ញាក់សាច់! នេះហើយគឺជា គ្រឿងមាសពេជ្រ របស់ លោកស្រី ទ្រី ដាណា បានត្រៀមរួចជាស្រេច សម្រាប់ថ្ងៃបើកសម្ពោធហាងថ្មី មើលទៅពិតជាស្អាតទាក់ភ្នែកខ្លាំងណាស់ (មានវីដេអូ)

អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គម និងមហាជនទូទៅ ភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា ដែលជាថៅកែហាងមាសពេជ្រ និងជាម្ចាស់អាជីវកម្មជាច្រើនទៀត ដែលកំពុងតែជោគជ័យខ្លាំងក្នុងមុខជំនួញរបស់ខ្លួន។ លោកស្រី ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើន មានការពេញចិត្តយ៉ាងខ្លាំង ចំពោះទង្វើរសប្បុរសធម៌របស់លោកស្រី ដែលតែងតែជួយអ្នកក្រីក្រ គេជាហូរហែ តាមភាពជាក់ស្តែង មិនដែលដាច់ឡើយ។ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២០ លោកស្រី ទ្រី ដាណា បានបង្ហោះវីដេអូមួយ ដែលបង្ហាញពី ហាងមាសពេជ្រ ថ្មី របស់ខ្លួន ដែលត្រៀមបើកសម្ពោធ នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២០ ខាងមុខនេះហើយ មើលទៅពិតជាធំ និងស្អាតទាក់ភ្នែកខ្លាំងណាស់ ជាពិសេសគ្រឿងមាស ពេជ្រ បានដាក់តាំងរួចជាសម្រេច សម្រាប់ថ្ងៃសម្ពោធ មើលទៅពិតជាស្អាតៗ និងទាក់ភ្នែកខ្លាំងណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ដែលលោកស្រី បង្ហាញក្នុងហាងមាសពេជ្រ ថ្មី របស់លោកស្រីទាំងអស់គ្នា ៖

អានបន្ត

ទំនងដល់ហើយ! នេះជា បាញ់ស្រ៊ុង ស្នាដៃ សុគន្ធ និសា ធ្វើរួចហើយ ដល់ថ្នាក់ធ្វើឲ្យអ្នកខ្លះ មើលបណ្តើរ លេបទឹកមាត់ក្អឹកៗ បាត់ (មានវីដេអូ)

អ្នកគាំទ្រជាច្រើនជាច្រើន ពិតជាស្គាល់ច្បាស់ តារាចម្រៀង ដែលមានសម្លេងផ្អែម ស្រទន់ ប្រចាំផលិតកម្មរស្មីហង្សមាស នោះ គឺ សុគន្ធ និសា។ បទជាច្រើនរបស់តារាចម្រៀងរូបនេះ នៅតែដក់ជាប់អារម្មណ៍អ្នកស្តាប់ដដែលមកទល់ពេលនេះ កាន់តែស្តាប់ កាន់តែពីរោះ ស្តាប់មិនចេះធុញទ្រាន់។ ក្រៅពីសិល្បៈ សុគន្ធ និសា តែងតែបង្ហាញជីវិតផ្ទាល់ខ្លួនជាមួយក្រុមគ្រួសារ ដែលមើលទៅពោរពេញដោយក្តីសុខ និងសុភមង្គលខ្លាំងណាស់។ ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២០ សុគន្ធ និសា បានធ្វើ បាញ់ស៊្រុង ញុំាជាលក្ខណៈគ្រួសារ មើលទៅពិតជាទំនងគួរឲ្យឆ្ងាញ់ណាស់ គ្រាន់តែឃើញ ស្រក់ទឹកមាត់តាមបាត់ទៅហើយ។ ក្រោយឃើញវីដេអូខនេះហើយ ធ្វើឲ្យអ្នកគាំទ្រជាច្រើន លាន់មាត់ថា ៖ – ទំនងខ្លាំងណាស់បង – មេីលបណ្តេីរ លេបទឹកមាត់ក្អឹកៗ – ស្នាដៃidol ដិងតែឆ្ងាញ់ហ្មង ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូនេះទាំងអស់គ្នា ៖

