ថតបានស្អាតៗណាស់លោកអើយ! ថ្ងៃបាំងឆ័ត្រ នៅសៀមរាប ថ្ងៃនេះ ម៉ោង ១១:៣៤ នាទីថ្ងៃត្រង់ កំពុងផ្ទុះការចាប់អារម្មណ៍ពីមហាជន ធ្វើឲ្យគ្រប់គ្នាលាន់មាត់ថា…

នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ No Nak Zer បាន​បង្ហោះរូបភាពជាច្រើនសន្លឹក ដែលរូបគាត់ថតបាន ថ្ងៃបាំងឆ័ត្រ នៅខេត្ត សៀមរាប ហើយធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿ ដល់ថ្នាក់មានការចែករំលែកជិត៤ពាន់ដងទៅហើយ។ ម្ចាស់ហ្វេសប៊ុកដដែលនេះ បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ថ្ងៃបាំងឆ័ត្រនៅសៀមរាប ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ ម៉ោង ១១:៣៤ នាទីថ្ងៃត្រង់។”។ ក្រោយឃើញបែបនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន លាន់មាត់ថា “អូយស្ដាយណាស់ អត់ដឹង អត់បានមេីល” មានម្នាក់ទៀតបន្ថែមថា “ពូកែថតណាស់ ថតបានស្អាតៗមែនទែន”។ អ្នកខ្លះបន្តថា “Thanks bro ដែរថតអោយមេីល”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅទស្សនារូបភាពស្អាតៗដែលម្ចាស់ហ្វេសប៊ុករូបនេះបានថត ទាំងអស់គ្នា ៕

អានបន្ត

តារាចម្រៀង តន់ ចន្ទសីម៉ា ប្រាប់ថា “មើលឲ្យដល់ចប់បងប្អូន សកម្មភាពកំពុងថត លើកទី១ ក្នុងជីវិតដែលជួបរឿងបែបនេះ ភ័យរត់លែងចង់ទៅមុខ” (មានវីដេអូ)

តន់ ចន្ទសីម៉ា គឺជា តារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra ដែលអ្នកគាំទ្រពិតជាស្គាល់ច្បាស់នូវទឹកដមដ៏ពីរោះរបស់តារាស្រី ស្រស់ស្អាតម្នាក់នេះ ហើយក៏កំពុងតែទទួលបានការគំាទ្រយ៉ាងខ្លាំងពីសំណាក់មហាជន នូវរាល់បទចម្រៀងជាច្រើនរបស់ តារារូបនេះ។ ហើយពេលថ្មីៗនេះ ចន្ទសីម៉ា បានចេញថត MV ចម្រៀងមួយបទក្រោមចំណងជើងថា “ក្តីសុខមិនមែនធ្លាក់ពីលើមេឃ” សម្រាប់តែមួយសន្ទុះក្រោយមកក៏លាន់ឮសម្លេងរន្ទះ និងជះពន្លឺឆ្វាច។ តារាចម្រៀងរូបនេះបានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនទាំងភ័យថា “មើលឲ្យដល់ចប់បងប្អូន សកម្មភាពកំពុងថត លើកទី1ក្នុងជីវិតដែលជួបរឿងបែបនេះ ភ័យរត់លែងចង់ទៅមុខ “។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូនៃសកម្មភាពថតក្រៅឆាក ដូចខាងក្រោមនេះ ៖

អានបន្ត

ឃើញហើយស្ទើរស្រ​ក់ទឹកភ្នែក! ក្មេងខ្លះព្រឹកឡើងដៃកាន់ទូរស័ព្ទប្រើ តែក្មេងម្នាក់នេះវិញ ដៃកាន់ចបជី លីខ្សាច់ លីស៊ីម៉ង​តិ៍ គាត់ធ្វើការសំណ​ង់តាំងពីអាយុ១​០ឆ្នាំមក, អា​ណិតខ្លោ​ចចិ​ត្តពេក បងប្រុស ក៏បានឲ្យលុយដល់ទៅ…

