អស់ទាស់ ស្ងាត់ៗ សួស វីសា ទិញរថយន្តទំនើប ថ្មីមួយគ្រឿង ទៀតបាត់ ឡូយកប់ម៉ង, គ្រប់គ្នាឃើញហើយចូល comment ថា​…

កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង សួស វីសា បានចូលរោងការជាផ្លូវការហើយ ជាមួយលោក Tommy ។ ក្រោយមកអ្នកទាំងពីរ ទទួលបានកាដូពិសេសមួយ គឺ សួស វីសា កំពុងតែពរពោះ កូនស្រីម្នាក់ ហើយក៏បានធ្វើឲ្យគ្រប់គ្នាសម្តែងក្តីត្រេកអរជំនួសផងដែរ។ រឹតតែពិសេសថែមទៀតនោះ វីសា ពិតជានារីម្នាក់មានសំណាងខ្លាំងណាស់ ដែលបានស្វាមីយកចិត្តទុក្ខដាក់ ថែទាំ នាំដើរលេង មិនចេះធុញទ្រាញ់ឡើយ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ តារាចម្រៀងរូបនេះ បានបង្ហាញរថយន្តទំនើមួយគ្រឿងទើបទិញថ្មីមួយទៀតហើយ មើលទៅឡូយកប់ស៊េរីតែម្តង។ វីសា បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ស្វាគមន៍សមាជិកថ្មីមួយទៀត កូនស្រីពៅ ស្រីស សូមអោយធ្វេីដំណេីរ ជិតឆ្ងាយសុខសប្បាយ ហេងៗ មានលាភ មានជ័យ”។ គ្រប់គ្នាឃើញហើយ ចូល comment ថា៖ – កប់ស៊េរីសំណព្វចិត្ត តោះជប់លៀង – ជូនពរឲ្យហេងៗ  សុខសប្បាយ​រហូត – wow មួយទៀតបាត់ ព្រមទាំងនៅមានពាក្យសរសើរ អបអរសាទរ និងជូនពរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោម ៖

អានបន្ត

ក្រោយដឹងថា ឪពុក ខាត់ សុឃីម ទទួលមរណភាព, Love Riya បង្ហោះសារចូលរួមរំលែកទុក្ខគ្រួសារនៃសព ព្រមទាំងចូលបុណ្យ នូវថវិកាចំនួន…(មានវីដេអូ)

កាលពីព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានជួបទុក្ខធំ ព្រោះឪពុកឈ្មោះ លាវ ខាត់ របស់ខ្លួន បានទទួលមរណភាពហើយ ក្នុង ជន្មាយុ ៦៧ ឆ្នាំ ដោយ រោគាពាធ រីឯសពដំកល់ នៅ គេហដ្ឋានរបស់ ឪពុក ខាត់ សុឃីម នៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខណ្ទព្រែកព្នៅ ភ្នំពេញ។ អ្វីដែលរឹតតែខ្លោចចិត្តបំផុតនោះ ខាត់ សុឃីម បានរៀបរាប់ ក្នុងកិច្ចសម្ភាសន៍ ប្រាប់លោក អុឹម ជីវ៉ា ទាំងសម្លេងទ្រហោរយំថា “កូនទាំងអស់៩នាក់ អត់មានអ្នកណាទាន់ដង្ហើមគាត់ សូម្បីតែប្រពន្ធគាត់ ហើយមិនដឹងថា មុននឹងស្លាប់គាត់វេទនាម៉េចទេ បងអត់ដឹងទេ”។ ក្រោយទទួលបានដំណឹងនេះហើយ នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ នេះ អ្នកលក់ឡេ ដ៏ល្បីឈ្មោះម្នាក់ គឺ Love Riya បានបង្ហោះសារចូលរួមរំលែកទុក្ខ ព្រមទាំងបានចូលបុណ្យសព ឪពុក ខាត់ សុឃីម នូវទឺកប្រាក់ ២០០ដុល្លារផងដែរ។ Riya ភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា ៖ “ថ្ងៃនេះនាងខ្ញុំ love Riya សូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសព ដោយឪពុក របស់បងស្រី ខាត់ សុឃីម បានលាចាកលោកទៅ នាងខ្ញុំពិតជាសោកស្តាយមែនទែន បើបងប្អូនណាស្គាល់ អស័យដ្ឋាន និងលេខទូរស័ព្ទរបស់គាត់ ជួយផ្តល់ដំណឹងដល់រូបនាងខ្ញុំផង ខ្ញុំមានទឹកចិត្តបន្តិចបន្តួច នាំយកថវិកាចំនួន២០០$ ដើម្បីចូលបុណ្យ “៕

អានបន្ត

រំភើបជំនួស! ទីបំផុត ក្រុមការងារ ថៅកែហាងពេជ្រ បានរកឃើញហើយ អ៊ុំប្រុស ពិកាភ្នែក ដើរ២៣គីឡូម៉ែត្រ តាំងពីម៉ោង៣ទៀបភ្លឺ យកបន្លែមកលក់នៅផ្សារ ថែមទាំងផ្តល់ សម្ភារប្រើប្រាស់ ស្បៀងអាហារ និងថវិកាដល់ទៅ…

កាលពី ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោកស្រី ទ្រី ដាណា ជាថៅកែហាងពេជ្រ ដែលមានចិត្តធម៌ម្នាក់ បានធ្វើការប្រកាស ក្នុងហ្វេសប៊ុករបស់ លោកស្រី ស្វែងរកអ៊ុំប្រុសពិកាដ៏កំសត់ម្នាក់ ដើម្បីជួយ។ លោកស្រី បានបង្ហោះសារមួយ សម្តែងក្តីអាណិតខ្លោចិត្ត និងបញ្ជាក់ថា ៖ “ឃើញរូបក៏អាណិតខ្លោចចិត្តដែរ ឃើញគេបង្ហោះរូបនេះ ថាគាត់យកបន្លែមកលក់នៅផ្សារ ទាល់តែអស់ទើបទៅវិញ ពិកាភ្នែកផង ហើយដើរ ២៣គីឡូ តាំងពីម៉ោង៣ទៀបភ្លឺ ហឹមជីវិតអើយជីវិត។ មានអ្នកស្គាល់គាត់ ថាលក់ម្ដុំណា ឬដឹងថាជួយតាមណាបាន? គាត់មើលទៅ គ្មានទូរស័ព្ទប្រើទេ ចង់ជួយគាត់ណាស់ បើស្គាល់គាត់ប្រាប់ផង”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ ក្រុមការងាររបស់លោកស្រី បានរក អ៊ុំប្រុសម្នាក់នេះឃើញហើយ។ លោកស្រីបានបញ្ជាក់បន្ថែមថា ៖ “រកឃើញហើយ លោកពូពិកាភ្នែក ដើរ ២៣គីឡូដី ទៅលក់បន្លែនៅផ្សារបានលុង អាណិតគាត់ផង សរសើរគាត់ផង ពិកាភ្នែកមែន តែមិនលើកដៃសុំទានគេទេ សុខចិត្តដើរពីយប់ មកលក់បន្លែ អស់ទើបទៅផ្ទះវិញ។ គាត់ជាជនជាតិភាគតិចគ្រឹង នៅរតនគិរី។ ជីវិតគឺបែបនេះ ត្រូវតស៊ូជានិច្ច ខ្ញុំអាចជួយលោកពូបានប៉ុណ្ណឹង ទឹកប្រាក់ ២លានរៀល និងសម្ភារៈប្រើប្រាស់ហូបចុកខ្លះ សង្ឃឹម​ថា​វា​អាច​ជួយ​សម្រួល​ជីវភាព​គាត់មួយរយៈ។ អរគុណគ្រប់គ្នា ដែលបានជួយ”៕

អានបន្ត

បាត់មុខយូរ តារាចម្រៀង សម្លេងផ្អែម លោក សេម ដាក់មួយបទនេះ ផ្ទុះការគាំទ្រទៀតហើយ ធ្វើឲ្យគេលាន់មាត់ថា…(មានវីដេអូ)

អ្នកតាមដានបទចម្រៀង ពិតជាស្គាល់ តារាចម្រៀងម្នាក់ឈ្មោះ សេម ដែលធ្លាប់បកស្រាយចម្រៀងមួយបទឡើងវិញ ក្រោមចំណងជើងថា “កំពង់សោមដួងចិត្ត” ដែលជាសំនៀងដើម លោក ណូយ វ៉ាន់ណេត។ បទនេះ មកដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ នេះ ទទួលបានការចូលទស្សនាជិត២លានដងបាត់ទៅហើយ។ លោកមិនត្រឹមតែច្រៀងពីរោះប៉ុណ្ណោះទេ ថែមទាំងមានមុខមាត់សង្ហាទៀត។ ចំណែក ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ នេះ តារាចម្រៀង សម្លេងផ្អែម លោក សេម បានបញ្ចេញមួយបទទៀតហើយ រហូតផ្ទុះការគាំទ្រយ៉ាងខ្លាំង ។ បទនេះ មានចំណងជើងថា “មាត់គ្មានស្ករ” ជាការនិពន្ធទំនុកច្រៀង ដោយ ប៊ុន ចាន់និមល និង និពន្ធបទភ្លេង ដោយ ឌីដូ។ បទនេះបង្កប់នូវ មនោសញ្ចេតនា ចាក់ដោតអារម្មណ៍ជ្រាលជ្រៅ ដល់ថ្នាក់អ្នកដែលបានស្តាប់ហើយ លាន់មាត់ថា ៖ – បាត់មុខយូរ មកវិញអត់ចេះផ្អែមទៀត យ៉ាប់ណាស់ពូសេម – បុរស សំនៀងផ្អែម ពីរោះណាស់ – ស្រលាញ់ពេញបេះដូង ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរ ទៅស្តាប់ទាំងអស់គ្នា ៖

អានបន្ត

រំភើបជំនួស! អីយ៉ា កម្មវិធីខួបកំណើត ពិធីការិនី និងតារាសម្តែង សុឹម សូលិកា មើលទៅសប្បាយរីករាយដល់ហើយ ពិសេសនោះ អតីតស្វាមីយកនំ Cake មក Surprise ទៀត (មានវីដេអូ)

កាលពី ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ ចំថ្ងៃខួបកំណើត របស់ ពិធីការិនី និងតារាសម្តែង សុឹម សូលិកា ហើយក៏បានធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយអ្នកនាងបាន យកទឹក លាយជាមួយផ្កាម្លិះ មកលាងជើងឲ្យអ្នកម្តាយជាទីស្រឡាញ់របស់ខ្លួន ដើម្បីជាការដឹងគុណ ព្រមទាំងជូនថវិកា​យ៉ាងច្រើនទៀតផង។ ចំណែកនៅពេលល្ងាចនាថ្ងៃដដែលនេះ ក៏មានពិធីជប់លៀងជួបជុំគ្នា ក្នុងថ្ងៃដ៏ពិសេសនេះផងដែរ មើលទៅគ្រប់គ្នា ពោរពេញដោយក្តីសប្បាយរីករាយ ស្និតស្នាល ហាក់ដូចក្រុមគ្រួសារតែមួយអញ្ចឹង។ ក្នុងនោះ អ្វីដែលរឹតតែធ្វើឲ្យ សូលិកា មានការភ្ញាក់ផ្អើលជាខ្លាំងនោះ គឺ អតីតស្វាមី បានយកនំខួបកំណើតមក Surprise ក្នុងកម្មវិធីនេះផងដែរ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត នោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

លោក អុឹម ជីវ៉ា បាននាំថវិកាពីសប្បុរសជន ទៅចូលបុណ្យសព ម្តាយ អតីតកំពូលអ្នកប្រដាល់ អេ ភូថង រឹតតែខ្លោចចិត្តបំផុតនោះ គឺ លោក អេ ភូថង ណាស់ ចង់ធ្វើបុណ្យ៧ថ្ងៃម្តាយតែគ្មានលុយ ហើយត្រូវជំពាក់លុយគេជិត 3000$ទៀត ដោយសារចំណាយលើពិធីបុណ្យសពម្តាយរបស់ខ្លួន

ម្សិលមិញនេះ​ នាថ្ងៃទី ២៣ ខែមិថុនា​ ឆ្នាំ ២០២០ មហាជនជាច្រើនពិតជាបានជ្រាបហើយ ដោយ អតីតកំពូលអ្នកប្រដាល់ គុនខ្មែរ កាលពីជាង ១០ឆ្នាំមុន គឺលោក អេ ភូថង ជួបទុក្ខធំ ដោយម្តាយរបស់លោក បានស្លាប់បាត់ទៅហើយ ធ្វើឲ្យរូបលោកស្រណោះជាខ្លាំងបានត្រឹមតែភ្ជាប់សារដ៏រំជួលចិត្តមួយថា “ម្ដាយខ្ញុំបានទៅចោលខ្ញុំហើយ”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញលោក អុឹម ជីវ៉ា នាំថវិកា​របស់សប្បុរសជន មួយចំនួនធំ ទៅចូលបុណ្យសព ម្តាយរបស់ អតីតកំពូលអ្នកប្រដាល់ រូបនេះ។ លោក អុឹម ជីវ៉ា បានបញ្ជាក់បន្ថែមថា ៖ “ហុឺ.. អាណិតកីឡាករប្រដាល់ លោកអេ ភូថង ណាស់ ចង់ធ្វើបុណ្យ៧ថ្ងៃម្តាយតែគ្មានលុយ ហើយត្រូវជំពាក់លុយគេជិត3000$ទៀត ដោយសារចំណាយលើពិធីបុណ្យសពម្តាយរបស់ខ្លួន ។ ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា បាននាំយកថវិកាចំនួន 1000000( ១លានរៀល) ដែលជាថវិការផ្ទាល់របស់ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន សុីណាត និងជាទីប្រឹក្សានៃក្រុមមេធាវី HNS អេជ អេន អេស និង លោកវេជ្ជបណ្ឌិត ម៉ម សុខវិសាល ចូលរួមពិធីបុណ្យសពម្តាយ លោក អេ ភូថង ដែលទទួលមរណៈដោយសារជំងឺ មហារីក ។ ក្នុងនោះដែរ លោកស្រី នឹម វណ្ណៈ កូនបង្កើត លោកជំទាវ ហ៊ុន សុីណាត និងស្វាមីនិងក្រុមការងារ បានផ្តាំផ្ញើចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំចំពោះក្រុមគ្រួសារនៃសពផងដែរ។ សូមបញ្ជាក់ពិធីបុណ្យសពគឺត្រូវបូជា…

អានបន្ត

ផ្ទុះការចាប់អារម្មណ៍សារជាថ្មី ក្រោយឃើញ ចាន់ ស្រីខួច តែងខ្លួនក្នុងឈុតសំលៀកបំពាក់ ប្រពៃណីខ្មែរ មើលទៅ ស្រស់ស្អាត សុភាព គួរឲ្យគយគន់ណាស់ ដល់ថ្នាក់គ្រប់គ្នាលាន់មាត់ថា…(មានវីដេអូ)

មហាជនភាគច្រើន ប្រហែលជាមិនទាន់ភ្លេចទេមើលទៅចំពោះ ប្អូនស្រីម្នាក់ឈ្មោះ ចាន់ ស្រីខួច ដែលជាអតីតបេក្ខនារី ធ្លាប់ចូលប្រឡងក្នុងកម្មវិធី ប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia កំឡុងខែកក្កដា ឆ្នាំ ២០១៧។ ពេលនោះ ស្រីខួច មានអាយុត្រឹមតែ១២ឆ្នាំប៉ុណ្ណោះ ហើយបានលើកយកបទ “ចូលមកធ្វើអ្វីបើគង់ចាកចេញ” មកធ្វើការប្រកួត។ ស្រាប់តែ ថ្មីៗនេះ អ្នកគាំទ្រជាច្រើន ផ្ទុះការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ជាខ្លាំង ក្រោយឃើញ ចាន់ ស្រីខួប មានសម្រស់ដ៏ស្រស់ស្អាតប្លែក មើលសឹងតែមិនស្គាល់ ជាពិសេសនោះធំ ជាងមុនឆ្ងាយណាស់ ជាមួយស្ទីលតុបតែងខ្លួន ទាន់សម័យ ដ៏គួរឲ្យទាក់ទាញ ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ ប្រិយមិត្តជាច្រើន មានការចាប់អារម្មណ៍​ និងភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញ ចាន់ ស្រីខួច តែងខ្លួនក្នុងឈុតប្រពៃណីវិញ រឹតតែស្រស់ស្អាត គួរឲ្យគយគន់ណាស់ ដល់ថ្នាក់គ្រប់គ្នាលាន់មាត់ថា ៖ – សមសួនជានារីខ្មែរណាស់កូនស្រី – ម៉ែអើយមើលមិនចង់ស្គាល់ – ពិតជាស្រស់ស្អាតណាស់ – នារីខ្មែស្អាតណាស់ ដោយមិនចាំបាច់កែសម្ផស្ស ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

អានបន្ត

ថៅកែហាងពេជ្រ ដាក់ប៉ុន្មានម៉ាត់នេះ អានហើយ ស្វាងចែស ដោយផ្តាំថា “រកស៊ីក៏ដោយ ធ្វើការក៏ដោយ វាដូចជាការបេះផ្លែឈើចឹង, អ្នកឡើងទៅបេះ ប្រាកដជាហត់ ត្រូវតោងខ្លាចធ្លាក់ ប្រើកម្លាំង ភ័យផង គិតផង តែបើឡើងដល់លើ…”

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា ថៅកែហាងពេជ្រ និងម្ចាស់មុខជំនួញជាច្រើនទៀត បានបង្ហោះសារដ៏មានន័យប៉ុន្មានម៉ាត់ អានចប់ពិតជា ស្វាងចែស។ លោកស្រី បានរៀបរាប់យ៉ាងខ្លីថា ៖ “រកស៊ីក៏ដោយ ធ្វើការក៏ដោយ វាដូចជាការបេះផ្លែឈើចឹង យីចេះប្រៀបធៀបកើត តែចង់ប្រាប់ថា អ្នកនៅចាំក្រោមដើម ចាំផ្លែធ្លាក់មក វាស្រួល វានៅកន្លែងសុខ តែផ្លែធ្លាក់មកហ្នឹង មិនឆ្ងាញ់ប៉ុន្មានទេ ព្រោះអាចជ្រាយ អាចទុំជ្រុល ហើយក៏មិនទាន់ចិត្តដែរ។ អ្នកឡើងទៅបេះ ប្រាកដជាហត់ ត្រូវតោងខ្លាចធ្លាក់ ប្រើកម្លាំង ភ័យផង គិតផង តែបើឡើងដល់លើ មានមែកអង្គុយស្រួលហើយ ចង់បេះប៉ុន្មានក៏បាន ហើយស្រស់ទៀត បើគេឡើងដល់លើហើយ អ្នកក្រោមហ្នឹងកុំសង្ឃឹម ដឹងតាអត់ហើយ ខ្ញុំចង់ប្រាប់ទៅអ្នករកស៊ីទាំងអស់ថា បើតាំងចិត្តចង់រកស៊ី ចង់មានលំនឹង ចង់បានរបស់ឆ្ងាញ់ស្រស់ល្អ ទាល់តែខំតិច ទាល់តែប្រឹងតោងឡើង បើនៅតែចាំក្រោមដើម កុំសង្ឃឹមថាបានគ្រប់ អរគុណបានអាន ខ្ញុំចេះតែសរសេរ មិនដឹងនិយាយពីអីទេ”៕

អានបន្ត