ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញរូបថត Pre Weeding គូស្នេហ៍ភេទដូចគ្នា ប៉ុន្មានសន្លឹកនេះ ពិតជាស្រស់ស្អាតណាស់, រយៈពេល ១១ ឆ្នាំហើយ ដែលពួកគាត់បានស្គាល់គ្នា ទាំរាំមានថ្ងៃនេះ ដោយឆ្លងកាត់ឧបសគ្គជាច្រើន (មានវីដេអូ)

កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញគូស្នេហ៍ភេទដូចគ្នា ដែលមានរហូតដល់ទៅ៣នាក់ បាននាំគ្នាថត Pre Weddding របស់ខ្លួន មើលទៅពិតជាស្រស់ស្អាត ធ្វើឲ្យគ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍ខ្លាំងណាស់ ។ រយៈពេល ១១ ឆ្នាំហើយ ដែលពួកគាត់បានស្គាល់គ្នា ទាំរាំមានថ្ងៃនេះ ដោយឆ្លងកាត់ឧបសគ្គជាច្រើនរាប់មិនអស់។ ក្រោយឃើញ រូបភាពទាំងនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនចូល comment អបអរសាទរអ្នកទាំង៣ឲ្យស្រឡាញ់គ្នាជារៀងរហូត ហើយអ្នកខ្លះទៀតក៏បានសរសើរអ្នកទាំង៣ ពិតជាមានសម្រស់ស្អាត ខ្លាំងណាស់ ពិសេសអាចចាប់ដៃគ្នា ស្រឡាញ់គ្នា ព្រមទាំងសន្យាកាន់ដៃគ្នាអស់មួយជីវិត ថែមទៀតផង។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និង វីដេអូ Pre Wedding របស់ពួកគាត់ ដែលបានភ្ជាប់ជូនខាងក្រោមនេះ ៖

អានបន្ត

អ្នកណាមិនរំភើប! ស្ងាត់ៗ ពិធីការិនី ចាន់ កែវនិមល ទិញកាដូមួយនេះ មក surprise កូនស្រី ក្នុងថ្ងៃខួបកំណើត ដល់ថ្នាក់ធ្វើឲ្យគ្នា រំភើបឡើងស្រក់ទឹកភ្នែក…(មានវីដេអូ)

អ្នកនាង ចាន់ កែវនិមល គឺជា ពិធីការិនី ដ៏ល្បីមួយរូប ដែលពុកម៉ែ បងប្អូន ពិតជាស្គាលច្បាស់ជាក់ជាមិនខាន តាមរយៈការបង្ហាញមុខនៅកម្មវិធីជាច្រើន កាលពីពេលកន្លងទៅ ជាហូរហែ មិនដែលដាច់ឡើយ។ ចំណែកនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០ នេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោឃឃើញ និមល បានធ្វើឲ្យកូនស្រីរបស់ខ្លួនមានការភ្ញាក់ផ្អើល និងរំភើបជាខ្លាំង រហូតដល់ស្រក់ទឹកភ្នែក ព្រោះតែទើបទិញផ្ទះដ៏ធំមួយ ធ្វើជាកាដូ ក្នុងថ្ងៃខួបកំណើតជូន។ ពិធីការិនី ដ៏មានប្រជាប្រិយរូបនេះ បានភ្ជាប់សារបញ្ជាក់បន្ថែមថា “គ្រប់យ៉ាង គឺមកពីកូនចូលមកក្នុងជីវិតប៉ាម៉ាក់ ក្តីសុខគ្រួសារយើង ទើបធ្វើអោយប៉ាម៉ាក់ ខំប្រឹងធ្វើការ រកស៊ីមិនខ្លាចនឿយហត់ សំខាន់ប៉ាម៉ាក់ និងព្យាយាមបំពេញបំណងប្រាថ្នាទី៣ អោយកូនឆាប់ៗ”។ ក្រោយឃើញបែបនេះធ្វើឲ្យ អ្នកគាំទ្រជាច្រើន ចូល comment ថា “អបអរសាទរអូនពី បានសំរេចបំណងពីរហើយ នៅមួយទៀត ម៉ាក់ៗ ស្រូតៗ” មានម្នាក់ទៀតបន្ថែមថា “មេីលហេីយរំភេីបជំនួសអូនពី ហូរទឹកភ្នែកមិនដឹងខ្លួនហេីយ” ព្រមទាំងនៅមាន comment ជាច្រើនទៀត។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ប្រពៃណាស់! ព្រោះតែស្រឡាញ់ព្រៃឈើដូចគ្នា ឧកញ៉ា​ ម៉ុង ឫទ្ធី ប្រគល់ដើមឈើជាច្រើនដើម នៅ ​តំបន់​កសិទេសចរណ៍​ ម៉ុង​ ឫទ្ធិ ​សែនជ័យ ជូន ឯកឧត្ដម​ ឃួង ស្រេង​ យកទៅដាំនៅ ភ្នំពេញ ដោយឥតគិតថ្លៃ ដែលមានដូចជាដើម…

នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ឧកញ៉ា​ ម៉ុង ឫទ្ធី បានប្រកាសប្រគល់ដើមឈើជាច្រើនដើម នៅ ​តំបន់​កសិទេសចរណ៍​ ម៉ុង​ ឫទ្ធិ ​សែនជ័យ​ ជូន ឯកឧត្ដម​ ឃួង ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ យកទៅដាំនៅ ភ្នំពេញ ដោយមិនគិតថ្លៃ។ ក្នុងនោះ ឧកញ៉ា​ ម៉ុង ឫទ្ធី ក៏បានបញ្ជាក់ប្រាប់បន្ថែមថា ៖ “ព្រឹក​ថ្ងៃ​អាទិត្យ​ទី ​២១​ ខែមិថុនា​ ឆ្នាំ ​២០២០ ឯកឧត្ដម​ ឃួង ស្រេង ​អភិបាលនៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ បាននាំ​ភរិយា​ កូនៗ ព្រមទាំង​សាច់សារលោហិត​ មក​ទស្សនា​តំបន់​កសិទេសចរណ៍ ​ម៉ុង​ ឫទ្ធិ​ សែនជ័យ​ ដោយសារតែ​យេីងមាន​ឆន្ទៈ​ស្រឡាញ់​ព្រៃ​ឈេី​ដូចគ្នា​ ខ្ញុំ​បានយល់ព្រម​ អោយ​សាលារាជធានី​ភ្នំពេញ​ បញ្ជូន​អ្នក​ជំនាញ​ បច្ចេកទេស ​មក​គាស់ដេីមឈេី នៅក្នុង​តំបន់​កសិទេសចរណ៍​ ម៉ុង​ ឫទ្ធិ ​សែនជ័យ​ សម្រាប់​យកទៅដាំ​ នៅក្នុង​រាជធានី​ភ្នំពេញ​ រួម​មាន​ដេីម​ កកោះ​ ផ្ចឹក​ ផ្ចឹករាំង​ ពង្រ​ កន្ទួតព្រៃ​ រការដែក​ ឈេីក្រម​​ ព្រមទាំង​ដេីមឈេី​ផ្សេងៗទៀត​ដែល​សាលា​រាជធានី​ភ្នំពេញ​ មាន​តម្រូវ​ការ​ ដោយមិនគិតថ្លៃ​ Free”៕

អានបន្ត

បទ “កុលាបភ្នំពេញ” ស្នាព្រះហស្ថ ព្រះរាជនិពន្ធព្រះមហាវីរក្សត្រ ច្រៀងឡើងដោយ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ជាមួយព្រះនត្តា ព្រះនាងតូច នរោត្តម ជេនណា ពិតជាពីរោះរណ្តំណាស់ ស្តាប់ហើយ ចង់ស្តាប់ទៀត (មានវីដេអូ)

នៅមុននេះបន្តិច​ នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០ ចំ ទិវាឪពុក គេប្រទះឃើញ ព្រះនាងតូច នរោត្តម ជេនណា សែស្រឡាយនៃ​​ព្រះ​រាជវង្ស​កម្ពុជា​វ័យក្មេង ទ្រង់បានបង្ហោះចម្រៀងមួយបទ ក្រោមចំណងជើងថា “កុលាបភ្នំពេញ” ដែលជាស្នាព្រះហស្ថ ព្រះរាជនិពន្ធ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។ បទនេះ ច្រៀងឡើងដោយ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ជាមួយព្រះនត្តា ព្រះនាងតូច នរោត្តម ជេនណា។ ក្រោយស្តាប់ចប់ធ្វើឲ្យអ្នកប្រើប្រាស់ ក្នុងហ្វេសប៊ុកជាច្រើន លាន់មាត់សរសើរថា ៖ – ពីរោះ និងមានអត្ថន័យណាស់ ស្តាប់ហើយ ចង់ស្តាប់ទៀត – ពីរោះហើយ ស្រស់ស្អាតណាស់ ព្រះនាងតូច – សូមថ្វាយព្រះពរ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស និងព្រះនាងតូច ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាទឹកដមសំនៀងរបស់ សម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស និង ព្រះនាងតូច នរោត្តម ជេនណា ពីរោះយ៉ាងណានោះ តោះទៅស្តាប់ទាំងអស់គ្នា ៖