នៅមុននេះបន្តិ​ច នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកមួយឈ្មោះ Ket seyha បានបង្ហោះរូបភាពប៉ុន្មានសន្លឹក បង្កប់អត្ថន័យក្តុ​កក្តួ​លជាខ្លាំង ដោយបង្ហាញពីក្មេងប្រុសម្នាក់ នៅខេត្តកោះកុង ព្រោះតែក្រ​ពះ ទើបធ្វើឲ្យគាត់ ធ្វើការសំណ​ង់តាំងពីអាយុ១០ឆ្នាំ។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា ៖ “ចុះទៅធ្វេីការឃេីញអាអូនកំពុងជីកដីបែកញេី​សគគ្រៀកកណ្តាលថ្ងៃ សួរគាត់ ថាអាយុ14ឆ្នាំទេ ធ្វេីការសំណង់តាំង ពីអាយុ10ឆ្នាំមក ព្រោះតែក្រពះធ្វេីអោយគាត់លះ​បង់ភា​ពកុ​មារ​ភាព នឹកឃេីញពីខ្ញុំកាលក្មេង មានបាយញុំាហេីយ រត់លេងមិនចង់ញុំាទេ ឯក្មេងសម័យនេះព្រឹកឡេីងកាន់ iPhone iPad ឯគាត់កាន់ច​បជី​ក លីដី លីស៊ីម៉ង​តិ៍ តេីពូអាចជួយអីបាន? ចុងក្រោយបានអោយតែ 10ម៉ឺន រៀលគាត់លេីដៃសំ​ពះអរគុណខ្ញុំ3 4ដង សង្ឃឹមគាត់ធំឡេីង ជីវភាពគាត់ល្អប្រសេីរជាងនេះ”។ ក្រោយឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នាបង្ហាញអារម្មណ៍ថា ៖ –  ប្រពៃណាស់លោកបង ទឹកចិត្តល្អមួយនេះថ្លៃថ្លាណាស់ – មានច្រើនណាស់ តាមការដ្ឋាននានា មានទាំងអាយុក្រោមនេះផង ព្រមទាំងនៅមានអ្នកខ្លះទៀត បង្ហាញក្តីអា​ណិ​តចំពោះក្មេងម្នាក់នេះជាខ្លាំង ព្រមទាំងមានបំណងចង់យកក្មេងម្នាក់នេះ មកធ្វើការជាមួយខ្លួនថែមទៀតផង៕

អានបន្ត

អេមបាត់ តោះណាត់គ្នាទៅ! លែងពិបាកដូចមុនទៀតហើយ អ្នកចង់ទៅលេង “ខ្នងផ្សារ” ព្រោះពេលនេះ គេកំពុងចាក់ថ្ម បំពេញគ្រលុកធំៗ ដែលជាឧបសគ្គសម្រាប់គោយន្ត (មានរូបភាពស្អាតៗជាច្រើន)

ថ្មីៗ បងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនធំ កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង នៅរមណីយដ្ឋានធម្មជាតិមួយកន្លែង ពោរពេញដោយទេសភាពស្រស់ស្អាត គួរឲ្យគយគន់ និងទាក់ទាញ នោះគឺ  “ខ្នងផ្សារ” ដែលមានទីតាំងឋិតនៅ ក្នុងខេត្តកំពង់ស្ពឺ មានអ្នកខ្លះបានទៅលេង ព្រមទាំងបានថតរូបភាពស្អាតៗមកបង្ហាញប្រិយមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុក។ បើបងប្អូន ជិះឡានពីភ្នំពេញទៅ ត្រូវបន្តដំណើរជិះគោយន្ត ហើយចុងក្រោយ ក៏បន្ត ដោយដើរថ្មើរជើង សរុបប្រហែលជា១០ ម៉ោង ឯណោះ បានទៅដល់ទីនោះ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០ លោក តាន់ គីមសួរ មានដំណឹងល្អមួយប្រាប់ឲ្យដឹងថា “ជាដំណឹងល្អសម្រាប់បងប្អូនដែលមានបំណងទៅលេងភ្នំ ខ្នងផ្សារ ឥឡូវនេះប្រធានសហគមន៍ព្រៃឈើ សៅ កំពុងតែដុតដៃដុតជើងដឹកនាំប្រជាសហគមន៍ចាក់ថ្មបំពេញគ្រលុកធំៗដែលជាឧបសគ្គសម្រប់គោយន្តហើយ សូមថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានជួយជាថ្មដែលមានតម្លៃស្មើនឹង ៦០០$”៕

អានបន្ត

ញាក់សាច់! គ្រប់គ្នា ភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ Love Riya បង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយនេះ ដោយភ្ជាប់សារបញ្ជាក់យ៉ាងខ្លីថា វីឡានេះ ទិញសម្រាប់…

មហាជនជាច្រើន ពិតជាបានជ្រាប រួចមកហើយ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ អ្នកលក់ Online ដ៏ល្បីម្នាក់ឈ្មោះ Love Riya បានចូលរោងការជាមួយ កំលោះដ៏ស្រស់សង្ហាម្នាក់ ដែលមានឈ្មោះក្នុងហ្វេសប៊ុក ហេន ឌ្រី។ បន្ទាប់ពីរៀបការ Love Riya និងលោក ហេន ឌ្រី ទទួលបានកាដូពិសេសមួយ គឺកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់។ ក្រោយមក អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញអ្នកទាំងពីរ បានលែងលះគ្នា ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា។ ទោះជាយ៉ាងណា Riya នៅតែរឹងមំា ខំប្រឹងប្រែងរកស៊ីចិញ្ចឹមកូន ដោយកំលាំញើសឈាមរបស់ខ្លួន រហូតទទួលបានជោគជ័យខ្លាំងសឹងតែមិនគួរឲ្យជឿ។ ជាក់ស្តែង កាលពីព្រឹកមិញនេះ នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០ Riya បានធ្វើឲ្យគ្រប់គ្នា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយបង្ហាញផ្ទះវីឡាដ៏ធំស្កឹមស្កៃមួយ សម្រាប់កូនស្រីជាទីស្រឡាញ់ ព្រមទាំងភ្ជាប់សារបញ្ជាក់ថា “នេះជាផ្ទះ របស់កូនទែនៗ របស់មាំ មី   មាំ មី ទិញ នៅប៉េងហួតក៏បាន ក្តីសុខរបស់មាំ មី គឺ កូនជ្រូកពេជ្រ”។ ក្រោយឃើញបែបនេះ ធ្វើឲ្យប្រិយមិត្តជាច្រើនលាន់មាត់ថា ៖ – ពេលឃើញគេមានក្តីសុខ ឬជិវិតគេល្អ យើងគួរមើលហើយ យកគំរូតាម កុំគិតតែខឹង ឬស្អប់ និយាយអាក្រក់ពីគេ ត្រូវចាំ លុយពិបាករក ណាស់ គាត់មានបាន ក៏ គាត់ខំប្រឹងខ្លាំងណាស់ដែរ – សូមសរសើរបង ដោយស្មោះ បងពិតជាពូកែណាស់ ព្រមទាំងនៅមានពាក្យសរសើរ និងអបអរសាទរ ជាច្រើនទៀត ចំពោះ Riya ដែលខិតខំប្រឹងប្រែងរកស៊ី…

អានបន្ត

ស្អាតហើយ ចិត្តល្អទៀត! ទៅលេងសមុទ្រ ឃើញក្មេងៗ លក់ផ្កា លក់គោម អាណិតពេក ស្រីអូន បានប៉ាវអាហារឆ្ងាញ់មួយពេល, គ្រប់គ្នាឃើញហើយ រំភើបជំនួស (មានវីដេអូ)

មហាជនជាច្រើន ដែលប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាស្គាល់ ស្ត្រីដ៏ស្រស់ស្អាតម្នាក់ ដែលគេតែងតែហៅថា  “ស្រីអូន ” ។ស្រីអូន មិនត្រឹមតែជោគជ័យខ្លាំងក្នុងមុខជំនួញរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមានចិត្តធម៌មេត្តា និងជួយអ្នកក្រីក្រលំបាក ជាហូរហែ មិនដែលដាច់ឡើយ។ ជាក់ស្តែងនៅថ្ងៃទី ២៦ ខែមិថុនា​ ឆ្នាំ ២០២០ នេះ គេប្រទះឃើញរូបគាត់បានបង្ហោះវីដេអូមួយ បង្ហាញពីសកម្មភាព បានចេញថ្លៃបាយ និងម្ហូបអាហារឆ្ងាញ់មួយពេល ជូនក្មេងៗ ដែលលក់ផ្កា លក់គោម នៅតាមសមុទ្រ។ ស្រីអូន បានភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា ៖ “ប៉ាវក្មេងៗលក់ផ្កា លក់គោម នៅសមុទ្រ ញុំាអោយឆ្ងាញ់មួយពេល ស្រណោះកាលនៅអត់ កាលនៅក្រ សុំគេទៅលេងកំពង់សោមអោយតែបានស្គាល់ កុំថាឡេីយគ្រឿងសមុទ្រ សូម្បីបុកល្ហុងមួយចាន ក៏គ្មានលុយទិញញុំា បានត្រឹមអង្គុយឃ្លាន ពិតណាស់មានតែអ្នកក្រទេ ដែលយល់អារម្មណ៍នេះ អារម្មណ៍ឃ្លានណាស់ តែគ្មានលុយ ចាំមិនភ្លេចពេញមួយជីវិត”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

អីយ៉ា ស្ងាត់ៗ ស្វាមី ឱក សុគន្ធកញ្ញា ជូនកូនប្រុស និងភរិយា មកលេងសួនសត្វ យ៉ាងសប្បាយ ថែមទាំងភ្ជាប់សារដ៏ផ្អែមល្ហែម និងគួរឲ្យចាប់អារម្មណ៍មួយថា…

តារាចម្រៀង​ ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ក្រោយរៀបការ បានទទួលកាដូពិសេសមួយ គឺ អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ដែលជាកូនប្រុសសំណព្វចិត្តរបស់ខ្លួន បានកើតនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កាលពីពេលកន្លងទៅ។ កូនប្រុស តារាចម្រៀងរូបនេះ មានមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ មិនត្រឹមតែប៉ុណ្ណោះទេ អុឹង បញ្ញាបុត្រ មានថ្ពាល់ខួច កាត់ដូចឪពុកថែមទៀតផង។ គិតត្រឹមថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០ នេះ ឆលី អាយុជាង ៧ខែ ទៅហើយ មើលទៅមុខមាត់ មាឌ ពិតជាធំលឿនណាស់ ស្ទើរមិនគួរឲ្យជឿង។ ចំណែកម្សិលមិញនេះ គេប្រទះឃើញ លោក អ៊ឹង សុខលី បាននាំកូនប្រុសសំណព្វចិត្តរបស់ខ្លួនដើរលេងកម្សាន្តនៅ សួនសត្វ ព្រមទាំងភ្ជាប់សារដ៏ផ្អែមល្ហែម និងគួរឲ្យចាប់អារម្មណ៍មួយថា ៖ “ជូនកូន Charlie មកលេងសួនសត្វ ឲ្យស្គាល់សត្វគ្រប់ប្រភេទ ដែលគេយកមកដាក់បង្ហាញក្នុងសួនសត្វ ថាមានសត្វអ្វីខ្លះ ពីព្រោះកូននៅតូច មិនអាចមកម្នាក់ឯងបាន។ តែដល់ពេលកូនធំដឹងកី្តហើយ​ មិនបាច់មកជូន​ Daddy មកលេងសួនសត្វវិញទេ​ ពីព្រោះ​ Daddy​ រវល់កំដរ​ ​Mommy កូនដើរលេងវិញម្តង…. ជីវិតមនុស្សគ្រាន់តែគិតក៏សប្បាយដែរ… រឿងដែលល្អៗពិតជាមនុស្សជាអ្នកគិតមែន​ …”៕

អានបន្ត

រំជួលចិត្ត! ក្រោយឃើញវីដេអូ របស់ ឱក សុគន្ធកញ្ញា រៀបរាប់ទាំងទឺកភ្នែក ពីរឿងគ្រួសារ រួចហើយ ធ្វើឲ្យ ចាន់ កែវនិមល ទប់អារម្មណ៍លែងជាប់ ក៏បន្ថែមយ៉ាងខ្លីថា…(មានវីដេអូ)

ប្រិយមិត្តភាគច្រើន ពិតជាបានជ្រាបហើយ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ ទើបក​ន្លងផុតទៅថ្មីៗនេះ ដោយគេប្រទះឃើញ ហ្វេសប៊ុកមួយឈ្មោះ ឱក បូនី (Aok Bony) បានបង្ហោះរូបភាព ៣សន្លឹក និងសារគួរឲ្យចាប់អារម្មណ៍មួយថា “ទោះជាកូនមិនស្គាល់ឪ ក៏ឪ នៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់អោយ”។ បន្ទាប់ពីឃើញសារនេះហើយ បាន​ធ្វើ​ឲ្យគ្រប់គ្នា ​មាន​ការ​ភ្ញាក់ផ្អើល ហើយក៏អ្នកខ្លះមាន​ការ​ងឿងឆ្ងល់ជាខ្លាំង ថា ហេតុអ្វីបាន​ជាមានរឿងនេះកើតឡើង?​។ ក្នុងនោះ បើបងប្អូន បានទស្សនាវីដេអូចាស់មួយ នេះហើយ ដែល ឱក សុគន្ធកញ្ញា ធ្លាប់បាននិយាយលើឆាកតន្ត្រី កាលពីពេលកន្លងទៅនោះ អ្នកគ្រប់គ្នាអាចយល់ពីទំនាក់ទំនង រវាងតារាចម្រៀង ​ឱក សុគន្ធកញ្ញា និងលោកឪពុក។ កញ្ញា បានរៀបរាប់ទាំងទឺកភ្នែកស្រក់តក់ៗមកថា “នៅក្នុងឆាកជីវិតរបស់ខ្ញុំ រឿងដែលបរាជ័យទី១ គឺ ខ្ញុំបែកបាក់គ្រួសារ តាំងពីនៅក្មេង ហើយខ្ញុំត្រូវតស៊ូរៀន រៀនផង មើលប្អូនផង ហើយខ្លួនជាស្រី ត្រូវពុះពាររស់នៅដោយអាណាព្យាបាលនៅឆ្ងាយ នៅពេលដែលពុកខ្ញុំចាកចេញ ខ្ញុំមានតែម្តាយ ហើយក៏ត្រូវចិញ្ចឹមគ្រួសារទាំងមូល នៅពេលនោះ ខ្ញុំតែងនិយាយប្រាប់គាត់ថា ខ្ញុំនឹងរឹងប៉ឹង ហើយខ្ញុំនឹងជួយគ្រួសារមួយនេះ ដោយមិនបាច់ពឹងពាក់កំលាំងមនុស្សប្រុសទេ ហើយកូនស្រីម្នាក់នេះ នឹងធ្វើជាមនុស្សធំម្នាក់ ហើយពេលនោះ ខ្ញុំតែងតែគិតថា លុយប្រហែលជាសំខាន់ អ៊ីចឹងខ្ញុំប្រាប់គាត់ថា ខ្ញុំនឹងរកលុយចិញ្ចឹមគ្រួសារមួយនេះ ដោយកិត្តិយសជូនគ្រួសាររបស់ខ្ញុំ….”។ ក្រោយឃើញវីដេអូ ឱក សុគន្ធកញ្ញា រៀបរាប់ទាំងទឹកភ្នែកនេះ រួចហើយ ធ្វើឲ្យ ពិធីការិនី ចាន់ កែវនិមល ទប់អារម្មណ៍លែងជាប់ក៏បញ្ជាក់បន្ថែមថា ៖ “មនុស្សរឹងមាំរបស់បង Aok Sokunkanha មិនត្អូញត្អែរ, មិនរអ៊ូរ, មិនទាមទារអោយគេអាណិត , ប្រឹងជំនះគ្រប់រឿងរ៉ាវក្នុងជីវិត ទាំងនេះហើយគឺជាគាត់”។ ដើម្បីជ្រាប…

អានបន្ត