អីយ៉ា បាត់មុខយូរ ពេលនេះ ឃុយ ម៉ីហៀង ស្អាតប្លែក ថែមទាំងចេញមួយបទទៀតហើយ ពិតជាពីរោះណាស់ ដល់ថ្នាក់ធ្វើឲ្យអ្នកគាំទ្រលាន់មាត់ថា…(មានវីដេអូ)

ទស្សនិកជនភាគច្រើន ច្បាស់ជាស្គាល់ជាក់ជាមិនខាន ប្អូនស្រីម្នាក់ឈ្មោះ ឃុយ ម៉ីហៀង ដែលជាអតីតបេក្ខនារី ធ្លាប់បានចូលប្រឡងក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ កាលពីខែកក្កដា ឆ្នាំ ២០១៧។ កាលនោះ មុីហៀង បានលើកយកបទ “ចាំនៅតែចាំ” មកធ្វើការប្រកួត។ បើទោះជា អតីតបេក្ខនារីរូបនេះ មិនទទួលបានពានរង្វាន់ក៏ដោយ តែប្អូនស្រី ពិតជាបានធ្វើឲ្យមហាជនទូទៅ ដក់ជាប់អារម្មណ៍ និងពេញចិត្តជាខ្លាំងនូវទឹកដមសំនៀង រហូតមកទល់ពេលនេះ ។ ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២០ ខាងផលិតកម្មរស្មីហង្សមាស ទើបបានបញ្ចេញបទចម្រៀងថ្មី របស់ ឃុយ មុីហៀង មួយបទទៀតហើយ ក្រោមចំណងជើងថា “ត្រូវស្នេហ៍មិត្រភក្តិ” ដែលជានិពន្ធទំនុកច្រៀង & Melody ដោយ អ៊ីនុ, និពន្ធបទភ្លេង & សម្រួលតន្ត្រី ដោយ សម ប៉ឺទី។ ក្រោយពីស្តាប់ចប់ ធ្វើឲ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរថា ៖ – ពីរោះណាស់ idol តូច – បាត់យូរហើយ បងចង់ភ្លេចមុខអូន – ឥឡូវស្អាត ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត។ តោះកុំឲ្យខាតពេលយូរ ទៅស្តាប់ការបកស្រាយរបស់ មុីហៀង ទាំងអស់គ្នា ថាពិតជាពីរោះដូចគេនិយាយមែន ឬ ក៏អត់?

អានបន្ត

សូមអបអរសាទរ! ទីបំផុត តារាកំប្លែងដ៏ល្បី អ្នកនាង ខ្ញុង សម្រាលកូនដោយជោគជ័យហើយ មើលទៅមុខ មង្គល គូរឲ្យស្រឡាញ់ដល់ហើយ

មហាជនភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែង ដែលល្បីឈ្មោះម្នាក់ គឺ អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង និងជាដៃគូកំប្លែង ដ៏ស័ក្តិសមបំផុត ជាមួយ នាយ ពាក់ មី ផងដែរ។ ក្រៅពីកំប្លែង អ្នកនាង ខ្ញុង កំពុងទទួលជោគជ័យ ក្នុងមុខជំនួញរបស់ខ្លួន ដោយមានការគាំទ្រខ្លាំងពីសំណាក់អតិថិជន។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២០ អ្នកនាង ខ្ញុង បានសម្រាលកូន ដោយជោគជ័យហើយ មើលទៅគ្រប់គ្នា រីករាយខ្លាំងណាស់ ជាពិសេស កូនម្នាក់នេះ មានមុខមាត់គួរឲ្យស្រឡាញ់ណាស់ Cute តែម្តង ដែលមានឈ្មោះថា “មង្គល” ភេទប្រុស។ ខ្ញុង បញ្ជាក់សារខ្លីមួយបន្ថែមថា “អរគុណណាស់អ៊ុំពូមីង ដែលបារម្ភពីសុខទុក្ខខ្ញុំ និងកូន ពេលនេះខ្ញុំនៅមន្ទីរពេទ្យអរៀនដា សម្រាលដោយធម្មជាតិ ដែលបានទទួលការថែទាំយ៉ាងល្អ ចាំស្រួលខ្លួនបន្តិចខ្ញុំឡាយឱ្យបងប្អូនបានមើលណា”៕

អានបន្ត

គាត់ពិកាជើងមែន តែមិនលើកដៃសុំទានគេឡើយ សុខចិត្តប្រកបរបរ ដាក់ជញ្ជីងថ្លឹងគីឡូ យកលុយ ដើម្បីចិញ្ចឹមជីវិត, ឃើញអាណិតខ្លោចចិត្តពេក ស្រីអូន ប្រកាសថានឹងធ្វើរឿងមួយនេះជូនហើយ…

មហាជន ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ “ស្រីអូន សម្រស់ធម្មជាតិ Sunnary Nuon” ដែលគេភាគច្រើន តែងតែហៅគាត់ថា ស្រីអូន ដែលជាអ្នកជំនួញវ័យក្មេង ស្រស់ស្អាតម្នាក់ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ ពីអតិថិជនរបស់ខ្លួន។ បច្ចុប្បន្ន ស្រីអូន មិនត្រឹមតែជោគជ័យខ្លាំងក្នុងការរកស៊ី ប៉ុណ្ណោះទេ ថែមទាំងមានចិត្តសប្បុរសធម៌ទៀតផង ព្រោះតាមរយៈការជួយគេកន្លងមកមិនដែលដាច់ឡើយ នេះកើតចេញពីទឹកចិត្ត អាណិតស្រឡាញ់ ព្រោះ ស្រីអូន មានប្រវត្តិ ធ្លាប់អត់ ទើបយល់អារម្មណ៍មួយនេះច្បាស់។ ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២០ ស្រីអូន បានបង្ហោះរូបភាពដ៏គួរឲ្យស​ង្វេ​គ២សន្លឹក ពីបុរសពិកាជើងម្នាក់ ខំរកស៊ីចិញ្ចឹមជីវិត។ អាណិតពេកស្រីអូន បានប្រកាស ក្នុងហ្វេសប៊ុករបស់ខ្លួនថា “ពុទ្ធោ អ្នកណាមិនអាណិត តស៊ូណាស់លោកពូ ខ្ញុំចង់ផ្ដល់រទេះជូនគាត់ និងថវិកាខ្លះ ដេីម្បីអោយគាត់មានដេីមទុនរកសុី ឃេីញគាត់មិនលេីកដៃសុំគេទេ សុខចិត្តដាក់ជញ្ជីងថ្លឹងគីឡូដេីម្បីបានប្រាក់ចិញ្ចឹមជីវិត”៕

អានបន្ត

ជីវិត!!! មិនមានទូរស័ព្ទប្រើ ដើរបានតិចៗ កំពុងជួបការលំបាក ត្រូវការថវិកាចិញ្ចឹមកូន ក៏សម្រេចចិត្ត មករក ថៅកែហាងពេជ្រ ឲ្យជួយ, ឃើញអាណិតពេក លោកស្រី ក៏បានសម្រេចចិត្តថា…(មានវីដេអូ)

នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញស្ត្រីដ៏កំសត់ម្នាក់ ដើរបានតិចៗ បានមកជួប ថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា ដើម្បីសុំឲ្យ លោកស្រីជួយខ្លួន ឲ្យមានមុខរបររកស៊ី ដើម្បីចិញ្ចឹមកូន។ ក្រោយស្តាប់ការរៀបរាប់របស់ស្ត្រីរូបនេះហើយ ថៅកែហាងពេជ្រ កើតក្តីអាណិត ក៏បានសម្រេចចិត្ត ផ្តល់ផលិតផលរបស់ខ្លួន មានតម្លៃ ៥០០ដុល្លារ ដើម្បីឲ្យ ស្ត្រីរូបនេះ យកទៅលក់ ព្រមទាំងផ្តល់ថវិកាមួយចំនួនទុកធ្វើដំណើរត្រឡប់ទៅផ្ទះ នៅខេត្តបាត់ដំបង ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ឃើញអត់មានទូរស័ព្ទប្រើ លោកស្រីក៏សម្រេចចិត្តទិញទូរស័ព្ទ១គ្រឿងឲ្យទៀត។ លោកស្រី ទ្រី ដាណា ក៏បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “មើលវីដេអូ​នេះហេីយ ជួយគិតនាងខ្ញុំបន្តិច​ សង្ឃឹមថាប្អូននិយាយាការពិតទៅចុះ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ថៅកែហាងពេជ្រ ប្រាប់ថា “បងប្អូនដឹងទេ ម៉េចបានលោកយាយសើចចឹង? គាត់មកចាប់ដៃខ្ញុំ គាត់ថា ចៅឯងមុខស្រដៀង…” (មានវីដេអូ)

កាលពីថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ ថៅកែហាងពេជ្រ និងម្ចាស់មុខជំនួញជាច្រើនទៀត គឺលោកស្រី ទ្រី ដាណា និងស្វាមី បានទៅដល់ផ្ទះ អធិរាជសម្លេងមាសលោកតា ស៊ីន ស៊ីសាមុត ដើម្បី ភរិយា លោកតា ព្រមទាំងបាន ឧបត្ថម្ភ ថវិកា រហូតដល់ទៅ 3000$ ថែមទៀតផង។ លោកស្រី បានបញ្ជាក់សារខ្លីមួយថា “បងប្អូនស្គាល់ទេ លោកយាយ ជាប្រពន្ធលោកតា ស៊ីន ស៊ីសាមុត កំពុងរស់នៅក្នុងផ្ទះចាស់បុរាណមួយនៅ ស្ទឹងត្រែង គាត់រៀបរាប់ប្រវត្តិឱ្យស្ដាប់ ទាំងការតែងចម្រៀងរបស់លោកតា ទាំងប្រវត្តិស្នេហា មានអារម្មណ៍ថាស្រណោះគាត់ណាស់ ។ ឮថា លោកយាយឈឺ ក៏ស្កាត់មកសួរសុខទុក្ខគាត់ និងជូនថវិកាគាត់ 3000$ ដើម្បីជាការតបស្នង និងដឹងគុណ ចំពោះអ្វីដែលលោកតាបន្សល់ទុក។ សង្ឃឹមលោកយាយ ឆាប់ជាសះស្បើយ និងមានកម្លាំងមាំមួន ។ ខ្ញុំនៅក្មេងទេ កើតមិនទាន់ជំនាន់លោកតាទេ តែពេលស្ដាប់លោកតាច្រៀង មានអារម្មណ៍ថាពីរោះ ស្រលាញ់ជាប់ចិត្ត ហើយក៏យកបទខ្លះមកច្រៀងឡើងវិញ គ្មានបំណងចង់រកប្រាក់ចំណេញ មួយកាក់ មួយសេនណា ពីចម្រៀងគាត់ទេ មានតែការគោរពស្រលាញ់ ហើយចង់រំលឹកអ្វីដែលគាត់បន្សល់ទុកប៉ុណ្ណោះ។ លោកយាយ ថាអរគុណចៅណាស់ ដែលមកលេង ឮហើយរំភើបចិត្តណាស់។”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២០ ព្រោះតែនឹកលោកយាយ ដែលជាភរិយារបស់លោកតា លោកស្រីបានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍មួយសន្លឹក ព្រមទាំងបញ្ជាក់បន្ថែមថា ៖ “នឹកឃើញលោកយាយ ក៏ញញឹមតែម្នាក់ឯង បងប្អូនដឹងទេ ម៉េចបានលោកយាយសើចចឹង? គាត់មកចាប់ដៃខ្ញុំ គាត់ថាចៅឯងមុខស្រដៀងពីណាគេទេ… មុខឱ្យឡើងដូចតួរកុនពីដើម។ អូយ ប្រកែកគាត់ញ័រមាត់ អត់ទេលោកយាយ តែក្នុងចិត្តដូចរំភើបម៉េចមិនដឹង គិតទៅ…

អានបន្ត

អ្នកសៀមរាបស្គាល់គាត់អត់ គាត់នៅម្ដុំឃ្យូងយូ? លើកទី១ហើយ ដែល សុវត្ថិឌី ធារីកា បានជួប គាត់ដាក់ប៉ុន្មានម៉ាត់នេះ សើចផ្អើលគេ (មានវីដេអូ)

ទស្សនិកជនភាគច្រើន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅ សុវត្ថិឌី ធារីកា ដែលជាអតីតបេក្ខនារីម្នាក់ ធ្លាប់ចូលប្រឡងក្នុងកម្មវិធី ប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ១ កាលពីឆ្នាំ ២០១៥។ ទោះ ធារីកា មិនទទួលបានពានរង្វាន់ក៏ដោយ ក៏តារារូបនេះ នៅតែមានប្រជាប្រិយភាព និងមានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅ។ ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០ សុវត្ថិឌី ធារីកា បានជួបបងស្រីម្នាក់ ដែលជាអ្នកលក់ដូរតាមម៉ូតូ។ អ្នកលក់ម្នាក់នេះ ប្រហែលជាអ្នកនៅខេត្តសៀមរាបភាគច្រើនស្គាល់គាត់ហើយ នូវពាក្យកំប្លុកកំប្លែង និយាយចាក់ទឹកមិនលិច ធ្វើឲ្យគ្រប់គ្នាសើចចុកពោះ។ ធារីកា បានបង្ហោះវីដេអូពីសកម្មភាព បងស្រីរូបនេះរៀបរាប់ពីបង្អែមរបស់ខ្លួន ហើយបញ្ជាក់បន្ថែមថា “អ្នកសៀមរាបស្គាល់គាត់អត់ គាត់នៅម្ដុំឃ្យូងយូ លើកទី១ ជួបគាត់ សំខាន់ត្រៀបខ្មៅ វីតតាមីនC ឆ្ងាញ់ត្រង់ថា សុវត្ថិឌី ធារីកាមែនមុខចឹងទេពីមុន !”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត