តារាសម្ដែងជើងចាស់ អ្នកស្រី សក្កណា ជួបទុក្ខធំ ដោយម្តាយទើបស្លាប់ ថែមទាំងគ្មានលុយធ្វើបុណ្យទៀត, សប្បុរជនឃើញអាណិតខ្លោចចិត្ត ក៏បានផ្ញើថវិកាជូន នូវទឹកប្រាក់រហូតដល់ទៅ…

កាលពីម្សិលមិញនេះ នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ លោក អុឹម ជីវ៉ា បានបង្ហោះសារដ៏ក្រៀមក្រំមួយថា “អនិច្ចា អាណិតគាត់ណាស់ ជាតារាសម្តែងជើងចាស់ ដែលមានជីវភាពក្រីក្រ ម្តាយស្លាប់ថ្ងៃនេះ គ្មានលុយធ្វើបុណ្យ តារាសម្ដែង អ្នកស្រី សក្កណា ហៅ ម៉ែនឿន ដែលបានបាត់បង់ម្ដាយ របស់ខ្លួនដែលមានវ័យជិត 90 ឆ្នាំ ពេលនេះគាត់លំបាកណាស់ ជីវភាពខ្វះខាត ចំណែកលុយធ្វើបុណ្យក៏គ្មាន ហុឺ… ។ “។ ដោយក្តីអាណិតអាសូរខ្លោចចិត្ត នៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ លោក អុឹម ជីវ៉ា មានដំណឹងល្អមួយ ជូន តារាសម្ដែងជើងចាស់ អ្នកស្រី សក្កណា ដោយប្រាប់ឲ្យដឹងថា ៖ “ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា បាននាំយកនូវថវិកា ចំនួន 1500$ (មួយពាន់ប្រាំរយដុល្លារ) មកជូនដល់ តារាសម្តែងជើងចាស់ ដែលម្តាយស្លាប់គ្មានលុយធ្វើបុណ្យ ថវិកា របស់មហាសប្បុរសជន រួមមានដែលផ្ញើចូលបុណ្យតាមរយៈ ខ្ញុំបាទ រួមមាន : – សូមថ្លែងអំណរអរគុណ អ្នកម្តាយជំទាវ ហ៊ុន សុីណាត បានឧត្ថម្ភ ជាមេនសំរាប់បូជាសពតម្លៃ 500$ ( ប្រាំរយដុល្លារ) – សូមថ្លែងអំណរ អរគុណ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន សុីណាត និងលោកវេជ្ជបណ្ឌិត ម៉ម សុខវិសាល បានឧបត្ថម្ភ ចំនួន 800$…

អានបន្ត

សម្លេងពីរោះណាស់ ស្ទើរមិនគួរឲ្យជឿ! នៅចាំអ្នកចម្រៀងជំនាន់ថ្មីទាំង២នាក់នេះទេ? ពេលនេះ មានឱកាស ក្រោយពីបាន ឯកឧត្តម ខៀវ កាញារីទ្ធ យល់ព្រម អ្នកទាំងពីរ មកច្រៀងនៅអគ្គនាយកដ្ឋានវិទ្យុជាតិ (មានវីដេអូ)

កាលពីពេលថ្មីនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ អ្នកចម្រៀង ជំនាន់ថ្មី២នាក់ ដែលមានទឹកដមសំនៀង ពីរោះ ឡើងគ្រលួច រហូតទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ សឹងតែមិនគួរឲ្យជឿ។ ក្នុងនោះផងដែរ គេបានឃើញហ្វេសប៊ុកផេកមួយឈ្មោះ “អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍” បានបង្ហោះបទចម្រៀងជាច្រើនបទ ច្រៀងដោយអ្នកទាំង២នេះ កាលពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២០ រហូតទទួលបានការចូលទស្សនាជិត២លានដងបាត់ទៅហើយ គិតត្រឹមថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ នេះ។ កាន់តែពិសេសជាងនេះទៅទៀតនោះ នៅមុននេះបន្តិច ហ្វេសប៊ុកដដែលនេះ បានបង្ហោះសារមួយពីដំណឹងដ៏ល្អ សម្រាប់អ្នកទាំងពីរ ដោយប្រាប់ឲ្យដឹងថា “អ្នកចំរៀងជំនាន់ថ្មី មានឱកាស ក្រោយពីបាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន យល់ព្រមអ្នកទាំងពីរមកច្រៀងនៅអគ្គនាយកដ្ឋានវិទ្យុជាតិ ។ “។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាសម្លេងរបស់ អ្នកចម្រៀងជំនាន់ថ្មីទាំង២នាក់នេះ ពីរោះដូចគេនិយាយមែន ឬក៏អត់នោះ តោះទៅស្តាប់ទាំងអស់គ្នា ហើយក៏សូមលើកទឹកចិត្តដល់ពួកគាត់ផង បើពេញចិត្ត៕

