នៅចាំអតីតបេក្ខនារី The Voice Kids នេះទេ? ចាន់ ស្រីខួច ច្រៀងបទ “ចប់ចុះ” ពីរោះណាស់ រហូតផ្ទុះការគាំទ្រយ៉ាងខ្លាំង និងមានអ្នកទស្សនាជាង ២សែន ៥មុឺន ដងបាត់ទៅហើយ (មានវីដេអូ)

ទស្សនិកជនភាគច្រើន ប្រហែលជានៅចាំច្បាស់ នូវប្អូនស្រីម្នាក់ឈ្មោះ ចាន់ ស្រីខួច ដែលជាអតីតបេក្ខនារី ធ្លាប់ចូលប្រឡងក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia កំឡុងខែកក្កដា ឆ្នាំ ២០១៧។ កាលនោះ ស្រីខួច មានអាយុ១២ឆ្នាំ ហើយបានលើកយកបទ “ចូលមកធ្វើអ្វីបើគង់ចាកចេញ” មកធ្វើការប្រកួត។ លុះមកដល់ពេលថ្មីៗនេះ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ ចាន់ ស្រីខួប មានសម្រស់ដ៏ស្រស់ស្អាតប្លែក មើលសឹងតែមិនស្គាល់ ជាពិសេសនោះធំ ជាងមុនឆ្ងាយណាស់ ជាមួយស្ទីលតុបតែងខ្លួន គួរឲ្យទាក់ទាញ។ ចំណែកកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកគាំទ្រមានការភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញ ស្រីខួច បានបកស្រាយចម្រៀងដ៏ពីរោះមួយបទ ក្រោមចំណងជើងថា “ចប់ចុះ” ដែលជាការនិពន្ធបទភ្លេង និងទំនុក ដោយ សុន សុភារុន។ រហូតមកដល់យប់ ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ នេះ បទមួយនេះមានអ្នកចូលទស្សនាជាង ២សែន ៥មុឺន ដងបាត់ទៅហើយ សឹងតែមិនគួរឲ្យជឿ ហើយក៏មានអ្នកខ្លះទៀតបានចូល comment ថា “ស្តាប់យូរទៅ រឹតតែពីរោះ” មានម្នាក់ទៀតបន្តថា “ចាក់ដល់បេះដូង ពិតជាមានន័យ និងពីរោះណាស់” ព្រមទាំងនៅមាន comment សរសើរជាច្រើនទៀត។ ដើម្បីជ្រាប កាន់តែច្បាស់ តោះទៅស្តាប់ទាំងអស់គ្នា ៖

អានបន្ត

មានន័យណាស់! នៅសុខៗ លៀង ចាន់ឡា ដាក់ប៉ុន្មានម៉ាត់ថា “ចាន់ឡា នៅតែជា ចាន់ឡា ជាផ្កាឈូកដុះចេញពីភក់ ជាក្របីស្រុកស្រែ តែខ្ញុំមិនមែនក្រពើ ខ្ញុំមិនដែលភ្លេចគុណអ្នកដែលជួយខ្ញុំទេ”

ទស្សនិកជនភាគច្រើន ច្បាស់ជាមិនទាន់ភ្លេចទេ មើលទៅ កញ្ញា លៀង ចាន់ឡា ដែលជាអតីតបេក្ខនារី ធ្លាប់ចូលប្រឡង ក្នុង កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia។ បើទោះជា ចាន់ឡា មិនបានទទួលពានរង្វាន់ក៏ដោយ ក៏ប្រជាប្រិយ របស់អតីបេក្ខនារីរូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែល ពីសំណាក់មហាជនទូទៅ មកដល់សព្វថ្ងៃនេះ។ ហើយថ្មីៗនេះ មហាជនផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរ ចាន់ឡា យ៉ាងខ្លាំង ក្នុងការសម្តែងរឿងដ៏ល្អឥតខ្ចោះមួយ ក្រោមចំណងជើងថា “ប្រពន្ធបាយកក” គិតត្រឹមថ្ងៃនេះ រឿងមួយនេះ មានអ្នកចូលទស្សនាជាង ២លានដងបាត់ទៅហើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ លៀង ចាន់ឡា បានបង្ហោះសារដ៏មានន័យមួយ ក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ “ស ខ្មៅ ជាពណ៌ដែលស្រលាញ់បំផុត តែចិត្តវិញគឺពណ៌ស រស់នៅជីវិតបែបសាមញ្ញ គ្មានភាពស៊ីវីល័យ តែពេលនេះសុំធ្វើខ្លួនសារជាថ្មីរស់នៅលើវិថីសិល្បៈ មិនចូលចិត្តភាពអាត្មានិយម ចាន់ឡា នៅតែជា ចាន់ឡា ជាផ្កាឈូកដុះចេញពីភក់ ជាក្របីស្រុកស្រែ តែខ្ញុំមិនមែនក្រពើ ខ្ញុំមិនដែលភ្លេចគុណអ្នកដែលជួយខ្ញុំទេ”៕

អានបន្ត

នៅសុខៗ ស្រាប់តែ ពេជ្រ សូលីកា បង្ហោះរូបភាពមួយសន្លឹកនេះ ថែមទាំងភ្ជាប់សារដ៏ចាក់ដោតមួយថា…

កាលពីព្រឹក ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាចម្រៀងដ៏ល្បី ប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សូលីកា និងស្វាមី បានរៀបចំ ពិធីបង្កក់ សេរី គម្រាប់១ខែ កូនប្រុសរបស់ខ្លួន ដែលមើលទៅសាមញ្ញមែន តែគ្រប់គ្នា ពោរពេញដោយ ក្តីសប្បាយរីករាយ ស្និតស្នាល ហាក់ដូចជាក្រុមគ្រួសារតែមួយ។ លុះដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ នេះ សូលីកា បានបង្ហោះរូបភាព១សន្លឹក ដែលថតជុំគ្នាជាមួយ កូនសំណព្វចិត្ត និងស្វាមីរបស់ខ្លួន ព្រមទាំងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖ “អរគុណ ដល់ការជេរប្រមាថ អរគុណ ដល់ការមើលងាយ អរគុណ ដល់ការជាន់ពន្លិច អរគុណ ដែលធ្វើអោយខ្ញុំរឹងមាំ និងមានថ្ងៃនេះ បានស្គាល់ បានឃើញ ពីជីវិតគ្រួសារ ការស្រលាញ់ ការអោយតម្លៃ និង ភាពកក់ក្ដៅ ការមើលថែយកចិត្តទុកដាក់ ព្រមទាំងមនុស្សល្អៗជុំវិញខ្លួន យ៉ាងពិតប្រាកដ ពួកគាត់ទាំងពីរនាក់ គឺជាដង្ហើមចេញចូលរបស់ខ្ញុំ នឹង រហូតទៅ Aari Family”៕

អានបន្ត

ថ្ងៃនេះ ថៅកែហាងពេជ្រ បានឲ្យក្រុមការងារ យកថវិកា ទៅជូន ឪពុករបស់ផ្កាយហើយ, ស្ដាប់ឪពុកប្អូនផ្កាយនិយាយ ពិតជាខ្លោ​ច​ចិ​ត្តណាស់ ធ្វើឲ្យគ្រប់គ្នាស្ទើរទប់ទឹកភ្នែកមិនជាប់ (មានវីដេអូ)

កាលពីយប់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ បុរសម្នាក់ឈ្មោះ ចាន់ សម្បត្តិ រតនផ្កាយ ជាតារាល្បីក្នុង TikTok បានជួ​បគ្រោះ​ថ្នា​ក់ចរាចរណ៍ ដោយស្ថានភាពរ​បួ​សធ្ង​ន់ធ្ង​រខ្លាំ​ងពេ​ក ផ្កាយ ក៏បានទទួលមរ​ណភា​ពហើយ។ ទីកន្លែងកើតហេតុ នៅត្រង់ចំណុចស្តុប កងរាជអាវុធហត្ថ តាមបណ្ដោយផ្លូវ២៨៩ កែងផ្លូវ៥២៨ ស្ថិតក្នុង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។ ដោយក្តីអាណិតខ្លោចចិត្ត ម្សិលមិញនេះ នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ ថៅកែហាងពេជ្រ លោកស្រី ទ្រី ដាណា បានបង្ហោះចូលរួមរំលែកទុក្ខគ្រួសារនៃស​ព ថែមទាំងចូលរួម ថវិកា ជូនគ្រួសារនៃស​ព នូវទឹកប្រាក់រហូតដល់ទៅ ១០០០ ដុល្លារ ថែមទៀតផង។ លោកស្រី បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ដំបូង ខ្ញុំអត់ដឹងប្អូនផ្កាយ អ្នកណាទេ តែដឹងត្រឹមថាប្អូនជាមនុស្សល្អ ទើបមានគេចង់ឱ្យជួយច្រើន មានគេប្រាប់ថា ប្អូនជួបគ្រោះថ្នាក់ច​រាចរណ៍ ចូលរួមរំលែកទុក្ខផង ពិតជាសោកស្ដាយមនុស្សល្អៗណាស់។ ឃើញថា គាត់តស៊ូ ចេះជួយគ្រួសារ កំពុងជួបការលំបាក ខ្ញុំមានតែជួយចូលរួម 1000$។ ស្អែកនេះ ឱ្យគេយកទៅជូនគ្រួសារគាត់ហើយ។ សង្ឃឹមថា អាចជួយសម្រាលការលំបាក ឪពុកគាត់ខ្លះ”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ ខាងក្រុមការងារ លោកស្រី ទ្រី ដាណា បានយកថវិកា ទៅជូនឪពុករបស់ ផ្កាយ ហើយ។ លោកស្រី ក៏បានបង្ហោះវីដេអូដ៏រំជួ​លចិត្តមួយ ព្រមទាំងបញ្ជាក់បន្ថែមថា “ស្ដាប់ឪពុកប្អូនផ្កាយនិយាយ ពិតជាខ្លោ​ចចិ​ត្តមែន លាម្ដងហើយ បែរមកលាម្ដងទៀត ដូចដឹងថាមានរឿងអីកើតឡើង”។ ដើម្បីជ្រាប…

អានបន្ត

អីយ៉ា ចំថ្ងៃខួបកំណើត លោក ប៉ែន ចំរុង ស្រាប់តែភរិយា បង្ហោះសារជូនពរ ឡើងម៉ាអេមម៉ង អានចប់រំភើបជំនួស

មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ តារាសម្តែង និងជាពិធីករ ដ៏ល្បីមួយរូប​ គឺលោក ប៉ែន ចំរុង នោះ។ ក្រៅពីសិល្បៈ តារារូបនេះ មានទឹកចិត្តសប្បុរសធម៌ខ្លាំងណាស់ ដោយតែងតែលេចមុខក្នុងកិច្ចការមនុស្សធម៌មិនដែលដាច់ឡើយ រហូតដល់ថ្នាក់ធ្វើឲ្យ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ចាក់ទុកលោកជាតារាគំរូល្អមួយរូបថែមទៀតផង។ ទោះបីជាលោក មានការវល់ខ្លាំងយ៉ាងណាក៏ដោយចំពោះកិច្ចការទាំងនោះ ក៏លោកមិនដែលភ្លេចឡើយ ក្នុងការផ្តល់នូវភាពកក់ក្តៅជូនភរិយាជាទីស្រឡាញ់របស់លោក ។ ហើយកាលពីពេលកន្លងទៅថ្មីៗនេះ លោក បាននាំភរិយាដែលកំពុងពពោះ ទៅលំហែកាយ បែបធម្មជាតិ សាមញ្ញៗ ស្ទួចត្រី នៅសៀមរាបកន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ចំណែក នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ នេះ គឺចំថ្ងៃខួបកំណើតលោក ប៉ែន ចំរុង ស្រាប់តែភរិយារបស់លោក បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នាជាច្រើនសន្លឹក ព្រមទាំងភ្ជាប់សារឡើងម៉ាអេមថា  ៖ “រីករាយថ្ងៃប្រសូត ប្ដីសម្លាញ់ ប៉ែន ចំរុង 18 06 2020 ជូនពរប្ដីអោយមានសុខភាពល្អ រឹងមាំ រកសុីមានបាន មានកាងារល្អៗ ជោគជ័យគ្រប់ភារកិច្ច ចូលមកច្រេីនៗៗ មានលុយច្រេីនៗៗ មានឈ្មោះកាន់តែល្បី គេចូលចិត្ត ស្រលាញ់រាប់អានច្រេីន មានសេចក្ដីសុខ មានស្នាមញឹមរហូត ឈ្នះអស់មានសត្រូវទាំងឡាយ ហេីយមានសំណាងល្អពេញមួយជីវិតណាប្ដី ហេីយកាដូជូនប្ដីឆ្នាំនេះ ខុសពីឆ្នាំមុនៗ ពិសេសមានតម្លៃមិនអាចកាត់ថ្លៃបាននោះគឺ (កូន) ដែលប្ដីស្រលាញ់ចង់បាន ស្រលាញ់ប្រពន្ធ និងកូនអោយកាន់តែខ្លាំងៗណា ម្ចាស់ជីវិត ឆ្នាំដ៏សែនមានន័យ”៕

អានបន្ត

ព្រះនាងតូច នរោត្តម ជេនណា Cover បទ “ម៉ូនីកា” ពិតជាពីរោះរណ្តំខ្លាំងណាស់ ស្តាប់ហើយ ចង់ស្តាប់ទៀត ដើម្បី អបអរសាទរ ព្រះរាជពិធីចម្រើនព្រះជន្មវស្សាគម្រប់ ៨៤ យាងចូល ៨៥ព្រះវស្សា នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ (មានវីដេអូ)

នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ នេះ គឺជា ព្រះរាជពិធីចម្រើនព្រះជន្មវស្សាគម្រប់ ៨៤ យាងចូល ៨៥ព្រះវស្សា នៃសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ក្នុងនោះផងដែរ កាលពីម្សិលមិញនេះ គេប្រទះឃើញ ព្រះនាងតូច នរោត្តម ជេនណា សែស្រឡាយនៃ​​ព្រះ​រាជវង្ស​កម្ពុជា​វ័យក្មេង បានច្រៀងចម្រៀងមួយបទឡើងវិញ ក្រោមចំណងជើងថា “ម៉ូនីកា/Monica” ហើយបទនេះក៏ជា ព្រះរាជនិពន្ធ ដោយព្រះបរមរតនកោដ្ឋ សម្ដេចព្រះនរោត្តម សីហនុ ក្នុងឆ្នាំ ១៩៥៣។ ព្រះនាងតូច នរោត្តម ជេនណា បកស្រាយចម្រៀងមួយបទនេះពិតជាពីរោះ ដែលមានសម្លេងស្រទន់ ស្តាប់ហើយ ចង់ស្តាប់ទៀត មិនចេះជិនណាយ។ ព្រះនាងតូច បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុកផេក របស់ ព្រះនាង ផងដែរថា “ខ្ញុំម្ចាស់ សូមក្រាបបង្គំទូលថ្វាយព្រះពរ ហ្លូងយាយទួត សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាស ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៤ យាងចូល ៨៥ ព្រះវស្សា របស់ព្រះអង្គ។ សូម ហ្លួងយាយទួត គង់មានព្រះជន្មាយុយឺនយូរ មានព្រះបញ្ញាញាណវាងវៃ និងព្រះរាជសុខភាពមាំមួន ដើម្បីគង់នៅជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តរបស់ព្រះអង្គ។”។ តោះដើម្បី កុំឲ្យខាតពេលយូរ សូមស្តាប់ទាំងអស់គ្នា ៖

អានបន្ត

វីដេអូ ពិធីបង្កក់ សេរី គម្រាប់១ខែ កូនប្រុស ពេជ្រ សូលីកា ចេញហើយ មើលទៅ ហង្ស អ៊ារី វ៉េនស្ដេ គួរឲ្យស្រឡាញ់ដល់ហើយ (មានវីដេអូ)

នាព្រឹក ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាចម្រៀង ដ៏ល្បី ពេជ្រ សូលីកា និងស្វាមី បានរៀបចំ ពិធីបង្កក់ សេរី គម្រាប់១ខែ កូនប្រុសរបស់ខ្លួន ដែលមើលទៅសាមញ្ញមែន តែពោរពេញដោយ ក្តីសប្បាយ រីករាយគ្រប់ៗគ្នា ព្រមទាំងបាននិមន្តព្រះសង្ឃជាច្រើនអង្គក្នុងពិធីនេះផងដែរ។ រឹតតែប្លែកថែមទៀតនោះ ក្នុងពិធីនេះមានការរៀបចំតុបតែង រំលេចទៅដោយពណ៌មាស ស្អាតទាក់ភ្នែក។ ចំណែកពេលល្ងាច ​នៅថ្ងៃដដែលនេះ គេឃើញមានភ្ញៀវកិត្តិយស មួយចំនួន ក៏បានមកចូលរួម ផងដែរ ប្រកបដោយទឹកមុខ ស្រស់ស្រាយ ញញឹម គ្រប់ៗគ្នា មើលទៅពិតជាស្និតស្នាលខ្លាំងណាស់ ហើយក៏មានវត្តមាន តារាសម្តែង ម៉ាក សែនសូនីតា តារាចម្រៀង វីរៈ និច្ច និងតារាល្បីៗជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។   គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ តារាចម្រៀង ពេជ្រ សូលីកា បានសម្រាល កូនប្រុសម្នាក់ មានមុខមាត់គួរឲ្យក្នាញ់ណាស់ មានឈ្មោះថា ហង្ស អ៊ារី វ៉េនស្ដេ កើតនៅ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី វ៉េនស្ដេ មានមុខដូចប៉ាៗ របស់គេខ្លាំងណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត