មើលវីដេអូ​នេះ នឹង​អាច​ស្រាយ​ចម្ងល់​បាន​ នូវទំនាក់ទំនងរវាងឱក សុគន្ធ​កញ្ញា និងឪពុក, កញ្ញា ធ្លាប់និយាយទាំងទឹកភ្នែកថា “នៅពេលដែលពុកខ្ញុំចាកចេញ ខ្ញុំមានតែម្តាយ ហើយក៏ត្រូវចិញ្ចឹមគ្រួសារទាំងមូល នៅពេលនោះ ខ្ញុំតែងនិយាយប្រាប់គាត់ថា ខ្ញុំនឹងរឹងប៉ឹង ហើយខ្ញុំនឹងជួយគ្រួសារមួយនេះ ដោយមិនបាច់ពឹងពាក់កំលាំងមនុស្សប្រុសទេ…” (មានវីដេអូ)

កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ ទើបក​ន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ ឱក បូនី (Aok Bony) បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងសារដែលបង្កប់ន័យយ៉ាងជ្រៅមួយថា “ទោះជាកូនមិនស្គាល់ឪ ក៏ឪ នៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់អោយ”។ ក្រោយពីឃើញសារនេះហើយ បាន​ធ្វើ​ឲ្យមហាជនជាច្រើន ​មាន​ការ​ភ្ញាក់ផ្អើល ហើយក៏អ្នកខ្លះមាន​ការ​ងឿងឆ្ងល់ថា ហេតុអ្វីបាន​ជាមានរឿងនេះកើតឡើង?​។ តែបើបងប្អូនបានទស្សនាវីដេអូចាស់មួយនេះហើយ ដែល ឱក សុគន្ធកញ្ញា ធ្លាប់បាននិយាយលើឆាកតន្ត្រីមួយ នោះគ្រប់គ្នាអាចយល់ពីទំនាក់ទំនង រវាងតារាចម្រៀង ​ឱក សុគន្ធកញ្ញា និងលោកឪពុក។ កាលនោះ កញ្ញា បាននិយាយទាំងទឺកភ្នែកថា “នៅក្នុងឆាកជីវិតរបស់ខ្ញុំ រឿងដែលបរាជ័យទី១ គឺ ខ្ញុំបែកបាក់គ្រួសារ តាំងពីនៅក្មេង ហើយខ្ញុំត្រូវតស៊ូរៀន រៀនផង មើលប្អូនផង ហើយខ្លួនជាស្រី ត្រូវពុះពាររស់នៅដោយអាណាព្យាបាលនៅឆ្ងាយ នៅពេលដែលពុកខ្ញុំចាកចេញ ខ្ញុំមានតែម្តាយ ហើយក៏ត្រូវចិញ្ចឹមគ្រួសារទាំងមូល នៅពេលនោះ ខ្ញុំតែងនិយាយប្រាប់គាត់ថា ខ្ញុំនឹងរឹងប៉ឹង ហើយខ្ញុំនឹងជួយគ្រួសារមួយនេះ ដោយមិនបាច់ពឹងពាក់កំលាំងមនុស្សប្រុសទេ ហើយកូនស្រីម្នាក់នេះ នឹងធ្វើជាមនុស្សធំម្នាក់ ហើយពេលនោះ ខ្ញុំតែងតែគិតថា លុយប្រហែលជាសំខាន់ អ៊ីចឹងខ្ញុំប្រាប់គាត់ថា ខ្ញុំនឹងរកលុយចិញ្ចឹមគ្រួសារមួយនេះ ដោយកិត្តិយសជូនគ្រួសាររបស់ខ្ញុំ….”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ពិតជាស្រស់ស្រាយណាស់! ពិធិការិនី សុភ័ក្ត្រ កុសុម៉ា មានសំណាង បានជួប ភិក្ខុវជិរប្បញ្ញោ គូ សុភាព ថែមទាំងបង្ហាញអារម្មណ៍មួយថា…(មានវីដេអូ)

ទស្សនិកជនជាច្រើន ពិតជាស្គាល់ច្បាស់ជាមិនខាន ពិធិការិនីពូកែវោហាស័ព្ទ កញ្ញា សុភ័ក្រ្ត កុសុម៉ា នោះ។ កុសុម៉ា មកទល់ពេលនេះ គឺនៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់មហាជនទូទៅ ដោយតែងតែលេចមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់ឡើយ។ ចំណែកនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នេះ ពិធិការិនី សុភ័ក្ត្រ កុសុម៉ា បានជួប ភិក្ខុវជិរប្បញ្ញោ គូ សុភាព នៅខេត្តមណ្ឌលគិរី ព្រមទាំងភ្ជាប់សារដ៏សែនរំភើបរីករាយមួយថា ៖ “ថ្ងៃនេះពិតជាសំណាងណាស់ ដែលបានជួបលោកម្ចាស់គ្រូ គូ សុភាព ហើយក៏បានទទួលការប្រោះព្រហ្មទឹកមន្ត និងឱវាទពីលោកម្ចាស់គ្រូផងដែរ។ សូមរីករាយជ្រះថ្លា អនុមោទនាបុណ្យ”៕

អានបន្ត

ដោយក្តីអាណិត តារាសម្ដែងជើងចាស់ អ្នកស្រី សក្កណា កំពុងជួបទុក្ខធំ ដោយម្តាយទើបស្លាប់, ពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា នូវទឹកប្រាក់រហូតដល់ទៅ…

នៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានប្រាប់ឲ្យដឹងថា ៖ “រំភើបណាស់ ពេលនេះតារាសម្តែង អ្នកស្រី អ៊ុំ សក្កណា ហៅម៉ែនឿន ត្រូវបាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិការចំនួន ១០លាន និងគ្រឿង ឧបភោគ-បរិភោគ ជាច្រើនទៀត នាព្រឹកថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យតំណាង ដែលដឹកនាំដោយ លោកជំទាវ ម៉ែន នារីសោភ័គ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ព្រមទាំងនាំយកថវិកាចំនួន ១០លានរៀល និងគ្រឿងឧបភោគ-បរិភោគ ជូនគ្រួសារសព ម្តាយរបស់តារាសម្តែង អ្នកស្រី អ៊ុំ សក្កណា ហៅ ម៉ែនឿន ដែលបានទទួលមរណភាពនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយរោគាពាធ ពិធីបុណយធ្វើឡើងគេហដ្ឋានរបស់លោក ដែលស្ថិតនៅភូមតាកែនកោះស្លា ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ។ នៅក្នុងមរណទុក្ខដ៏ក្តុកក្តួលនេះ លោក ជំទាវ ម៉ែន នារីសុភ័ក្រ បានពាំនាំប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមសោក ស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ នៃសព ហើយចំពោះមរណភាពរបស់ម្តាយអ្នកស្រី សក្កណា គឺជាការបាត់បង់មាតា…

អានបន្ត

សែនស្រណោះ ក្រោយឃើញ ខាត់ សួស្តី បង្ហោះសារទាំងទឹកភ្នែកថា “ពេលមួយពុកឈឺ ពុកចេះ ទារទៅពេទ្យខ្លួនឯង, ចុះពេលនេះ ម្តេចពុកមិនប្រាប់កូនមួយម៉ាត់សោះ” គ្រប់គ្នាអានហើយ រំជួលចិត្តជាខ្លាំង ក៏បង្ហាញអារម្មណ៍ថា…(មានវីដេអូ)

កាលពីព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ លោក លាវ ខាត់ ត្រូវជា ឪពុក តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានទទួលមរណភាពហើយ ក្នុង ជន្មាយុ ៦៧ ឆ្នាំ ដោយ រោគាពាធ រីឯសពដំកល់ នៅ គេហដ្ឋានរបស់ ឪពុក ខាត់ សុឃីម នៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខណ្ទព្រែកព្នៅ ភ្នំពេញ។ ចំពោះបុណ្យ៧ថ្ងៃ របស់ ឪពុក អ្នកនាង ខាត់ សុឃីម នឹងប្រារព្ធធ្វើឡើង នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ ខាងមុខនេះហើយ។ អ្វីដែលរឹតតែខ្លោចចិត្តបំផុតនោះ ខាត់ សុឃីម បានរៀបរាប់ ក្នុងកិច្ចសម្ភាសន៍ ប្រាប់លោក អុឹម ជីវ៉ា ទាំងសម្លេងទ្រហោរយំថា “កូនទាំងអស់៩នាក់ អត់មានអ្នកណាទាន់ដង្ហើមគាត់ សូម្បីតែប្រពន្ធគាត់ ហើយមិនដឹងថា មុននឹងស្លាប់គាត់វេទនាម៉េចទេ បងអត់ដឹងទេ”។ កូនទាំង៩របស់ លោក លាវ ខាត់ មានដូចជា ខាត់ សុឃីម, ខាត់ ចំរើន, ខាត់ សារ៉ុម, ខាត់ សារ៉េម, ខាត់ ស្រីវង, ខាត់ អាយ៉ៃ, ខាត់ សេរី, ខាត់ សួស្តី និង ខាត់ ណាចា។ ក្នុងចំណោមកូនទាំង៩ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ…

អានបន្ត

អស្ចារ្យណាស់ ក្រុមមហាគ្រួសារឡាន Offroad កម្ពុជាយើង បំបែកកំណត់ត្រាថ្មី ប្រើពេល៧ថ្ងៃ ដើម្បីបើកឡានពីអារ៉ែង មកខ្នងក្រពើ ខ្នងសំពៅ និងខ្នងផ្សារ ដោយជោគជ័យ, មើលទៅទេសភាពវិញ ស្រស់ស្អាត ទាក់ភ្នែកដល់ហើយ

ម្សិលមិញនេះ នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកផេកមួយឈ្មោះ Pol Rider បានបង្ហោះរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹក ដែលបានបង្ហាញពីភាពជោគជ័យ នូវក្រុមមហាគ្រួសារឡាន Offroad កម្ពុជាយើង បំបែកកំណត់ត្រាថ្មី ប្រើពេល៧ថ្ងៃ ដើម្បីបើកឡានពីអារ៉ែង មកខ្នងក្រពើ ខ្នងសំពៅ និងខ្នងផ្សារ។ ក្នុងនោះផងដែរ បើក្រឡេក មើលទៅ ទេសភាពនៅទីនោះវិញ ពិតជា ស្រស់ស្អាត ទាក់ទាញជាខ្លាំង ឃើញហើយពិតជាមានអារម្មណ៍ស្រស់ស្រាយ បាត់អស់នូវទុក្ខកង្វល់ភ្លាម។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា ៖ “អស្ចារ្យ ក្រុមមហាគ្រួសារឡាន Offroad កម្ពុជាយើង បំបែកកំណត់ត្រាថ្មី ប្រើពេល៧ថ្ងៃ ដើម្បីបើកឡានពីអារ៉ែង មកខ្នងក្រពើ ខ្នងសំពៅ និងខ្នងផ្សារ ដោយជោគជ័យ ដែលជាតំបន់ទេសចរណ៍កំពុងតែពេញនិយម។ បងប្អូនធ្លាប់ដឹងមកហើយតំបន់នេះបើជិះឡានពីភ្នំពេញ រួចបន្តជិះគោយន្ត ចុងក្រោយបន្តដើរដោយថ្មើរជើងសរុបចូល១០ម៉ោងបានទៅដល់។ សូមសរសើរដល់បងប្អូនក្រុមមហាគ្រួសារ Offroad កម្ពុជាយើងតែងតែបំបែកកំណត់ត្រាថ្មីក្នុងការបើកឡានទៅកាន់តំបន់ទេសចរណ៍ថ្មីៗដែលមិនងាយមានអ្នកទៅដល់៕”៕

អានបន្ត

ស្ត្រីម្នាក់ធ្លាក់ខ្លួនឈឺ ប្តីក៏រត់ចោល កូនធំៗហើយ ក៏មិនបានចូលរៀនទៀត ថែមទាំងអត់លុយ បង់ថ្លៃបន្ទប់ឲ្យគេអស់៣ខែ ទៅហើយ ឃើញអាណិតខ្លោចចិត្តពេក ថៅកែហាងពេជ្រ សម្រេចចិត្ត ធ្វើរឿងមួយនេះជូនហើយ ថែមទាំងផ្តាំទៅបុរសមួយចំនួនថា…

នាថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ថៅកែហាងពេជ្រ គឺលោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពដ៏គួរឲ្យសង្វេគប៉ុន្មានសន្លឹក រៀបរាប់ពីគ្រួសារមួយ ដោយប្រពន្ធធ្លាក់ខ្លួនឈឺ ប្តីក៏រត់ចោលបាត់ទៀត។ ចំណែកឯកូនធំៗហើយ ក៏មិនបានចូលរៀនទៀត មិនត្រឹមតែប៉ុណ្ណោះ អត់លុយបង់ថ្លៃបន្ទប់ឲ្យគេ ៣ខែទៅហើយ ឃើញអាណិតខ្លោចចិត្តពេកលោកស្រី ក៏បានជួយបង់ថ្លៃបន្ទប់ឲ្យ។ លោកស្រីបន្ថែមថា ៖ “ប្ដីគ្រប់រូប ត្រូវមើលអោយហើយ បើគិតថាខ្លួនឯងមិនទាន់មានសមត្ថភាពទទួលខុសត្រូវទេ រកតែរត់ចឹង កុំបង្កើតគ្រួសារអី អាណិតគាត់ណាស់ ធ្លាក់ខ្លួនឈឺ ប្ដីរត់ចោលបាត់ ហើយកូនៗធំហើយ ក៏មិនបានចូលរៀន។ អត់លុយបង់ថ្លៃបន្ទប់ ៣ខែហើយ ម្ចាស់បន្ទប់គេដេញផង មេត្តាផង។ ឥឡូវខ្ញុំជួយបង់ប៉ុន្មានខែសិន សង្ឃឹមថ្ងៃមុខ គាត់អាចធូរតិច អាចធ្វើអីបាន ដើម្បីកូនៗ។ រៀបការជាមួយគ្នាហើយ បង្កើតគ្រួសារហើយ ទោះម្ខាងឈឺយ៉ាងណា លំបាកយ៉ាងណា ក៏មិនត្រូវចោលគ្នាដែរ ព្រោះយើងបានសម្រេចចិត្តថាទទួលយកល្អអាក្រក់ជាមួយគ្នាទៅថ្ងៃមុខហើយ កុំអត់ទំនួលខុសត្រូវចឹង អាណិតកូនៗ”៕

អានបន្ត