អានបន្ត

ឃើញហើយរំភើបជំនួស! ចំថ្ងៃខួបកំណើតខ្លួន អ្នកនាង សុឹម សូលិកា បានយកទឹក លាយផ្កាម្លិះ មកលាងជើងឲ្យអ្នកម្តាយ ដើម្បីជាការដឹងគុណ ព្រមទាំងជូនថវិកា រាប់ពាន់ដុល្លារ ថែមទៀត (មានវីដេអូ)

អ្នកនាង សុឹម សូលិកា គឺជាពិធីការិនី និងតារាសម្តែង ដ៏ល្បីឈ្មោះបោះសម្លេងខ្លាំងមួយរូប ដែលបងប្អូនទស្សនិកជន មិនតិចនាក់ទេ ដែលធ្លាប់បានស្គាល់ កាលពីកន្លងទៅ រហូតទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងខ្លាំង មកទល់ពេលនេះ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ ចំថ្ងៃខួបកំណើត របស់ អ្នកនាង សុឹម សូលិកា ផងដែរ​ បានធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយអ្នកនាងបាន យកទឹក លាយជាមួយផ្កាម្លិះ មកលាងជើងឲ្យអ្នកម្តាយជាទីស្រឡាញ់របស់ខ្លួន ដើម្បីជាការដឹងគុណ គ្រប់គ្នាឃើញហើយរំភើបជំនួស។ មិនត្រឹមតែប៉ុណ្ណោះទេ សូលិកា បានជូនកាបូបលុយ រួមជាមួយថវិកា ដល់ទៅ រាប់ពាន់ដុល្លារ ឯណោះ ជូនអ្នកម្តាយថែមទៀតផង មើលទៅពិតជាពោរពេញដោយក្តីសុខ និងកក់ក្តៅខ្លាំងណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

នៅចាំវិចិត្រករខ្មែរម្នាក់នេះទេ? ដើម្បីចូលរួមរំលែកទុក្ខគ្រួសារនៃសព វិចិត្រកររូបនេះ បានគូររូប ឪពុក អ្នកនាង ខាត់ សុឃីម តាំងពីយប់ រហូតដល់ព្រឹក អមជាមួយការស្មូត ស្តាប់ឡើងព្រឺសម្បុរ (មានវីដេអូ)

បងប្អូន ដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាធ្លាប់ស្គាល់ច្បាស់ជាក់ជាមិនខាន ទាក់ទងវិចិត្រករខ្មែរម្នាក់ ដែលគាត់ធ្លាប់មានស្នាដៃគូរ​គំនូរ ​ដូចជា​រូបលោក​វេជ្ជបណ្ឌិត Beat Richner អតីត​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ដែលមើល​ទៅ​មាន​លក្ខណៈ​ដូចគ្នា​បេះ​បិទ​តែ​ម្តង។ វិចិត្រកររូបនេះ​មិន​ទាន់មាននរណាម្នាក់​ស្គាល់​ឈ្មោះ​ពិត​នៅ​ឡើយ ​ដោយ​រូបគាត់ ឲ្យ​ស្គាល់​ត្រឹម​ឈ្មោះ​ក្រៅ​ហៅថា «វិចិត្រករ​ខ្មែរ» ប៉ុណ្ណោះ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោងជាង ៩យប់ទៅហើយ ក្រោយទទួលបានដំណឹងថា ឪពុក អ្នកនាង ខាត់ សុឃីម បានទទួលមរណភាព វិចិត្រករខ្មែរ រូបនេះ ចាប់ផ្តើមគូរូប លោកអ៊ុំ លាវ ខាត់ ដែលជា ឪពុក អ្នកនាង ខាត់ សុឃីម ដើម្បីសូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំ របស់គ្រួសារនៃសព។ លុះមកដល់ម៉ោងជាង ១០ព្រឹក នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ នេះ រូបមួយនេះជិតរួចហើយ ដោយវិចិត្រកររូបនេះគូរបណ្តើរ ស្មូតបណ្តើរ ស្តាប់ហើយ ពិតជាព្រឺសប្បុរខ្លាំងណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោននេះ ​៖

អានបន្ត

សូមចូលរួមរំលែកទុក្ខផង! ម្ដាយបង្កើត​ អតីតកំពូលអ្នកប្រដាល់ អេ​ ភូថង​ បានទទួលមរណភាពហើយ​ នៅមុននេះបន្តិច​

អ្នកស្នេហាកីឡាប្រដាល់មួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន លោក អេ ភូថង ដែលត្រូវបានអ្នកគាំទ្ររបស់ខ្លួន ចាត់ទុកជាអតីតកំពូលអ្នកប្រដាល់ គុនខ្មែរ កាលពីជាង ១០ឆ្នាំមុន ដែលធ្វើឲ្យមហាជនជាច្រើននៅតែដក់ជាប់អារម្មណ៍មិនទាន់រសាយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញ លោក អេ ភូថង បានបង្ហោះរូបភាពមួយសន្លឹក និងសារដ៏សែនក្រៀមក្រំមួយលាយឡំទឹកភ្នែក ដោយបញ្ជាក់ថា “ម្ដាយខ្ញុំបានទៅចោលខ្ញុំហើយ”។ ក្រោយពីឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង ព្រមទាំងបានចូល comment ផ្ញើសាររំលែកទុក្ខគ្រួសារនៃសព​ ផងដែរ៕

អានបន្ត

គ្រប់គ្នាស្ទើរទប់ទឹកភ្នែកមិនជាប់ហើយ ក្រោយឃើញ ខាត់ សុឃីម ច្រៀងបណ្តើរ យំបណ្តើរ ជូនដំណើរលោកឪពុក ក្នុងថ្ងៃបុណ្យសព (មានវីដេអូ)

ម្សិលមិញនេះ នាព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ មហាជនជាច្រើនពិតជាបានជ្រាបហើយ ដោយ តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានជួបទុក្ខធំ ព្រោះឪពុកឈ្មោះ លាវ ខាត់ របស់ខ្លួន បានទទួលមរណភាពហើយ ក្នុង ជន្មាយុ ៦៧ ព្រះវស្សា ដោយ រោគាពាធ រីឯសពដំកល់ នៅ គេហដ្ឋានរបស់ ឪពុក ខាត់ សុឃីម នៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខណ្ទព្រែកព្នៅ ភ្នំពេញ។ ខាត់ សុឃីម បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់លោក អុឹម ជីវ៉ា ក្នុងកិច្ចសម្ភាសន៍ថា “ប្រហែលជាបងប្អូនឆ្ងល់ថា ហេតុអ្វីបានជា គាត់អត់ឃើញ ឈឺអីសោះ ហេតុអ្វីបានលោកចែកឋាន តាមពិតជាគាត់ឈឺយូរហើយ ប៉ុន្តែភាពរឹងមាំរបស់គាត់ គាត់មិនដែលបង្ហាញឲ្យគេដឹងថាគាត់ឈឺទេ”។ អ្វីដែលរឹតតែខ្លោចចិត្តបំផុតនោះ ខាត់ សុឃីម បានរៀបរាប់ ទាំងសម្លេងទ្រហោរយំថា “កូនទាំងអស់៩នាក់ អត់មានអ្នកណាទាន់ដង្ហើមគាត់ សូម្បីតែប្រពន្ធគាត់ ហើយមិនដឹងថា មុននឹងស្លាប់គាត់វេទនាម៉េចទេ បងអត់ដឹងទេ”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក រឹតតែក្តុកក្តួល រំជួលចិត្តជាខ្លាំង ក្រោយឃើញ ខាត់ សុឃីម ច្រៀងចម្រៀងដ៏សែនកំសត់ ទាំងទឹកភ្នែក ជូនដំណើរលោកឪពុករបស់ខ្លួន គ្រប់គ្នាឃើញហើយ ក៏ស្រក់ទឹកភ្នែកតាមដែរ។ សុឃីម ក៏បានភ្ជាប់សារខ្លីមួយជូនឪពុកថា “ពុកអើយមកស្តាប់កូនៗ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត