ជីវិត! អ៊ុំប្រុសពិកាភ្នែក ដើរ ២៣គីឡូម៉ែត្រ តាំងពីម៉ោង៣ទៀបភ្លឺ យកបន្លែមកលក់នៅផ្សារ ទាល់តែអស់ ទើបទៅផ្ទះវិញ, ឃើញអាណិតខ្លោចចិត្តពេក ថៅកែហាងពេជ្រ ប្រកាសស្វែងរកហើយ

នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា ជាថៅកែហាងពេជ្រ ដែលមានចិត្តធម៌ម្នាក់ បានធ្វើការប្រកាស ក្នុងហ្វេសប៊ុករបស់ លោកស្រី ស្វែងរកអ៊ុំប្រុសពិកាដ៏កំសត់ម្នាក់ ដើម្បីជួយ។ លោកស្រី បានបង្ហោះសារមួយ សម្តែងក្តីអាណិតខ្លោចិត្ត និងបញ្ជាក់ថា ៖ “ឃើញរូបក៏អាណិតខ្លោចចិត្តដែរ ឃើញគេបង្ហោះរូបនេះ ថាគាត់យកបន្លែមកលក់នៅផ្សារ ទាល់តែអស់ទើបទៅវិញ ពិកាភ្នែកផង ហើយដើរ ២៣គីឡូ តាំងពីម៉ោង៣ទៀបភ្លឺ ហឹមជីវិតអើយជីវិត។ មានអ្នកស្គាល់គាត់ ថាលក់ម្ដុំណា ឬដឹងថាជួយតាមណាបាន? គាត់មើលទៅ គ្មានទូរស័ព្ទប្រើទេ ចង់ជួយគាត់ណាស់ បើស្គាល់គាត់ប្រាប់ផង”។ ដូចនេះប្រសិនបើបងប្អូនណាស្គាល់ អ៊ុំប្រុសម្នាក់នេះ សូមមេត្តាជួយប្រាប់ លោកស្រី ទ្រី ដាណា ផង តាមរយៈហ្វេសប៊ុក ដែលមានឈ្មោះ “ទ្រី ដាណា Dana Try”៕

អានបន្ត

ខ្លោចចិត្ត ក្រោយស្តាប់ ខាត់ សុឃីម បានរៀបរាប់ ទាំងសម្លេងទ្រហោរយំថា “កូនទាំងអស់៩នាក់ អត់មានអ្នកណាទាន់ដង្ហើមគាត់ សូម្បីតែប្រពន្ធគាត់ ហើយមិនដឹងថា មុននឹងស្លាប់គាត់វេទនាម៉េចទេ បងអត់ដឹងទេ…” (មានវីដេអូ)

នាព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ នេះ តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានជួបទុក្ខធំ ព្រោះឪពុកឈ្មោះ លាវ ខាត់ របស់ខ្លួន បានទទួលមរណភាពហើយ ក្នុង ជន្មាយុ ៦៧ ព្រះវស្សា ដោយ រោគាពាធ រីឯសពដំកល់ នៅ គេហដ្ឋានរបស់ ឪពុក ខាត់ សុឃីម នៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខណ្ទព្រែកព្នៅ ភ្នំពេញ។ អ្នកនាង ខាត់ សុឃីម មានបងប្អូនទាំងអស់ ៩ នាក់ ហើយក៏គ្មាននរណាម្នាក់មកទាន់ដង្ហើមចុងក្រោយរបស់ ឪពុកឡើយ ដោយហេតុនេះ ទើបធ្វើឲ្យ អ្នកនាង មានការសោកស្តាយយ៉ាងខ្លាំង យំឡើងហើមភ្នែក ក៏នៅមិនទាន់អស់ក្តីអាល័យទៀត។ ខាត់ សុឃីម បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់លោក អុឹម ជីវ៉ា ថា “ប្រហែលជាបងប្អូនឆ្ងល់ថា ហេតុអ្វីបានជា គាត់អត់ឃើញ ឈឺអីសោះ ហេតុអ្វីបានលោកចែកឋាន តាមពិតជាគាត់ឈឺយូរហើយ ប៉ុន្តែភាពរឹងមាំរបស់គាត់ គាត់មិនដែលបង្ហាញឲ្យគេដឹងថាគាត់ឈឺទេ”។ អ្នកនាង បានបន្តទៀតថា “ឥឡូយគាត់បានចែកឋានចោលពួកបងហើយអូនអើយ, គាត់ចែកឋាននៅពេលព្រឹកតែមិនដឹងម៉ោងប៉ុន្មានទេ ព្រោះអត់មាននរណានៅជិតគាត់”។ អ្វីដែលរឹតតែខ្លោចចិត្តបំផុតនោះ ខាត់ សុឃីម បានរៀបរាប់ ទាំងសម្លេងទ្រហោរយំថា “កូនទាំងអស់៩នាក់ អត់មានអ្នកណាទាន់ដង្ហើមគាត់ សូម្បីតែប្រពន្ធគាត់ ហើយមិនដឹងថា មុននឹងស្លាប់គាត់វេទនាម៉េចទេ បងអត់ដឹងទេ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ឃើញហើយ ស្រណោះណាស់! លោក អ៊ឹម ជីវ៉ា បាននាំយកថវិកា របស់ លោកស្រី នឹម វណ្ណៈ ទៅចូលរួមពិធីបុណ្យសព ឪពុក អ្នកនាង ខាត់ សុឃីម នូវទឹកប្រាក់ចំនួន…

នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញ លោក អុឹម ជីវ៉ា និងក្រុមការងារ បាននាំយកថវិកា ចំនួន 500$ ជាថវិកាផ្ទាល់របស់ លោកស្រី នឹម វណ្ណៈ ទៅចូលរួមពិធីបុណ្យសពឪពុក អ្នកនាង ខាត់ សុឃីម ។ លោកបានបញ្ជាក់បន្ថែមទៀតថា ៖ “ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា បាននាំយកថវិកាចំនួន 500$ ដែលជាថវិកាផ្ទាល់របស់ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន សុីណាត និងជា ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់នៃក្រុមមេធាវី HNS អេជ អេន អេស និង លោកវេជ្ជបណ្ឌិត ម៉ម សុខវិសាល ចូលរួមពិធីបុណ្យសពឪពុកតារាចំរៀង អ្នកនាង ខាត់ សុឃីម ចំនួន 500$ ។ ក្នុងនោះដែរ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន សុីណាត និងស្វាមី និងក្រុមការងារ បានផ្តាំផ្ញើចូលរួមរំលែកទុក្ខដ៏សែនក្រៀក្រំចំពោះក្រុមគ្រួសារនៃសពផង ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា”។ គួររំលឹកឡើងវិញបន្តិចផងដែរថា នាព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ នេះ តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានជួបទុក្ខធំ ព្រោះឪពុកឈ្មោះ លាវ ខាត់ របស់ខ្លួន បានទទួលមរណភាពហើយ ក្នុង…

អានបន្ត

រំជួលចិត្ត! ខាត់ សុឃីម បង្ហោះសារទាំងទឹកភ្នែកថា “ទីបំផុត កូនទាំង៩ លែងមានឪពុកហៅហើយ លាហើយពុក ដ៏មហិមារបស់កូនអើយ, សពដំកល់នៅ គេហដ្ឋានរបស់ពុក ខាត់ នៅភូមិព្រៃពង្រ…”

នាព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ នេះ តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានជួបទុក្ខធំ ព្រោះឪពុកឈ្មោះ លាវ ខាត់ របស់ខ្លួន បានទទួលមរណភាពហើយ ក្នុង ជន្មាយុ ៦៧ ព្រះវស្សា ដោយ រោគាពាធ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃដដែលនេះ ខាត់ សុឃីម បានភ្ជាប់សារទាំងទឹកភ្នែកថា “ទីបំផុត កូនទាំង៩ លែងមានឪពុកហៅហើយ លាហើយពុក ដ៏មហិមារបស់កូនអើយ អរគុណបងប្អូន (ពុកខ្ញុំឈ្មោះ លាវ ខាត់ អស់ព្រះជន្ម នៅជន្មាយុ ៦៧ ព្រះវស្សា ដោយ រោគាពាធ) សូមបងប្អូនកុំប្រកាន់ គ្រួសារខ្ញុំអី មិនបានឆ្លើយតបទេ សពដំកល់នៅ គេហដ្ឋានរបស់ពុក ខាត់ នៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខណ្ទព្រែកព្នៅ ភ្នំពេញ កុំខឹងអីបងប្អូនអើយ”។ ក្រោយឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នា សម្តែងក្តីសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់មួយនេះ ព្រមទាំងបានបង្ហោះសារចូលរួមរំលែកទុក្ខនៃគ្រួសារសពផងដែរ៕

អានបន្ត

តិចច្រឡំស្រុកគេទៅ! មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញរូបប៉ុន្មានសន្លឹកនេះ ស្អាតទាក់ភ្នែកណាស់, បងប្អូនទាយមើលថានៅណា?

កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកផេកឈ្មោះ Thy Na Beauty Skin Care បាន​បង្ហោះរូបភាពប៉ុន្មានសន្លឹក មើលទៅពិតជាស្អាត ទាក់ទាញខ្លាំងណាស់។ ម្ចាស់ហ្វេសប៊ុករូបនេះ បានភ្ជាប់សារខ្លីមួយ សួរថា “បងប្អូនទាយមើលថានៅណា?”។ ក្រោយពី​បានឃើញរូបភាពនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ហើយលាន់មាត់សរសើរសឹងតែគ្រប់គ្នាថា ពិតជាស្អាតខ្លាំងណាស់។ ក្នុងនោះក៏មានអ្នកស្គាល់កន្លែងនេះផងដែរ ហើយក៏បានចូល ​comment ប្រាប់ថា “ដូចនៅកោះពេជ្របង ស្រស់ស្អាតណាស់បង” មានម្នាក់ទៀតបញ្ជាក់បន្ថែមថា “កោះពេជ្រយើងនឹង តិចថាច្រឡំស្រុកគេអីទៅ ហាសហា”។ ហើយក៏មានអ្នកខ្លះទៀត ក្រោយបានឃើញរូបភាពស្អាតៗនេះហើយ គ្រោងនឹងទៅថតនៅទីនោះឲ្យទាល់តែបាន។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

ស្អាតហើយ ចិត្តល្អទៀត! តារាសិ​​​​ច​​ស៊ី Rose បានយកជែលលាងដៃចំនួន៥កេះធំ ស្មើនឹង ២២៥ដប ជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត

កាលពីពេលកន្លងទៅ មហាជនមួយចំនួនធំ ដែលប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើ តារា​ស្រី​ម្នាក់ និយម​ថត​រូប​សិ​​​​ច​ស៊ី ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ ជាពិសេសផ្តោតអារម្មណ៍ទៅលើ រូប​ភាព​ និង MV របស់គាត់តែម្តង។ ក្រោយស្ងាត់មួយរយៈ ស្រាប់តែថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ នេះ Rose លេចមុខសារជាថ្មី បានយកជែលលាងដៃចំនួន៥កេះ ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុក “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ” បានបញ្ជាក់បន្ថែមថា៖ “ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់កញ្ញា Rose ក្រុមហ៊ុនអេឡេនណា ដែលបានជួយផ្តល់ជាជែលលាងដៃចំនួន៥កេះធំ ស្មេីនឹង ២២៥ដប ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕”។ Rose បានបន្ថែមថា “នាងខ្ញុំrose បានយកជែលលាងដៃជូនឯកឧត្តមបង ស ថេត ចំនួន៥កេះ ស្មើនឹង២២៥ដប នៅអគ្គស្នងការនរគរបាលជាតិ ហើយ ក៏សូម អរគុណ ដល់បងស្រី ឈាង ចន្ទ័ណារូី «ម្ចាស់ក្រុមហ៊ុន អេឡេនណា ខសមេធីក ខូ អិល ធី ឌី » ដែលបានជួយ ជាជែលលាងដៃ សំលាប់មេរោគ ដល់នាងខ្ញុំ”៕

អានបន្ត

សូមចូលរួមរំលែកទុក្ខផង! នៅមុននេះបន្តិច ឪពុក អ្នកនាង ខាត់ សុឃីម បានទទួលមរណភាពហើយ ទៅចោលកូន ដោយមិនបានលាមួយម៉ាត់…

នៅមុននេះបន្តិច នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានជួបទុក្ខធំ ព្រោះឪពុករបស់ខ្លួន បានទទួលមរណភាពហើយ។ ក្នុងនោះផងដែរ គេប្រទះឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ Sreyvong Khat បានបញ្ជាក់បន្ថែមថា “ពុកអើយមិនទាន់បានជូនពរពុកផង ពុកបានទៅចោលកូន ដោយមិនបានលា ថ្ងៃបុណ្យឪពុក គឺជាថ្ងៃដែលកូនធ្វើបុណ្យអោយពុកទៅវិញ ពុកអើយអនុស្សារីយ៍ ពួកយើងពិតជាច្រើនពេកហើយ សូមអោយពុកសំលាញ់ទៅអោយបានសុខ លាហើយពុក”។ ខាត់ សុឃីម ក៏បានបញ្ជាក់បន្ថែមទាំងទឹកភ្នែកថា “លាហើយពុក”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចូល comment និងភ្ជាប់សារចូលរួម រំលែកទុក្ខនៃគ្រួសារនៃសព៕

អានបន្ត

អីយ៉ា ទៅញុំាអាហារ នៅជាយក្រុង សុខ ពិសី ឆ្លៀតច្រៀងចម្រៀង១បទ ជាមួយ ឪពុក មើលទៅពោរពេញដោយក្តីរីករាយ និងកក់ក្តៅណាស់ (មានវីដេអូ)

មហាជនភាគច្រើន ច្បាស់ជាស្គាល់ ជាក់ជាមិនខាន សុខ ពិសី ដែលជាតារាចម្រៀងដ៏ល្បី និងមានប្រជាប្រិយខ្លាំងមួយរូប ប្រចាំផលិតកម្ម សាន់ដេ។ បទជាច្រើនរបស់តារារូបស្រស់ម្នាក់នេះ នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ មិនចេះធុញទ្រាន់ និងជិនណាយ មកទល់ពេលនេះ។ បទទាំងនោះមានដូចជាបទ ” នឹកតែមិនអាចជួប”, “នឹកបងស្ទើរដាច់ខ្យល់”, “ចង់ទៅកន្លែងមួយដែលគ្មានមនុស្សនៅ”, “ហេតុអី្វយកអូនលេងសើច”, “ដើរចេញដេីម្បីសេរីភាពបង” ព្រមទាំងនៅមានបទពីរោះៗជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២០ សុខ ពិសី បានជូនលោកឪពុករបស់ខ្លួនទៅពិសារអាហារនៅជាយក្រុង ក៏ឆ្លៀតច្រៀងចម្រៀងរួមគ្នា១បទយ៉ាងពីរោះថែមទៀត ហើយនេះគឺជាលើកទី១ហើយ ដែល សុខ ពិសី បានចម្រៀងជាមួយឪពុករបស់ខ្លួនបែបនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទាំងអស់គ្នា ៖

អានបន្ត

កូនល្អ! ទីបំផុត លៀង ចាន់ឡា ទំលាយមុខគូស្នេហ៍ហើយ សមគ្នាណាស់ ដោយគ្រោងរៀបការនៅពេលដែលជោគជ័យ មានលុយ និងជួយពុកម៉ែបានសិន បានចូលរោងការតាមក្រោយ (មានវីដេអូ) 

កញ្ញា លៀង ចាន់ឡា គឺជាអតីតបេក្ខនារី ធ្លាប់ចូលប្រឡង ក្នុង កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia កាលពីខែកក្កដា ឆ្នាំ ២០១៩។ កាលនោះ អ្នកខេត្តកំពង់ឆ្នាំងរូបនេះ បានលើកយកបទ “កាត់ចិត្តបែបណា” មកធ្វើការប្រកួត។ បើទោះ ចាន់ឡា មិនទទួលបានពានរង្វាន់ក៏ដោយ ក៏អតីតបេក្ខនារីម្នាក់នេះនៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទូទៅ។ ជាក់ស្តែងថ្មីៗនេះ មហាជនផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរ ចាន់ឡា យ៉ាងខ្លាំង ក្នុងការសម្តែងរឿងដ៏ល្អឥតខ្ចោះមួយ ក្រោមចំណងជើងថា “ប្រពន្ធបាយកក” គិតត្រឹមថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ នេះ រឿងមួយនេះ មានអ្នកចូលទស្សនាជាង ២លានដងបាត់ទៅហើយ ហើយភាគទី២ នៃរឿងនេះនឹងចេញឆាប់ៗខាងមុខនេះផងដែរ។ ចំណែកកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លៀង ចាន់ឡា បានទំលាយមុខគូស្នេហ៍ជាផ្លូវការហើយ។ ក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយ ក្រុមការងារ តារាញូស៍ ចាន់ឡា បានបញ្ជាក់បន្ថែមថា រូបគាត់ក៏មានគំរោងរៀបការផងដែរ តែនៅពេលដែលគាត់ជោគជ័យក្នុងអាជីពសិល្បៈ មានលុយ និងជួយពុកម៉ែបានសិន បានដឹកដៃគ្នាចូលរោងការតាមក្រោយ។ ចំពោះ គូស្នេហ៍ លៀង ចាន់ឡា មានឈ្មោះ សិទ្ធ ភារុន មានមុខមាត់សង្ហាណាស់ វ័យទើបតែ ១៨ ឆ្នាំ ដូច ចាន់ឡា ដែរ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាកិច្ចសម្ភាសន៍ខាងក្រោមនេះ ៖

អានបន្ត