អីយ៉ា ទីបំផុត ចាន់ សុបញ្ញា ចេញមួយបទទៀតហើយ “ស្រលាញ់បងស្រីរោងចក្រ” ពីរោះណាស់, មានអ្នកណានៅចាំតួស្រីម្នាក់នេះអត់? (មានវីដេអូ)

អ្នកគំាទ្រ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ប្អូនប្រុសម្នាក់ឈ្មោះ ចាន់ សុបញ្ញា នោះ ដែលជា ម្ចាស់ជ័យលាភី សម្រាប់កម្មវិធីប្រលង ចម្រៀងលំដាប់កំពូល ល្បីទូទាំងពិភពលោក X Factor Cambodia រដូវកាលទី ១ កាលពីរាត្រី ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងផុតទៅ ដោយទទួលបានការបោះឆ្នោតច្រើនជាងគេពី សំណាក់ទស្សនិកជន ហើយក៏បានធ្វើឲ្យបញ្ញារំភើបចិត្តឡើងស្រក់ទឹកភ្នែក ព្រោះសម្រេចក្តីប្រាថ្នារបស់ខ្លួន។ ក្រោយមក ម្ចាស់ពានរង្វាន់រូបនេះ ពិតជាមិនធ្វើរឲ្យ អ្នកគាំទ្រ របស់ខ្លួនខកចិត្តឡើយ ដោយបទដំបូងរបស់ បញ្ញា ទទួលបានការគំាទ្រខ្លាំងសឹងតែមិនគួរឲ្យជឿ។ នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ខាងផលិតកម្ម រស្មីហង្សមាស ទើបបានបញ្ចេញបទចម្រៀង មួយ​បទទៀតហើយ របស់ បញ្ញា ក្រោមចំណងជើងថា “ស្រលាញ់បងស្រីរោងចក្រ” ដែលជាការ និពន្ធទំនុកច្រៀងដោយ ជុំ សំអង, និពន្ធបទភ្លេង និងសម្រួលតន្ត្រី ដោយ មាស សុគន្ធ។ មួយបទនេះ ពិតជាទាក់ចិត្តអ្នកខ្លាំងណាស់ ដល់ថ្នាក់ពួកគាត់បង្ហាញអារម្មណ៍ថា ៖ ឡូយណាស់បញ្ញា, ក្បាច់រាំអេម, ច្រៀងពីរោះភ្លេងឡូយកប់ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរ សូមស្តាប់ និងទស្សនាទំាងអស់គ្នា ៖

អានបន្ត

ញាក់សាច់ ! ស្ងាត់ៗ Love Riya ទិញគ្រឿងអលង្ការ មួយឈុតនេះ ពាក់ទៀតហើយ មានតម្លៃរហូតដល់ទៅ…

កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ មហាជនជាច្រើន ពិតជា​បានជ្រាបច្បាស់រួចមកហើយ អ្នកលក់ Online ដ៏ល្បីម្នាក់ ឈ្មោះ Love Riya បានចូលរោងការជាមួយ កំលោះដ៏ស្រស់សង្ហាម្នាក់ ដែលមានឈ្មោះក្នុងហ្វេសប៊ុក ហេន ឌ្រី។ ក្រោយមក អ្នកទំាងពីរក៏ទទួលបាន កូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់។ ព្រោះតែការរស់នៅមិនចុះសម្រុងនឹងគ្នា អ្នកទំាងពីរក៏បានយល់ព្រមលែងលះគ្នា ។ ទោះជាយ៉ាងណា Riya នៅតែរឹងមំា ខំប្រឹងប្រែងរកស៊ីចិញ្ចឹមកូន ដោយកំលាំញើសឈាម រហូតទទួលបានជោគជ័យខ្លាំងសឹងតែមិនគួរឲ្យជឿ។ ហើយថ្មីៗនេះទៀត Love បានបង្ហាញផ្ទះវីឡាគំរូ ដ៏ធំស្កឹមស្កៃមួយ សម្រាប់កូនស្រីជាទីស្រឡាញ់ ព្រមទាំងភ្ជាប់សារបញ្ជាក់ថា “នេះជាផ្ទះ របស់កូនទែនៗ របស់មាំ មី   មាំ មី ទិញ នៅប៉េងហួតក៏បាន ក្តីសុខរបស់មាំ មី គឺ កូនជ្រូកពេជ្រ”។ នៅមិនទាន់អស់ទេ នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ នេះ ទៀត អ្នកលក់ឡេ ដ៏ស្រស់ស្អាតម្នាក់នេះ បានពាក់គ្រឿងអលង្ការមួយឈុត មើលទៅស្អាតទាក់ភ្នែកខ្លាំងណាស់ ពិសេសនោះគឺមានតម្លៃថ្លៃខ្លាំងណាស់ ដោយ ក្រវិល មានតម្លៃ 35,200 ដុល្លារ និងខ្សែក មានតម្លៃ 153,000 ដុល្លារ សរុបទំាងអស់គឺមានតម្លៃរហូតដល់ទៅ 188,200 ដុល្លារ ឯណោះ។ Riya ក៏បានបង្ហោះរូបភាពមួយសន្លឹកពាក់គ្រឿងអលង្ការនេះផងដែរ ព្រមទំាងភ្ជាប់សារខ្លីមួយបន្ថែមថា “យប់នេះទៅខួបកំណើតកូនប្រសារ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

អានបន្ត

សូមចូលរួមរំលែកទុក្ខផង ! ម្តាយ របស់ តារាសម្តែង អ្នកនាង ប៉ែន សុផានី បានទទួលមរណភាពហើយ នៅមុននេះបន្តិច ដោយសារតែជំងឺមួយនេះ…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ បើយោងតាមរយៈហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានប្រាប់ដំណឹងដ៏សែនក្រៀមក្រំមួយថា ៖ “Rip ម្តាយរបស់តារាសម្តែងល្បី អ្នកនាង ប៉ែន សុផានី ម្តាយរបស់គាត់បានទទួលមរណភាពហើយ នៅវេលារម៉ោង១១ និង៤០នាទី ថ្ងៃត្រង់ ដោយជំងឺមហារីកដំណាក់កាលចុងក្រោយ។ ជូនដំណឹងដោយ អុឹម ជីវ៉ា”។ ក្រោយឃើញបែបនេះហើយ ធ្វើឲ្យគ្រប់គ្នា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះសារចូលរួមរំលែកទុក្ខគ្រួសារនៃសព ព្រមទំាងសម្តែងក្តីសោកស្តាយយ៉ាងខ្លាំងផងដែរ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាកិច្ចសម្ភាសន៍ កាលពីពេលកន្លងទៅថ្មីៗនេះ ដែលលោក អ៊ឹម ជីវ៉ា បានជួបផ្ទាល់ជាមួយ តារាសម្តែងដ៏ល្បី អ្នកនាង ប៉ែន សុផានី ដែលរៀបរាប់ទំាងអារម្មណ៍រំជួលចិត្ត ពីស្ថានភាពជំងឺម្តាយរបស់ខ្លួន ៖

អានបន្ត

អ្នកណាមិនរំភើប លេង Surprise អ៊ីចឹងៗអី ! នៅសុខៗ ព្រាប សុវត្ថិ ទិញកាដូមួយនេះ ជូនភរិយា ធ្វើឲ្យគ្រប់គ្នាឃើញហើយ ចូល comment ភ្លែតថា…(មានវីដេអូ)

អ្នកគាំទ្រ ក៏ដូចជាទស្សនិកជនទូទៅ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន កំពូលតារាចម្រៀងដ៏ល្បី ប្រចាំផលិតកម្មរស្មីហង្សមាសគឺ លោក ព្រាប សុវត្ថិ នោះ ហើយសព្វថ្ងៃ លោក និងភរិយា មានកូនប្រុស ធំៗអស់ហើយ ដល់ទៅ៣នាក់ឯណោះ ដែលមានដូចជា សុវត្ថិ មុនីវណ្ណ, សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវឌ្ឍ ។ តំាងពីដើម រហូតមកដល់ពេលនេះ គេសង្កេតឃើញថា គ្រួសាររបស់លោក ព្រាប សុវត្ថិ តែងតែបង្ហោះរូបភាពតាមបណ្តាញសង្គមហ្វេសប៊ុកជាញឹកញាប់ មើលទៅពិតជាកក់ក្តៅ និងមានសុភមង្គលខ្លាំងណាស់។ ចំណែក កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ លោក ព្រាប សុវត្ថិ បានទិញកាដូដ៏ស្រស់ស្អាតមួយជូនភរិយាជាទីស្រឡាញ់ ដល់ថ្នាក់ធ្វើឲ្យភរិយារបស់លោក បង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង ព្រមទំាងបានភ្ជាប់សារខ្លីមួយ បញ្ជាក់ឲ្យដឹងថា ៖ “លោកពុក surprise កាបូបអូន ហិហិ #psv”។ ក្រោយឃើញបែបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ចូល comment ថា ៖ ប្ដីប្រពន្ធគាត់មេីលទៅគួរអោយស្រលាញ់, sweet ដល់ហើយ អាយដល, កាបូបស្អាតបង។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ក្រោយឃើញលោក ព្រាប សុវត្ថិ និងភរិយា មានក្តីសុខខ្លាំងបែបនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

អានបន្ត

ញាក់សាច់ ! ស្ងាត់ៗ អ្នកនាង សៀវម៉ី បើកបង្ហាញ គម្រោងសាងសង់ ភូមិគ្រឹះ របស់ខ្លួន មើលទៅពិតជាស្អាត និងឡូយខ្លាំងណាស់ ពិសេសមានកន្លែងគួរឲ្យចាប់អារម្មណ៍ជាច្រើន ដូចជា… (​មានវីដេអូ)

អ្នកប្រើប្រាស់ ក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាហ្វេសប៊ុកដ៏ស្រស់ស្អាតម្នាក់ គឺ អ្នកនាង សៀវម៉ី នោះ ហើយក៏ជាអ្នកលក់ទំនិញតាម Online ដ៏ល្បីល្បាញម្នាក់ផងដែរ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង។ ក្រៅពីមុខជំនួញដ៏ជោគជ័យ អ្នកនាង សៀវម៉ី ត្រូវបានគេមើលឃើញថា ក៏ជាមនុស្សមានចិត្តសប្បុរសធម៌ផងដែរ ដោយតែងតែបង្ហាញសកម្មភាពចែកអំណោយជាញឹកញាប់ ដល់អ្នកដែលទីទាល់ក្រ និងអ្នកដែលត្រូវការជំនួយជាចាំបាច់ ជាហូរហែ មិនដែលដាច់ឡើយ។ ហើយប៉ុន្មានថ្ងៃមុននេះ នាថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកនាង បានបង្ហាញផ្ទះឈើ សម្រាប់លំហែកាយរបស់ខ្លួន នៅខេត្តកំពង់ចាម មើលទៅពិតជាធំ និងស្អាតទាក់ភ្នែកខ្លាំងណាស់ ដល់ថ្នាក់ធ្វើឲ្យមហានជាច្រើន លាន់មាត់សរសើរថាស្អាតគ្រប់ៗគ្នា។ នៅមិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ អ្នកនាង បានបង្ហាញគម្រោងសង់ ភូមិគ្រឹះរបស់ខ្លួន ដែលត្រៀមបុកគ្រឹះសាងសង់ ក្នុងពេលឆាប់ៗខាងមុខនេះហើយ មើលទៅពិតជាធំខ្លាំងណាស់ ដែលមានកន្លែងចតឡាន អាងហែលទឹក សួនច្បារ កន្លែងអង្គុយលេងកម្សាន្ត កន្លែងអង្គុយញុំាអី ព្រមទំាងមានកន្លែងដ៏គួរឲ្យទាក់ទាញជាច្រើនទៀត។ អ្នកនាង សៀវម៉ី បានភ្ជាប់សារបញ្ជាក់យ៉ាងច្បាស់ថា ៖ “ជួបគ្នានៅពេលឆាប់ៗនេះ ណាសំណព្វចិត្ត នេះបានគេហៅថាភូមិគ្រឹះ ណាបងប្អូនជាទីស្រាលាញ់ ស្អាតអត់បងប្អូនទាំងអស់គ្នា សុំម្នាក់មួយមាត់មក ណាបងប្អូនជាទីស្រលាញ់។ បុកគ្រឹះខែ9ខាងមុខនេះហើយ ណាត្រូវកាចំលងម៉ូតអី ចំលងទៅណា បើស្រលាញ់ចែសៀវមិនកំណាញ់ទេណា ok សូមបញ្ចក់ថាមិនមែនទិញស្រាប់ទេ ហើយសាច់ផ្ទះទំហំ16m*24m ហើយថាភូមិគ្រឹះដែរនោះទេ មិនកុហក់បងប្អូន ថាលួចធ្វើយូរឆ្នាំហើយដែរ តែនាងខ្ញុំមិនអួតនោះទេ (សូមបញ្ចាក់ថាគឺបុកគ្រឹះថ្ងៃ9 ខែ9 ខាងមុននេះណាបងប្អូន)”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូ ដែលបង្ហាញពីគម្រោងសាងសង់ ភូមិគ្រឹះ របស់ អ្នកនាង សៀវម៉ី ខាងក្រោមនេះទំាងអស់គ្នា…

អានបន្ត