នៅចាំអ្នកចម្រៀងជំនាន់ថ្មីទាំង២នាក់នេះទេ? ពេលនេះ ពួកគាត់ លេចមុខក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ដោយដាក់ប៉ុន្មានបទនេះ ពីរោះណាស់ ស្តាប់ឡើងព្រឺសម្បុរ (មានវីដេអូ)

កាលពីពេលថ្មីនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ អ្នកចម្រៀង ជំនាន់ថ្មី២នាក់ ដែលមានទឹកដមសំនៀង ពីរោះ ឡើងគ្រលួច រហូតទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ សឹងតែមិនគួរឲ្យជឿ។ ក្នុងនោះផងដែរ គេបានឃើញហ្វេសប៊ុកផេកមួយឈ្មោះ “អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍” បានបង្ហោះបទចម្រៀងជាច្រើនបទ ច្រៀងដោយអ្នកទាំង២នេះ កាលពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២០ រហូតទទួលបានការចូលទស្សនាជាង ២លានដងបាត់ទៅហើយ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ នេះ។ កាន់តែពិសេសជាងនេះទៅទៀតនោះ ហ្វេសប៊ុកដដែលនេះ បានបង្ហោះសារមួយពីដំណឹងដ៏ល្អមួយទៀត សម្រាប់អ្នកទាំងពីរ ដោយប្រាប់ឲ្យដឹងថា “អ្នកចំរៀងជំនាន់ថ្មី មានឱកាស ក្រោយពីបាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន យល់ព្រមអ្នកទាំងពីរមកច្រៀងនៅអគ្គនាយកដ្ឋានវិទ្យុជាតិ ។ “។ ចំណែកម្សិលមិញនេះ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ គេប្រទះឃើញអ្នកទាំងពីរ មានឈ្មោះ លោក មាស ជីវ៉ា និង កញ្ញា សាត់ ដានី បានបង្ហាញមុខក្នុងកម្មវិធី ចម្រៀងគ្រួសារខ្មែរ ដោយបានបកស្រាយបទពីរោះៗជាច្រើនបទ ធ្វើឲ្យគ្រប់គ្នាពេញចិត្តជាខ្លាំង រហូតដល់អ្នកខ្លះទៀត ស្តាប់ឡើងព្រឺសម្បុរ ព្រោះតែទឹកដមសំនៀងរបស់អ្នកទាំងពីរ ពិតជាពីរោះជាប់ចិត្តមែន។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមទស្សនាទាំងអស់គ្នា ៖

អានបន្ត

ផ្ទុះបាត់! បទ “ស្រលាញ់អ្នកណាក៏គេមានសង្សារ” ច្រៀងដោយ ឱក សុគន្ធកញ្ញា ចេញម្សិលមិញ មានអ្នកស៊ែរជាង២មុឺនដងបាត់ទៅហើយ ដល់ថ្នាក់ធ្វើឲ្យអ្នកគាំទ្រ comment ថា…(មានវីដេអូ)

បទ “ស្រលាញ់អ្នកណាក៏គេមានសង្សារ” version ប្រុស បានចេញកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩ ហើយក៏ជាបទដំបូងផងដែរ ដែលជាការបកស្រាយដោយ ចាន់ សុបញ្ញា ម្ចាស់ជ័យលាភី X Factor Cambodia រដូវកាលទី ១ ដោយផ្ទុះការគាំទ្រយ៉ាងខ្លាំងស្ទើរមិនគួរឲ្យជឿ ដែលមានអ្នកចូលទស្សនា និងស្តាប់ជាង ២៤លានដងឯណោះ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ នេះ។ លុះមកដល់ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ ម្សិលមិញនេះ បទនេះចេញ version ស្រីម្តង ដែលជាការបកស្រាយដោយ តារាចម្រៀងដ៏ល្បី គឺ ឱក សុគន្ធកញ្ញា ជាការនិពន្ធទំនុកច្រៀងដោយ អ៊ីនុ, និពន្ធបទភ្លេង និង សម្រួលតន្ត្រី ដោយ សាន់ សុវណ្ណឌីន។ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ នេះ បទ “ស្រលាញ់អ្នកណាក៏គេមានសង្សារ” ដែលជាការបកស្រាយ ដោយ ឱក សុគន្ធកញ្ញា ក៏ផ្ទុះការគាំទ្រយ៉ាងខ្លាំងផងដែរ សឹងតែមិននឹកស្មានដល់ ដោយមានការចែករំលែកតគ្នា ជាង២មុឺនដងបាត់ទៅហើយ។ ក្រោយស្តាប់ចប់ អ្នកគាំទ្រជាច្រើន លាន់មាត់ថា ៖ –  រឿង កាច់តុង សម្លេង ស្អក ទុកចិត្ត កញ្ញា ទៅ បត់បែន សាហាវ ហើយពីរោះកប់ បទអី ក៏កញ្ញាអាចធ្វើបានដែរ ពីរោះ សម្លេងមានភាពបទបែន តាមប្រភេទនៃបទចម្រៀង សុំសរសើរ – អោយតែចេញបទមកគឺមិនអោយរំលងទេ…

អានបន្ត

អ្នកណាយល់អារម្មណ៍មួយនេះ? អ្នកនាង ខាត់ សុឃីម បង្ហោះរូបមួយសន្លឹក អមសារដ៏រំជួលចិត្តមួយថា “អស់ពុកទៅ នៅម្តាយ នាំគាត់មកលំហែ” (មានវីដេអូ)

លោក លាវ ខាត់ ត្រូវជា ឪពុក តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានទទួលមរណភាព ក្នុង ជន្មាយុ ៦៧ ឆ្នាំ ដោយ រោគាពាធ កាលពីព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ នៅ ភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ទព្រែកព្នៅ រាជធានីភ្នំពេញ។ កូនទាំង៩របស់ លោក លាវ ខាត់ មានដូចជា ខាត់ សុឃីម, ខាត់ ចំរើន, ខាត់ សារ៉ុម, ខាត់ សារ៉េម, ខាត់ ស្រីវង, ខាត់ អាយ៉ៃ, ខាត់ សេរី, ខាត់ សួស្តី និង ខាត់ ណាចា។ អ្វីដែលរឹតតែខ្លោចផ្សាបំផុតនោះ ខាត់ សុឃីម បានរៀបរាប់ទាំងទឹកភ្នែក ប្រាប់លោក អ៊ឹម ជីវ៉ា ក្នុងកិច្ចសម្ភាសន៍ មួយ លាយឡំទៅដោយសម្លេងស្រែកទ្រហោរយំថា “កូនទាំងអស់៩នាក់ អត់មានអ្នកណាទាន់ដង្ហើមគាត់ សូម្បីតែប្រពន្ធគាត់ ហើយមិនដឹងថា មុននឹងស្លាប់គាត់វេទនាម៉េចទេ បងអត់ដឹងទេ”។ ក្រោយធ្វើពិធីបុណ្យខួបគម្រប់៧ថ្ងៃ កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២០ រួចហើយមក នៅមុននេះបន្តិច នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ ខាត់ សុឃីម បានបង្ហោះរូបភាពដ៏រំជួលចិត្តមួយសន្លឹក ព្រមទាំងភ្ជាប់សារដ៏ក្តុកក្តួលមួយថា “អស់ពុកទៅ នៅម្តាយ នាំគាត់មកលំហែ”។…

អានបន្ត

ស្រឡាញ់សត្វពេក ឃើញគេផុសថា សុនខ មួយនេះ អត់ចំណី, កើតក្តីអាណិត សុខ ពិសី ខំទិញអាហារ និងទឹកយកទៅឲ្យ ពេលទៅដល់ស្រាប់តែ…

សុខ ពិសី គឺជាតារាចម្រៀងដ៏មានប្រជាប្រិយមួយរូបនៅតែដក់ក្នុងអារម្មណ៍ អ្នកគាំទ្រដដែលមកដល់ថ្ងៃនេះ។ ពិសី មិនត្រឹមតែច្រៀងពីរោះប៉ុណ្ណោះទេ ថែមទាំងមានចិត្តមេត្តធម៌ និងស្រឡាញ់សត្វខ្លាំងបំផុត ផងដែរ។ ជាក់ស្តែងកាលពីថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២០ កន្លងទៅ តារាចម្រៀង សុខ ពិសី បានជួបប្រទះ ឈ្មួញម្នាក់ ដឹក សុនខ ១ទ្រុង ដើម្បីយកទៅលក់ឲ្យគេធ្វើម្ហូបអាហារ។ កើតក្តីអាណិតខ្លោចចិត្ត តារាចម្រៀងរូបនេះ សម្រេចចិត្តទិញ សុនខទាំង៨ក្បាលនេះ។ ពិសី ភ្ជាប់សារខ្លីមួយថា៖ “នាងខ្ញុំ សុខពិសី ពិតជាខ្លោចចិត្តហួសថ្លែង សូមអោយពួកឯងរួចផុតពីគ្រោះអក្រក់ចាប់ពីថ្ងៃខ្ញុំជួយសង្រោះជីវិតពួកឯងណា”។ ចំណែកនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ នេះទៀត ក្រោយឃើញគេផុសថាថា សុនខមួយក្បាលនេះ អត់ចំណី តារាចម្រៀងរូបនេះក៏ខំទិញអាហារ និងទឹកយកទៅឲ្យ ស្រាប់តែពេលទៅដល់អត់ឃើញ។ សុខ ពិសី បានភ្ជាប់សារខ្លីមួយថា ៖ “ឃើញគេបង្ហោះថាអត់ចំណី ខំទិញបាយនិងទឹកទៅ ពេលទៅដល់អត់ឃើញ”។ ក្រោយឃើញបែបនេះ មានគេចូល comment ប្រាប់ថា “មានគេជួយវាហើយ យកវាទៅពេទ្យហើយបង ហើយពេលនេះម្ចាស់វាក៏យកទទួលវាទៅផ្ទះវិញដែរបង” សុខ ពិសី ក៏បានបង្ហាញអារម្មណ៍រីករាយ និងវិញថា “បងសប្បាយចិត្តណាស់អូន”៕

អានបន្ត

មានទាំងទ្រព្យ ថែមទាំងចិត្តល្អទៀត! មុនថ្ងៃសម្ពោធហាងមាសពេជ្រ ១ថ្ងៃ ថៅកែហាងពេជ្រ បានចែកអំណោយ ជូនអ្នកក្រីក្រ ជាច្រើនគ្រួសារ នៅព្រែកព្នៅ គ្រប់គ្នាឃើញហើយលាន់មាត់ថា…(មានវីដេអូ)

លោកស្រី ទ្រី ដាណា គឺជាថៅកែហាងមាសពេជ្រ និងជាម្ចាស់អាជីវកម្មជាច្រើនទៀត ដែលកំពុងតែជោគជ័យខ្លាំងក្នុងមុខជំនួញរបស់ខ្លួន។ លោកស្រី មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានចិត្តសប្បុរសធម៌ថែមទៀតផង ដោយតែងតែជួយអ្នកទីទាល់ក្រជាហូរហែមិនដែលដាច់ឡើយ។ ជាក់ស្តែងនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២០ នេះ មុនថ្ងៃសម្ពោធហាងមាសពេជ្រ របស់ខ្លួន ១ថ្ងៃ លោកស្រី និងស្វាមី បានចែកអំណោយ ជូនអ្នកក្រីក្រ ជាច្រើនគ្រួសារ នៅព្រែកព្នៅ ប្រកបដោយក្តីពេញចិត្ត ចេញពីបេះដូង។ ក្រោយឃើញសកម្មភាពនេះហើយ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន សម្តែងក្តីរំភើបជំនួសពួកគាត់ដែលមានទទួលអំណោយ ហើយមានអ្នកខ្លះទៀតចូល comment ថា ៖ – សូមសរសើរទឹកចិត្តបងស្រី – ជួនពរបងទាំងពីរអោយហេងៗបង – មានទាំងទ្រព្យសម្បត្តិថែមទាំងចិត្តល្អទៀត – លើសពីធ្វើបុណ្យប្រាំពីរវត្តទៅទៀត ព្រមទាំងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

អាណិតណាស់! ទែនៗ កូនស្រី Love Riya កំពុងសម្រាកនៅមន្ទីរពេទ្យ ដោយសារតែជំងឺ២នេះ…(មានវីដេអូ)

កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ អ្នកលក់ឡេដ៏ល្បីម្នាក់ ឈ្មោះ Love Riya បានចូលរោងការជាផ្លូវការ ជាមួយ កំលោះដ៏ស្រស់សង្ហាម្នាក់ ដែលមានឈ្មោះក្នុងហ្វេសប៊ុក ហេន ឌ្រី ហើយក៏បាន មហាជនជាច្រើន បង្ហាញក្តីរីករាយជាខ្លាំងចំពោះដំណឹងមួយនេះ។ ក្រោយមក អ្នកទាំងពីក៏បានទទួលកាដូពិសេសមួយ គឺកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់ ឈ្មោះ ទែនៗ។ បន្ទាប់មកទៀត អ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញអ្នកទាំងពីរ បានលែងលះគ្នាវិញ ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២០ Riya បានបង្ហោះរូបភាពដ៏គួរឲ្យអាណិតប៉ុន្មានសន្លឹក បង្ហាញពី អូនទែនៗ កំពុងសម្រាកនៅឯមន្ទីរពេទ្យ។ Love Riya បានបញ្ជាក់បន្ថែមថា “អ៊ុំពូមីង ជូនពរអូនទែនៗម្នាក់មួយមក អូនទែនៗ ឈឺហើយ រលាកបំពង់ក និង ទឹកនោមមានមេរោគ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ”។ ក្រោយឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នា បង្ហាញក្តីអាណិតយ៉ាងខ្លាំង ដល់ ទែនៗ ព្រមទាំងជូនពរឲ្យឆាប់ជាផងដែរ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត