ជាប់រវល់ការងារពេលយប់ មកដល់ផ្ទះវិញ ឃើញកូនស្រី ទុកសំបុត្រឲ្យមួយច្បាប់, រំជួលចិត្តពេក បងប៉ូលិស ភ្ជាប់សារទាំងទឹកភ្នែកថា…

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ ម៉ោងជាង១១យប់ទៅហើយ គ្រប់គ្នាសម្តែងអារម្មណ៍រំជួលចិត្តជាខ្លាំង ក្រោយឃើញបងប៉ូលិសម្នាក់ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដោយភ្ជាប់ជាមួយសំបុត្រ ដ៏ចាក់ដោតអារម្មណ៍មួយរបស់កូនស្រី អានចប់ ស្ទើរស្រក់ទឹកភ្នែក។ បងប៉ូលិសរូបនេះមានឈ្មោះ ម៉ិច ភិរុន ក៏បានភ្ជាប់សារខ្លីមួយទាំងទឹកភ្នែកថា “មកពីចុះជាតិស្រវឹងវិញ កូនសរសេរសំបុត្រទុកអោយ មានអារម្មណ៍ថានឹកដល់ម្តាយរបស់កូន មិនគួរកូន កេីតមកកំព្រាសោះ។”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ស្ទើរស្រក់ទឹកភ្នែកតាម មានអ្នកខ្លះចូល comment ថា “ល្អណាស់សម្លាញ់ ថែរក្សាកូនឲ្យល្អ ជូនពរសុខសប្បាយ” ម្នាក់ទៀតសួរថា “ក្មួយ​កំព្រា​តាំងពី​អាយុ​ប៉ុន្មាន​បង” លោកក៏បានតបវិញថា “តាំងអាយុ៣ឆ្នាំ”។ នៅមានអ្នកខ្លះលើកទឹកចិត្តថា “គ្មានអ្នកណាចង់ទេបង កុំគិតច្រើន មើលថែគាត់អោយល្អទៅ គាត់សប្បាយចិត្តហើយ កាត់ចិត្តខ្លះទៅសំលាញ់”៕

អានបន្ត

ទីបំផុត បទ “មេម៉ាយចាយលុយ” ច្រៀងដោយ Love Riya និង Dj មុំា ចេញហើយ ពីរោះ លាយកំប្លែង អេមណាស់ ដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នាលាន់មាត់ថា…(មានវីដេអូ)

មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន Love Riya ជាអ្នកលក់ផលិតផល តាមហ្វេសប៊ុកដ៏ល្បីល្បាញ និងស្រស់ស្អាតម្នាក់ ។ ស្ត្រីរូបនេះ មិនត្រឹមពូកែសំដី និងរកស៊ី ប៉ុណ្ណោះទេ ថែមទាំង មានរូបសម្រស់គួរឲ្យគយ ថែមទៀត ដោយមិនចាញ់តារាល្បីៗប៉ុន្មានទេ។ ក្រៅពីមុខរបរជាអ្នកជំនួញ Riya ក៏មានចំណូលចិត្តខ្លាំងផងដែរ ខាងសិល្បៈ ហើយពេលថ្មីៗនេះ ធ្លាប់បានចូលសម្តែងក្នុងចម្រៀងមួយបទ ក្រោមចំណងជើងថា “ទុកខ្ញុំជាអ្វី?” ដែលជាការបកស្រាយ ដោយតារាល្បី គឺលោក អ៊ីណូ និង Deeo។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០ Riya មានបទចម្រៀងផ្ទាល់ខ្លួនហើយ ក្រោមចំណងជើងថា “មេម៉ាយចាយលុយ” ដោយច្រៀងជាមួយ Dj មុំា។ ក្រោយពីស្តាប់ចប់ អ្នកគាំទ្រជាច្រើនស្រាប់តែលាន់មាត់ថា “ពីរេាះណាស់បងស្រី” មានម្នាក់ទៀតបន្ថែមថា “ស្រលាញ់អាជិតចប់នឹងតាម៉ង” អ្នកខ្លះបន្តថា “បងយ៉ាសំដែងសមណាស់ ពីរោះតិច កំប្លែងតិច អេមណាស់” ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត។ កុំឲ្យខាតពេលយូរ តោះទៅទស្សនាទាំងអស់គ្នា ៖

