ពួកគាត់ មានកូន២នាក់ កូនប្រុសការចេញបាត់ ក៏​ក្រ​លំបាក កូនស្រីវិញ មានសតិមិនប្រក្រតី ជីវិត​ចុង​ក្រោយ​គ្មាន​សល់​អីទេ រាល់ថ្ងៃសុំ​សំយ៉ាប​ផ្ទះ​គេ​ជ្រក, ឃើញអាណិតខ្លោចចិត្តពេក ថៅកែហាងពេជ្រ ផ្តល់សម្ភារប្រើប្រាស់ ស្បៀងអាហារ និងថវិកា រហូតដល់ទៅ…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញ លោកស្រី ទ្រី ដាណា ថៅកែហាងពេជ្រ ដែលមានចិត្តធម៌ម្នាក់ បានបង្ហោះវីដេអូ និងរូបភាពប៉ុន្មានសន្លឹក ថ្លែងពី ជីវិតគ្រួសារមួយ មានកូន២នាក់ កូនប្រុសការចេញបាត់ ចំណែកកូនស្រីវិញ មានសតិមិនប្រក្រតី។ ឃើញអាណិតខ្លោចចិត្តពេក ថៅកែហាងពេជ្រ បានជូន សម្ភារប្រើប្រាស់មួយចំនួន ស្បៀងអាហារ និងថវិការហូតដល់ទៅ ៥០០ដុល្លារថែមទៀតផង សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ លោកស្រី បញ្ជាក់បន្ថែមថា ៖ “អ្វី​ដែល​ខ្ញុំ​អាច​ជួយ​បាន គឺ​ធ្វើ​បាន​ប៉ុណ្ណឹង ហើយ​សង្ឃឹម​ថា​គាត់​អាច​ដោះ​ស្រាយ​ជីវភាព​បន្ត​បាន​មួយ​រយៈ អាណិត​គាត់ ជីវិត​ចុង​ក្រោយ​គ្មាន​សល់​អី សុំ​សំយ៉ាប​ផ្ទះ​គេ​ជ្រក។ មាន​កូន ២​នាក់​ដែរ តែ​កូន​ប្រុស​ម្នាក់​​ការ​ចេញ​ទៅ​បាត់ ក៏​ក្រ​លំបាក ហើយ​កូន​ស្រី​វិញ មាន​សតិ​មិន​ប្រក្រតី។ ជីវិត​មនុស្ស​ម្នាក់ៗ ពិត​ជា​ពិបាក​ស្មាន​មែន។ អ្នក​ខ្លះ ត្រឹម​អង្ករ​ហូប ឱ្យ​រួច​មួយ​ថ្ងៃ ក៏​ពិបាក​នឹង​រក។ មាន​តែ​ការ​តស៊ូ​ហ្នឹង​ហើយ ធ្វើ​ម៉េច​បើ​ជីវិត​វា​បែប​នេះ “៕

អានបន្ត

លេចមុខតារាល្បីៗ​ មកចូលរួមក្នុង ពិធីបុណ្យខួបគម្រប់៧ថ្ងៃ ឪពុក ខាត់ សុឃីម ក្នុងទឹកមុខដ៏ក្រៀមក្រំបំផុត (មានវីដេអូ)

នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ នេះ គឺដល់ពិធីបុណ្យខួបគម្រប់៧ថ្ងៃ របស់ លោក លាវ ខាត់ ត្រូវជា ឪពុក តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម ហើយ ដែលបានរៀបចំធ្វើឡើងនៅ ភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ទព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងនោះ គេឃើញវត្តមានតារាល្បីៗជាច្រើនរូប បានមកចូលរួមក្នុងពិធីនេះផងដែរ មានដូចជា តារាចម្រៀង សុគន្ធ និសា, នាយក្រឹម និងភរិយា, អ្នក​សិល្បៈ​ជើង​ចាស់​ផ្នែក​អាយ៉ៃ​ អ្នក​ស្រី​ យ៉យ, នាយ ព្រែក, អ្នកនាង គង់ សុជាតិ, លោក ជា វិបុល, អ្នកនាង កាតុ, អាឡិច ចាន់ត្រា, Love Riya និងតារាជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ស្ថិតក្នុងឱកាសនោះ គ្រប់គ្នាដែលមកចូលរួម​ បានបង្ហាញទឹកមុខដ៏ក្រៀមក្រំបំផុត ព្រមទាំងបានចូលរួមរំលែកទុក្ខគ្រួសារនៃសពផងដែរ ដែលបានបាត់បង់មនុស្សដ៏សំខាន់បំផុត ក្នុងគ្រួសារ ដែលគ្មានអ្វីកាត់ថ្លៃបាន។ គួររំលឹកឡើងវិញបន្តិចផងដែរថា លោក លាវ ខាត់ ត្រូវជា ឪពុក តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានទទួលមរណភាពហើយ ក្នុង ជន្មាយុ ៦៧ ឆ្នាំ ដោយ រោគាពាធ កាលពីព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០។ កូនទាំង៩របស់ លោក លាវ ខាត់ មានដូចជា ខាត់ សុឃីម,…

អានបន្ត

អ្នកលក់ឡេ ដ៏ល្បីឈ្មោះ Love Riya បានមកចូលរួម ពិធីបុណ្យ៧ថ្ងៃ លោក លាវ ខាត់ ត្រូវជា ឪពុក អ្នកនាង ខាត់ សុឃីម នៅថ្ងៃនេះ (មានវីដេអូ)

នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះនេះ អ្នកលក់ឡេ ដ៏ល្បីឈ្មោះម្នាក់ គឺ Love Riya បានបង្ហោះសារចូលរួមរំលែកទុក្ខ គ្រួសារនៃសព ក្រោយដឹងថា លោក លាវ ខាត់ ត្រូវជា ឪពុក អ្នកនាង ខាត់ សុឃីម បានទទួលមរណភាពហើយ ក្នុង ជន្មាយុ ៦៧ ឆ្នាំ ដោយ រោគាពាធ ។ Riya បានភ្ជាប់សារខ្លីមួយថា “ថ្ងៃនេះនាងខ្ញុំ love Riya សូមចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសារសព ដោយឪពុក របស់បងស្រី ខាត់ សុឃីម បានលាចាកលោកទៅ នាងខ្ញុំពិតជាសោកស្តាយមែនទែន បើបងប្អូនណាស្គាល់ អាស័យដ្ឋាន និងលេខទូរស័ព្ទរបស់គាត់ ជួយផ្តល់ដំណឹងដល់រូបនាងខ្ញុំផង ខ្ញុំមានទឹកចិត្តបន្តិចបន្តួច នាំយកថវិកាចំនួន២០០$ ដើម្បីចូលបុណ្យ”។ ចំណែកមុននេះបន្តិច នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ ចំពិធីបុណ្យ៧ថ្ងៃ លោក លាវ ខាត់ គេបានឃើញ Love Riya ក៏មកចូលរួមក្នុងពិធីនេះផងដែរ ប្រកបដោយទឹកមុខក្រៀមក្រំយ៉ាងខ្លាំង Riya បានភ្ជាប់សារខ្លីមួយថា ៖ “ថ្ងៃនេះនាងខ្ញុំ Love Riya បានចូលរួមរំលែកទុក្ខ ក្នុងពិធីគំរប់ខួប7ថ្ងៃ លោកឪពុក របស់ បងស្រី ខាត់ សុឃីម សូមឧទ្ទិសកុសល ផលបុណ្យទាំងអស់ ដល់ពុកម៉ែ បងប្អូន ទាំងអស់ គ្នាផងណា៎”៕

អានបន្ត

តារាចម្រៀង សុគន្ធ និសា ចូលរួមពិធីបុណ្យ៧ថ្ងៃ លោក លាវ ខាត់ ត្រូវជា ឪពុក អ្នកនាង ខាត់ សុឃីម ព្រមទាំងភ្ជាប់សារដ៏ក្រៀមក្រំមួយថា…(មានវីដេអូ)

មហាជនជាច្រើន ពិតជាបានជ្រាប ច្បាស់ហើយ កាលពីព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ លោក លាវ ខាត់ ត្រូវជា ឪពុក តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានទទួលមរណភាពហើយ ក្នុង ជន្មាយុ ៦៧ ឆ្នាំ ដោយ រោគាពាធ រីឯសពដំកល់ នៅ គេហដ្ឋានរបស់ ឪពុក ខាត់ សុឃីម នៅភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខណ្ទព្រែកព្នៅ ភ្នំពេញ។ កូនទាំង៩របស់ លោក លាវ ខាត់ មានដូចជា ខាត់ សុឃីម, ខាត់ ចំរើន, ខាត់ សារ៉ុម, ខាត់ សារ៉េម, ខាត់ ស្រីវង, ខាត់ អាយ៉ៃ, ខាត់ សេរី, ខាត់ សួស្តី និង ខាត់ ណាចា។ រឹតតែខ្លោចចិត្តបំផុតនោះ ខាត់ សុឃីម បានរៀបរាប់ទាំងទឺកភ្នែក ក្នុងកិច្ចសម្ភាសន៍ ប្រាប់លោក អុឹម ជីវ៉ា លាយឡំសម្លេងទ្រហោរយំថា “កូនទាំងអស់៩នាក់ អត់មានអ្នកណាទាន់ដង្ហើមគាត់ សូម្បីតែប្រពន្ធគាត់ ហើយមិនដឹងថា មុននឹងស្លាប់គាត់វេទនាម៉េចទេ បងអត់ដឹងទេ”។ ចំពោះបុណ្យ៧ថ្ងៃ របស់ ឪពុក អ្នកនាង ខាត់ សុឃីម គឺប្រារព្ធធ្វើឡើង នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ នេះហើយ។ ក្នុងនោះ គេក៏បានឃើញ…

