រំភើបជំនួស! ទីបំផុត ស្រីអូន បានជួប កីឡាប្រដាល់ មុត ខ្លឹមខ្មៅ ហើយ ព្រមទាំងទទួលបានថវិកាពីសប្បុរសជន ដើម្បីជួយកីឡាករនេះ នូវទឹកប្រាក់ចំនួន…(មានវីដេអូ)

អ្នកស្នេហាវិស័យកីឡាជាច្រើន ពិតជាបានជ្រាបហើយ កាលពីពេលថ្មីៗនេះ កីឡាប្រដាល់សេរី ដែលមានថ្វីដៃខ្លាំងពូកែ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺ មុត ខ្លឹមខ្មៅ បានជួបទុក្ខ ដោយសារកូនតូចទាំង២នាក់ កើតជំងឺគ្រុនឈាម និងខ្វះខាតជីវភាពយ៉ាងខ្លាំង។ ដោយក្តីអាណិតខ្លោចចិត្ត គេប្រទះឃើញ ស្រីអូន ដែលជាអ្នកជំនួញវ័យក្មេងម្នាក់ បានជួបជាមួយ កីឡាប្រដាល់រូបនេះហើយ ព្រមទាំងបានធ្វើការ Live វីដេអូ ដើម្បីស្វែងរកជំនួយជូន ខ្លឹមខ្មៅ ថែមទៀតផង រហូតទទួលបានថវិកា ១៧៦៣ ដុល្លារ ហើយក៏នៅមានថវិកាមួយចំនួនទៀត របស់សប្បុរសជនដែលឧបត្ថម្ភតាមក្រោយ មិនទាន់បានសរុប។ ស្រីអូនបានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ជួបកីឡាប្រដាល់បងខ្លឹមខ្មៅ 081750455 ABA 001935090 NOUN CHANDALIN ជួយស៊ែរផងបងប្អូន”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ញាក់សាច់! ស្ងាត់ៗ ថៅកែហាងពេជ្រ និងស្វាមី អង្គុយញុំាមីឆា តាមផ្លូវយ៉ាងសាមញ្ញ ពិសេសជិះសុទ្ធតែរថយន្ត Rolls-Royce Cullinan ស៊េរី​ទំនើប​បំផុត​ ទើបទិញ មានតម្លៃរហូតដល់ទៅ…(មានវីដេអូ)

នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ នេះ មហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញ ថៅកែហាងពេជ្រ គឺលោក ទ្រី ដាណា ទើបទិញ រថយន្ត Rolls-Royce Cullinan 2020 ស៊េរី​ទំនើប​បំផុត​ ហើយប្រភពខ្លះ បានបញ្ជាក់ថា រថយន្តនេះ មានតម្លៃ​ប្រហែល​ជាង ៩០ម៉ឺន​ដុល្លារ ​អាមេរិក ​ឯណោះ។ ក្នុងនោះផងដែរ ហ្វេសប៊ុកផេកមួយឈ្មោះ Phnom Penh Today បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីសកម្មភាព លោកស្រី និងស្វាមី កំពុងអង្គុយញុំាមីឆា តាមផ្លូវ យ៉ាងសាមញ្ញ ព្រមទំាងបញ្ជាក់បន្ថែមថា ៖ “ហេងណាស់ ថ្ងៃនេះ បានឃើញ idol មកញុំាមីឆាតាមផ្លូវលីយ៉ុងផាត់ សាមញ្ញណាស់ ២នាក់ប្ដីប្រពន្ធគាត់ ជិះសុទ្ធតារ៉ុលរ៉យ តែចូលចិត្តតាមផ្លូវដូចខ្ញុំជិះម៉ូតូដែរ ឮថាអា ស ក្រោយគាត់ នោះប្រហែលខ្ទង់មួយលានដុល្លារ។ ឃើញគាត់ជួយគេរហូត ពិតជាស្រលាញ់គាត់ណាស់។ ចង់ឱ្យមានមនុស្សល្អៗបែបនេះ កាន់តាច្រើន”។ ក្រោយឃើញបែបនេះ គ្រប់គ្នាលាន់មាត់ថា “ហាងថ្មី ឡានថ្មី ជីវិតជោគជ័យ មានអ្នកស្រលាញ់ច្រើន” អ្នកខ្លះបន្ថែមថា “អូហូ ចូលរួមអបអរ ចេៗ ដាណា Idol ក្នុងចិត្ត ឡូយណាស់” អ្នកខ្លះបន្ថែមថា “កេរ្ដិ៍ ឈ្មោះល្អ ក្រអូបបញ្ច្រាសខ្យល់ យ៉ាងណា មនុស្សមានចិត្តសប្បុរស នរណាក៏ត្រេកអរជាមួយដែរបងស្រី”៕

អានបន្ត

ក្រោយដឹងថា តារា TikTok ឈ្មោះ ផ្កាយ ស្លា​ប់ដោយសារគ្រោះ​ថ្នា​ក់ច​រាចរណ៍, ពេលនេះ ថៅកែហាងពេជ្រ បានបង្ហោះសារចូលរួ​មរំលែកទុក្ខ និងចូលរួមថវិកា ជូនគ្រួសារនៃសព នូវទឹកប្រាក់រហូតដល់ទៅ…(មានវីដេអូ)

ប្រិយមិត្តជាច្រើន ពិតជាបានជ្រាបហើយ កាលពីយប់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ត្រង់ចំណុចស្តុបកងរាជអាវុធហត្ថ តាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវ៥២៨ ស្ថិតក្នុង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ គេឃើញ បុរសម្នាក់ឈ្មោះ ចាន់ សម្បត្តិ រតនផ្កាយ ជាតារាល្បីក្នុង TikTok បានជួ​បគ្រោះ​ថ្នា​ក់ចរាចរណ៍ ដោយស្ថានភាពរ​បួ​សធ្ង​ន់ធ្ង​រខ្លាំ​ងពេ​ក ផ្កាយ ក៏បានទទួលមរ​ណភា​ពហើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ ថៅកែហាងពេជ្រ លោកស្រី ទ្រី ដាណា បានបង្ហោះចូលរួមរំលែកទុក្ខគ្រួសារនៃស​ព ថែមទាំងចូលរួម ថវិកា ជូនគ្រួសារនៃស​ព នូវទឹកប្រាក់រហូតដល់ទៅ ១០០០ ដុល្លារ ថែមទៀតផង។ លោកស្រី បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ដំបូង ខ្ញុំអត់ដឹងប្អូនផ្កាយ អ្នកណាទេ តែដឹងត្រឹមថាប្អូនជាមនុស្សល្អ ទើបមានគេចង់ឱ្យជួយច្រើន មានគេប្រាប់ថា ប្អូនជួបគ្រោះថ្នាក់ច​រាចរណ៍ ចូលរួមរំលែកទុក្ខផង ពិតជាសោកស្ដាយមនុស្សល្អៗណាស់។ ឃើញថា គាត់តស៊ូ ចេះជួយគ្រួសារ កំពុងជួបការលំបាក ខ្ញុំមានតែជួយចូលរួម 1000$។ ស្អែកនេះ ឱ្យគេយកទៅជូនគ្រួសារគាត់ហើយ។ សង្ឃឹមថា អាចជួយសម្រាលការលំបាក ឪពុកគាត់ខ្លះ”៕

អានបន្ត

រំភើបណាស់! ព្រឹកនេះ ក្រសួងប្រកាសថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយ១នាក់ទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់…

នៅព្រឹក ថ្ងៃទី ១៧ ខែមិថុនា​ ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានមួយ ស្តីពី ករណីព្យាបាលជាសះស្បើយ ០១នាក់ និងមិនមានករណីវិជ្ជមានកូវីដ-១៩ ថ្មីទេ។ ត្រឹមម៉ោង ០៧:០០ ព្រឹក ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មាន ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ១២៦នាក់ អ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០២នាក់ និង អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់ នៅទូទាំងប្រទេស សរុបចំនួន ១២៨នាក់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមអាន សេចក្តីជូនព័ត៌មាន របស់ ក្រសួងសុខាភិបាល ដែលមានភ្ជាប់ជូនខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា លេចមុខសុទ្ធតែ តារាល្បីៗ មកចូលរួម ពិធីបង្កក់សេរី គំរប់មួយខែ កូនប្រុស ពេជ្រ សូលីកា កាលពីម្សិលមិញ មើលទៅគ្រប់គ្នាស្អាតៗខ្លាំងណាស់

ម្សិលមិញនេះ នាព្រឹក ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ តារាចម្រៀង ដ៏ល្បី ពេជ្រ សូលីកា បានរៀបចំពិធីបង្កក់សេរី គំរប់មួយខែ កូនប្រុសរបស់ខ្លួន មើលទៅសាមញ្ញមែន តែពោរពេញដោយក្តីសប្បាយរីករាយគ្រប់គ្នា ព្រមទំាងមានការរៀបចំតុបតែង រំលេចទៅដោយពណ៌មាស ស្អាតទាក់ភ្នែក។ សូលីកា បានភ្ជាប់សារខ្លីមួយថា “គម្រងរូបភាពទីមួយ ថ្ងៃបង្កក់សេរីគំរប់មួយខែ របស់ Hang Aari Wednesday រីករាយទស្សនារូបភាព ពី ទូរស័ព្ទ សិនណាចា៎ នៅមានច្រើនទៀត”។ ចំណែកពេលល្ងាច ​គេឃើញមានភ្ញៀវកិត្តិយស មួយចំនួន ក៏បានមកចូលរួម ក្នុងពិធីជប់លៀង បង្កក់កូនប្រុស ពេជ្រ សូលីកា ផងដែរ ប្រកបដោយទឹកមុខ ញញឹម ស្រស់ស្រាយគ្រប់គ្នា មើលទៅពិតជាស្និតស្នាលខ្លាំងណាស់ ហើយក៏មានវត្តមាន តារាសម្តែង ម៉ាក សែនសូនីតា តារាចម្រៀង វីរៈ និច្ច និងតារាល្បីៗជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាចម្រៀង ពេជ្រ សូលីកា បានសម្រាល កូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ ដោយជោគជ័យហើយ ទាំងម្តាយ និងកូន មានសុខភាពល្អណាស់ ។ កូនប្រុស របស់តារារូបនេះ មានមុខមាត់គួរឲ្យក្នាញ់ណាស់ មានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ កើតនៅ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី…

អានបន្ត