អានបន្ត

ដើរលេងកម្សាន្តជុំគ្រួសារសប្បាយរីករាយពេក ដល់ថ្នាក់ធ្វើឲ្យ ឱក សុគន្ធកញ្ញា ពោលពាក្យដ៏គួរឲ្យចាប់អារម្មណ៍មួយថា…

តារាចម្រៀង​ ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី បន្ទាប់ពីរៀបមង្គលការ ជាផ្លូវការមក ក៏ទទួលបានកាដូពិសេសជាទីគាប់ចិត្តមួយ គឺ អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ដែលជាកូនប្រុសសំណព្វចិត្តរបស់ខ្លួន មើលទៅមុខពិតជាគួរឲ្យក្នាញ់ខ្លាំងណាស់ រឹតតែពិសេសនោះ  អុឹង បញ្ញាបុត្រ មានថ្ពាល់ខួច កាត់ដូចឪពុកថែមទៀតផង។ ក្នុងនោះផងដែរ បើទោះតារាចម្រៀងរូបនេះ ជាប់រវល់ក្នុងការងារខ្លាំងយ៉ាងណាក៏ដោយ ក៏រូបគាត់មិនភ្លេចឡើយ ក្នុងការផ្តល់នូវភាពកក់ក្តៅជូនកូនប្រុសរបស់ខ្លួ​ន។ ជាក់ស្តែងនៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២០ នេះ ឱក សុគន្ធកញ្ញា និងស្វាមី បាននាំកូនប្រុស ទៅលំហែកាយ ដល់ខេត្តសៀមរាប ព្រមទាំងផ្តិតយករូបភាពស្អាតៗនៅទីនោះមកបង្ហាញអ្នកគាំទ្រ។ ក្រោយសប្បាយរីករាយខ្លាំង ក្នុងជួបជុំជាមួយក្រុមគ្រួសារបែបនេះ ធ្វើឲ្យ ឱក សុគន្ធកញ្ញា ពោលពាក្យប៉ុន្មានម៉ាត់ ដ៏គួរឲ្យចាប់អារម្មណ៍ថា “បើដឹងថាមានកូនសប្បាយយ៉ាងនេះ យកគ្រួសារតាំងពីក្មេង នេះជារូបថតដំណើរកម្សាន្ត​គ្រួសាររបស់​ខ្ញុំ ចឹងកុំភ្លេច​រង់ចាំ​ទស្សនា Video​ Vlog​ របស់​ពួក​យើង​ទាំង​អស់​គ្នា​ណា”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ៖

អានបន្ត

ពិតជាស្រណោះ! កូនៗ លោក លាវ ខាត់ បាននាំគ្នា រំារបាំឆៃយ៉ាំ ជូនឪពុក ក្នុងពិធីបុណ្យខួបគម្រប់៧ថ្ងៃ, គ្រប់គ្នាឃើញហើយ ស្ទើរទប់ទឹកភ្នែកមិនជាប់ (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ គឺដល់ពិធីបុណ្យខួបគម្រប់៧ថ្ងៃ របស់ លោក លាវ ខាត់ ត្រូវជា ឪពុក តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម ហើយ ដែលបានរៀបចំធ្វើឡើងនៅ ភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ទព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ គេឃើញវត្តមានតារាល្បីៗជាច្រើនរូប បានមកចូលរួមក្នុងពិធីនេះផងដែរ មានដូចជា តារាចម្រៀង សុគន្ធ និសា, នាយក្រឹម និងភរិយា, អ្នក​សិល្បៈ​ជើង​ចាស់​ផ្នែក​អាយ៉ៃ​ អ្នក​ស្រី​ យ៉យ, នាយ ព្រែក, អ្នកនាង គង់ សុជាតិ, លោក ជា វិបុល, អ្នកនាង កាតុ, អាឡិច ចាន់ត្រា, Love Riya និងតារាជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ប្រកបដោយទឹកមុខក្រៀមក្រំគ្រប់ៗ។ កាន់តែរំជួលចិត្តថែមទៀតនោះ គេឃើញ កូនៗ របស់លោក លាវ ខាត់ បាននាំគ្នា រំារបាំឆៃយ៉ាំ ជូនឪពុករបស់ខ្លួន ព្រមទាំងភ្ជាប់សារដ៏រំជួលចិត្តមួយថា “រាំឆៃយ៉ាំ ថ្វាយឪពុក លាវខាត់ សូមអធ្យាស្រ័យផង បងប្អូន ពួកខ្ញុំជាអ្នកភ្លេង គ្រាន់តែរាំថ្វាយទ្រព្យវិជ្ជាពុកផ្តល់អោយ ប៉ុណ្ណោះ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