អានបន្ត

ព្រឹកនេះ លោក ឱក បូនី បង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀតហើយថា “ទឹកចិត្តឪពុក មិនចង់បង្ខូចកិត្តិយសកូនទេ និងមិនចង់បានអ្វីពីកូនទេ តែមិនចង់អោយកូន…” (មានវីដេអូ)

កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ ទើបក​ន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ក្រោយ ហ្វេសប៊ុកមួយឈ្មោះ ឱក បូនី (Aok Bony) បានបង្ហោះរូបភាព ៣សន្លឹក និងសារគួរឲ្យចាប់អារម្មណ៍មួយថា “ទោះជាកូនមិនស្គាល់ឪ ក៏ឪ នៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់អោយ”។ ក្រោយឃើញសារបែបនេះ ​ធ្វើ​ឲ្យគ្រប់គ្នា ​មាន​ការ​ងឿងឆ្ងល់ជាខ្លាំង ថា ហេតុអ្វីបាន​ជាមានរឿងនេះកើតឡើង?​។ ក្នុងនោះ បើបងប្អូន បានទស្សនាវីដេអូចាស់មួយ នេះហើយ ដែល ឱក សុគន្ធកញ្ញា ធ្លាប់បាននិយាយលើឆាកតន្ត្រី កាលពីពេលកន្លងទៅនោះ អ្នកគ្រប់គ្នាអាចយល់ពីទំនាក់ទំនង រវាងតារាចម្រៀង ​ឱក សុគន្ធកញ្ញា និងលោកឪពុក។ កញ្ញា បានរៀបរាប់ទាំងទឺកភ្នែកស្រក់តក់ៗមកថា “នៅក្នុងឆាកជីវិតរបស់ខ្ញុំ រឿងដែលបរាជ័យទី១ គឺ ខ្ញុំបែកបាក់គ្រួសារ តាំងពីនៅក្មេង ហើយខ្ញុំត្រូវតស៊ូរៀន រៀនផង មើលប្អូនផង ហើយខ្លួនជាស្រី ត្រូវពុះពាររស់នៅដោយអាណាព្យាបាលនៅឆ្ងាយ នៅពេលដែលពុកខ្ញុំចាកចេញ ខ្ញុំមានតែម្តាយ ហើយក៏ត្រូវចិញ្ចឹមគ្រួសារទាំងមូល នៅពេលនោះ ខ្ញុំតែងនិយាយប្រាប់គាត់ថា ខ្ញុំនឹងរឹងប៉ឹង ហើយខ្ញុំនឹងជួយគ្រួសារមួយនេះ ដោយមិនបាច់ពឹងពាក់កំលាំងមនុស្សប្រុសទេ ហើយកូនស្រីម្នាក់នេះ នឹងធ្វើជាមនុស្សធំម្នាក់ ហើយពេលនោះ ខ្ញុំតែងតែគិតថា លុយប្រហែលជាសំខាន់ អ៊ីចឹងខ្ញុំប្រាប់គាត់ថា ខ្ញុំនឹងរកលុយចិញ្ចឹមគ្រួសារមួយនេះ ដោយកិត្តិយសជូនគ្រួសាររបស់ខ្ញុំ….”។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ លោក ឱក បូនី ក៏បានបង្ហោះសារដ៏ចាក់ដោតមួយទៀតថា “ទឹកចិត្តឪពុកមិនចង់បង្ខូចកិត្តិយសកូនទេនិងមិនចង់បានអ្វីពីកូនទេតែមិនចង់អោយកូនសាងបាបកាន់តែជ្រៅ”៕

អានបន្ត

អីយ៉ា ខានឃើញយូរ កូនប្រុស នាយចយ កាន់តែធំ កាន់តែ គួរឲ្យស្រឡាញ់ ដល់ហើយ សំខាន់ចេះធ្វើមុខ Sad ទៀត ពេលប៉ាៗ មិនឲ្យមើលទូរស័ព្ទ

