នៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញសារដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយ ព្រោះនេះជាលើទី១ហើយ ដែលឃើញ ថៅកែហាងពេជ្រ បង្ហោះសារបែបនេះ។ លោកស្រី ទ្រី ដាណា ក៏បានបញ្ជាក់បន្ថែមយ៉ាងខ្លីថា ៖ “នាងខ្ញុំសុំបង្ហោះមួយហេីយណា ថ្ងៃនេះមកដល់ស្នងការក្រុង មកដាក់ពាក្យប្តឹង ទៅលេីបុគ្គលមួយចំនួន ដែលបាន ឡាយជេរ ឬប្រមាថមកលេីរូបនាងខ្ញុំតាមរយៈ ហ្វេសប៊ុក (ឡាយ ឬ ខមិន និងផុស) កន្លងមក អ្នកដែលនិយាយប៉ះពាល់ដល់ឈ្មោះរបស់នាងខ្ញុំ នាងខ្ញុំប្តឹង តែមិនបានផុស ហេីយធ្វេីអោយបុគ្គលមួយចំនួនគិតថា ខ្ញុំស្រួលអោយគេជេរ តែពេលនេះសូមប្រាប់ថា ប្តឹងម្នាក់ទៀតហេីយ សូម ស្នងការក្រុង សហការជាមួយនាងខ្ញុំផង សូមអរគុណ ហេីយសូមផ្តាំទៅផងថានាងខ្ញុំមិនមែនអោយជេ ទទេៗទេ រស់នៅសូមអោយតែសុខរាងៗខ្លួនទៅកុំអោយបេះពាល់ដល់ខ្ញុំ”៕
អានបន្តDay: June 29, 2020
រំភើបជំនួស! ដោយក្តីអាណិត តារាចម្រៀងជើងចាស់ សួស សងវាចា និង តារាកំប្លែង នាយក្តិប កំពុងមានជំងឺប្រចាំកាយ, សម្ដេចក្រឡាហោម ស ខេង ព្រមទាំងក្រុមគ្រួសារ បានឧបត្ថម្ភនូវថវិកា រហូតដល់ទៅ…
មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងជើងចាស់ ល្បីឈ្មោះម្នាក់ គឺ លោក សួស សងវាចា នោះ។ បច្ចុប្បន្ន លោកមានវ័យ ៥៤ឆ្នាំ កំពុងមានជំងឺលើសឈាម និងទឹកនោមផ្អែម សម្រាកនៅគេហដ្ឋានស្ថិតនៅ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មិនអាចបន្តអាជីពរបស់ខ្លួនឡើយ ដោយសារតែជំងឺ។ ចំណែកឯ តារាកំប្លែង នាយក្តិប វិញ ក៏កំពុងមានជំងឺប្រចាំកាយ និង បានធ្លាក់ខ្លួនឈឺជាយូរណាស់មកហើយ ដោយបានបាត់បង់សមត្ថភាពរកប្រាក់ទាំងស្រុង ធ្វើឱ្យជីវិតគ្រួសាររបស់តារាកំប្លែងជើងចាស់រូបនេះ ជួបការលំបាកយ៉ាងខ្លាំង ។ ដោយក្តីអាណិត សម្ដេចក្រឡាហោម ស ខេង ក៏បានឧបត្ថម្ភ តារាចម្រៀង សួស សងវាចា ចំនួន ២០០០ដុល្លារ និង នាយក្តិប ចំនួន១០០០ដុល្លារ។ លោក ហេង ឡុង បានបញ្ជាក់បន្ថែមថា ៖ “សូមគោរពថ្លែងអំណរគុណ សម្ដេចក្រឡាហោម ស ខេង ព្រមទាំងក្រុមគ្រួសារ ដែលបានឧបត្ថម្ភថវិកា ដល់សិល្បករ ដែលបាត់បង់សមត្ថភាព លោក សួស សងវាចា ចំនួន ២០០០ដុល្លារ និង នាយក្តិប ចំនួន ១០០០ដុល្លារ តាមរយៈ នាយក្រឹម។ សូមទេវតា និងវត្ថុសក្ត័សិទ្ធ ក្នុងលោក តាមជួយថែរក្សា សម្ដេច បុត្រា បុត្រី ព្រមទាំងចៅប្រុស ចៅស្រី ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ។”៕
អានបន្តទីបំផុត អ្នកនាង Love Riya ចេញមុខបកស្រាយហើយ ចំពោះការរិះគន់រឿង ស្លៀកពាក់ តែងខ្លួន ឆើតឆាយ ចូលរួមបុណ្យ៧ថ្ងៃ ឪពុក អ្នកនាង ខាត់ សុឃីម, ដោយបញ្ជាក់យ៉ាងខ្លីថា… (មានវីដេអូ)
កាលពី ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ គឺដល់ពិធីបុណ្យខួបគម្រប់ ៧ថ្ងៃ លោក លាវ ខាត់ ត្រូវជា ឪពុក តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែលបានរៀបចំធ្វើឡើងនៅ ភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ទព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងឱកាសដ៏ក្រៀមក្រំនេះ ក៏មានវត្តមានតារាល្បីៗជាច្រើនរូប បានមកចូលរួម ផងដែរ មានដូចជា តារាចម្រៀង សុគន្ធ និសា, នាយក្រឹម និងភរិយា, អ្នកសិល្បៈជើងចាស់ផ្នែកអាយ៉ៃ អ្នកស្រី យ៉យ, នាយ ព្រែក, អ្នកនាង គង់ សុជាតិ, លោក ជា វិបុល, អ្នកនាង កាតុ, អាឡិច ចាន់ត្រា និងតារាជាច្រើនទៀត។ ក្នុងនោះ ក៏មានវត្តមាន អ្នកលក់ឡេដ៏ល្បីឈ្មោះ គឺ Love Riya ក៏បានចូលរួមពិធីបុណ្យ៧ថ្ងៃនេះផងដែរ ប្រកបដោយទឹកមុខក្រៀមក្រំ និងចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ ដែលមិនមានអ្វីមកកាត់ថ្លៃបាន។ ក្រោយឃើញវត្តមាន Love Riya មកចូលរួមពិធីនេះ ក៏មានមហាជនមួយចំនួន បានរិះគន់នូវការស្លៀកពាក់របស់អ្នកលក់ឡេម្នាក់នេះថាមិនសមរម្យទាល់តែសោះ ថាធ្វើខ្លួនដូចជាទៅញុំាការ ឬហែរជំនួនគេ។ នៅទីបំផុត នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ នេះ អ្នកនាង Love Riya ចេញមុខបកស្រាយហើយ ចំពោះការរិះគន់រឿង ស្លៀកពាក់ តែងខ្លួនឆើតឆាយ ចូលរួមបុណ្យ៧ថ្ងៃ ឪពុក អ្នកនាង ខាត់ សុឃីម ក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយ តារាញូស៍។ ដើម្បីជ្រាប…
អានបន្តកក្រើកបាត់! ស្ងាត់ៗ ខាន់ ជេមស៌ ច្រៀងបទ “ស្មោះប៉ុណ្ណឹងមិនល្មម” សំនៀងដើម ព្រាប សុវត្ថិ ដល់ថ្នាក់ធ្វើឲ្យអ្នកគាំទ្រលាន់មាត់ថា…(មានវីដេអូ)
អ្នកគាំទ្រជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងដ៏ល្បីម្នាក់ គឺ លោក ខាន់ ជេមស៌ នោះ ហើយបទច្រើនរបស់តារារូបនេះ នៅតែដក់ក្នុងដួងចិត្ត អ្នកស្តាប់ដដែល មកដល់សព្វថ្ងៃនេះ ដោយមិនចេះជិនណាយឡើយ។ បទពីរោះៗ ជាច្រើនរបស់ ខាន់ ជេមស៌ ភាគច្រើន គឺបទមនោសញ្ចេតនា មានដូចជាបទ “របាំចងស្នេហ៍”, “សម្រែកបេះដូង”, “ស្តាយក្រោយ” ព្រមទាំងនៅមានបទចម្រៀងទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ មហាជនជាច្រើន មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយខ្លាំង ក្រោយឃើញលោក បានបកស្រាយចម្រៀងមួយបទ ក្រោមចំណងជើងថា “ស្មោះប៉ុណ្ណឹងមិនល្មម” ដែលជាសំនៀងដើមលោក ព្រាប សុវត្ថិ។ ខាន់ ជេមស៌ ក៏បានភ្ជាប់សារខ្លីមួយថា “ផ្ញើជូនរៀមច្បងរបស់ប្អូន Preap Sovath #ស្មោះប៉ុណ្ណឹងមិនល្មម”។ ក្រោយស្តាប់ចប់ ធ្វើឲ្យគ្រប់គ្នា លាន់មាត់ថា ៖ – តឹងខ្លាំងណាស់បងអើយ តែបងនៅច្រៀងបានពីរោះរហូតដល់ចប់ – អូយតឹងជំនួសហើយអាយដល ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរ សូមស្តាប់លោក ខាន់ ជេមស៌ ច្រៀងទាំងអស់គ្នា ៖
អានបន្តនៅសុខៗ ស្រាប់តែស្រីអូន បង្ហោះរូបភាពប៉ុន្មានសន្លឹកនេះ ដោយភ្ជាប់សារប៉ុន្មានឃ្លាថា “ស្គាល់គ្នា7ឆ្នាំ រៀបការ 3ឆ្នាំ ធ្វេីអោយខ្ញុំដឹងថា…”
ស្រីអូន គឺជា ស្ត្រីដ៏ស្រស់ស្អាត និងមានចិត្តធម៌ម្នាក់ ដែលកំពុងជោគជ័យខ្លាំងលើមុខជំនួញរបស់ខ្លួន។ ក្រៅពីរបររកស៊ី ស្រីអូន ក៏បានរួមចំណែកយ៉ាងធំ ជួយអ្នកទីទាល់ក្រ ជាហូរហែ មិនដែលដាច់ឡើយ ទើបធ្វើឲ្យមហាជនជាច្រើន កើតក្តីពេញចិត្ត និងគោរពស្រឡាញ់ ស្ទើរគ្រប់គ្នា មកទល់ពេលនេះ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ ស្រីអូនបានបង្ហោះរូបថតប៉ុន្មានសន្លឹកជាមួយស្វាមីរបស់ខ្លួន ព្រមទាំងភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖ “ស្គាល់គ្នា 7ឆ្នាំរៀបការ 3ឆ្នាំ ធ្វេីអោយខ្ញុំដឹងថា… – មនុស្សម្នាក់ដែលស្រលាញ់ខ្ញុំខ្លាំងជាងគេបន្ទាប់ពីប៉ាម៉ាក់ខ្ញុំ គឺលោកប្ដី – មនុស្សម្នាក់ដែលតាមខ្ញុំរហូត រកវិធីគ្រប់យ៉ាង ធ្វេីគ្រប់យ៉ាងអោយតែគ្រួសារនេះមានសុភមង្គល គឺលោកប្ដី – មនុស្សម្នាក់ដែលគោរព និងអោយតំលៃខ្ញុំខ្លាំងបំផុត នៅលេីលោកនេះគឺ លោកប្ដី – ស្គាល់គ្នាយូរឆ្នាំ គាត់មិនដែលមាត់តូចមាត់ធំដាក់ខ្ញុំ មិនដែលស្រែកគំហក មិនដែលចេះរករឿង គោរពតាមអ្វីដែលខ្ញុំធ្វេី – ជួយជ្រោមជ្រែងរាល់មុខរបរដែលប្រពន្ធធ្វេី ជាទីប្រឹក្សាដ៏ល្អ សុំទោសប្ដីសំលាញ់ដែលប្រពន្ធគិតការងារច្រេីនរហូតពេលខ្លះទុកប្ដីចោល គ្រប់យ៉ាងអូនធ្វេីដេីម្បីគ្រួសារយេីង មនុស្សស្រីម្នាក់នេះស្រលាញ់ប្ដីខ្លាំងបំផុត អរគុណប្ដីល្អប៉ាស្រីតូច”៕
អានបន្តអីយ៉ា ទៅដល់ទឹកដីអង្គរ ខេត្តសៀមរាប ភ្លាម ឱក សុគន្ធកញ្ញា ដាក់ប៉ុន្មានប៉ុស្តិ៍នេះមក ស្រស់ស្អាតណាស់ ជាពិសេសមើលទៅមុខ ឆលី គួរឲ្យស្រឡាញ់ដល់ហើយ…
អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ដែលជាកូនប្រុសសំណព្វចិត្ត របស់ តារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ដែលមានមុខមាត់គួរឲ្យទាក់ទាញ និងចាប់អារម្មណ៍ខ្លាំងណាស់។ បន្ទាប់ពីរៀបមង្គលការ ជាផ្លូវការមក កាដូពិសេសនេះហើយ ធ្វើឲ្យ តារាចម្រៀងរូបនេះ និងស្វាមី ពេញចិត្តជាខ្លាំង។ ហើយថ្មីៗនេះ ឱក សុគន្ធកញ្ញា និងស្វាមី មានដំណើរកម្សាន្តដ៏សែនរីករាយមួយជាមួយ ឆលី មើលទៅពិតជាសប្បាយ រីករាយ និងពោរពេញដោយភាពកក់ក្តៅខ្លាំងណាស់។ ទៅដល់ទឹកដីអង្គរ ខេត្តសៀមរាប ភ្លាម ពួកគាត់បាននាំគ្នាថតរូបភាពស្អាតៗមកបង្ហាញអ្នកគាំទ្ររបស់ខ្លួន មើលទៅពិតជាគួរឲ្យទាក់ទាញជាខ្លាំង ជាពិសេសនោះ មើលទៅមុខ ឆលី គួរឲ្យក្នាញ់ដល់ហើយ កាន់តែធំ កាន់តែសង្ហា មិនចាញ់ ប៉ាៗប៉ុន្មានទេ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាកម្ររូបភាពខាងក្រោមនេះ ៖
អានបន្តលោកអេីយលោក អ្នកណាយល់អារម្មណ៍នេះ! ម្តាយស្រែកយំស្ទើរគាំង ខណៈពេល គេយកសពកូនស្រី ទៅបញ្ចុះ, គ្រប់គ្នាឃើញហើយ ទប់ទឹកភ្នែកលែងជាប់ហើយ (មានវីដេអូ)
កាលពីយប់ រំលងអាធ្រាត ឈានចូលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ ដែលបង្កដោយរថយន្ដទំនើប មិនស្គាល់អត្តសញ្ញាណមួយគ្រឿង បានបើកក្នុងល្បឿនលឿន ហើយបុកម៉ូតូម៉ាក PCX ដែលជិះគ្នា ២នាក់ ដោយកីឡាករ ទៀត គឹមហេង (រងរបួសធ្ងន់) និងមិត្តស្រី ឈ្មោះ គ្រី សុខដាឡែន អាយុ ១៧ ឆ្នាំ (បណ្ដាឲ្យស្លាប់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ) ។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅផ្សារបុសខ្នុរ ភូមិសារាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។”។ ក្នុងនោះផងដែរ បើក្រឡេកមើលវីដេអូមួយ នៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ ដែលបង្ហោះដោយម្ចាស់ហ្វេសប៊ុកឈ្មោះ Po Chhunay រឹតតែខ្លោចចិត្តបំផុត ខណៈឃើញម្តាយ របស់ គ្រី សុខដាឡែន ស្រែកយំស្ទើរតែសន្លប់ទៅហើយ ព្រោះតែនឹកស្តាយស្រណោះកូនស្រីជាពន់ពេក ធ្វើឲ្យគ្រប់គ្នាឃើញហើយ ក៏ទប់ទឹកភ្នែកលែងជាប់ដែរ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖
អានបន្តឯកឧត្តម គួច ចំរើន និងលោកជំទាវ បានទៅសួរសុខទុក្ខ កីឡាករ ទៀត គឹមហេង ដល់មន្ទីរពេទ្យកាល់មែត ព្រមទាំងបានឧបត្ថម្ភនូវថវិកា រហូតដល់ទៅ…
មហាជនជាច្រើនពិតជាបានជ្រាបហើយ នូវហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់ កាលពីយប់រំលងអាធ្រាត ឈានចូលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ ដែលបង្កដោយរថយន្ដទំនើប មិនស្គាល់អត្តសញ្ញាណមួយគ្រឿង បានបើកក្នុងល្បឿនលឿន ហើយបុកម៉ូតូម៉ាក PCX ដែលជិះគ្នា ២នាក់ ដោយកីឡាករ ទៀត គឹមហេង (រងរបួសធ្ងន់) និងមិត្តស្រី (បណ្ដាឲ្យស្លាប់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ) ។ បន្ទាប់ពីកើតហេតុ ទៀត គឹមហេង ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលមកទល់ពេលនេះ ក្រុមគ្រូពេទ្យ កំពុងតាមដានស្ថានភាពគេនៅឡើយ ។ វេជ្ជបណ្ឌិត បានបញ្ជាក់ថា ក្រោយធ្វើការស្កេនជំហានដំបូង គឹមហេង មានដុំឈាមតូចមួយ នៅចន្លោះលលាដ៍ និងខួរក្បាល ដែលត្រូវធ្វើការតាមដាន ៤៨ម៉ោង ប្រសិនបើឈាមនោះ មិនរីកទេ មានន័យថា ស្ថានភាពល្អប្រសើរ មិនចាំបាច់ព្យាបាលតាមការវះកាត់ឡើយ តែបើឈាមកកនោះ រីកធំឡើងក្រុមគ្រូពេទ្យ នឹងពិនិត្យលើស្ថានភាពជាក់ស្ដែង ហើយភាគរយច្រើនអាចប្រើវិធីព្យាបាលដោយវះកាត់ ។ ពាក់ព័ន្ធស្មារតីវិញ គឺមានស្ថានភាពធម្មតា គ្រាន់តែប៉ះទង្គិចបញ្ហាផ្លូវចិត្ត ដោយសារការបាត់បង់មនុស្សជាទីស្រលាញ់ ។ ក្នុងនោះផងដែរ គេប្រទះឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ ទៀត ចំរើន បានប្រាប់ឲ្យដឹងថា “ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញមកសួរសុខទុក្ខកូនរបស់ខ្ញុំបាទដល់មន្ទីរពេទ្យកាល់មែត ដែលគ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញវេលាម៉ោង ១ រំលងអាទ្រាធ ឈានចូលថ្ងៃទី ២៧ ៦ ២០២០ និងបានឧបត្ថម្ភថវិកាចំនួន ១០០០$ សំរាប់ព្យាបាលផងដែរ។”៕
អានបន្តរយលានអត្ថន័យ! នេះជាវីដេអូ កាល ឪពុក ខាត់ សុឃីម នៅរស់ បង្ហាញក្ដីស្រឡាញ់យ៉ាងកក់ក្តៅ ចំពោះកូន, អ្នកខ្លះមើលហើយ ហូរទឹកភ្នែកតាម ដោយមិនដឹងខ្លួន (មានវីដេអូ)
ពិធីបុណ្យខួបគម្រប់៧ថ្ងៃ របស់ លោក លាវ ខាត់ ត្រូវជា ឪពុក តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម គឺត្រូវបានបញ្ចប់ហើយ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ កន្លងផុតទៅប៉ុន្មានថ្ងៃនេះនេះ ដែលបានរៀបចំធ្វើឡើងនៅ ភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ទព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងនោះផងដែរ ក៏មានវត្តមានតារាល្បីៗជាច្រើនរូប បានមកចូលរួមក្នុងពិធីនេះផងដែរ មានដូចជា តារាចម្រៀង សុគន្ធ និសា, នាយក្រឹម និងភរិយា, អ្នកសិល្បៈជើងចាស់ផ្នែកអាយ៉ៃ អ្នកស្រី យ៉យ, នាយ ព្រែក, អ្នកនាង គង់ សុជាតិ, លោក ជា វិបុល, អ្នកនាង កាតុ, អាឡិច ចាន់ត្រា, Love Riya និងតារាជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ មកចូលរួមក្នុងពិធីនេះផងដែរ។ គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា លោក លាវ ខាត់ ត្រូវជា ឪពុក តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានទទួលមរណភាពហើយ ក្នុង ជន្មាយុ ៦៧ ឆ្នាំ ដោយ រោគាពាធ កាលពីព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០។ កូនទាំង៩របស់ លោក លាវ ខាត់ មានដូចជា ខាត់ សុឃីម, ខាត់ ចំរើន, ខាត់ សារ៉ុម, ខាត់ សារ៉េម,…
អានបន្ត