សូមអបអរសាទរ! ទីបំផុត សុខ ពិសីតូច បានក្លាយជាតួសម្តែង ក្នុងរឿង “កូនជិត កូនឆ្ងាយ” ហើយ ដឹងតែកំសត់ និងល្អមើលម៉ង, កុំភ្លេចជួយគាំទ្រគាត់ផង (មានវីដេអូ)

អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេប៊ុកជាច្រើន ប្រហែលជានៅចាំបាន ក្មេងប្រុសម្នាក់ឈ្មោះ ធី គេតែងហៅថា សុខ ពិសីតូច កាលពីឆ្នាំ ២០១៦ កន្លងទៅនោះហើយ ហើយក៏មានប្រវត្តិកំសត់ ធ្លាប់ត្រូវបានគេមើលងាយ គេថាធ្វើខ្ទើយអ៊ីចឹង អាក្រក់ណាស់ ធ្វើប្រុសវិញទៅ ធ្លាប់ធ្វើការងារជាអ្នក លាងចាន រត់តុក ជាដើម។ កាលនោះគ្រប់គ្នា មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង នូវទឹកដមសម្លេង របស់ ក្មេងប្រុសរូបនេះផងដែរ ដែលមានសម្លេងដូច សុខ ពិសី ខ្លាំងណាស់ ។ បាត់មុខមួយរយៈ ស្រាប់តែពេលថ្មីៗនេះ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញសម្រស់របស់ក្មេងប្រុសម្នាក់នេះ បានប្តូរប្រែ ទៅជាមនុស្សស្រី យ៉ាងស្រស់ស្អាត ប្លែក មើលសឹងតែមិនស្គាល់ ។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ សុខ ពិសីតូច មានឱកាស ក្នុងការចូលរួមសម្តែងរឿងថ្មីហើយ ក្រោមចំណងជើងថា “កូនជិត កូនឆ្ងាយ”។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកផេក “JOB Production” បានធ្វើការ Live វីដេអូរបស់ ពិសីតូច ព្រមទាំងបានភ្ជាប់សារបញ្ជាក់ថា “ជួបជាមួយ អូន សុខ ពិសី តូច ថតរឿងថ្មី”។ ឆ្លៀតក្នុងឱកាសនោះ សុខ ពិសីតូច បានបកស្រាយចម្រៀងជាច្រើនបទ ពិតជាពីរោះ និងមានសម្លេងដូចតារាចម្រៀង សុខ ពិសី ខ្លាំងណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ទោះរវល់យ៉ាងណា ក៏ ឱក សុគន្ធកញ្ញា និងស្វាមី ឆ្លៀតពេលវេលា នាំ ឆលី ទៅដើរលេងកម្សាន្តដែរ មើលទៅពិតជាសប្បាយ ស្និតស្នាល និងកក់ក្តៅខ្លាំងណាស់

ក្រោយរៀបការ តារាចម្រៀង​ ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី បានទទួលកាដូពិសេសមួយ គឺ អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ដែលជាកូនប្រុសសំណព្វចិត្តរបស់ខ្លួន មានមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ មិនត្រឹមតែប៉ុណ្ណោះទេ អុឹង បញ្ញាបុត្រ មានថ្ពាល់ខួច កាត់ដូចឪពុកថែមទៀតផង។ ទោះតារាចម្រៀងរូបនេះ និងស្វាមី មានកិច្ចការរវល់យ៉ាងណាក៏ដោយ ក៏អ្នកទាំងពីរ បានឆ្លៀតពេលវេលា ផ្តល់ភាពកក់ក្តៅ ជូនកូនប្រុសរបស់ខ្លួនដែរ។ ជាក់ស្តែងប៉ុន្មានថ្ងៃមុននេះ ឱក សុគន្ធកញ្ញា និងស្វាមី បាននាំ ឆលី ទៅសួនសត្វ ។ នៅមិនទាន់អស់ទេ នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២០ នេះ នាចុងសប្តាហ៍ គេឃើញអ្នកទាំង២ បាននាំកូនប្រុសទៅលំហែកាយ ដល់ខេត្តសៀមរាបម្តង មើលទៅរូបភាពទាំងនោះ ពិតជាសប្បាយរីករាយ ពោរពេញដោយភាពស្និតស្នាល ខ្លាំងណាស់។ លោក ​អ៊ឹង សុខលី បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ដំណើរកម្សាន្តចុងសប្តាហ៍…”។ លោកក៏បានបញ្ជាក់ទីកន្លែងនេះនៅក្នុង comment ថា “Mane Family Vacation Siem Reap”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗ ខាងក្រោមនេះ ៖

អានបន្ត

មេល្អ! ឃើញកូនក្រុមធ្វើការហត់ពេក ងួន ចាន់ដេវីត (G-Devith) សម្រេចជូនកាដូជា ខ្សែក ម្នាក់១ខ្សែ ដល់ថ្នាក់ធ្វើឲ្យ ទេព បូព្រឹក្ស លាន់មាត់ថា…

ងួន ចាន់ដេវីត (G-Devith) គឺជាតារាចម្រៀងរ៉េប ដ៏៏ល្បីមួយរូប កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទូទៅ ជាពិសេសស្រទាប់យុវវ័យតែម្តង។ រាល់បទចម្រៀងដែលតារារូបនេះចេញម្តងៗ មានអ្នកចូលស្តាប់ និងទស្សនាយ៉ាងច្រើនស្ទើរមិនគួរឲ្យជឿ ជាមួយបទភ្លេងតែងនិពន្ធដោយខ្លួនឯង។ ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ អ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ លោក ដេវីត បានរៀបចំកាដូជា ខ្សែក ជូនកូនក្រុមរបស់ខ្លួន សូម្បីតែ ទេព បូព្រឹក្ស ក៏លាន់មាត់ថា “ហើយធ្វើចែកកូនចៅម្នាក់មួយចឹងម៉ងG-Devith ចុះណារបស់ខ្ញុំ? Are you kidding me??? យប់នេះជួបគ្នាណាក្រុមការងា DITWAY មកយកលាបចឹង ព្រោះអ្នកទាំងអស់គ្នាហត់ហើយមួយរយៈនេះ”។ ក្រោយពីឃើញបែបនេះ គ្រប់គ្នាចូល comment ថា ៖ – មេល្អបែបនេះទៅរកណាបាន? ទឹកចិត្តធំធេងសំរាប់កូនចៅ សង្ឃឹមអ​នាគតហ្វេនៗនឹងបានម្នាក់មួយដែរ – បង កាលណាធ្វើចែក Fanម្នាក់មួយ – មេល្អមែន ស្រលាញ់កូនចៅលើកទឹកចិត្តគ្នា ព្រមទាំងនៅមានពាក្យសរសើរ G-Devith ជាច្រើនទៀត ចំពោះទឹកចិត្តមួយនេះសម្រាប់កូនក្រុមរបស់ខ្លួន ហើយក៏មានអ្នកខ្លះទៀតសង្ហាញអារម្មណ៍រំភើបជំនួសពួកគេផងដែរ៕

អានបន្ត