បងប្អូនអ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាបានជ្រាបហើយមើលទៅ កាលពី ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងផុតទៅ ភរិយា នាយ ចយ បានសម្រាលកូនប្រុស ដោយជោគជ័យ ដែលមានសុខភាពល្អ ទាំងម្តាយ និងកូន។ មួយវិញទៀត កូន នាយចយ ឈ្មោះ ភិច ណាឃីន មានមុខមាត់គួរឲ្យស្រឡាញ់មែនទែន មុខអត់ដូច នាយចយ នោះទេ។ ក្រោយៗមក ភរិយា នាយ ចយ តែងតែបង្ហោះរូបភាពផ្អែមល្ហែម ជាមួយ នាយ ចយ ដែលជាស្វាមី និងកូនប្រុសសំណព្វចិត្ត ជាញឹកញាប់មិនដែលដាច់ឡើយ មើលទៅគ្រួសាររបស់គាត់ ពិតជាមានសុភមង្គល និងកក់ក្តៅណាស់។ គិតត្រឹមថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ នេះ ភិច ណាឃីន មានអាយុជាង ៩ខែហើយ មានភ្នែកធំៗ និងមុខមាត់ គួរឲ្យក្នាញ់ណាស់ ជាពិសេស ចេះធ្វើមុខ sad ទៀត ពេលប៉ាៗ មិនឲ្យមើលទូរស័ព្ទ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីភាពកក់ក្តៅនៃក្រុមគ្រួសាររបស់ នាយ ចយ៕

អានបន្ត

សា​ហា​វណាស់! ករណី​គ្រោះថ្នា​ក់ចរាចរណ៍ រវាងរថយន្ត បុ​កអូ​សម៉ូតូ ជាង៣០ម៉ែត្រ ហើយរត់គេចបាត់ បណ្តាលឲ្យ នារីរូបស្រស់អាយុ១៨ឆ្នាំ ម្នាក់បានស្លា​ប់ និងបុរសម្នាក់ រងរបួ​សក្បា​លធ្ង​ន់ កំពុងសង្គ្រោះ…(មានវីដេអូ)

បើយោងតាមរយៈហ្វេសប៊ុកផេកមួយឈ្មោះ “អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង” បានជូនព័ត៌មានដ៏សែនសង្វេគមួយឲ្យដឹងថា “ករណីចរាចរណ៏រវាងរថយន្តបុ​​កម៉ូតូ បណ្តាលអោយស្លា​​ប់ ម្នាក់ស្រី និងរ​ងរ​​បួសម្នាក់ នៅមូលដ្ឋានសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង នាថ្ងៃ ២៧ ខែមិថុនា ឆ្នាំ ២០២០ វេលា០១ រំលងអធ្រាត នៅចំណុចផ្លូវ១៤៣ កែង៣១០។ »សព រងគ្រោះ ១. ឈ្មោះគ្រី សុខដាឡែន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១២ សាលាទួលទំពូង ស្នាក់នៅជាមួយម្តាយមីងផ្ទះ ផ្លូវ២២៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (ស្លាប់)។ អ្នកជិះពីក្រោយ ២. ឈ្មោះទៀប គឹមហេង ប្រុស អាយុប្រហែល២០ឆ្នាំ មុខរបរកីឡាបាល់ទាត់ ពុំស្គាល់អាស័យដ្ឋាន រងរបួ​សក្បា​លធ្ង​ន់ កំពុងស​ង្គ្រោះនៅគ្លីនិចពន្លឺ ខណ្ឌសែនសុខ »រថយន្តបង្កហេតុពុំស្កាល់អត្តសញ្ញាណ ក្រោយបុ​ក បានអូសម៉ូតូ និងសា​កស​ព ជាង៣០ម៉ែត្រ ហើយរត់គេច ។ »ម៉ូតូរងគ្រោះម៉ាក PCX » បច្ចុប្បន្ន ផ្នែកជំនាញបានធ្វើការវាស់វែង និងបន្តឆែកកាំមេរា រកអត្តសញ្ញាណរថយន្តបង្ក។ ចំណែកសា​កស​​ពបានប្រគល់ជូនក្រុមគ្រសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅផ្សារបុសខ្នុរ ភូមិសារាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។”។ គួរបញ្ជាក់បន្ថែមថា នារីរូបស្រស់សោភា​ដែលបានស្លាប់នេះ ត្រូវបានគេស្គាល់ ដោយមានឈ្មោះក្នុង​ហ្វេសប៊ុក​គឺ “Ah Jruy”៕

អានបន្ត

ពិតជាឧកញ៉ាចិត្តធម៌មែន! ក្រោយដឹងថា អតីតកំពូលអ្នកប្រដាល់ អេ ភូថង ជួបទុក្ខធំ ដោយម្តាយទើបស្លាប់នោះ ឧកញ៉ា ស្រី ចាន់ថន បានចូលរួមថវិកា ក្នុងពិធីបុណ្យសព នូវទឹកប្រាក់រហូតដល់ទៅ…

បងប្អូនប្រជាពលរដ្ឋខ្មែរភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ស្រី ចាន់ថន នោះ។ លោកមិនត្រឹមតែជោគជ័យខ្លាំងនៅមុខជំនួញខ្លាំងប៉ុណ្ណោះទេ ថែមទាំងមានចិត្តមេត្តាធម៌ជួយអ្នកដទៃ មិនដែលដាច់ឡើយ។ ជាក់ស្តែង ក្រោយដឹងថា អតីតកំពូលអ្នកប្រដាល់ គុនខ្មែរ អេ ភូថង ជួបទុក្ខធំ ដោយម្តាយទើបស្លាប់ ចង់ធ្វើបុណ្យ៧ថ្ងៃម្តាយ តែគ្មានលុយ ហើយត្រូវជំពាក់លុយគេជិត 3000$ទៀត ដោយសារចំណាយលើពិធីបុណ្យសពម្តាយ នោះ ឧកញ៉ា ស្រី ចាន់ថន មិនមើលនឹងភ្នែកឡើយ ដោយបានចូលរួមថវិកា ក្នុងពិធីបុណ្យសព ម្តាយលោក អេ ភូថង ដល់ទៅ ២០០ ដុល្លារ ឯណោះ។   ក្នុងនោះ បើយោងតាមរយៈ “ប៊ុនរឿន ប្រុសស្អាតជ្រោយចង្វារ” បានប្រាប់បន្ថែមថា ៖ “ដល់ផ្ទះមិញ​ ម៉ោង​ 12:30 យប់​ សំរាប់ការងារមនុស្សធម៍​ នាំយកថវិកា 200$ របស់លោក​ឧកញ៉ា ចិត្តធម៌ ស្រី​ ចាន់ថន​ ចូលរួមរំលែកទុក្ខគ្រួសារកីឡាករ​ អេ​ ភូថង​ ដែលកំពុងមានទុក្ខធ្ងន់​ ត្រូវបានបាត់ម្ដាយបង្កេីតជាទីស្រលាញ់​ ដោយគ្មានថ្ងៃវិលវិញឡេីយ​។ ខ្ញុំបាទ​ និងក្រុមគ្រួសារកីឡាករ​ អេ​ ភូថង​ សូមគោរពជូនពរ​ លោកឧកញ៉ា​ ព្រមទាំងក្រុមគ្រួសារ​ ជួបតែសេចក្ដីសុខ​ រកសុីមានបាន​ ជោគជ័យគ្រប់ការងារភារកិច្ច​ និងជួបតែសំណាង សុខភាពល្អ​ សំណាងល្អ​ ពេញមួយជីវិត​”៕

អានបន្ត

សូមបងប្អូនបន្តប្រុងប្រយ័ត្នឲ្យបានខ្ពស់! ព្រឹកនេះ ក្រសួងប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៩ នាក់ទៀតហើយ…

នៅមុននេះបន្តិច នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC” បានប្រាបឲ្យដឹងថា ៖ “ថ្ងៃនេះយេីងរកឃេីញករណីជំងឺកូវីដ-១៩​ថ្មី​ ចំនួន៩នាក់ (ខ្មែរ​ ៨នាក់​ និងឥណ្ឌូនេស៊ី​ ១នាក់) មកពីប្រទេសឥណ្ឌូនេស៊ី​ និងជាសះស្បេីយម្នាក់​ ។ រហូតដល់ម៉ោង​ ០៧:៣០​ព្រឹក ថ្ងៃទី​ ២៧ មិថុនា​ ២០២០​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ ថ្មី​៩នាក់​ (ករណីនាំចូលទាំងអស់) ដូច្នេះចំនួនសរុបកូវីដ-១៩​ ១៣៩នាក់​​ ចំនួនសំរាកនៅពេទ្យឡេីងដល់១០នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន១២៩នាក់​ និងស្លាប់គ្មាន​ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។ យេីងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។ សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ យេីងបានធ្វេីតេស្ហចំនួន​ 34316 ស្មេីនឹង​ 2067 ក្នុង១លាននាក់ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115″។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមអាននូវសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ ៖

អានបន្ត