ដែរនោះ គាត់បានចូល comment ក្នុងផុស ខាងលើនេះ ព្រមទាំងភ្ជាប់សារដ៏រំជួលចិត្តមួយថា ៖ “សូមអរគុណបងប្រុស ចំរុង និងបង គឹមសួរ ដែលលើកទឹកចិត្តប្អូន ព្រោះតែលុយ ទើបពួកខ្ញុំស្ពាយអីវ៉ាន់លើសទំងន់ តែខ្ញុំអាចធ្វើបានបង ដើម្បីគ្រួសារខ្ញុំ”។ ក្រោយឃើញបងប្រុសម្នាក់នេះចូល comment ហើយ ធ្វើឲ្យអ្នកខ្លះបង្ហាញអារម្មណ៍រំជួលចិត្ត ឡើងស្រក់ទឹកភ្នែក៕

អានបន្ត

ក្រោយឃើញ តារា TikTok សុខា Live សុំទោសទាំងទឹកភ្នែក ស្រាប់តែ លោក អុឹម ជីវ៉ា បានតបវិញ ហើយផ្តាំនូវពាក្យដ៏គួរឲ្យចាប់អារម្មណ៍ប៉ុន្មានម៉ាត់ថា…(មានវីដេអូ)

ដោយដឹងកំហុស កាលពីយប់មិញ នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោងជាង៨ តារា TikTok សុខា បានចេញវីដេអូមួយ និយាយទាំងទឹកភ្នែក ដោយដឹងកំហុសខ្លួន ដែលប្រើប្រាស់ពាក្យសំដីដាក់លោក អុឹម ជីវ៉ា កាលពីពេលកន្លងទៅ ព្រមទាំងលើកដៃសុំទោសជាសាធារណៈ។ ក្រោយឃើញបែបនេះ លោកអុឹម ជីវ៉ា មិនប្រកាន់អ្វីទាំងអស់ តែផ្តាំរឿងមួយថា “បងប្អូនជួយគិតខ្ញុំផង ក្រុមការងារមកប្រាប់ថា យប់មិញឃើញសុខាគាត់ឡាយ Live សុំទោសខ្ញុំ .. ហុឺ…! មួយជីវិតមិនដែលយកអ្នកណាជាសត្រូវខ្ញុំទេ ទោះបីបើអ្នកមួយចំនួនខ្ញុំដឹងថាធ្លាប់ធ្វើខុសលើខ្ញុំក៏ដោយ..! តែទង្វើរមួយនេះ គឺគាត់ធ្វើអោយខ្ញុំឈឺចាប់ណាស់ គឺឈឺលើសពីក្អួតឈាមទៅទៀត ! អ្នកខ្លះគាត់មិនដឹងថាខ្ញុំឈឺចាប់បែបណាទេ តែមានតែក្រុមការងារខ្ញុំទេ ដែលដឹងពីការឈឹចាប់របស់ខ្ញុំ សូម្បីតែការឡាយ ក៏ខ្ញុំមិនឡាយផង ព្រោះមិនដឹងឡាយនិយាយថាម៉េច ? ។ បើប្អូនដឹងខុសហើយ បងមិនប្រកាន់ប្អូនទេ តែបើមានអ្នកណាគេ ជាមនុស្សល្អ មកជួយប្អូន ប្អូនកុំធ្វើអោយគេឈឺចាប់ដូចបង ពេលនេះបងកំពុងព្យាបាលដំបៅផ្លូវចិត្ត របស់បងគឺវាឈឺជាងដំបៅផ្លូវកាយទៀត។ ដំបៅមួយនេះបើជាក៏មានរយៈពេលយូរហើយក៏មិនអាចបាត់ស្លាកស្នាមបានដែរ ។ រឿងកន្លងហួសអោយវាហួសទៅចុះ ចាត់ទុកថា ជាមេរៀន ចាត់ទុកថាបងជាគ្រូ ឬជាបង ជាឪពុកម្តាយចុះ បងមិនប្រកាន់ទេ .. បើប្អូនចេះកែហើយ ត្រូវចេះកែអោយក្លាយជាមនុស្សល្អ សំរាប់សង្គមជាតិ កុំនិយាយពាក្យអា​​ស​អា​​ភា​ស កុំអំនួត កុំប្រហើន កុំក្អេងក្អាង និយាយស្តីអោយមានសីលធម៌ ក្នុងខ្លួន កុំភ្លេចកំណើតដើម ធ្វើជាមនុស្សត្រូវសាងអំពើល្អអោយបានច្រើន ហើយត្រូវមានគុណធម៌ក្នុងខ្លួន ។ អំពើល្អមិនសាបសូន្យ “៕

អានបន្ត