អានបន្ត

រំភើបជំនួស!!! ស្រីអូន បានប្រគល់ថវិកា ជូន កីឡាប្រដាល់ មុត ខ្លឹមខ្មៅ ហើយ ដោយទទួលបានពីសប្បុរជន សរុបទាំងអស់ មានទឹកប្រាក់រហូតដល់ទៅ…(មានវីដេអូ)

ប្រិយមិត្ត ដែលជា អ្នកស្នេហាវិស័យកីឡាជាច្រើន ច្បាស់ជាបានជ្រាបហើយ កាលពីពេលថ្មីៗនេះ កីឡាប្រដាល់សេរី ដែលមានថ្វីដៃខ្លាំងពូកែ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺ មុត ខ្លឹមខ្មៅ បានជួបទុក្ខ ដោយសារកូនតូចទាំង២នាក់ កើតជំងឺគ្រុនឈាម និងខ្វះខាតជីវភាពយ៉ាងខ្លាំង។ ដោយក្តីអាណិតខ្លោចចិត្ត ស្រីអូន ក៏បានសម្រេចចិត្ត ធ្វើការ Live វីដេអូ ដើម្បីស្វែងរកជំនួយ ដើម្បី ជូន ខ្លឹមខ្មៅ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០ ស្រីអូន បានប្រគល់ថវិកាជូន ខ្លឹមខ្មៅ ដោយទទួលបានការឧបត្ថម្ភថវិកាមួយធំ ពីសប្បុរជន សរុបទាំងអស់បានប្រហែល ៤០០០ ដុល្លារឯណោះ។ ស្រីអូន បានបញ្ជាក់សារខ្លីមួយថា “ប្រគល់ថវិការជូនប្អូនប្រុសខ្លឹមខ្មៅកីឡាប្រដាល់ចំនួន 2305$ សូមអរគុណដល់បងប្អូនខ្មែរអរគុណសំរាប់ការជួយ។ ថវិកានេះគឺបងប្អូនបានវេរចូលកុងធនាគារ សំរាប់ថវិកា ដែលបងប្អូនវេរតាមលេខ ខ្លឹមខ្មៅគឺបាន2000$ទៀត សរុបទាំងអស់បានប្រហែល 4000$”៕

អានបន្ត

អីយ៉ា ស្ងាត់ៗ ថៅកែហាងពេជ្រ ទៅដល់សៀមរាប បាត់, ចូលចិត្តការតស៊ូ អ្នកលក់ នេះពេក បានជួយទិញ លៀស១កំប៉ុង និងសណ្តែកដី ១កំប៉ុង ដោយឲ្យថ្លៃដល់ទៅ…(មានវីដេអូ)

នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០ នេះ គេប្រទះឃើញលោកស្រី ទ្រី ដាណា ជាថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញជាច្រើនទៀត បានទៅដល់ខេត្តសៀមរាបហើយ ព្រមទាំងបានផ្តិតយកនូវរូបភាពដ៏ស្រស់ស្អាត ជាច្រើនសន្លឹក មកបង្ហាញជូនបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុក។ លោកស្រី ក៏បាន ជួប អ្នកលក់សណ្តែកដី និងលៀស ដែលអូសរទះតាមផ្លូវ ហើយក៏បានជួយទិញ ដោយលៀសក្នុង១កំប៉ុង តម្លៃ ២០០០ រៀល និងសណ្តែកដី ១កំប៉ុង ក៏២០០០ រៀលផងដែរ។ ក្រោយសួរនាំនូវរឿងខ្លះៗហើយ ក៏កើតក្តីពេញចិត្ត នឹងការតស៊ូ របស់ប្អូនប្រុស ដែលជាអ្នកលក់នេះយ៉ាងខ្លាំង ថៅកែហាងពេជ្រ ក៏សម្រេចចិត្តឲ្យថ្លៃ ទាំងពីរកំប៉ុង នេះ ដល់ទៅ ៤០ដុល្លារ ឯណោះ ។ លោកស្រី ទ្រី ដាណា ដែលមានចិត្តធម៌រូបនេះ បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “វីដេអូ​ ពីខេត្តសៀមរាប ខ្ញុំចូលចិត្តអ្នកតស៊ូ​ តែមិនចូលចិត្តអ្នកចង់បានស្រួលៗឡើយ”៕

អានបន្ត