អានបន្ត

ភ័យជំនួស ស្តែងណាស់លោកអើយ! រថយន្តមួយគ្រឿង បើកអត់ប្រយ័ត្ន ក៏ត្រូវរថភ្លើងបុ​កអូ​សយ៉ាងឆ្ងាយ ក្នុងរថយន្តមានកូនក្មេងទៀត (មានវីដេអូ)

នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០ នៅមុខនេះបន្តិច មានហេតុការណ៍ដ៏គួរឲ្យរ​ន្ធ​ត់មួយបានកើតឡើង ដោយរថយន្តមួយគ្រឿង បើកបរមិនបានប្រុងប្រយ័ត្ន ត្រូវបានរថភ្លើងបុ​ក ហើយអូសទៅយ៉ាងឆ្ងាយ ធ្វើឲ្យអ្នកដែលថតបានសកម្មភាពនេះ ភ័យជំនួស អ្នកដែលនៅក្នុងរថយន្តនេះ។ ក្នុងនោះផងដែរ គេក៏បានឃើញម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Kalito Kalito ដែលបានបង្ហោះវីដេអូនៃសកម្មភាពនេះ ព្រមទាំងភ្ជាប់សារបញ្ជាក់យ៉ាងខ្លីថា “ហេតុការមិញនឹងម៉ងជួបហើយឃើញខ្លា​ច”។ ក្នុងនោះផងដែរ គេក៏បានឃើញអ្នកដែលបានចូល comment ក្នុងផុសនេះបញ្ជាក់បន្ថែមទៅអ្នកសួរថា “នៅភូមិត្រពាំងត្នោត នៅបាសិតនុងជិតផ្ទះខ្ញុំបង, ស្រុកអង្គស្នួល ឃុំម្កាក់ ខេត្តកណ្ដាល នៅបាសិត ព្រែកព្នៅ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ស្តាប់ការរៀបរាប់ របស់ សុខ ពិសីតូច ហើយ រឹតតែអាណិតគាត់ ខ្លោចចិត្ត ដែលមានប្រវត្តិកំសត់ស្ទើរមិនគួរឲ្យជឿ (មានវីដេអូ)

ប្រិយមិត្តជាច្រើន ប្រហែលជានៅចាំបាន ក្មេងប្រុសម្នាក់ឈ្មោះ ធី គេតែងហៅថា សុខ ពិសីតូច កាលពីឆ្នាំ ២០១៦ កន្លងទៅនោះហើយ។ កាលនោះគ្រប់គ្នា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង នូវទឹកដមសម្លេង របស់ ក្មេងប្រុសរូបនេះ ដែលមានសម្លេងដូច សុខ ពិសី ខ្លាំងណាស់ ។ ស្រាប់តែពេលថ្មីៗនេះ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញសម្រស់របស់ក្មេងប្រុសម្នាក់នេះ បានប្តូរប្រែ ទៅជាមនុស្សស្រី យ៉ាងស្រស់ស្អាត ប្លែក មើលសឹងតែមិនស្គាល់ ។ ចំណែកនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០ នេះ ពិសីតូច បានផ្តល់កិច្ចសម្ភាសន៍ពិសេសមួយ ជាមួយ ក្រុមការងារ តារាញូស៍ ស្តាប់រួច ពិតជាអាណិតដល់រូបគាត់ខ្លោចចិត្ត ព្រោះពេលកន្លងទៅ អូន សី ធ្លាប់ត្រូវបានគេមើលងាយ គេថាធ្វើខ្ទើយអ៊ីចឹង អាក្រក់ណាស់ ធ្វើប្រុសវិញទៅ ធ្លាប់ធ្វើការងារជាអ្នក លាងចាន រត់តុក ជាដើម។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា ធ្លាប់តែឃើញស្លៀករ៉ូប ម្តងនេះ ថៅកែហាងពេជ្រ ស្លៀកម៉ាឈុតនេះម្តង់ ពិតជាប្លែកភ្នែកដល់ហើយ ធ្វើឲ្យគ្រប់គ្នា លាន់មាត់ថា…(មានវីដេអូ)

លោក ទ្រី ដាណា គឺជា ថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញជាច្រើនទៀត កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន។ លោកស្រី​ មិនត្រឹមជោគជ័យខ្លាំងលើការរកស៊ីប៉ុណ្ណោះទេ ថែមទាំងមានចិត្តសប្បុរសធម៌ទៀតផង ដោយលោកស្រី តែងតែជួយអ្នកទីទាល់ក្រមិនដែលដាច់ឡើយ។ ក្រៅពីមុខជំនួញដែលកំពុងតែរវល់ខ្លាំង ថៅកែហាងពេជ្រ រូបនេះ មិនដែលភ្លេចឡើយ ក្នុងការលំហែកាយ ទៅតាមកន្លែងផ្សេងៗនៅក្នុងប្រទេសកម្ពុជាយើង មើលទៅជីវិតរបស់លោកស្រី ពិតជាមានន័យ និងសប្បាយខ្លាំងណាស់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា ធ្វើការតុបតែងខ្លួនក្នុងឈុតសំលៀកបំពាក់មួយឈុតទៀតហើយ មើលទៅពិតជាប្លែកជាងមុនឆ្ងាយណាស់ ហើយលោកស្រី ក៏បានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “ចាស់ហេីយនៅមិនព្រមចាស់”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន លាន់មាត់ថា “រូបថតចែសុទ្ធតែស្អាតទាំងអស់” មានម្នាក់ទៀតនិយាយថា “ដូច18ចឹង ចែដាណា” ម្នាក់ទៀតបន្ថែមថា “អត់ចាស់ទេបង ក្មេងជាងអាយុឆ្ងាយណាស់បង” អ្នកខ្លះបង្ហាញអារម្មណ៍ថា “បងស្រីស្លៀកខោពាក់មួកចឹងទៅស្ទាវខប់ ប្លែកភ្នែក ធ្លាប់តែឃើញស្លៀករ៉ូបតែពេលស្លៀកខោអញ្ចឹងស្អាត” ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត ទាក់ទងលោកស្រី ស្លៀកមួយឈុតនេះ៕

អានបន្ត

ខឹង សុខា ដៀលខ្លាំងពេក យាយស្រួយ ទ្រាំលែងបាន ក៏ចេញមុខព្រលះសារជាថ្មី ដោយដាក់ប៉ុន្មានម៉ាត់នេះ សើចរឹងពោះ (មានវីដេអូ)

គ្រប់គ្នាពិតជាស្គាល់ជាក់ជាមិនខាន តារា TikTok ឈ្មោះ សុខា នោះ ដោយល្បីតាមរយៈការនិយាយលេងសើច នៅក្នុងបណ្តាញសង្គម TikTok ពិសេសត្រង់ពាក្យ “ហូបបាយនៅ?”។ ដោយសារតែមានការចាប់អារម្មណ៍ និងក្តីអាណិត សុខា ក៏ត្រូវបានលោក អុឹម ជីវ៉ា ហៅមកភ្នំពេញ ដើម្បីឲ្យមានការងារខាងសិល្បៈ  និងជួយជ្រាមជ្រែង ការងារមួយចំនួនទៀត។ តែក្រោយមក សុខា និង លោក អុឹម ជីវ៉ា មានទំនាស់នូវពាក្យសំដីគ្នាមួយចំនួន រហូតដល់ថ្នាក់លែងមានការសហការ ការងារជាមួយគ្នាហើយ។ នៅមិនទាន់អស់ទេ លុះដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ តារា TikTok សុខា ចេញមុខនិយាយចំៗដាក់ យាយ ស្រួយ នូវពាក្យមិនសមរម្យ មួយចំនួន ព្រោះតែខឹង យាយស្រួយ ដែលធ្លាប់ និយាយរឿងមួយចំនួន ដែលប៉ះពាល់ដល់ខ្លួន។ មិនយូរប៉ុន្មាន ក្នុងថ្ងៃដដែលនេះ ព្រោះតែខឹង សុខា ខ្លាំងពេក យាយ ស្រួយ បានចេញមុខ Live វីដេអូ តបទៅវិញ ដោយបាញ់ចំៗនូវពាក្យជាច្រើនម៉ាត់ ធ្វើឲ្យគ្រប់គ្នាសើចចុកពោះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត